Jump to content

សោម ដូរ៉េ

ពីវិគីភីឌា

សោម ដូរ៉េ (កើតនៅថ្ងៃទី១៣ ខែ ឱសភា ឆ្នាំ១៩៨៩ ) ជាកវីនិពន្ធម្នាក់ មានសមត្ថភាពសិល្បៈពហុជំនាញ មានដូចជា និពន្ធមេឡូឌីនិងទំនុកច្រៀង ខ្សែភាពយន្ត ទស្សនាវដ្ដី ដឹកនាំសម្តែង និង និពន្ធប្រលោមលោក សៀវភៅត្លុកកំប្លែង រួមទាំងដឹកនាំកម្មវិធីទូរទស្សន៍ ជាវិចិត្រករ គូរStoryboard ថែមទាំងជាអ្នកឆ្នៃម៉ូដសម្លៀកបំពាក់ទៀតផង មិនតែប៉ុណ្ណោះក៏បានបង្កើតកម្មវីធីអប់រំ ជម្រុញយុវវ័យតាមរយៈការអានសៀវភៅ ហើយកែឆ្នៃទៅជាកម្មវិធីសប្បុរសធម៌ដ៏មានប្រយោជន៍នៅក្នុងសង្គមថែមទៀតផង ។ បង្ហាញស្នាដៃនិងឈ្មោះស្ទើរតែគ្រប់ផលិតកម្ម គ្រប់ស្ថាប័ន និងស្ទើរតែគ្រប់កំពូលតារាចម្រៀងក្នុងព្រះរាជាណាចក្រកម្ពុជា ។ មានសមត្ថភាពក្នុងការនិពន្ធបែបផ្សាភ្ជាប់មនោសញ្ចេតនា កំប្លែងជាមូយការអប់រំ បញ្ចូលទៅក្នុងបទចម្រៀង ដែលនៅលើបណ្តាញសារព័ត៌មាននានាក្នុងស្រុកត្រូវបានចុះផ្សាយយ៉ាងព្រោងព្រាត ។ បទចម្រៀងដែលគេស្គាល់ជាច្រើន មានដូចជាបទ លើលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ បោកខោអាវនឹកស្នេហ៍ សង្សារផ្ទាល់ខ្លួន រាំជាន់អាចម៍គោ ស្វារាំគ្រវីលីអូ ស្នេហាអាថ៍កំបាំង សង្សារលេងៗ បេះដូងមនុស្សយន្ត កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា រលឹមប្រុយៗ និងបទ ប៉េវៗ និងរាត្រីសួស្តីអង្គរ អារម្មណ៍សល់ ។ល។

ប្រវត្តិរូបសង្ខេប
ឯកសារ:SomdoreBanner2019.jpg

ឈ្មោះពីកំនើត សោម ដូរ៉េ
ឈ្មោះហៅក្រៅ ផ្លយ
ថ្ងៃខែឆ្នាំកំនើត ១៩៨៩
ទីកន្លែងកំនើត ប្រទេសកម្ពុជា
សញ្ជាតិ កម្ពុជា
ឆ្នាំប្រកបវិជ្ជាជីវៈ ២០១០ –បច្ចុប្បន្ន
មុខដំណែង -ប្រធានគ្រប់គ្រងគម្រោងផលិតក្រុមហ៊ុនថោន(២០១៩)

-ទីប្រឹក្សាផលិតកម្មថោន ( ២០១៨ )

វិជ្ជាជីវៈ អ្នក​និពន្ធមេឡូឌី&ទំនុកច្រៀង/ខ្សែភាពយន្ត/Sitcom/

Storyboader/ទស្សនាវដ្តី/ប្រលោមលោក/វិចិត្រករត្លុក

ដឹកនាំសម្តែង-អ្នកកាត់ត/ផលិតករកម្មវិធីទូរទស្សន៍,

រចនាម៉ូដសម្លៀកបំពាក់ /Content Creator/Digital Marketing

ស្លាកតន្ត្រី រស្មីហង្សមាស/ថោន/សាន់ដេ/VEVO/Big Man/

KH Promotion/WEប្រូដាក់សិន/Phleng Record/

TOP MUSIC/KhmerTree/S7Production/GMB/AKASA/GENZmusic/MC Club/Miracle Picure

ឪពុកម្តាយ សោម រស្មី (ម្តាយ) អគ្គលេខាធិការដ្ឋាន រដ្ឋសភា
បងប្អូន ជាកូនបង មានប្អូនស្រីពៅ មួយនាក់
មិត្តភក្តិជិតស្និទ្ធ

ក្នុងសិល្បៈ

ពេជ្រ សោភា - សាសា - មាស សុខសោភា
កម្រិតវប្បធម៌ សិក្សាផ្នែកគំនូរជាមួយប្រធាននាយកដ្ឋានសិល្បៈ

សូនរូប និងភាពយន្ត/សិក្សាផ្នែកបរិញ្ញាបត្រ័

Interior Design SETEC Institute /

Khmer Culture Instrumental /

Khmer Fine Art ( 2017 )

Social Media Facebook Youtube Archived 2024-05-31 at the វេយប៊ែខ ម៉ាស៊ីន. TikTok Instagram Twitter Blogger
Website Pending…

ជីវិត និង អាជីព

រូបភាពតូច|សោម ដូរ៉េផ្តល់បទសម្ភាសន៍កម្ពុជាថ្មី

២០០៨–២០១០: ចំនុចផ្តើម និងឈានចូលសិល្បៈ

តាមរយៈបទសម្ភាសន៍ជាមួយអ្នកកាសែត កវីនិពន្ធសោមដូរ៉េ បានលាតត្រដាងនូវជីវប្រវត្តិពិតរបស់ខ្លួនថា ឈ្មោះសោម ដូរ៉េ គឺជាឈ្មោះកំនើត ហើយមានទីកន្លែងកំនើតនៅទីក្រុងមូស្គូប្រទេសរុស្សី ខណៈពេលដែលម្តាយរបស់លោក បានទៅបំពេញកម្មសិក្សានៅទីនោះ ហើយក៏បានបង្កើតលោកនៅទីនោះផងដែរ ប៉ុន្តែនៅពេលដែលលោកមានអាយុ២ឆ្នាំ លោកក៏ត្រូវបានបញ្ជូនឱ្យមករស់នៅទីក្រុងភ្នំពេញជាមួយ និងយាយតាវិញ ក្រោយពីម៉ាក់ប៉ាបានបញ្ចប់ការសិក្សានៅទីនោះ ។ ក្រោយពីបែកបាក់គ្រួសារ ម្តាយរបស់លោកបានក្លាយជាស្ត្រីម៉េម៉ាយម្នាក់ នៅក្រោមដំបូលគ្រួសារដែលសុទ្ធតែស្រីៗ មានតែលោកដូរ៉េ ដែលជាប្រុសតែម្នាក់ ក្រោយមកម្តាយរបស់លោកក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្រួសារថ្មីក្នុងឆ្នាំ២០១៣ ដោយបង្កើតបានកូនស្រីម្នាក់ ។

ចំពោះរឿងរ៉ាវលោកពុកបង្កើត លោកមិនបានរៀបរាប់លម្អិតនោះទេ គ្រាន់តែប្រាប់ថាមិនចាំមុខរបស់គាត់ ព្រោះនៅក្មេងពេក គ្រាន់តែដឹងថា ពេលនេះគាត់រស់នៅសុខសប្បាយជាមួយប្រពន្ធកូនក្រោយរបស់គាត់ហើយ ។ ក្រោយមកលោកក៏បានបញ្ចេញអារម្មណ៍មួយ តាមរយៈបទចម្រៀងមួយបទដែលលោកបានសរសេរ គឺបទ តែងសេចក្តីអំពីឳពុក ដែលច្រៀងដោយ លោកករុណាពេជ្រ បានដាស់ទឹកភ្នែកអ្នកស្តាប់ឱ្យហូរទឹកភ្នែកតាមបទចម្រៀងខ្សែរជីវិតដ៏កម្សត់នេះ ដោយមិនបានដឹងថាគឺជាខ្សែរជីវិតពិតរបស់លោកនោះទេ ! ហើយលោកក៏បានបង្ហាញពីការខកចិត្ត និងសោកស្តាយដែលអ្នកដឹកនាំសម្តែងបទនេះបានបង្កើតសាច់រឿងនិរាស្តឈឺចាប់ ប្រាស់ចាកពីរឿងដើមជីវិតពិតរបស់លោកទៅវិញ ! ធ្វេង|រូបភាពតូច|សោម ដូរ៉េ និងនាងកាតុ

