Jump to content

សាលាសំណាក់

ពីវិគីភីឌា

សាលា​សំណាក់ គឺ​ជា​ផ្ទះ​សំណាក់​តូច​មួយ​ប្រភេទ​​ដែល​ត្រូវ​បាន​សាងសង់​នៅ​តាម​ដង​ផ្លូវ​នានា​​ដើម្បី​​ផ្តល់​​ជូន​អ្នក​ដំណើរ​​នូវ​ទី​ជម្រក​ស្នាក់​អាស្រ័យ​បណ្តោះ​អាសន្ន។

សាលា​សំណាក់ ឬ​ «អគ្និគ្រិហ»

[កែប្រែ]
«អគ្និគ្រិហ» ប្រាសាទព្រះខ័ន

សាលា​សំណាក់ បែបនេះ គឺមានប្រវត្តិយ៉ាងហោចណាស់តាំងពីមុនសម័យអង្គរមកម្លេះ។ ឈ្មោះបុរាណរបស់វាគឺ «អគ្និគ្រិហ» មានន័យថាផ្ទះអគ្គី ដែលទំនងសំដៅលើការគោរពបូជាអាទិទេពនៅក្នុងសាលានេះ។ []

លុះមកដល់រាជ្សព្រះបាទ ជ័យវរ្ម័នទី៧ ទំនៀមនេះហាក់ដូចជាំគេកាន់តែលើកដម្លៃឲ្យខ្លាំងជាងមុនទៅទៀត។ សិលាចារឹកប្រាសាទព្រះខ័នឲ្យយើងដឹងថា ព្រះរាជាអង្គនេះ សាងសាលាសំណាក់ចំនួន ១២១ នៅតាមដងផ្លូវធំ។ សិលាចារឹកនោះជាភាសាសំស្កឹត ឯពាក្យដែលសំដៅលើសាលាសំណាក់ បើសរសេរឲ្យងាយគឺ អគ្និគ្រិហ មានន័យថា ផ្ទះមានភ្លើង។ អាគារដែលរាងទ្រងវែងមុខ សាងអំពីថ្មភក់​ឫ ថ្មបាយក្រៀម ហើដែលជំនាន់នោះមានតម្កល់បដិមា ជាពិសេសព្រះលោកេសុរ សម្រាប់អ្នកដំណើរធ្វើកិច្ចបូជា ឫ បន់ស្រន់់ជាដើម។ ក្នុងហោបន់ស្រន់នោះប្រហែលជាមានដម្កល់ព្រះភ្លើងថែមទៀតផង បានជាគេហៅថា អគ្និគ្រិហ។[]


សាលា​សំណាក់ ឬ​ សាលា​ឆទាន

[កែប្រែ]
សាលាសំណាក់បែបខ្មែរ

បច្វុប្បន្ននេះ សាលា​ឆទាន តាម​ធម្មតា​ អ្នក​ធ្វើ​ដំណើរ​អាច​ប្រើប្រាស់​តាម​សេចក្តី​ត្រូវការ​នូវ​វត្ថុ​ ៦ យ៉ាង​ដែល​ប្រជាជន​ក្នុង​ភូមិ​ក្បែរ​នោះ​យក​មក​ដាក់​ទុក​នៅ​ក្នុង​សាលា​សំណាក់​ឬ​សាលា​ឆទាន​នោះ ។ វត្ថុ​ទាំង​ ៦​ យ៉ាង​មាន​ដូច​ជា អាគារ​សាលា​សំណាក់, ពាង​ទឹក​ និង ត្រឡោក​ឬ​ផ្តិល, បង្គន់​អនាម័យ, កន្ទេល និង ខ្នើយ, ថ្នាំ​ពេទ្យ​បុរាណ ។ អ្នក​ភូមិ​ដាក់​វេន​គ្នា​រែកទឹក​ចាក់​បំពេញ​ពាង​ឲ្យ​ពេញរាល់ថ្ងៃ ។ កាយវិការ​ដ៏​ប្រពៃ​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទឹក​ចិត្ត​សប្បុរសធម៌​ចំពោះ​អ្នក​ដទៃ​ផង និង កាយវិការ​​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​កិច្ចការ​តូចតាច​មួយ​នេះ ។ អ្នក​ភូមិ​ធ្លាប់​មានជំនឿ​តៗ​គ្នា​ថា ប្រសិន​បើ​ទុក​ឲ្យ​ទឹក​ពាង​ស្រក​ចុះ​ក្រោមកន្លះពាង​ នោះ​អ្នកភូមិ​នឹងទទួលបណ្តាសា​រកស៊ី​ឬ​ធ្វើការងារ​ផ្សេងៗ​​មិន​ចម្រុងចម្រើន។ ទំនៀមទម្លាប់នេះ​បន្តមកដល់សព្វថ្ងៃ​នៅតំបន់ខ្លះៗនៃប្រទេសកម្ពុជា ជាពិសេស​នៅ​តំបន់​ជនបទ​ឆ្ងាយ​ពី​ក្រុង និង ទីផ្សារ។ បច្ចុប្បន្ន​យើង​ប្រទះ​ឃើញ​​សាលា​សំណាក់​ឬ​សាលា​ឆទាន​នេះ​នៅ​ពីមុខ​វត្តអារាម​មួយ​ចំនួន ប៉ុន្តែ​យើង​មិន​ឃើញ​មាន​ពាង​ទឹក​ឬ​វត្ថុ​អ្វី​ផ្សេង​ក្រៅ​ពី​អាគារ​សាលា​សំណាក់​ល្ហល្ហេវ​ប៉ុណ្ណោះ ។ ​

ឯកសារយោង

[កែប្រែ]
  1. [លន ហ្សាឌីណា៖ស្នាដៃសិល្បៈរបស់កូនខ្មែរម្នាក់បំភ្លឺក្រុងសៀមរាបអង្គរ, SabayNews.com, សុក្រ, 27 វិច្ឆិកា 2020]
  2. សាលាសំណាក់ ដោយ អាំង ជូលាន, យសោធរ ជាស្ថាប័នខ្មែរឯករាជ្យមួយ