សារៈមន្ទីរសព្វទស្សន៍អង្គរ
សារៈមន្ទីរសព្វទស្សន៍អង្គរ ( Angkor Panorama Museum) ជាសារមន្ទីរក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ សារមន្ទីរនេះត្រូវបានឧទ្ទិសដើម្បីបង្ហាញពីប្រវត្តិប្រាសាទបុរាណក្នុងប្រទេសកម្ពុជា។
ប្រវត្តិសាស្ត្រ
[កែប្រែ]សារមន្ទីរនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនកូរ៉េខាងជើង Mansudae Art Studio ដោយមានការចូលរួមពី អាជ្ញាធរជាតិអប្សរា ។ [១] ការសាងសង់សារមន្ទីរនេះបានចាប់ផ្តើមនៅឆ្នាំ ២០១១ ស្ទូឌីយ៉ូ Mansudae បានរចនារចនាសម្ព័នដែលក្នុងនោះស្ទូឌីយោបានពិគ្រោះជាមួយគណៈកម្មាធិការរបស់មន្ត្រីរដ្ឋាភិបាលមកពីប្រទេសកម្ពុជា។ [២] រដ្ឋាភិបាលកូរ៉េខាងជើងបានវិនិយោគ២៤លានដុល្លារក្នុងសារមន្ទីរ។ [៣] សារមន្ទីរនេះត្រូវបានសម្ពោធនៅខែធ្នូ ២០១៥។ ជនជាតិកូរ៉េខាងជើងម្នាក់ដែលធ្វើការនៅសារមន្ទីរគឺលោក Kim Je Jung ដែលបានធ្វើរូបចម្លាក់យោធាសម្រាប់មជ្ឈមណ្ឌលវប្បធម៌ António Agostinho Neto ក្នុងរដ្ឋធានីនៃប្រទេសអង់ហ្គោឡាផងដែរ។ គួរបញ្ជាក់ផងដែរថា លោក Jong Hui Jin បានចូលរួមក្នុងការបង្កើតរូបគំនូរមួយរបស់សារមន្ទីរ។ [៤] ក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាបានបិទអាជីវកម្មកូរ៉េខាងជើងមួយចំនួន រួមទាំងសារមន្ទីរ ដើម្បីគោរពតាមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ [៥]
បណ្តុំ
[កែប្រែ]សារមន្ទីរនេះមានផ្ទាំងគំនូរ 360 ដឺក្រេនៃ អាណាចក្រអង្គរ សតវត្សទី ១២ ដែលបង្ហាញពីសិប្បករ និងអ្នកចម្បាំងក្នុងសង្គ្រាម ផ្ទាំងគំនូរនេះមានប្រវែង ១២៣ ម៉ែត្រ និងកម្ពស់ ១៣ ម៉ែត្រ។ [៦] វិចិត្រករ ៦៣ នាក់បានធ្វើការលើផ្ទាំងគំនូរដែលចំណាយពេលមួយឆ្នាំកន្លះដើម្បីបញ្ចប់។ [៧] សារមន្ទីរមានរូបគំនូរ ព្រះបាទជ័យវរ្ម័នទី៧ នៅលើកំពូលដំរីដឹកនាំទាហាន។ ព័ត៌មានលម្អិតប្រវត្តិសាស្ត្រនៃផ្ទាំងគំនូររបស់សារមន្ទីរត្រូវបានស៊ើបអង្កេតដោយក្រសួងវប្បធម៌កម្ពុជា ក្រោមការគ្រប់គ្រងរបស់អគ្គនាយកបេតិកភណ្ឌ ហាប់ ទូច។ [៨] សារមន្ទីរនេះមានគំរូតូចៗនៃប្រាសាទអង្គរធំ ក៏ដូចជាផែនទីនៃប្រាសាទបុរាណដែលមានទីតាំងនៅផ្នែកផ្សេងៗនៃប្រទេសកម្ពុជា។ [៩] គំនូរផ្សេងទៀតនៅក្នុងសារមន្ទីររួមមានគំនូរព្រះពុទ្ធញញឹមដែលផ្អែកលើការបង្កើតឡើងវិញនូវមុខថ្មពី ប្រាសាទបាយ័ន ។ [១០] សារមន្ទីរនេះមានដាក់តាំងបង្ហាញអំពី សង្គ្រាមចាម-វៀតណាមឆ្នាំ ១៤៧១ ក៏ដូចជាការសាងសង់ប្រាសាទបាយ័នផងដែរ។ [១១] សារមន្ទីរមានរូបថតជាបន្តបន្ទាប់ដែលបង្ហាញសិល្បករកូរ៉េខាងជើងគូររូបផ្ទាំងគំនូរ។ [១២] សារមន្ទីរមានខ្សែភាពយន្ត 3D ស្តីពីការវិវត្តន៍នៃអាណាចក្រអង្គរ។ [១៣]
- ↑ Sreyny, Chan (2020-01-04). "Angkor Museum, along with other businesses invested by North Korean companies, have been shut down due to UN sanctions". Khmernote Business. Retrieved 2022-02-17.
- ↑ "Cambodia's new cultural jewel". Bangkok Post. https://www.bangkokpost.com/world/843116/cambodia-s-new-cultural-jewel.
- ↑ "[캄보디아 르포②] 北의 탄식...283억 들인 앙코르 박물관 결국 폐쇄". 시사주간 (in កូរ៉េ). 2020-01-09. Retrieved 2022-02-17.
- ↑ Solero, Ricardo (2015-12-22). "Corea del Norte abre un museo sobre Angkor en Camboya para vender su arte" [North Korea opens a museum on Angkor in Cambodia to sell its art]. Agencia EFE (in អេស្ប៉ាញ). Retrieved 2022-02-17.
- ↑ Min-ho, Jung (2020-01-09). "Cambodia shuts down North Korean businesses to comply with UN sanctions". The Korea Times (in អង់គ្លេស). Retrieved 2022-02-17.
- ↑ "North Korean Artists Bring Ancient Angkor to Life for Visitors in Cambodia". VOA Cambodia (in អង់គ្លេស). Retrieved 2022-02-17.
- ↑ "North Korea's museum outpost in Angkor". Nikkei Asia (in អង់គ្លេស). Retrieved 2022-02-17.
- ↑ Cox, Jonathan (2016-03-23). "Angkor in Acrylic". Khmer Times (in អង់គ្លេស). Retrieved 2022-02-17.
- ↑ "A controversial new view of Angkor Wat". The Phnom Penh Post (in អង់គ្លេស). Retrieved 2022-02-17.
- ↑ Strangio, Sebastian (2016-02-22). "N Korea's multimillion-dollar museum in Cambodia". Al Jazeera (in អង់គ្លេស). Retrieved 2022-02-17.
- ↑ Chey, Portia (2016-02-01). "A tour of North Korea's multimillion dollar museum – in Cambodia". The Guardian (in អង់គ្លេស). Retrieved 2022-02-17.
- ↑ Ritz, Naomi (2015-12-07). "A Peek Inside North Korea's Angkor Museum". Khmer Times (in អង់គ្លេស). Retrieved 2022-02-17.
- ↑ "Mysterious North Korean museum opens in Cambodia". The Japan Times (in អង់គ្លេស). 2016-01-18. Archived from the original on 2022-02-17. Retrieved 2022-02-17.