២០១០–២០១២: ចាប់ផ្តើមអាជីព

ក្នុងរង្វង់គ្រួសាររបស់លោក មិនមានអ្នកណាម្នាក់ជាអ្នកសិល្បៈឡើយ ហើយក៏មានអ្នកខ្លះយល់ច្រលំថា លោកគឺជាកូនបង្កើតរបស់សិល្បៈរៀមច្បងគឺលោក សោម ដូរិន ។ ការឈានជើងចូលសិល្បៈលើកដំបូង លោក បានស្គាល់ អ្នកនិពន្ធនិងដឹកនាំសម្តែងម្នាក់ គឺនាង ប៊ុនចាន់និមល និងធ្វើជាអ្នកគូរ Storyboad ឱ្យនាង ហើយក៏អាច និយាយបានថា លោកគឺមនុស្សដែលមានសំណាងនិងឱបនិស្ស័យស្រលាញ់សិល្បៈ និងការផ្តល់ឱកាសពី លោក អឹង សុងលាភ ជាកូនថៅកែផលិតកម្មរស្មីហង្សមាស បានច្រានឱ្យលោកក្លាយជា អ្នកនិពន្ធវ័យក្មេង ដែលមានបទពិសោធន៍តិចបំផុត រហូតទទួលបានការគាំទ្រគួរឱ្យនឹកស្មានមិនដល់ ។ បទដំបូងរបស់ លោកគឺបទ ហោប៉ៅធូរបាត់ស្នេហ៍ ជាពិសេសនោះគឺបទ សង្សារលេងៗ ដែលធ្វើ​ឱ្យប្រជាប្រិយភាពលោក ណុបប៉ាយ៉ារិទ្ធដែលបានលិចកប់អស់រយៈពេលជាច្រើន ឆ្នាំឱ្យលេចត្រដែតស្ទើរតែមិនគួូរឱ្យជឿ ជិះទៅដល់ណាក៏ឮតែចាក់បទនេះ គ្រប់ពេលវេលា ។ បន្ទាប់មកគឺបទ ល្បីៗជាច្រើនទៀត ដូចជាបទ សង្សារផ្ទាល់ខ្លួន របស់នាង ឱកសុគន្ធកញ្ញា និងបទ ស្រលាញ់អូន366ថ្ងៃ ច្រៀងដោយលោក ឆនសុវណ្ណរាជ និងនាង ពេជ្រ សោភា ។

ទំនាក់ទំនងរបស់លោក ជាមួយអ្នកនាងពេជ្រ សោភា ដែលអ្នកណាៗក៏ដឹងដែរថា ពួកគេទាំងពីរគឺជា បងប្អូនល្អនិងគ្នា ហើយអ្នកនាងពេជ្រ សោភា ក៏ធ្លាប់បានប្រកាស់ Live Video នៅក្នុង Facebook ដែរ ថានាងធ្លាប់បានជួយជ្រោមជ្រែងលោក មុនលោកចូលជាអ្នកនិពន្ធក្នុងផលិតកម្មរស្មីហង្សមាសឯណោះ ៕

នៅពេលដែលលោកកំពុងធ្វើការនៅផលិតកម្មរស្មីហង្សមាស គេក៏បានដឹងថាលោក ក៏ជាអ្នកនិពន្ធម្នាក់ឱ្យទស្សនាវដ្តីម៉ូដដ៏ល្បីល្បាញមួយ ក្នុងស្រុកផងដែរ គឺ ទស្សនាវដ្ដី SOVRIN ៕

អស់រយៈពេលជាងមួយឆ្នាំនៅ ផលិតកម្មរស្មីហង្សមាស លោកធ្វើជាអ្នកគូរ Storboad សម្រាប់ការថតស្ប៉ថផ្សាយពាណិជ្ជកម្មជាច្រើន ក្រៅពីនោះផលិតកម្មរស្មីហង្សមាស បានចេញបទចម្រៀងដែលលោកសរសេរ ត្រឹមតែជាងដប់បទតែប៉ុណ្ណោះ ហើយក្នុងមួយវុលមានមួយបទ ឬពីរបទប៉ុណ្ណោះ ប៉ុន្តែគេសង្កេតឃើញថាបទដែលលោកសរសេរ ៩០ភាគរយគឺនៅលើគម្របឌីស ទាំងសីឌី និងវិសីឌី ។ ខណៈពេលដែលបទ សង្សារផ្ទាល់ខ្លួន ចេញមក ស្រាប់តែខាងផលិតកម្មមានកំហុសបច្ចេកទេស​ បានច្រលំ ដាក់ឈ្មោះ អ្នកផ្សេងទៅវិញ ធ្វើឱ្យ កវីម្នាក់នេះ អាក់អន់ស្រពន់ចិត្ត ហើយធ្វើការបង្ហោះលើហ្វេសបុក បង្ហាញពីអារម្មណ៍ផងដែរ ធ្វើឱ្យអ្នកលេងចូលទៅខមមិន យ៉ាងច្រើន ។ ប៉ុន្តែទោះជាយ៉ាងណាក៏កវីរូបនេះនៅតែតូចចិត្ត ហើយបានបង្ហោះសារខូចចិត្ត នៅលើបណ្តាញសង្គម Facebook ជាហូរហែរ រហូតដល់មួយរយៈក្រោយក៏ឃើញសារព័ត៌មានចុះផ្សាយថា លោកបានសម្រេចចិត្តផ្លាស់ទៅទ្រនំផលិតកម្មថ្មី យ៉ាងតក់ក្រហល់ ជាទីបំផុត ។ រូបភាពតូច|សោម ដូរ៉េ និង តារាស្រីថោន

២០១២–២០១៦: ការផ្លាស់ទ្រនំ

ស្របពេលដំណឹងការចាកចេញពីផលិតកម្មហង្សមាស គេបែរជាឃើញស្នាដៃអ្នកនិពន្ធសោម ដូរ៉េ នៅផលិតកម្មប៊ិកមេន ទៅវីញ ក្រោមឈ្មោះថា ផ្លយ គឺមានបទ មេអណ្តើក និងបទ ចង់ធ្វើសង្សារគេឡើងញ័រខ្លួន ច្រៀងដោយ កញ្ញាណយ ។ អ្វីដែលគួរ ឱ្យចាប់អារម្មណ៍នោះ គឺបទទាំងពីរនេះក៏បានធ្វើឱ្យអ្នកចម្រៀងថ្មីម្នាក់ ត្រូវបានគេស្គាល់ និងគាំទ្រយ៉ាងច្រើនផងដែរ តាមរយៈទឹកដៃរបស់កវី ប៉ិនប្រសព្វ ។

បទ ចាក់សោរបេះដូង ៩ខែដប់ថ្ងៃ ចេញភ្លាម បានឆក់យកបេះដូងទស្សនិកជនឱ្យ សរសើរនាងកាតុ ដែលជាតារាកំប្លែងចាប់អាជីពបន្ថែមជាអ្នកចម្រៀង ធ្វើឱ្យកេរ្ត៍ឈ្មោះនាងឡើងស្រឺតៗ តាមរយៈទឹកដៃកវីម្នាក់នេះផងដែរ ជាពិសេសនោះគឺបទ៩ខែដប់ថ្ងៃ ដែលនាងបានរៀបរាប់ប្រាប់ពីជីវិត របស់នាងដល់កវីម្នាក់នេះ ហើយដឹកនាំសម្តែងឱ្យនាងទាំងនាងមានផ្ទៃជិត៩ខែពិតៗតែម្តង កាន់តែអង្រួនចិត្តអ្នកស្តាប់ ឱ្យរំជើបរំជួល ហើយអ្នកណាក៏ដឹងដែរថា បទ៩ខែដប់ថ្ងៃ គឺជារឿងពិតរបស់នាង ហើយនាងក៏បានច្រៀងឱ្យកូនរបស់នាង ក្នុងផ្ទៃស្តាប់ ។ ធ្វេង|រូបភាពតូច|សោម ដូរ៉េ នៅស្ថានីយ៍ទូរទស្សន៍បាយន័ កវីម្នាក់នេះបានបង្កើតប្រវត្តិសាស្ត្រក្នុងផលិតកម្មថោន តាមរយៈបង្កើតអាល់ប៊ុមពិសេស មុនគេដូចជា អាល់ប៊ុម មនុស្សស្រី ដោយតារាចម្រៀងស្រីថោន ច្រៀងរូួមគ្នា សម្តែងសាច់រឿងតគ្នា ដែលមិនធ្លាប់ទាល់តែសោះកាលពីមុន និង អាល់ប៊ុមព្រះអាទីត្យទារជួបព្រះចន្ទ ដោយ លោកករុណាពេជ្រ នាងសុគន្ធ និសា លោក BIG ធ្វើឱ្យអ្នកគាំទ្រចាំមិនភ្លេច នូវសាច់់រឿងកំប្លែងនិងអត្ថន័យហួសចិត្ត ។ ​ ការបើកទំព័រប្រវត្តិសាស្ត្រខ្មែរលើឱស្សាហកម្មតន្ត្រីអន្តរជាតិ លើកដំបូងនៅប្រទេសកម្ពុជា បីបទរបស់អ្នកនិពន្ធសោម ដូរ៉េ ត្រូវបានដាក់បញ្ចូលទៅក្នុង VEVOមុនគេបង្អស់ ដែលធ្វើការបក ស្រាយដោយ នាង មាសសុខសោភា ដែលជាប្រភេទបទលាយភាសាបរទេស ធ្វើឱ្យអ្នកគាំទ្រ ស្ញើចសរសើរមិនដាច់ពីមាត់ ។

