Jump to content

សាធារណរដ្ឋវ៉ៃម៉ា

ពីវិគីភីឌា
រជ្ជៈអាល្លឺម៉ង់

Deutsches Reich
១៩១៨–១៩៣៣[][][]
Flag of សាធារណរដ្ឋវ៉ៃម៉ា
ទង់ជាតិ
(១៩១៨–១៩៣៣)
{{{coat_alt}}}
វរលញ្ឆករ
(១៩១៩–១៩២៨)
ភ្លេងជាតិ
Deutschlandlied"
("ចម្រៀងនៃអាល្លឺម៉ង់")
ផែនទីប្រទេសអាល្លឺម៉ង់នៅក្នុងឆ្នាំ១៩៣០
ផែនទីប្រទេសអាល្លឺម៉ង់នៅក្នុងឆ្នាំ១៩៣០
រដ្ឋក្នុងប្រទេសអាល្លឺម៉ង់នៅក្នុងឆ្នាំ១៩២៥ (ទឹកដីព្រុសត្រូវបានបង្ហាញក្នុងពណ៌ខៀវ)
រដ្ឋក្នុងប្រទេសអាល្លឺម៉ង់នៅក្នុងឆ្នាំ១៩២៥ (ទឹកដីព្រុសត្រូវបានបង្ហាញក្នុងពណ៌ខៀវ)
រដ្ឋធានីប៊ែរឡាំង
ភាសាផ្លូវការអាល្លឺម៉ង់
ភាសាទូទៅ 
សាសនា
ជំរឿនឆ្នាំ១៩២៥៖[]
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាស្រ័យប្រព័ន្ធពាក់កណ្តាលប្រធានាធិបតី
  • ក្រោមអំណាចក្រឹត្យប្រធានាធិបតី (១៩៣០–១៩៣៣)
ប្រធានាធិបតី 
▪ ១៩១៩–១៩២៥
ហ្វ្រីឌ្រិច អ៊ីប៊ឺត
▪ ១៩២៥–១៩៣៣
ផោល វន ហ៊ីនដិនប៊ួក
អធិការបតី 
▪ ១៩១៨ (ដំបូង)
ហ្វ្រីឌ្រិច អ៊ីប៊ឺត
▪ ១៩៣៣ (ក្រោយ)
អាដុល ហ៊ីត្លែរ
នីតិបញ្ញត្តិទ្វេសភា
រជ្ជក្រុមប្រឹក្សា
រជ្ជសភា
សម័យកាលប្រវត្តិសាស្រ្តសម័យអន្តរសង្គ្រាម
៩ វិច្ឆិកា ១៩១៨
១១ សីហា ១៩១៩
៨ កញ្ញា ១៩២៦
▪ ហ៊ីត្លែរឡើងកាន់អំណាច
៣០ មករា ១៩៣៣
២៨​ កុម្ភៈ ១៩៣៣
២៣ មីនា ១៩៣៣[][][]
ក្រឡាផ្ទៃ
១៩២៥[]៤៦៨៧៨៧ គ.ម (១៨១០០០ ម៉ាយ ក.)
ប្រជាជន
▪ ១៩២៥[]
៦២,៤១១,០០០
១៣៣.១២៩ /គម (៣៤៤.៨ /ម៉ាយ កា.)
រូបិយវត្ថុ
Preceded by
Succeeded by
ចក្រភពអាល្លឺម៉ង់
អាល្លឺម៉ង់ណាស៊ី

