Jump to content

អាជ្ញាធរអប្សរា

ពីវិគីភីឌា

អាជ្ញាធរ​អប្សរា (អាជ្ញាធរ​ដើម្បី​ការ​ពារ​រមណីយដ្ឋាន និង រៀង​ចំ​តំបន់​អង្គរ) បង្កើត​ឡើង​ជា​ផ្លូវ​ការ នា​ខែ​កុម្ភៈ ឆ្នាំ ១៩៩៥ ។ សមត្ថកិច្ចនៃ​អាជ្ញាធរ​អប្សរា លាត​សន្ធឹង​លើ​ផៃ្ទដី​មួយ​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​នៃ​ខេត្ត​សៀម​រាប​ទាំង​មូល ពោល​គឺ ខេត្ត​ដែល​សម្បូរ​ទៅ​ដោយ​បេតិកភណ្ឌដ៏​សន្ធឹក​សន្ធាប់ ដែល​មាន​បរិស្ថាន​ច្រើន​បែប​យ៉ាង ព្រម​ទាំង​ប្រកប​ដោយ​ភោគ​ផល​ចិញ្ចឹម​ជីវិត ឥត​ខ្វះ ដោយ​សារ​វាល​ទំនាប​ប៉ែក​ខាង​ត្បូង និង​ទនេ្ល​សាប មាន​អំណោយ​ផល ។ អាជ្ញាធរ​អប្សរា ជា​គ្រឹះ​ស្ថាន​សាធារណៈ​មួយ ប្រកប​ដោយ​បុគ្គលិកភាព​គតិយុត្តិ មាន​ស្វ័យភាព​រដ្ឋបាល និង​ហិរញ្ញវត្ថុ ។ អាជ្ញាធរ​អប្សរា​មាន​បេសកកម្ម​គិត​គូរ ដឹក​នាំ​ការ​ងារ​រៀប​ចំ និង​អភិវឌ្ឍ​ទេសចរណ៍​នៃ​តំបន់​ចំនួន​ប្រាំ ដែល​កំណត់​ក្នុង​ព្រះ​រាជក្រឹត្យ​លេខ ០០១ នស ចុះ​ថៃ្ង​ទី ២៨ ខែ​ឧសភា ឆ្នាំ ១៩៩៤ ស្តី​ពី​ការ​កំណត់ និង ចាត់​ចែង​តំបន់​សៀមរាប-អង្គរ ។ ព្រះ​រាជក្រឹត្យ​ចេញ​នៅ​ខែ​មករា ឆ្នាំ ១៩៩៩ បាន​បនែ្ថម​អំណាច​ទៅ​ឲ្យ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​អាជ្ញាធរ​អប្សរា ដែល​ជាមួយ​គ្នា​នោះ ក៏​ជា​ប្រធាន​អគ្គនាយក​ដែរ ។ សមត្ថកិច្ច​របស់​អាជ្ញាធរ​ទូទៅ បាន​ត្រូវ​ពង្រឹង​បនែ្ថម​គួរ​ឲ្យ​កត់​ម្គាល់​ ជា​ពិសេស​លើ​ការ​គ្រប់​គ្រង​ទាំង​ស្រុង​លើ​វិស័យ​អភិវឌ្ឍន៍​នៅ​អង្គរ ។ អាជ្ញាធរ​អប្សរា​បង្កើត​ឡើង​ជា​អាជ្ញាធរ​ដើម្បី​ការ​ពារ​រមណីយដ្ឋាន និង​រៀប​ចំ​តំបន់​អង្គរ ។

ទំនាក់ទំនងអន្តរជាតិ

[កែប្រែ]

អាជ្ញាធរអប្សរាប្រាស្រ័យទាក់ទងការងារជាមួយសហគមន៍អន្តរជាតិ តាមរយៈយន្តកម្មមួយដែលទាំងអស់គ្នាបានបង្កើតឡើង។ គម្រោងការងារទាំងអម្បាលមាណ ត្រូវដាក់ឲ្យគណៈកម្មការអន្តរជាតិសម្របសម្រួលមួយ ហៅថា ICC ត្រួតពិនិត្យ។ ICC បញ្ជូនទៅឲ្យគណៈកម្មការបចេ្ចកទេស (Technical Committee) របស់ខ្លួនពិនិត្យតាម ទស្សនៈបចេ្ចកទេស។ គណៈកម្មការទាំងពីរនេះ មានប្រទេសជប៉ុន និងបារាំងជាសហប្រធានព្រមទាំងយូណេស្កូ ជាលេខាធិការដ្ឋានក្នុងក្របខណ្ឌនេះ កម្ពុជាដែលជាម្ចាស់ផ្ទះ ធ្វើកិច្ចប្រជុំជាប្រក្រតីជាមួយភាគីអន្តរជាតិ របស់ខ្លួននៅសៀមរាប ឬនៅភ្នំពេញ។ វិធីប្រាស្រ័យគ្នានេះ ញាំងឲ្យភាគីជាតិពង្រឹងសមត្ថភាពរបស់ខ្លួន បន្តិច ម្តងៗទៅបាន។

បេសកកម្ម និងភារកិច្ច

[កែប្រែ]

រចនាសម្ព័ន្ធ

[កែប្រែ]

អគ្គនាយដ្ឋាននៃអាជ្ញាធរអប្សរា ជាគ្រឹះស្ថានសាធារណៈរដ្ឋុបាល មានរចនាសម្ព័ន្ធដូចតទៅ ៖

  • ១. នាយកដ្ឋានរដ្ឋុបាល បុគ្គលិក ហិរញ្ញកិច្ច និងទំនាក់ទំនងសាធារណៈ
  • ២. នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យាទី ១
  • ៣. នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យាទី ២
  • ៤. នាយកដ្ឋានអភិវឌ្ឌន៍វប្បធម៌ សារមន្ទីរនិង បទដ្ឋានបេតិកភ័ណ្ឌអន្តរជាតិ
  • ៥. នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ
  • ៦. នាយកដ្ឋាននគរូបនីយកម្ម និងអភិវឌ្ឍតំបន់សៀមរាប-អង្គរ
  • ៧. នាយកដ្ឋានប្រជាសាស្រ្ត និងការអភិវឌ្ឍ
  • ៨. នាយកដ្ឋានទឹក និងព្រៃឈើ
  • ៩. នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ

គេហទំព័រ

[កែប្រែ]

https://apsaraauthority.gov.kh/[តំណភ្ជាប់ខូច]