កវីម្នាក់នេះហាក់ដូចជាសម្បូររឿងឱ្យគេចាប់អារម្មណ៍ជាច្រើនខណៈពេលដែលផ្លាស់មកក្រុមហ៊ុនថ្មី ដូចជាកម្មវិធីសប្បុរសធម៌ ការលក់សៀវភៅកំប្លែង ការចេញបទចម្រៀងអត្ថន័យប្លែកៗ ធ្វើឱ្យអ្នកគាំទ្រមួយចំនួនគ្រាន់តែចេញបទចម្រៀងមកក៏ដឹងថាជាទឹកដៃអ្នកនិពន្ធណាទៅហើយ ។

ក្នុងឆ្នាំ២០១៥ កវីសោមដូរ៉េាចាប់ផ្តើមចេញស្នាដៃរៀងរង្វើលមិនដូចមុន បទចម្រៀងខ្លះត្រូវបានរាំងស្ទះ មិនបានចេញ អាល់ប៊ុមពិសេសដែលបានបង្ហោះត្រូវបានលុបចោល ពីរអាល់ប៊ុម ដូចជាកំពុងមានរឿងចម្រូងចម្រាស់ ល្អក់កករ ដូចជា អាល់ប៊ុម សង្សារចេក មុនការចាកចេញរបស់លោក ណាំប៊ុណ្ណារត្ន័ ជាមួយនាង សាសា និងអាល់ប៊ុម Photoshop របស់នាងសាសា និងលោកសុគន្ធថេរាយុ ធ្វើឱ្យបាត់មុខនាងសាសាពីសិល្បៈស្ទើរតែទស្សនិកជនភ្លេចមុខទៅហើយ មិនដឹងមកពីមូលហេតុអ្វីនៅពីក្រោយបញ្ហានេះ ។ ហើយអ្វីដែលគួរឱ្យកត់សំគាល់នោះ គឺពីរឆ្នាំក្រោយ នៃរដូវកាលបទចម្រៀងចូលឆ្នាំកវីម្នាក់នេះ លែងនិពន្ធបទចង្វាក់ញាក់ដូចរាល់ឆ្នាំ បែររជាចេញបទចង្វាក់រាំវង់ រាំក្បាច់ សារវ៉ាន់ ឡាំលាវយ៉ាងច្រើន ធ្វើឱ្យអ្នកតាមដានងឿងឆ្ងល់គ្រប់គ្នា ។ មួយរយៈក្រោយកវីម្នាក់នេះបានបង្ហោះសារតូចចិត្តទៀត ពីការត្អូញត្អែនិងភាពចម្រូងចម្រាស់នៅក្នុងផលិតកម្មចំពោះខ្លួន ស្របពេលដែលប្រជាប្រិយភាពផលិតកម្មថោន បានធ្លាក់ចុះយ៉ាងគំហុក ។ រូបភាពតូច|រឿងផ្កាទីងមោង​ និពន្ធដោយសោមដូរ៉េ ស្របពេលនៃការធ្លាក់ចុះប្រជាប្រិយភាពរបស់ផលិតកម្មខណៈពេលដែលផលិតកម្មហង្សមាសដណ្តើមយកប្រជាប្រិយភាពបានវិញ កវីម្នាក់នេះហាក់បានត្រូវបាត់ស្នាដៃពីក្នុងផលិតកម្មថោនមួយរយៈធំ តែបែជាចេញស្នាដៃមួយបង្ករឱ្យភ្ញាក់ផ្អើលតាមរយៈខ្សែភាពយន្តខ្នាតខ្លីចំនួនពីររឿង គឺរឿងម៉ាក់ប៉ាខ្ញុំប្រជែងកម្ម និងរឿងផ្កាទីងមោង ។ រឿងផ្កាទីងមោងបានស្តារកេរ្ត៍ឈ្មោះរបស់កវីម្នាក់នេះឱ្យងើបមកវិញ ។

បន្ទាប់ពីកឿងស្នាដៃអស់រយៈពេលជាងមួយឆ្នាំ ស្នាដៃរបស់កវីសោម ដូរ៉េ ហាក់ដូចជាមិនត្រូវបានបញ្ចេញ ស្របពេលដែល មានអ្នកចម្រៀងថ្មីៗជាច្រើនបានសម្រុកចូលផលិតកម្មថោន ប៉ុន្តែទីបញ្ចប់ កវីម្នាក់នេះបានបញ្ចប់ពាក្យចចាមអារាមនិង ព័ត៌មានរស៊ើបៗ ដែលថាលោកនិងចាកចេញពីផលិតកម្មថោន ខណៈពេលដែលអាល់ប៊ុមពិសេស ល្ខោនស្នេហ៍ភ្លើងសុបិន និងការងារចាស់ៗជាច្រើនរបស់លោក បានសម្រុកចេញក្នុងពេលដំណាលគ្នា ធ្វើឱ្យអ្នកគាំទ្រមានការងឿងឆ្ងល់ និងភន្ត័ច្រឡំជាច្រើ​ន ។ ហើយអ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រលោកភ្ញាក់ផ្អើល នោះគឺការសម្រេចចិត្តវិលត្រលប់ទៅ ទ្រនំចាស់ ដែលផ្តល់ឱ្យកំណើតឱ្យលោកនោះ គឺផលិតកម្មរស្មីហង្សមាស ស្របគ្នាជាមួយនិង នាង សុគន្ធនិសា ដែរ។ អ្នកតាមដានសិល្បៈនាំគ្នា និយាយថា ផលិតកម្មហង្សមាស បានសំឡឹងឃើញស្នាដៃខ្សែភាពយន្តភាគដែលនិងត្រូវបញ្ចាំងក្នុងទូរទស្សន៍ហង្សមាសឆាប់ៗនេះ ។

២០១៦–២០១៨: ការវិលត្រលប់ និងអភិវឌ្ឍន៍ទេពកោសល្យ

បាត់មុខមួយរយៈ អ្នកនិពន្ធសោម ដូរ៉េបានប្រកាស់នៅលើទំព័រហ្វេសបុកផ្ទាល់ខ្លួនថា ឆ្នាំ២០១៧ខ្លួនមិនបានសរសេរបទចម្រៀងចូលឆ្នាំទេ ដោយប្តូរមកវិញជា ស្នាដៃប្រភេទកុនខ្នាតធំ និងរឿងភាគទូរទស្សន៍របស់ស្ថានីយ៍ទូរទស្សន៍យក្សនៅក្នុងស្រុកគឺ ប៉ុស្ត៍ហង្សមាស មានចំនងជើងរឿង បិសាចគួរឲ្យស្រលាញ់ ដែលធ្វើឲ្យទស្សនិកជននិងអ្នកតាមដានភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ខណៈពេលដែលចេញផ្សាយ Poster ធ្វើឲ្យល្បីល្បាញនិងទទួលបាន ចំណាប់អារម្មណ៍ ទោះបីជាពេលចេញរឿងមក មានសន្ទុះនៃការរិះគន់កម្រិតគុណភាពក៏ដោយ ក៏ខ្សែភាពយន្តមួយនេះ នៅតែស្ថិតលើលំដាប់រឿងដែល ល្បី ដោយទទួលបានស្បនស័រយ៉ាងកកកុញ រហូតធ្វើឲ្យផ្ទុះការធុញទ្រាន់ពីអ្នកមើលថែមទៀតផង ដោយសារផ្សាយពាណិជ្ជកម្មយូរៗពេក ៕ ឆ្នាំ២០១៧បទ Dance and Smile ទើបតែចេញវិដេអូជាផ្លូវការ ផ្តិតយកសិល្បៈភ្លេងខ្មែរ គ្រប់ឱបករណ៍ និងល្បែងប្រជាប្រិយរបស់ខ្មែរជាច្រើន លាយជាមួយអត្ថន័យកំប្លែងត្រូវចិត្តយុវវ័យ ពីអ្នកនិពន្ធ សោម ដូរ៉េ

អ្នកនិពន្ធ សោមដូរ៉េ ក៏បានរៀបរ៉ាប់ពីអារម្មណ៍ខកចិត្ត និងប៉ះទង្គិចផ្លូវចិត្តជាមួយនិងនាងពេជ្រ សោភា ខណៈពេលដែល តារាចម្រៀងលំដាប់កំពូលពេជ្រ សោភាបានប្រេះឆាជាមួយនិង ងួនចាន់ដេវីត ទៅស្រវ៉ាចាប់ដៃគូជាមួយ នាង ទេព បូព្រឹក្ស ដោយគ្រប់គ្នា ក៏បានដឹងដែរថានាងគឺជាសត្រូវស៊ីសាច់ហុតឈាមជាមួយនាង ពេជ្រ សោភា ធ្វើឱ្យមានការប្រទូស្តសារ៉ាយ ពេលនោះផងអ្នកដែរ គេសង្កេតឃើញថាប្រជាប្រិយភាពច​ម្រៀងចូលឆ្នាំ ឆ្នាំនេះ របស់នាងត្រូវបានធ្លាក់ចុះ វ៉ៃផ្តាច់ដោយបទ ( រាំអញ្ចេក ) របស់ លោកព្រាប សុវត្តិ និង នាង ឱក សុគន្ធកញ្ញា ដោយសារការរិះគន់និងការចាប់អារម្មណ៍ផ្ទុះឡើងព្រមគ្នា ។

