អាដុល ហ៊ីត្លែរ
អាដុល ហ៊ីត្លែរ | |
---|---|
![]() | |
កាន់តំណែង ថ្ងៃទី 2 ខែសីហាឆ្នាំ 1934 – ថ្ងៃទី 30 ខែមេសាឆ្នាំ 1945 | |
អ្នកមុន | Paul វ៉ុ Hindenburg (ជាប្រធាន) |
អ្នកស្នង | លោក Karl Doenitz (ជាប្រធាន) |
កាន់តំណែង 30 មករា 1933 – ថ្ងៃទី 30 ខែមេសាឆ្នាំ 1945 | |
ព័ត៌មានលំអិត | |
កើត | Braunau am Inn, អូទ្រីស - ហុងគ្រី | 20 មេសា 1889
ស្លាប់ | 30 មេសា 1945 ប៊ែរឡាំង អាល្លឺម៉ង់ | (អាយុ 56 ឆ្នាំ)
ពន្ធភាព | Eva Braun (29-30 មេសា 1945) |
Occupation | អ្នកនយោបាយទាហាន |
សាសនា | សូមមើល: 'ទស្សនវិទូសាសនាអាឌុលហ៊ីត្លែរ' ' |
Awards |
|
Military service | |
Allegiance | ![]() |
Service/branch | ![]() |
Unit | 16th កងវរសេនាតូចបម្រុង |
'''អាឌូល អ៊ីត្លែរ '''({{IPA-de|ˈadɔlf ˈhɪtlɐ|lang|De-at-Adolf_Hitler.ogg}} ២០មេសា ១៨៨៩ ដល់ ៣០ មេសា ១៩៤៥) គឺជា អ្នកនយោបាយសញ្ជាតិអាល្លឺម៉ង់ ដែលបានកើតនៅប្រទេស អូស្ត្រៀមួយរូប។ គាត់ក៏ធ្លាប់ជាអ្នកដឹកនាំ បក្សណាហ្ស៊ី (ភាសាអាល្លឺម៉ង់ ៖{{lang-de|Nationalsozialistische Deutsche Arbeiterpartei}}) ។ គាត់បានជាព្រឺទ្ធបុរសរបស់អាល្លឺម៉ង ពីឆ្នាំ ១៩៣៣ ដល់ ១៩៤៥ និងជា អ្នកដឹកនាំផ្តាច់ការរបស់ ណាហ្ស៊ីអាល្លឺម៉ង់ ([[Führer|Führer und Reichskanzler]]) ពីឆ្នាំ ១៩៣៤ ដល់ ឆ្នាំ ១៩៤៥។ អាឌុល អ៊ីត្លែរ គឺជា ផ្ចិតកណ្តាលនៃ ណាហ្ស៊ីអាល្លឺម៉ង់ សង្គ្រាមលោកលើកទី២នៅអ៊ឺរ៉ុប ក៏ដូចជា ការសម្លាប់រង្គាល ( [[the Holocaust]] ) ផងដែរ។
អាឌុល អ៊ីត្លែរ គឺជា ទាហ៊ានជើងចាស់ពីសង្គ្រាមលោកលើកទី ១ ដែលត្រូវបានគេឲ្យពានរង្វាន់មួយរូប។ គាត់បានចូលរួម គណបក្សអ្នកធ្វើការរបស់អាល្លឺម៉ង់ (German Workers' Party ដែលក្រោយមកក្លាយទៅជា NSDAP) នៅឆ្នាំ ១៩១៩ ហើយក្រោយមកក៏បានក្លាយទៅជា ប្រធានដឹកនាំរបស់ NSDAP នាឆ្នាំ ១៩២១។ ក្នុងឆ្នាំ ១៩២៣ គាត់បានប្រកាស់រដ្ឋប្រហារមួយ នៅឯទីក្រុង មូនិច (Munich) ដែលត្រូវបានគេដាក់ឈ្មោះថា Beer Hall Putsch ។ ការបរាជ័យនៃរដ្ឋប្រហារនេះ បានធ្វើអោយមានការចាប់ អាឌុល អ៊ីត្លែរដាក់គុក ដែលនៅកំឡុងពេលនោះ គាត់បានសរសេរកំណត់ប្រវត្តិរូបរបស់គាត់ ដែលមានឈ្មោះថា ការតស៊ូរបស់ខ្ញុំ (Mein Kampf )។ ក្រោយពីគាត់ត្រូវបានគេដោះលែងនៅក្នុងឆ្នាំ ១៩២៤ មក អ៊ីត្លែរបានបង្កើនប្រជាប្រិយភាព ដោយការវាយប្រហារទៅកាន់ សន្ធិសញ្ញាវ៉ាសាលីស (Treaty of Versailles ) និងដោយសារការឃាសនា លទ្ធិស្នេហាជាតិអាល្លឺម៉ង់ទាំងមូល (Pan-Germanism) លទ្ធិប្រឆាំងនឹងពួកជ្វីហ្វ (antisemitism) និង លទ្ធិប្រឆាំងនឹងរបបកុម្មុយនីស (antisemitism) គួបផ្សំនឹងការថ្លែងសន្ទរកថាដ៏មានមន្តស្នេហ៍ និង ការឃោសនាណាហ្ស៊ី (Nazi propaganda)។ ក្រោយពីត្រូវបានគេតែងតាំងជា ព្រឺទ្ធបុរសនៅក្នុងឆ្នាំ ១៩៣៣ គាត់បានធ្វើការផ្លាស់ប្តូរ សាធារណរដ្ឋ វ៉ីម៉ា (Weimar Republic) អោយទៅជា សឺតរីឆ (Third Reich) រដ្ឋអំណាចផ្តាច់ការ ឯកបក្សមួយ ដែលសម្អាងទៅលើលទ្ធិណាស៊ីផ្តាច់ការ ( totalitarian) និងណាស៊ីអត្តាធិប្បតេយ្យ (autocratic)។
គោលបំណងរបស់អ៊ីត្លែរគឺ ចង់បង្កើតនូវ New Order នៃការដឹកនាំអាណានិគម ផ្តាច់មុខរបស់ពួកណាហ្ស៊ីអាល្លឺម៉ង់ ទៅលើទ្វីបអ៊ឺរ៉ុប។ ដើម្បីសម្រេចនូវគោលបំនងនេះ គោលនយោបាយក្នុង និងក្រៅសុ្រករបស់គាត់បានផ្តោតសំខាន់ទៅនឹងការវាតទីយក Lebensraum («ទីកន្លែងដើម្បីរស់នៅ») អោយប្រជាជនអាល្លឺម៉ង់។ គាត់ជាអ្នកដឹកនាំ ការផ្គត់់ផ្គង់អាវុធឡើងវិញរបស់ពួកអាល្លឺម៉ង់ និងការវាយលុកប្រទេសប៉ូឡូញ ដោយក្រុមទាហ៊ាន វែម៉ាត នៅខែកញ្ញា ឆ្នាំ ១៩៣៩។ ការវាយលុកនេះបាននាំអោយកើតមានសង្គ្រាមលោកលើកទី២ ។ នៅក្រោមការដឹកនាំរបស់ អ៊ីត្លែរ មកដល់ឆ្នាំ ១៩៤១ ក្រុមកម្លាំងរបស់អាល្លឺម៉ង់ និងប្រទេសសម្ព័ន្ធមិត្ត បានកាន់កាប់ភាគច្រើននៃទ្វីបអ៊ឺរ៉ុប និង អាមេរិកខាងត្បូង។ មកដល់ឆ្នាំ ១៩៤៣ ប្រទេសអាល្លឺម៉ង់ បានទទួលរងការវាយលុកម្តង ហើយបានចាញ់នូវសង្គ្រាមជាប់ៗគ្នា ដែលមានចំនួនច្រើនគួរអោយកត់សម្គាល់។ នៅប៉ុន្មានថ្ងៃចុងបញ្ចប់នៃសង្គ្រាម ពោលគឺនៅ ក្នុង ការប្រយុទ្ធនៅប៊ែឡាំង អ៊ីត្លែរបានរៀបការជាមួយនឹងដៃគូរយូរឆ្នាំរបស់លោក គឺ អ៊ីវ៉ា ប្រន។ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៤៥ ជាង២ថ្ងៃក្រោយការអាពាហ៌ពិពាហ៌របស់ពួកគេទាំងអ្នកទាំងពីរបានសម្លាប់ខ្លួន ដើម្បីគេចពីការចាប់ខ្លួនដោយ ពួកទាហ៊ានក្រហម។ សាកសពរបស់ពួកគេទាំងពីររូបត្រូវបានគេដុត។