សាធារណរដ្ឋវ៉ៃម៉ា (ភាសាអាល្លឺម៉ង់Weimarer Republik) គឺជាសម័យកាលប្រវត្តិសាស្ត្រមួយដែលរដ្ឋប្រទេសអាល្លឺម៉ង់បានប្រែក្លាយពីរដ្ឋរាជានិយមមកសាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ ដោយចាប់ផ្ដើមពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩១៨ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៣៣។ រដ្ឋនេះមានឈ្មោះផ្លូវការថា​ រជ្ជៈអាល្លឺម៉ង់ (Deutsches Reich) ហើយនិងមានឈ្មោះដែលសមីខ្លួនបានប្រកាសមួយទៀតគឺ សាធារណរដ្ឋអាល្លឺម៉ង់ (Deutsche Republik) ប៉ុន្តែឈ្មោះទីពីរនេះគឺមិនមានគេទទួលស្គាល់នោះឡើយ។ ចំពោះឈ្មោះក្រៅផ្លូវការនៃរដ្ឋនេះវិញគឺមានប្រភពចេញពីទីក្រុងវ៉ៃម៉ា ដែលជាទីអាសនៈនៃសភាធម្មនុញ្ញនៃរបបមួយនេះ។ នៅក្នុងភាសាដទៃៗក៏ដូចជាភាសាខ្មែរផងដែរ សាធារណរដ្ឋមួយនេះច្រើនគេហៅសាមញ្ញៗថា "អាល្លឺម៉ង់" ខណៈឈ្មោះថា "សាធារណរដ្ឋវ៉ែម៉ា" នោះវិញ (លើកឡើងដំបូងដោយអាដុលហ្វ៍ ហ៊ីទ្លែរនៅក្នុងឆ្នាំ១៩២៩) ត្រូវបានគេនិយមប្រើចាប់ពីទសវត្សរ៍ឆ្នាំ១៩៣០ មក។ សាធារណរដ្ឋវ៉ៃម៉ាមានរដ្ឋាភិបាលដឹកនាំផ្អែកលើប្រព័ន្ធពាក់កណ្ដាលប្រធានាធិបតី

នៅដំណាច់សង្គ្រាមលោកលើកទី១ (១៩១៤–១៩១៨) សេដ្ឋកិច្ច សង្គម និង​យោធាអាល្លឺម៉ង់ស្ទើរតែដួលរលំរលាយសាបសូន្យបាត់ទៅហើយ​ ជាហេតុជំរុញឱ្យអាល្លឺម៉ង់សុំចុះចាញ់ក្រុមសម្ព័ន្ធមិត្ត​ដើម្បី​ចរចារក​សន្តិភាព។ បរាជ័យ​របស់អាល្លឺម៉ង់បាននាំឱ្យ​ផ្ទុះ​បដិវត្តន៍​អាល្លឺម៉ង់ឡើង ក៏ដូចជាព្រឹត្តិការណ៍សំខាន់ៗទៀតដូចជា ការ​ដាក់រាជ្យ​របស់ព្រះចៅវិលហែលម៍ទី២ ការ​ដួលរលំនៃរបបរាជានិយម​ និង​ការ​ប្រកាសបង្កើត​សាធារណរដ្ឋវ៉ៃម៉ានេះឡើង។[]