២០១៨–២០១៩: ការបកក្រោយជាថ្មីម្តងទៀត

អ្នកនិពន្ធសោមដូរេ៉ បានធ្វើឲ្យទស្សនិកជនដែលតាមដានស្នាដៃ ធ្វើការវិលមុខនិងងឿងឆ្ងល់ ចំពោះស្នាដៃដែលថោនទើបតែបង្ហោះជាផ្លូវការ គឺជាបទ អំបុកផ្កាម្លិះ របស់ អ្នកនាងយក់ថិតរដ្ឋា ជាស្នាដៃរបស់កវីវ័យក្មេងការបើកទំព័រថ្ងៃបុណ្យអ៊ំទូក អកអំបុក សំពះព្រះខែ រំលេចដោយMV យ៉ាងស្រស់ស្អាត ជាពិសេសគឺការ​ឆ្នៃម៉ូដ សម្លៀកបំពាក់បូកបញ្ចូលជាមួយនិងក្រម៉ា ស្រូវ ធ្វើឲ្យអ្នកគាំទ្រកាន់តែស្ញើចសរសើរនូវសមត្ថភាពរបស់កវីម្នាក់នេះ ចំពោះជំនាញទេព្យកោសល្យ និពន្ធបទចម្រៀង ដឹកនាំសម្តែង និងឆ្នៃម៉ូដសម្លៀកបំពាក់ ធ្វើឲ្យអ្នកទស្សនាពោលពាក្យសរសើរគ្រប់គ្នា មិនដាច់ពីមាត់ ព្រោះជាបទដែលដឹងគុណកសិករ និងបញ្ចូលឈ្មោះអង្ករខ្មែរទាំងអស់បានយ៉ាងជួនរណ្តំណែងណង យ៉ាងពិរោះ ជាពិសេស គឺការបញ្ចូលនូវរបាំប្រជាប្រិយ ខ្មែរគឺរបាំកសិករ កាន់តែរំលេចឲ្យ MV លើកដំបូងនៃការវិលត្រឡប់មកផលិតកម្មថោន របស់កវីម្នាក់នេះ ពិតជាមិនធម្មតាមែន ។ គេនិងរង់ចាំមើល ថាតើការហោះហើរ ដូរទ្រនុំចុះឡើង របស់កវីម្នាក់នេះអ្នកគាំទ្រនិងចាំតាមដានទៅជាយ៉ាងណា គ្រាន់តែត្រឡប់មកថោនវិញមិនទាន់បានប៉ុន្មានផង ក៏មានឱកាសក្លាយជាគណៈកម្មការជាមួយនិង មាសសុខសោភា ក្នុងកម្មវិធីប្រកួតជ្រើសរើសអ្នកនិពន្ធស្នាដៃកូនខ្មែរសម្រាប់មាសសុខសោភា របស់ ភេសជ្ជៈអូឡាតេ ដោយផេកផ្លូវការបានបង្ហោះយ៉ាងព្រោងព្រាត​។

២០១៩–២០២០: ការទទួលដំណែងធំ

អ្នកដែលគាំទ្រនិងចាំតាមដានស្នាដៃរបស់លោកសោមដូរ៉េ ច្បាស់ជាភ្ញាក់ផ្អើលជាមួយការប្រកាស់ជាផ្លូវការ និងសាធារណៈនៅលើ អាខោនហ្វេសបុក របស់លោក ចំពោះការឡើងតួនាទី ឋាន្តរសក្តិ័ថ្មីដែលត្រូវបានប្រគល់ដោយនាយកក្រុមហ៊ុនផ្ទាល់ ជា​ប្រធានគ្រប់គ្រងគម្រោងផលិតបទចម្រៀង ប្រចាំផលិតកម្មថោន ។ សង្កេតឃើញថាគ្រប់គ្នា ហាក់ដូចជាសប្បាយចិត្តនិងអំណរដល់ដំណែងថ្មី របស់អ្នកនិពន្ធម្នាក់នេះ ។ ឃើញថា ដំណែងធំលើកនេះហាក់ជាការពេញចិត្ត និងការជឿជាក់របស់ផលិតកម្ម ព្រោះបានឃើញយ៉ាងច្បាស់ថា លោកសោមដូរ៉េ បញ្ចេញស្នាដៃសម្រាប់ផលិតកម្មសម្រាប់បទចម្រៀងរដូវកាលចូលឆ្នាំ ឆ្នាំនេះហាក់ទទួលបានផ្លែផ្កានិងការសរសើរ ពីសំណាក់ទស្សនិកជនគ្រប់គ្នា ដោយសារតែការប្រើយុទ្ធសាស្ត្រប្លែកពី ដៃគូប្រកួតខណៈពេលដែលគ្រប់ផលិតកម្មធំៗនាំគ្នាសម្រុកដណ្តើមប្រជែងបទញាក់ ដែលគេដាក់រហ័សនាមឲ្យថា ជាបទបែកស្លុយ ស្របពេលដែលលោក បញ្ចេញបទចម្រៀង ( ប៉ក់កន្ទ្រឹមអើយ ) ​របស់មាសសុខសោភា ដែលបង្កប់អត្ថន័យផ្លែផ្កាយ៉ាងមុតស្រួច ត្រង់ឃ្លាថា ( បទញាក់គេរាំរាល់ថ្ងៃ បទប្រពៃណីគេរាំចូលឆ្នាំ )ធ្វើឲ្យផ្ទុះនូវបរិយាកាសប្រទូស្តសារាយចំពោះកូនខ្មែរដែលស្រលាញ់និយមរាំបទញាក់ថ្ងៃចូលឆ្នាំ ។ គ្រប់គ្នាសំឡឹងឃើញថា ថោនកំពុងទាញប្រជាប្រិយភាពក្នុងបរិយាកាសបទកន្ទ្រឹមខ្មៃរកាលពី៤ឆ្នាំមុនត្រឡប់មកវិញ ខណៈពេលដែលគេទស្សទាយថា ជំនោរបទបែកស្លុយថ្ងៃចូលឆ្នាំហាក់ត្រូវបានសាបរលាបបន្តិចម្តងៗ ខណៈដែលបរិមាណច្រើនពេក ហើយបែបផែនដដែលៗ ស្របជាមួយនិង សន្ទុះនៃការបះបោលពុះកញ្ជ្រោលភាពមិនប្រក្រតីបែបឈ្លក់វង្វេងជ្រុលវៀងពីវប្បធម៌ខ្មែរ ។

អ្នកនិពន្ធសោមដូរ៉េ មានកិត្តិយសក្នុងការជ្រើសរើសជាអ្នកនិពន្ធបទចម្រៀងបើកឆាកសម្រាប់កម្មវិធីប្រកួតបវកញ្ញា Miss Universe Cambodia 2019 ដែលបកស្រាយដោយកញ្ញាមាសសុខសោភា ។ មួយរយៈនេះគេសង្កេតឃើញថា ការចាប់ដៃគូសហការជាមួយ តារាចម្រៀងល្បី កំពូលលំដាប់ប្រទេសហាក់មានសន្ទុះខ្លាំង ស្របពេលដែលបទចម្រៀង រលឹមប្រុយៗរបស់ មាសសុខសោភា ផ្ទុះខ្លាំងដែលនឹកស្មានមិនដល់ ស្របជាមួយបទ នៃការវិលត្រឡប់ជាថ្មីរបស់លោកពាក់មី គឺបទ ប៉េវៗនិងស្រលាញ់មេម៉ាយស្តាយក្រមុំ ក្នុងឱកាសបុណ្យចូលឆ្នាំ ស្របនិងការប្រជែងយ៉ាងច្រជាមួយ បទបែកស្លុយតាមដេញពីក្រោយប្រកៀកពីតារាចម្រៀងជាច្រើន ដូចជា យូរី រាបី នីកូ ពេជ្រសោភា ឱកសុគន្ធកញ្ញា ព្រាបសុវត្តិ និងចុងក្រោយគឺ នាយចឺម ។