គោលនយោបាយយ៉ាងកម្រោលរបស់ អ៊ីត្លែរ ត្រូវបានគេយល់ថា ជាមូលហេតុចម្បងក្នុងការផ្ទុះសង្គ្រាមលោកលើកទី២ នៅទ្វីបអ៊ឺរ៉ុប។ នៅក្រោមការដឹកនាំរបស់ អ៊ីត្លែរ និង មនោគមប្រកាន់ពូជសាសន៍របស់គាត់ របបគ្រប់គ្រងរបស់គាត់បានទទួលខុសត្រូវ ក្នុងការប្រល័យពូជសាសន៍ របស់ពួកជ្វីហ្វយ៉ាងហោចណាស់ ៥.៥ លាននាក់ និង មនុស្សជាច្រើនលាននាក់ទៀតដែល គាត់និងអ្នកនៅក្រោមបង្គាប់របស់គាត់បានគិតថា ជាពួកដែលមានជាតិសាសន៍អន់ជាង។
ពូជពង្ស [កែប្រែ]
ឪពុករបស់អ៊ីត្លែរ មានឈ្មោះថា អាឡូអ៊ីស អ៊ីត្លែរ (Alois Hitler) (១៨៣៧ ដល់ ១៩០៣) គឺជា កូនឥតខាន់ស្លារបស់ ម៉ារីយ៉ា អាណា ស្ស៊ីកខលហ្គ្រាប់បឺ (Maria Anna Schicklgruber)។ ដោយហេតុតែ ការចុះឈ្មោះក្នុងបញ្ជីលាងបាប មិនបានបង្ហាញពីឈ្មោះរបស់ ឪពុកគាត់ ធ្វើអោយ អាឡូអ៊ីស ដំបូងយកត្រកូលតាមម្តាយរប់សគាត់។ នៅឆ្នាំ ១៨៤២ ចូអាន ចូច អ៊ីដ្លែរ(Johann Georg Hiedler) បានរៀបការជាមួយនឹង ម្តាយរបស់ អាឡូអ៊ីស។ ក្រោយពីមរណភាពរបស់នាងនៅឆ្នាំ ១៨៤៧ និង មរណភាពរប់ស ចូអាន ចូច អ៊ីដ្លែរ នៅឆ្នាំ ១៨៥៦ អាឡូអ៊ីស ត្រូវបាន គ្រួសាររបស់ បងប្អូនប្រុស របស់ចូអាន លោក ចូអាន ណេប៉ូមុក អ៊ីដ្លែរ (Johann Nepomuk Hiedler) យកទៅចិញ្ចឹម។ [១] នៅឆ្នាំ ១៩៧៦ អាឡូអ៊ីសបានត្រូវគេធ្វើអោយពេញច្បាប់ ហើយបញ្ជីលាងបាបរបស់គាត់ត្រូវបានសង្ឃម្នាក់ចុះ ចូអាន ចូច អ៊ីដ្លែរ ជាឪពុករបស់គាត់។ នៅក្នុងបញ្ជីគាត់បានចុះជាលាយលក្ខណ៍អក្សរថា ចូច អ៊ីត្លែរ (Georg Hitler)។[២]
តាំងពីពេលនោះមក ទើបអាឡូអ៊ីស ចាប់ផ្តើមប្រើត្រកូល អ៊ីត្លែរ [៣](អាចសរសេរបានជា Hitler, Hüttler រឺ Huettler')។ ត្រកូល អ៊ីត្លែរ នេះប្រហែលជា មានន័យថា «អ្នកដែលរស់នៅក្នុងខ្ទម Hütte» រឺ «អ្នកគង្វាល hüten»។ បើមិនដូច្នោះទេ វាអាចត្រូវបានគេទាញយកពី ពាក្យHidlar រឺ Hidlarcek នៃភាសា ស្លាវិក (Slavic)។[៤]
