សហស្សរង្សី

ពីវិគីភីឌា
Jump to navigation Jump to search
សហស្សរង្សី
ព្រះបាទ
រជ្ជកាលប្រហែល គ.ស ៤៦៥-៥១១ រឺ គ.ស ៤៦៨-៥១៤
រាជ្យមុនព្រះបាទអរិដ្ឋពលពាហនោ
រាជ្យបន្តព្រះបាទជ័យវុទ្ធីវង្ស
ស្វាមី/មហេសីព្រះនាងច័ន្ទបុប្ផា
បុត្រព្រះជ័យវង្ស
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
ប្រសូតគ.ស ៤៣១ រឺ ៤៣៤
ឥន្ទបត្តបុរី
សុគតគ.ស ៥១១ រឺ ៥១៤
ឥន្ទបត្តបុរី នគរគោកធ្លក

ព្រះបាទសហស្សរង្សី (គ.ស ៤៣១-៥១១ រឺ គ.ស ៤៣៤-៥១៤) រជ្ជកាល (គ.ស ៤៦៥-៥១១ រឺ គ.ស​ ៤៦៨-៥១៤)នៅ ​ទីបំផុត គឺ​ចៅ​របស់ព្រះកេតុមាលា​ ​ព្រះ​នាម​សហស្សរង្សី​ ​ព្រះ​ជន្ម ​៣៤ ​វស្សា​ ​ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ។​ ​ព្រះ​អង្គ​បាន​ក្លាយជា​មហាក្សត្រ​ទី​៨​ ​នេះ​បើ​យើង​សំអាងទៅ​លើ​ពង្សាវតារ​របស់​សម្ដេច​វាំង​ជួន​ ​ចំពោះ​ពង្សាវតារ​វត្ដ​កោកកាក​វិញ​ ​គឺ​ព្រះ​បទុមវរវង្ស​ទៅវិញ ​ដែល​បាន​សោយរាជ្យ​បន្ដ​ពី​ព្រះ​កេតុមាលា។​ ​ពង្សាវតារ​សម្ដេច​វាំងជួន​បាន​កត់ត្រា​ថា​ ​ព្រះ​អង្គ​សហស្សរង្សី​ ​បាន​តាំង​ព្រះរាជ​ធានី​នៅ​ឯ​មហា​នគរធំ​ដដែល។​ ​ព្រះ​អង្គ​សោយរាជ្យ​បាន​ ៤៦ ​ឆ្នាំ​ ​ហើយ​ចូល​ទិវង្គត​នៅ​ឆ្នាំថោះ​ក្នុង​ព្រះ​ជន្ម​ ៨០ ​វស្សា។​ ​ព្រះ​អង្គ​ធ្លាប់​បាន​ចែក​កេរ្ដិ៍​ដល់​ព្រះរាជ​វង្ស​ដែល​ជា​ស្ដេច​នៅ​ស្រុកសៀម​ ​នូវ​ដង​ព្រះខ័នរាជ​ ​និង​ដល់​ព្រះរាជ​វង្ស​ស្ដេច​នៅ​ប្រទេស​លាវ​នូវ​ស្រោមដាវ​នោះ។​ ជាមួយ​និងព្រះ​នាងច័ន្ទបុប្ផា ​ព្រះ​អង្គ​បាន​មាន​បុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ ​ព្រះ​ជ័យវង្ស​ ​ដែល​ប្រសូត​នៅ​ក្នុង​ឆ្នាំថោះ។​

ឯកសារយោង[កែប្រែ]

មុនដោយ
ព្រះបាទអរិដ្ឋពលពាហនោ
មហានគរ តដោយ
ព្រះបាទជ័យវុទ្ធីវង្ស