២០២០–បច្ចុប្បន្ន: ការបង្អាក់ស្នាដៃ

បើកក្បាលឆ្នាំ២០២០ អ្នកនិពន្ធសោមដូរ៉េ បានបង្ហោះលើអាខោនហ្វេសបុកផ្ទាល់ខ្លួន ជាមួយការប្រុងប្រៀងបង្ហាញស្នាដៃថ្មីដូចជា អាល់ប៊ុមចូលឆ្នាំ ដែលប្លែកមិនធ្លាប់មានពីមុនមក រួមជាមួយការបង្ហាញមុខអ្នកឆ្នៃម៉ូដសម្លៀកបំពាក់ថ្មីប្រចាំផលិតកម្មថោន រួមទាំងរឿងភាគថ្មីស្រឡាង គឺរឿង ព្រហ្មលិខិតដុះស្លាប ដែលនិងត្រៀមចូលមកបម្រើអារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង កាន់តែអន្ទះសារចង់ឃើញស្នាដៃសាច់រឿងរបស់កវីវ័យក្មេងម្នាក់នេះ បន្ទាប់ពីការបង្ហាញជាផ្លូវការនូវតួសម្តែងដែលគួរឲ្យភ្ញាក់ផ្អើលគឺ អ្នកនាងចេនសាយចៃ ដែលជាលើកទី១ក្នុងការប្រឡូកចូលសិល្បៈភាពយន្ត រិតតែធ្វើឲ្យ សារព័ត៌មាននិងទស្សនិកជន កាន់តែកញ្ជ្រោលចង់ទស្សនាហើយជឿជាក់លើស្នាដៃរបស់កវីដ៏ប៉ិនប្រសព្វម្នាក់នេះ។

បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ គេឃើញការភ្ញាក់ផ្អើលសារជាថ្មី តាមរយៈការដឹកនាំសម្តែងនិងនិពន្ធបទចម្រៀង សុដនម៉ែ របស់ កាតុ ដែលឆក់ យការកោតសរសើរពីសំណាក់ទស្សនិក រួមជាមួយការរិះគន់ព្រោងព្រាត រហូតធ្វើឲ្យក្នុងប្រទេស ដោយមានការបញ្ចេញយោបល់ជួយការពារ អ្នកនិពន្ធវ័យ ក្មេងម្នាក់នេះ ក្នុងជួររាជរដ្ឋាភិបាល ជាពិសេសគឺ អ្នកនាងគិមលក្ខិណា ដែលគាស់កកាយអារម្មណ៍អ្នកគាំទ្រ និងសារព័ត៍មានផ្អើលភ្លូកទឹកភ្លូកដៃ តែទោះជាយ៉ាងណាក្តី ភាពល្អស្អាតនៃអត្ថន័យរួមបញ្ចូលជាមួយអត្ថន័យពន្យល់ប្លង់ និងរចនាសម្លៀកបំពាក់ ធ្វើឲ្យលុបបំបាត់ភាពអាក្រក់នៃការរិះគន់ ។

ស្របពេលវិបត្តិពិភពលោកនៃការផ្ទុះជំងឺកូរូណា COVID19 បានធ្វើឲ្យសិល្បៈចម្រៀងហាក់ស្ងៀមទ្រឹង គេក៏ឃើញថាឆ្នាំនេះអ្នកនិពន្ធសោមដូរ៉េបញ្ចេញបទចម្រៀងត្រឹមតែប៉ុន្មានបទប៉ុណ្ណោះសម្រាប់អបអរពិធីចូលឆ្នាំខ្មែរ គឺបទរបស់ មាសសុខសោភា គឺរាំម៉ៃ ធ្វើឲ្យមាសសុខសោភានៅតែរក្សាដំណៃងបានល្អ ជាបទផ្ទុះដូចកាលពីឆ្នាំមុន គឺរលិមប្រុយៗ ។ និងចាប់ដៃគ្នាជាមូយ ពន្លកថ្មី គឺលឹមដារាជ និងធឿងដាណុច ក្រោយពីគេឃើញកវីរូបនេះបង្ហោះអារម្មណ៍ពេញចិត្ត ពេញថ្លើមនៅលើគណនីយ្យហ្វេសបុក គឺបទ កន្ទ្រឹមកងកែវ ធ្វើឲ្យមានការកោតសរសើរនិងគាំទ្រ ថែមមួយកម្រិតទៀត ដែលជាជំហានថ្មីមួយទៀតសម្រាប់ផលិតកម្មថោន ខុសពីឆ្នាំមុនដែលស្នាដៃកវីរូបនេះដល់ទៅជាង២០បទ។

ភាពប្រេះឆាបែកបាក់នៃផ្ទៃក្នុងរបស់ផលិតកម្មថោនកាន់តែក្តៅគគុកយ៉ាងណាក្តីកវីសោម ដូរ៉េ នៅតែប្រកាន់គោលជំហ៊រអត់ធ្មត់ ដែលនូវតែបង្ហាញក្តីស្រលាញ់ចំពោះអ្នកចម្រៀងចាស់ៗក្នុងផលិតកម្ម ដូចជា មាសសុខសោភា-យក់ថិតរដ្ឋា-លីអ៊ីវ៉ាធីណា-ឈិតសុវណ្ណបញ្ញា ។

ការប្រកាសជាផ្លូវការក្នុងខែឩសភា ឆ្នាំ២០២០ របស់ អ្នកនិពន្ធសោមដូរ៉េ ឆ្នាំ២០២០គឺជាឆ្នាំគម្រប់ខួបមួយទស្សវត្តន៍នៃអាជីពជាអ្នកនិពន្ធ។

ពាក់កណ្តាលឆ្នាំ២០២០កើតមានភាពរំជើបរំជួលក្នុងពិភពសិល្បៈក្រោយពេលដែល ការប្រកាសលាឈប់ពីផលិតកម្មថោនរបស់មាសសុខសោភា និងលោកខេមបានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំំទ្រជុំវិញបញ្ហាបែកបាក់ផ្ទៃក្នុង ដោយគេសង្កេតឃើញថាបុគ្គលស្ថាបនិកនៅទីនោះបាននាំគ្នាចាកចេញជាច្រើន កើតមានមន្ទិលសង្ស័យបញ្ហាបែកបាក់ផ្ទៃក្នុង ធ្វើឲ្យសារព័ត៌មានចុះផ្សាយព្រោងព្រាត ហាក់ដូចជាព្យុះបក់បោកមកលើ កវីសោមដូរ៉េ ដែលកំពុងតែប្រឈមមុខម្នាក់ឯង បន្ទាប់ពីមាសសុខសោភា និងបងប្រុសដែលជាមិត្តជិតស្និទ្ធបំផុតនៅក្នុងអាជីពបានចាកចេញ តាមរយៈការLiveរៀបរាប់ បង្ហាញពីភាព តប់ប្រមល់និងការងារ រួមផ្សំនិងបញ្ហាកូវីត ធ្វើឲ្យកើតមានវិបត្តិគ្រប់វិស័យ ! ទោះជាយ៉ាងណាក្តីក៏ឃើញមានអ្នកស្រលាញ់គាំទ្រផ្តល់កម្លាំងចិត្តច្រើនដល់កវីម្នាក់នេះយ៉ាងផ្លូកទឹកផ្លូកដី ដែលជាកម្លាំងមួយជម្រុញឲ្យកវីរូបនេះរឹងមាំក្នុងការខិតខំបម្រើអាជីពនេះបន្តទៀត ។

កម្មវិធីប្រកួតសម្រស់អច្ឆរិយៈ MISS UNIVERSE CAMBODIA បានរំលេចនូវបទចម្រៀងរបស់ សោមដូរ៉េ រយៈពេល៣ឆ្នាំជាប់គ្នា តាមរយៈការបង្ហាញពីតារាចម្រៀងលំដាប់ប្រទេស គឺមាសសុខសោភា និង ពេជ្រសោភា ។ ពាក់កណ្តាលឆ្នាំ២០២១ បទមកុដស្រ្តីរបស់ពេជ្រសោភា ដែលជាស្នាដៃនិពន្ធរបស់សោមដូរ៉េ បានទាញការភ្ញាក់ផ្អើលជាថ្មី ជាមួយការបញ្ចូលសិល្បៈល្ខោនខោល រិតតែធ្វើឲ្យអ្នកគាំទ្ររំជួលចិត្ត ។

ជីវិតស្នេហានិងទំនាក់ទំនង

ធ្វេង|រូបភាពតូច|សោម ដូរ៉េ និង នាងពេជ្រសោភា គេកម្រឃើញកវីម្នាក់នេះបង្ហាញមុខសង្សារ ឬបណ្តើរគូស្នេហ៍ណាស់ ដោយតាមរយៈការវិភាគនូវចរឹកក្មេង ចូលចិត្តលេងសើច និងពូកែតូចចិត្តរបស់កវីម្នាក់នេះ តាមរយៈការបង្ហោះហ្វេសបុក ជារឿយៗ និងការលេងពាក្យសំដី ជាពិសេសគ្រប់ពេលសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។

ទំនាក់ទំនងដែលជិតស្និទ្ធិជាងគេនៅក្នុងរង្វង់សិល្បៈដែលគ្រប់គ្នាបានដឹងនោះគឺ នាងសាសា អ្នកខ្លះនិយាយថាពួកគេមានផ្ទះនៅជិតគ្នា ហើយក៏សង្កេតឃើញថា សាសាត្រូវបានកវី សោមដូរ៉េ សរសេរបទចម្រៀងនិងជ្រោមជ្រែងខ្លាំងជាងតារាចម្រៀងឯទៀតក្នុងផលិតកម្ម ។ ដែលគ្រប់ពេលតែងតែបង្ហោះសារលើកទឹកចិត្ត និងបង្ហាញពីអារម្មណ៍រាប់អានចំពោះកវីម្នាក់នេះ ក្នុងបណ្តាញសារព័ត៌មាន ឬទស្សនាវដ្ដី បន្ទាប់ពី នាងពេជ្រ សោភា និង នាង មាសសុខសោភា ដែលកវីម្នាក់នេះតែងតែហៅថាបងស្រីពេញៗមាត់ ។ ភាគច្រើនកវីម្នាក់នេះហាក់ដូចជាមានទំនាក់ទំនងល្អច្រើនជាមួយតារាច្រៀងស្រីៗ មិនសូវឃើញថតរូបជាមួយអ្នកចម្រៀងប្រុសឡើយ ៕