មន្ត្រីផ្លូវការរបស់ណាហ្ស៊ី ហាន់ស្ស ហ្វ្រែង ( Hans Frank) បានសើ្នរថា ម្តាយរបស់អាឡូអ៊ីស ធ្លាប់បានធ្វើការជា អ្នកថែទាំផ្ទះ អោយគ្រួសារជនជាតិជីហ្វមួយនៅ ទីក្រុងហ្គ្រែតស្ស (Graz) ហើយថា លីអូផូល ហ្វ្រែងខិនបឺហ្គឺ (Leopold Frankenberger) កូនប្រុសអាយុ១៩ឆ្នាំរប់សគ្រួសារនេះ ជាឪពុករបស់អាឡូអ៊ីស[៥]។ ក៏ប៉ុន្តែ ដោយសារគ្មានឯកសារណាចុះឈ្មោះ[៦] ហ្វ្រែងខិនបឺហ្គឺ នៅអំឡុងពេលនោះ អ្នកប្រវត្តិវិទូ បានបដិសេធនូវការលើកឡើងថា ឪពុករបស់អាឡូអ៊ីស ជាជនជាតិជីហ្វី។ [៧][៨]
របស់ អ៊ីត្លែរ និង មនោគមប្រកាន់ពូជសាសន៍របស់គាត់ របបគ្រប់គ្រងរបស់គាត់បានទទួលខុសត្រូវ ក្នុងការប្រល័យពូជសាសន៍ របស់ពួកជ្វីហ្វយ៉ាងហោចណាស់ ៥.៥ លាននាក់ និង មនុស្សជាច្រើនលាននាក់ទៀតដែល គាត់និងអ្នកនៅក្រោមបង្គាប់របស់គាត់បានគិតថា ជាពួកដែលមានជាតិសាសន៍អន់ជាង។
ឆ្នាំដំបូងឡើយ[កែប្រែ]
ពូជពង្ស[កែប្រែ]
−
Early years[កែប្រែ]
ឪពុករបស់អ៊ីត្លែរ មានឈ្មោះថា អាឡូអ៊ីស អ៊ីត្លែរ (Alois Hitler) (១៨៣៧ ដល់ ១៩០៣) គឺជា កូនឥតខាន់ស្លារបស់ ម៉ារីយ៉ា អាណា ស្ស៊ីកខលហ្គ្រាប់បឺ (Maria Anna Schicklgruber)។ ដោយហេតុតែ ការចុះឈ្មោះក្នុងបញ្ជីលាងបាប មិនបានបង្ហាញពីឈ្មោះរបស់ ឪពុកគាត់ ធ្វើអោយ អាឡូអ៊ីស ដំបូងយកត្រកូលតាមម្តាយរប់សគាត់។ នៅឆ្នាំ ១៨៤២ ចូអាន ចូច អ៊ីដ្លែរ(Johann Georg Hiedler) បានរៀបការជាមួយនឹង ម្តាយរបស់ អាឡូអ៊ីស។ ក្រោយពីមរណភាពរបស់នាងនៅឆ្នាំ ១៨៤៧ និង មរណភាពរប់ស ចូអាន ចូច អ៊ីដ្លែរ នៅឆ្នាំ ១៨៥៦ អាឡូអ៊ីស ត្រូវបាន គ្រួសាររបស់ បងប្អូនប្រុស របស់ចូអាន លោក ចូអាន ណេប៉ូមុក អ៊ីដ្លែរ (Johann Nepomuk Hiedler) យកទៅចិញ្ចឹម។ [១] នៅឆ្នាំ ១៩៧៦ អាឡូអ៊ីសបានត្រូវគេធ្វើអោយពេញច្បាប់ ហើយបញ្ជីលាងបាបរបស់គាត់ត្រូវបានសង្ឃម្នាក់ចុះ ចូអាន ចូច អ៊ីដ្លែរ ជាឪពុករបស់គាត់។ នៅក្នុងបញ្ជីគាត់បានចុះជាលាយលក្ខណ៍អក្សរថា ចូច អ៊ីត្លែរ (Georg Hitler)។[២]
តាំងពីពេលនោះមក ទើបអាឡូអ៊ីស ចាប់ផ្តើមប្រើត្រកូល អ៊ីត្លែរ [៣](អាចសរសេរបានជា Hitler, Hüttler រឺ Huettler')។ ត្រកូល អ៊ីត្លែរ នេះប្រហែលជា មានន័យថា «អ្នកដែលរស់នៅក្នុងខ្ទម Hütte» រឺ «អ្នកគង្វាល hüten»។ បើមិនដូច្នោះទេ វាអាចត្រូវបានគេទាញយកពី ពាក្យHidlar រឺ Hidlarcek នៃភាសា ស្លាវិក (Slavic)។[៤]