នៅដើមរបបវៃម៉ានេះ ប្រទេសអាល្លឺម៉ង់ត្រូវប្រឈមនឹងវិបត្តិបញ្ហាធំៗជាច្រើន ពិសេសគឺ អតិផរណាហួសហេតុ និងនយោបាយជ្រុលនិយម ជាហេតុបង្កឱ្យមានករណីឃាតកម្មនយោបាយ និងរដ្ឋប្រហារប៉ុនប៉ងចំនួនពីរលើកដោយក្រុមយោធាប្រតិព័ន្ធចង់បានអំណាច។ នៅលើឆាកអន្តរជាតិវិញ អាល្លឺម៉ង់ត្រូវរងនឹងភាពឯកោ ឥទ្ធិពលការទូតថមថយ និងមានវិវាទខ្វែងគំនឹងទៅនឹងរដ្ឋមហាអំណាចផ្សេង។ មកដល់ត្រឹមឆ្នាំ១៩២៤ សេដ្ឋកិច្ច និងនយោបាយជាតិបានត្រឡប់មករកស្ថេរភាពវិញ ខណៈវិបុលភាពសង្គមបានបន្តស្ទុះឡើងសម្រាប់រយៈពេលប្រាំឆ្នាំបន្ទាប់ ដោយដូច្នេះ គេក៏បានសម្ដៅលើសម័យកាលនេះថា ទសវត្សរ៍មាសទីម្ភៃ ដែលអាចសម្គាល់ដោយភាពរីកចម្រើនខាងវប្បធម៌ វឌ្ឍនភាពសង្គម និងប្រក្រតីភាពទំនាក់ទំនងការបរទេសបន្តិចម្តងៗ។ នៅក្រោមសន្ធិសញ្ញាឡូការណូឆ្នាំ១៩២៥ អាល្លឺម៉ង់បានធ្វើនិយតកម្មទំនាក់ទំនងជាមួយបណ្ដាប្រទេសជិតខាងរបស់ខ្លួនវិញ ដោយទទួលស្គាល់ការផ្លាស់ប្តូរទឹកដីភាគច្រើនស្ថិតក្រោមសន្ធិសញ្ញាវែសៃឆ្នាំ១៩១៩ និងការប្តេជ្ញាថានឹងមិនធ្វើសង្គ្រាមទៀត។ នៅឆ្នាំបន្ទាប់ អាល្លឺម៉ង់បានប្រឡូកចូលសហគមន៍អន្តរជាតិឡើងវិញតាមរយៈការចុះចូលក្នុងអង្គការសង្គមប្រជាជាតិ[ស ១][] តែយ៉ាងណា ក្រុមអ្នកនយោបាយស្ដាំនិយមអាល្លឺម៉ង់នៅតែមិនពេញចិត្ត និងស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះសន្ធិសញ្ញាដែលអាល្លឺម៉ង់បានចុះ ក៏ដូចជាគ្រប់ភាគីដែលបានចូលរួម និងគាំទ្រពួកវា។

កំណត់សម្គាល់

[កែប្រែ]
  1. ថ្វីបើអាល្លឺម៉ង់ពិតជាបានបំពេញកាតព្វកិច្ចសន្ធិសញ្ញាមួយភាគធំរបស់ខ្លួនមែន ប៉ុន្តែសាមីខ្លួនមិនបានកាត់បន្ថយអាវុធយោធាទាំងស្រុងឡើយ ហើយបានបង់សំណងសង្គ្រាមតែមួយផ្នែកតូចប៉ុណ្ណោះ (តាមរយៈការកំណែប្រែរចនាសម្ព័ន្ធបំណុលរបស់ខ្លួនចំនួនពីរលើកដូចជា ​ផែនការដាហ្វស៍ និងផែនការយ៉ាង)។

ឯកសារយោង

[កែប្រែ]
  1. Hosch, William L. (March 23, 2007). "The Reichstag Fire and the Enabling Act of March 23, 1933". Britannica Blog. Archived from the original on មីនា 11, 2019. Retrieved 2017-03-30.
  2. "The law that 'enabled' Hitler's dictatorship". DW.com. 23 March 2013. Retrieved 2017-03-30.
  3. Mason, K.J.. Republic to Reich: A History of Germany 1918–1945. McGraw-Hill. 
  4. Volume 6. Weimar Germany, 1918/19–1933 Population by Religious Denomination (1910–1939) Sozialgeschichtliches Arbeitsbuch, Volume III, Materialien zur Statistik des Deutschen Reiches 1914–1945, edited by Dietmar Petzina, Werner Abelshauser, and Anselm Faust. Munich: Verlag C.H. Beck, 1978, p. 31. Translation: Fred Reuss.
  5. "Das Deutsche Reich im Überblick". Wahlen in der Weimarer Republik. Retrieved 26 April 2007.
  6. "Kaiser Wilhelm II". history.com. August 2019. Archived from the original on 10 October 2021. Retrieved 17 February 2026.
  7. Marks, Sally (1976). The Illusion of Peace: International Relations in Europe, 1918–1933, St. Martin's, New York, pp. 96–105.