ការងារក្នុងសង្គម

សម្រាប់យុវវ័យដែលចូលចិត្តតាមដានស្នាដៃរបស់កវីម្នាក់នេះប្រាកដជាជញ្ជក់មាត់ ពេញចិត្តនូវកម្រងកូនសៀវភៅត្លុកកំប្លែង ដែលបាននិពន្ធ និងគូរដោយកវី សោមដូរ៉េ ។ គឺជាកម្រងរឿងកំប្លែងរូបភាពអានយ៉ាងជក់ចិត្ត ហើយមិនតែប៉ុណ្ណោះថវិការដែលបានមកពីការលក់សៀវភៅនេះ កវីម្នាក់នេះបានបរិច្ចាគជាប្រាក់សុប្បុរសធម៌១០០ភាគរយ ជួយដល់ទុរគតជន ក្មេងរើសសម្រាមនៅជើងឯក និងមន្ទីរពេទ្រគន្ធបុផ្ផាផងដែរ ដែលអ្នកនិពន្ធម្នាក់នេះបានបង្កើតចំនួនបីដងរួចមកហើយ ៖ ទីមួយនៅមុខផ្សារទំនើបឡាក់គី ផ្លូវព្រះសីហនុ / ទីពីរនៅមុខអតីតមជ្ឃមណ្ឌលកម្សាន្ត ឌ្រីមលែន / ទីបីគឺធ្វើការសហការជាមួយភេសជ្ជៈឆាតថាម ។


CONTENT CREATOR

ឆ្នាំ Project Mentor ប្រភេទ Plateform ចំនួនភាគ Schedule Publish Sponser Supporter Production
២០២៥ ឈ្លេចអ្នកនិពន្ធ សោមដូរ៉េ Podcast Facebook 3Episode TBA TBA TBA TBA GMB
Youtube
Tiktok
HOT-Writer ខាត់សុឃីម+សោមដូរ៉េ Vlog/Challenge Facebook TBA TBA TBA TBA TBA TBA
Youtube
Tiktok

ការងារសិល្បៈ និងស្នាដៃ

ខ្សែភាពយន្ត

បង្រួញAA
ឆ្នាំ ចំនងជើងរឿង តួសម្តែង ប្រភេទខ្សែភាពយន្ត ចំនួនភាគ ចាក់បញ្ចាំង ថ្ងៃចេញផ្សាយ
២០១៦ ផ្កាទីងមោង មានសូនិតា - វៃហាំង - មួយហ្គិច Short Film 8 Episode Bayon TV (Origin)-CTN-MyTV-Etv មិនា
ម៉ាក់ប៉ាខ្ញុំប្រជែងកម្ម ចនចន្ទលក្ខិណា-ទេព រិនដារ៉ូ-ណាខុន- ពន្លក- ថមមី Bayon TV ឱសភា
២០១៧ ផ្កាទីងមោង II មានសូនិតា & វៃហាំង ខ្សែភាពយន្តភាគ មិនទាន់បង្ហាញ មិនទាន់​បង្ហាញ
បិសាចគួរ

ឲ្យស្រលាញ់

ពេជ្រ សោភា-រេតស៊ូហ្សាណា-Step- ឈឹមសក្កដា-ខាត់សុឃីម-វង្សតារារតនា-ជាសុវណ្ណនរាហ៍-យាយយ៉យ-ប៉ាចគីមមួយ 42 Episode ហង្សមាស HDtv ១ កុម្ភះ
២០១៩ កាឡៃ ណាខុន- និច្ច-សាពូនដារាភិមាន-លឹមតិចម៉ុង - គៀតថារាវ៉ាត់ 8 Episode Bayon TV កក្កដា
២០២០ ម៉ែក្មេកចេញពីក្នុងព្រះចន្ទ រេតស៊ូហ្សាណា-ដួងវិរៈសិដ្ឋ-រិនសាវេត-ខាត់សុឃីម-ឌីសុនីតា-យក់ដួងតារា-កែវសុបញ្ញា 17 Episode ហង្សមាស HDtv តុលា
២០២១ ព្រហ្មលិខិតដុះស្លាប

(ល្បែងស្នេហ៍បះសក់ Series 0១)

បានមន្នីលក្ខ៍-ម៉ៅហាជី-កាតុ-ចេនសាយចៃ-រូលីន-ដាសុម៉ាវត្តី-សៅឱត្តម-ណារីតា-កុលដាវី-ឆៃលីដាឡែន-ញឹមចន្ទថន TV Series 16 Episode TOWN HDtv ៥ កក្កដា
២០២២ (ល្បែងស្នេហ៍បះសក់ Series 0២) មិនទាន់បង្ហាញ មិនទាន់បង្ហាញ
ល្បែងស្នេហ៍ល្បិចសិង្ហ លីប៊ែរ-សេងរដ្ឋា-វាន់ថៃ-តាវ៉ាន់ដែង-នាងវ៉ាន់សាន់-ចូអី-ហេងកូសីន ខ្សែភាពយន្ត

ភាគខ្នាតវែង

84 Episode TV5 ១០ មករា
ទឹកភ្នែកពណ៌ភ្លើង ដានីអារីយ៉ា-ស្វែងសុជាតា-ជាជូលី-ពៅសៀវហ្វុង-សួនីសា-គៀតថាវ៉ាត់ 86 Episode ១៦​ ឩសភា
វិញ្ញាណឃ្លានស្រឡាញ់ ហង្សសម្បើមសក្ត័-គៀតថារាវ៉ាត់-មន្នីរស្មី-ជ្រូកព្រៃ-ហេងកូសីន-នាងវ៉ាន់សាន់-ឆារ៉ាត់-សំណាងលីលី 81 Episode ១២ កញ្ញា
២០២៣ កែវបាបកែវបុណ្យ សាវីនហ្វីលីប-សំណាងលីលី-គីមហាប់-ពៅធីតា-សីវឡាម-ភួងសុធី-សុវិឡា-ឆារ៉ាត់-DJមីមី 84 Episode ១៨ មករា
ផ្កាយពេជ្រ សាននី-រូឡា-ចនសាន់-កក្កដាសុភណ្ឌ-ភីហ្សា-អិនសុភី-សុវិឡា-ឆារាត់-ចែរូហ្សា-ចែញាញ់-ខេវិន 85 Episode ០១ មិថុនា
២០២៥ ទេវបុត្រ4G រាជនី 79 ដានីអារីយា-អេងវ៉ាណង-កែវបូរ៉ា-ចាស្ទីនអិន-ជីហ្សង់-វ៉ាហៀង-ជាសុភា-សៀងអី-ភីហ្សា-ហេងកូសីន-ប៊ុនខេវិន-ដាណេត-ទីវន័- 87 Episode ០១ មករា
គូបង្វិលកម្ម 87 Episode TBA

ភាពយន្តSITCOM

ឆ្នាំ កម្មវិធី រដូវកាល ចំនួនភាគ ចំនួនវគ្គ ចាក់បញ្ចាំង ថ្ងៃចាកផ្សាយ
២០១៦ On Fleek Season 01 8 Episode 2 Series Bayon TV 2016
២០២០ ល្បែងស្នេហ៍បះសក់

Series 0១ : ព្រហ្មលិខិតដុះស្លាប

Season 01 24​ Episode 10 Series ថោន HDtv 2020
២០២៥ Radio Silence Season 01 8 Episode 6 Series TV5 2025

កម្មវិធីទូរទស្សន៍

ឆ្នាំ កម្មវិធី ប្រភេទកម្មវិធី អ្នកបង្ហាញ ចំនួនភាគ ចាក់បញ្ចាំង ថ្ងៃចាកផ្សាយ មុខងារ
២០១៧ អ្នកនិពន្ធវ័យក្មេង (Super Writer) Writing Competition show សុគន្ធថេរាយុ/សាសា ១៤ ភាគ ថោន HDtv មករា ២០១៧ មេប្រយោគ/អ្នកដឹកនាំ
២០១៨ ស្នាដៃកូនខ្មែរសម្រាប់មាសសុខសោភា Writing Competition show មាសសុខសោភា ១២ ភាគ Ollatte Page/CTN ធ្នូ-២០១៨ មេប្រយោគ
២០២១ និយាយដើមវិញ្ញាណ Scary Talkshow ជ្រូកព្រៃ/អិលអេ ១៤ភាគ ថោន HDtv មិនទាន់បង្ហាញ អ្នកដឹកនាំ