ការផ្លាស់ប្តូរទៅ Hafeld ស្របគ្នាជាមួយនឹងការចាប់ផ្តើមនៃជម្លោះឪពុក - កូនដែលបណ្តាលមកពីការបដិសេធរបស់ហ៊ីត្លែរដើម្បីអនុលោមតាមវិន័យដ៏តឹងរឹងនៃសាលារបស់គាត់។ [៩] កិច្ចខិតខំប្រឹងប្រែងធ្វើកសិកម្មរបស់ Alois ហ៊ីហ្វែលបានបញ្ចប់ ក្នុងភាពបរាជ័យហើយនៅឆ្នាំ 1897 ក្រុមគ្រួសារបានផ្លាស់ប្តូរទៅ Lambach ។ ហ៊ីត្លែរដែលមានអាយុប្រាំបីឆ្នាំបានច្រៀងបទចំរៀងច្រៀងនៅក្នុងក្រុមចម្រៀងរបស់ក្រុមជំនុំហើយថែមទាំងចាត់ទុកថាក្លាយជាសង្ឃផងដែរ។ នៅឆ្នាំ 1898 ក្រុមគ្រួសារបានវិលត្រឡប់មក Leonding វិញជាអចិន្ត្រៃយ៍។ ការស្លាប់របស់បងប្រុសរបស់គាត់គឺអេមមហ៊ីត្លែរ (Edmund Hitler) ពីជំងឺកញ្ជ្រឹលនៅថ្ងៃទី 2 ខែកុម្ភៈឆ្នាំ 1900 បានប៉ះពាល់យ៉ាងខ្លាំងទៅលើហ៊ីត្លែរ។ គាត់បានផ្លាស់ប្តូរពីការទុកចិត្តនិងការចេញទៅក្រៅនិងជាសិស្សល្អឥតខ្ចោះទៅជាមនុស្សដែលត្រូវគេបែកបាក់និងក្មេងខ្ចីដែលតែងតែតស៊ូជាមួយឪពុកនិងគ្រូរបស់គាត់។ [១០]
[កែប្រែ]
Election | Total votes | % votes | Reichstag seats | Notes |
---|---|---|---|---|
ទំព័រគំរូ:DtshMay 1924 | ១៩១៨៣០០ | ៦.៥ | ៣២ | Hitler in prison |
ទំព័រគំរូ:DtshDecember 1924 | ៩០៧៣០០ | ៣.០ | ១៤ | Hitler released from prison |
ទំព័រគំរូ:Dtsh1928 | ៨១០១០០ | ២.៦ | ១២ | |
ទំព័រគំរូ:Dtsh1930 | ៦៤០៩៦០០ | ១៨.៣ | ១០៧ | After the financial crisis |
ទំព័រគំរូ:DtshJuly 1932 | ១៣៧៤៥០០០ | ៣៧.៣ | ២៣០ | After Hitler was candidate for presidency |
ទំព័រគំរូ:DtshNovember 1932 | ១១៧៣៧០០០ | ៣៣.១ | ១៩៦ | |
ទំព័រគំរូ:Dtsh1933 | ១៧២៧៧១៨០ | ៤៣.៩ | ២៨៨ | Only partially free; During Hitler's term as chancellor of Germany |
- ↑ ១,០ ១,១ Maser 1973, p. 4.
- ↑ ២,០ ២,១ Maser 1973, p. 15.
- ↑ ៣,០ ៣,១ Kershaw 1999, p. 5.
- ↑ ៤,០ ៤,១ Jetzinger 1976, p. 32.
- ↑ Rosenbaum 1999.
- ↑ Hamann 2010, p. 50.
- ↑ Toland 1992, pp. 246–247.
- ↑ Kershaw 1999, pp. 8–9.
- ↑ Fromm 1977, pp. 493-498.
- ↑ Payne 1990, p. 22.