កម្មវិធីសប្បុរសធម៌

ឆ្នាំ កម្មវិធី បទចម្រៀង លុយលក់បាន តារាកិត្តិយស តារាមូឌែល ទីតាំង កាលបរិច្ឆេទ
២០១៣ ពេលវេលា

របស់យុវវ័យ

មិនមាន ៤០,៩០០០ រៀល Pey Pey Dy -TiRano -Rayno coco

-Oun Yanin

ផ្សារឡាក់គី

ផ្លូវសីហនុ

៦,៧ ឱសភា

២០១៣

២០១៤ ពេលវេលា

របស់យុវវ័យ

( វគ្គពីរ )

លើលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ ២៥៣,៥៥០០ រៀល មាស សុខសោភា -Lim Liza

-Mary

-Chun Li

-Vannara

ឌ្រីមលេន ៤,៥,៦ ធ្នូ

២០១៤

២០១៥ ពេលវេលា

របស់យុវវ័យ

( វគ្គបី )

ធនាគារទឹកភ្នែក ៨០,៩៩០០ រៀល សុគន្ធថេរាយុ -DaraMario

-lux

-Rola

-Rath

-ផ្សារអង្គរ

សេនត្រល

(សៀម រាប)

-ក្លឹបថោន

៦,៧,៩,១០វិច្ឆិការ

២០១៥

២០២៥ ពេលវេលា

របស់យុវវ័យ

( វគ្គបួន )

មិនទាន់​បង្ហាញ មិនទាន់​បង្ហាញ មិនទាន់​បង្ហាញ មិនទាន់​បង្ហាញ មិនទាន់​បង្ហាញ មិនទាន់​បង្ហាញ

សៀវភៅ

ឆ្នាំ ចំនងជើងរឿង វគ្គ តម្លៃ ចេញលក់ បោះពុម្ព
២០១៣ ក្មេងខ្ទើយលូលូ Little Lulu ២៥០០រៀល ៦,៧ ឱសភា ២០១៣ ១០០០ក្បាល
២០១៤ ក្មេងខ្ទើយលូលូ II ម៉ាក់ខ្ញុំជាSuper Mum ២៥០០រៀល ៤,៥,៦ ធ្នូ ២០១៤ ២០០០ក្បាល
២០១៥ ក្មេងខ្ទើយលូលូ III ឃាតុករក្លៀកក្រអូប ២៥០០រៀល ៦,៧,៩,១០វិច្ឆិកា ២០១៥ ២០០០ក្បាល
២០១៩ ផ្កាទីងមោង មិនទាន់​បង្ហាញ មិនទាន់​បង្ហាញ មិនទាន់​បង្ហាញ មិនទាន់​បង្ហាញ
២០២៥ Up Coming.....

STORYBOARD

ឆ្នាំ ក្រុមហ៊ុនផលិត Director Company Type
២០១៥ ស្រាបៀកម្ពុជា Sok Chomnor HM Production TVC
២០១៧ សំឡីអនាម័យCC Kham Phuri HM Production TVC
២០១៩ it's Cool Collagen ខ្លួនឯង Emerald Beauty Story Comercial
២០២១ Kid Paradise Ma Chanpanha Color Nine TVC
២០២១ Baby Outlet Ma Chanpanha Color Nine Music Comercial

បទចម្រៀង

បទចម្រៀងសម័យ

ឆ្នាំ បទចម្រៀង
២០១១ សង្សារផ្ទាល់ខ្លួន - សង្សារលេងៗ - ស្រលាញ់អូន៣៦៦ថ្ងៃ - ជួលបងធ្វើសង្សារទេ - សង្សារថ្នាក់ទី១២ - My First Love - Love.com - បេះដូងរាបស្មើ - គួរប្រាប់ចិត្តស្មោះបែបណា - បេះដូងបងមិនមែនជ័រទេ - បងធម៌ - ហៅប៉ៅធូរបាត់ស្នេហ៍ - សង្សារសុំបែកកណ្តាលផ្សារ
២០១២ មេអណ្តើក - ចង់ធ្វើសង្សារគេឡើងញ័រខ្លួន - ខ្លួនឯងឮអត់ខ្ញុំស្រលាញ់ខ្លួនឯង - មានអ្នកថ្មីគឺអ្នកចាស់ - ខូចចិត្តមុនគេ - ខូចចិត្តក្រោយគេ - សង្សារឡូយពេក - កែវភ្នែកមួយគូ - កាលណាមេឃភ្លឺ - កាលវិភាគសម្រាប់នឹក - ខ្ជិលរកសង្សារថ្មី - បងជាឳសង្សារ - ចង់ទៅអាមេរិកបំភ្លេចសង្សារចាស់ - ត្រូវតែរកស្នេហ៍ពិតឱ្យឃើញយប់នេះ - ថើបប៉ះទឹកភ្នែក - I Love PP - បេះដូងចេះសរសេរបទចម្រៀង - Magic Love - ខ្លាចខ្លួនឯង
២០១៣ លើលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ - តែងសេចក្តីអំពីឳពុក - ចាក់សោរបេះដូង - ៩ខែ១០ថ្ងៃ - ស្រលាញ់គេទៅ - ចាក់សោរបេះដូង - រាំរញ្ជួយជើងគ្រែ - បេះដូងនៅហ្សីន - សង្សារខ្ញុំជិះឱបអ្នកផ្សេង - សំឡេងបេះដូងអូន
២០១៤ Love you Forever - ស្នេហ៍ អាថ៍កំបាំង - ធនាគារទឹកភ្នែក - លេបថ្នាំអ្វីដើម្បីឈប់ស្រលាញ់អូន - បងប្រែកាយហើយ - តួឈ្នានីសគេ - ខួបកំណើតឆ្នាំនេះចង់មានអ្នកក្បែរ - Sexy i'm shy - រង្គើបេះដូង - I Like selfie - កុងសីហ្វាឆាយវួអាយនី - ឆ្នាំថ្មីកុំនៅលីវយូរ - មុងសាយកម្ល៉ោះ - គួរឱ្យស្រលាញ់ - ថាមពលបេះដូង - ទឹកភ្នែកទេវតា - សង្សារគ្មានគុណ - លាក់ទឹកភ្នែកក្រោយខ្នង - ឆ្កែលោតខាំគូថ
២០១៥ មនុស្សម្នាក់នេះរស់បានមួយថ្ងៃទៀតហើយ - ត្រឡប់ខ្នើយ - ឆក់ - បង្រៀនមនុស្សស្មោះឱ្យចេះសាវា - ទឹកភ្នែកមួយរយគីឡូ - អង់តែន - ខ្យល់អាកាស - Happy Birthday to me - ពួកម៉ាកថ្មីខ្ញុំឈ្មោះភាពឯការ - សុំទោសពួកម៉ាក - ថើបមួយពាន់ដង - គេងលើព្រះចន្ទ - សង្សារអូនមុខអ៊ាក់ៗ - សង្សារក្រៅខោ - បើបងលក់ត្រកូនបងស្រលាញ់អូនទេ - សង្សារថ្មីបងមុខអ៊ាក់ៗ
២០១៦ មិនមានបទចម្រៀង
២០១៧ ភ្លើងក្នុងភ្នែក - បែកគ្នាហាមនិយាយដើមបង - បែកគ្នាហាមនិយាយដើមអូន - Dance and Smile - ឈាមសុវណ្ណ - គេថោកបានអូន បងថ្លៃបាត់អូន - ខូចចិត្តមានគ្នា - ចង្កេះGoal - បបរឈាមជ្រូក - ងោះ - ចំអន់លេងតើ
២០១៨ ឃើញមុខគេខ្ញុំខឹង - រាំជាន់អាចម៍គោ២០១៨ - ញិញសន្លប់ - ចប់ដោយបរិបូរណ៍ - Playboy HipHop - កាលពីក្មេង - ស្មោះស្រដៀងក្បត់ -Hello Goodbye - ផាត់មុខ3D - បើស្រលាញ់អូនទ្រអូនទៅ - សុំស្រលាញ់មិនបានសុំច្រៀងមួយបទ - បេះដូងពាក់វែនតា - ថើបស្រមោលក៏បាន - រំកិលភ្នំ - ទន្សាយឆ្កួត - អំបុកផ្កាម្លិះ - ដេញស្អប់ដេញស្រលាញ់ - ប្រុសមួយណាឲ្យអូនជិះជាន់ - កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា
២០១៩ កូនកម្លោះអូនគ្រាន់តែជាមនុស្សប្រុសធម្មតា - អរគុណម៉ាប់ៗ - និរន្តន៍ - ឡាំលាវកាលីប - រាំឡករង្វើល - សុំទ្រីសុំគ្រលាស់មួយ - ស្រលាញ់ស្រីសក់ចង - កន្ទ្រឹមប៉ក់ - រាំវង់សូឡូ - រលឹមប្រុយៗ - មេម៉ាយក៏ស្រីពោះម៉ាយក៏ប្រុស - ម៉ាឌីហ្សុនឈូសស្បែកជើង - រាំចេញស៉ៃម៉ៃ - ស្រលាញ់មេម៉ាយស្តាយក្រមុំ - សុភាពបែបសំភី - រាំកាលីងបាយសង - Beauty of my Kingdom - ចង់នៅក្មេង - មិត្តអាលាក់ហ្សី(MSP-Ratha Duet) - ស្ពានសុភ័គដួងចិត្ត - ជាំក្សាន្តរឿងខ្ញុំ -​ មិត្តអាលាក់ហ្សី(SopheaVersion) - មិត្តអើយទៅវត្ត - គ្មានថ្ងៃអាទិត្យសម្រាប់អ្នកខូចចិត្ត - មិត្តអាលាក់ហ្សី(Ratha Version) - ទឹកលិចចុងកន្ត្រើយ - ព្រះរស់អង្អែល​ - មេឃធ្លាក់បុផ្ផា - ទឹកប៊ិកពណ៌ឈាម - បោះបាយបិណ្ឌជុំគ្នា - សុដនម៉ែ​ - ​ផ្កាក្រដាស - អារម្មណ៍សល់
២០២០ រាំម៉ៃ - កន្ទ្រឹមកងកែវ - អូនមួយច្រមិចៗ - រាំលូលូអូឡាឡា - នៅក្មេងរហូត - ទន្សាយជិះជណ្តើរយន្ត(សោភា) - ទន្សាយជិះជណ្តើរយន្ត(គូម៉ា) - ឱផ្កាម៉ោងដប់​ - ស្រលាញ់ប្រុសសៀតខ្លុយ​ - វិមានកប្រេត - មួយឆ្នាំភ្ជុំម្តង - ទៅវត្តកុំស្លៀកខ្លី - សុំមួយញេបមក - មាត់ទិព្វ - ខ្ញុំជាមនុស្សអត់ហុងស៊ុយ - Super Lonely
២០២១ មេម៉ាយឡើងស្តុប​ - សុំស្រឡាញ់សុំអាំងប៉ាវ - ស្រឡាញ់អូន៣៦៦ថ្ងៃ(Remake) - តែជ្រក់ - ស្រណោះរាំវង់ - ផ្ទុះសេ - អផ្សុកLonely - បេះដូងខ្ញុំរលេម - មនុស្ស៩កន្លះ - ខ្ញុំស្រឡាញ់មនុស្ស៩កន្លះ - ស្រឡាញ់បងជាប់ក្លេ - ស្មោះពេកចោលលុយ - ស្រឡាញ់មួយឆាវពីរឆាវ - ខ្លុយដិត(ពាក់មី) - ខ្លុយដិត(សុវត្តិឌីធារិកា) - មកុដស្ត្រី(Remake Withខោល)
២០២២ ក្តីសុខក្បែរដៃ - តុកកែខាំគូទ - មួយកែវSadចេញSadចូល(សុខពិសី) - មួយកែវSadចេញSadចូល(កែវវាសនា) - កាលីបហ្មង - ទឹកភ្នែកពណ៌ភ្លើង - វិញ្ញាណឃ្លានស្រឡាញ់ - កន្សៃប្រពន្ធ
២០២៣ ជំពាក់លុយម៉ែ - គ្រប់យ៉ាងគឺអូខេ - សង្សារឡបល់យ៎(ជាតា) - សង្សារឡាបល់យ៎(រាយុ)
២០២៤ ឈប់ខ្មឺតឆាប់មានសង្សារ - កៅឆាយមួយសិន - ចូលឆ្នាំដល់ហើយBookingមួយ - បេះដូងកាលួង​ - Yucky - ហ្សឹម(DJCake) - ស្រីបាចិញ្ចឹមកូន - ផ្ញើបរិញ្ញាឲ្យមេឃមើល(ជាតា) - ផ្ញើបរិញ្ញាឲ្យមេឃមើល(រាយុ) - នង្គ័លស្នេហ៍ - អារម្មណ៍សល់(Ftពូឃ្លាំង) - លួចមើលStoryសង្សារចាស់-ខ្ចីPowerbankសិនមក-ដាក់ស្នេហ៍មួយសិន-សង់ទីម៉ង់

បទចម្រៀងអន្តរជាតិ ( VEVO )

ឆ្នាំ បទចម្រៀង អ្នកចម្រៀង ផលិតកម្ម
២០១៥ All Lie មាស សុខសោភា Khmer Tree
Pushing you away
២០១៦ Do you Know CamTrax

បទចម្រៀងក្នុងកម្មវិធីទូរទស្សន៍

ឆ្នាំ កម្មវិធី បទចម្រៀង អ្នកចម្រៀង ទូរទស្សន៍ ពណ៌នា
២០១៧ I'm a Singer Cambodia មិនបានបង្ហាញ នៅ ស៊ីនឿន ហង្សមាសHDtv Nominated
២០១៨ The Voice Kid Cambodia Season II កាលពីក្មេង ឱក សុគន្ធកញ្ញា+ព្រាបសុវត្ត+សួសវិហ្សា Opening intro
២០១៩ Miss Universe Cambodia (2019) Beauty of kingdom មាស សុខសោភា CTN Opening Live
២០២០ I'm a Singer Cambodia Season II ទន្សាយឆ្កួត ឃុន វត្ថា ហង្សមាសHDtv Live Contest
Miss Universe Cambodia (2020) Beauty of kingdom មាស សុខសោភា Bayon TV Theme Song
២០២១ និយាយដើមវិញ្ញាណ បុណ្យនិងបាប ជ្រូកព្រៃ TOWN FullHDtv Theme Song
Miss Universe Cambodia (២០២១) មកុដស្ត្រី ពេជ្រ សោភា Bayon TV Live Contest
២០២២ I'm a Singer Cambodia Season III សង្សារហៅទៅបោះបាយបិណ្ឌ ឌី សូនីតា ហង្សមាសHDtv Live Contest
The Wall Song Cambodia រាំជាន់អាចម៍គោ កាតុ+ឈិនមុន្នីនាថ PNN TV Pre-Tap
២០២៤ RADIO SILENCE TV5 Theme Song

បទចម្រៀងអប់រំ និងដឹងគុណ

ឆ្នាំ បទចម្រៀង អ្នកចម្រៀង គុណតម្លៃ ផលិតករ
២០១៣ ដេកឱបម៉ែ សុគន្ធថេរាយុ ក្តីស្រលាញ់កូនចំពោះម្តាយ ថោន
២០១៤ លើលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ មាសសុខសោភា គុណម្តាយ
តែងសេចក្តីអំពីពុក ករុណាពេជ្រ វិប្បដិសារីលោកឳពុក
៩ខែ១០ថ្ងៃ កាតុ ក្តីស្រលាញ់ម្តាយមានគភ៌
២០១៥ ធនាគារទឹកភ្នែក សុគន្ធថេរាយុ ដឹងគុណលុយ
រាត្រីសួស្តីអង្គរ តារាថោន ខេត្តមាតុភូមិរបស់ប្រទេសកម្ពុជា
សង្សារគ្មានគុណ សុគន្ធនិសា អប់រំសម្លាប់ខ្លួនរឿងស្នេហា
២០១៦ សុំទោសពួកម៉ាក មាសសុខសោភា តម្លៃនៃមិត្តភាព
ឈាមសុវណ្ណ ម៉ាហៅជី គុណទាហាន
រំកិលភ្នំ ឈីនរតនៈ កម្លាំងចិត្តសិស្សធ្លាក់បាក់ឌុប រស្មីហង្សមាស
២០១៨ មកុដស្រ្តី ពេជ្រសោភា ព្រហ្មចារី
អំបុកផ្កាម្លិះ យក់ ថិតរដ្ឋា ដឹងគុណកសិករ ថោន
២០១៩ ប៉ក់កន្ទ្រឹមអើយ មាសសុខសោភា ដាស់ស្មារតីបទប្រពៃណីបុណ្យចូលឆ្នាំ
មេម៉ាយក៏ស្រីពោះមាយក៏ប្រុស ខ្ញុង+កៃដ គោរពតម្លៃពោះម៉ាយនិងមេម៉ាយ
Beauty Of My Kingdom មាសសុខសោភា លើកកំពស់ស្ត្រី Bayon TV
ព្រះរស់អង្អែល ស៊ុនស្រីពេជ្រ បារមីបាតដៃអ្នកមានគុណ ថោន
ទឹកប៊ិចពណ៌ឈាម តម្លៃនៃបាក់ឌុប
២០២០ សុដន់ម៉ែ កាតុ តម្លៃនៃសុដន់នារី
២០២៤ ស្រីបាចិញ្ចឹមកូន តម្លៃស្រី្តបម្រើផ្លូវភេទ
ផ្ញើបរិញ្ញាឲ្យមេឃមើល រាយុ+ជាតា អប់រំយុវសិស្សគ្មានការងារធ្វើ

បទចម្រៀងជាតិ

ឆ្នាំ បទចម្រៀង អ្នកចម្រៀង អត្ថន័យ ផលិតករ
២០១៦ រាត្រីសួស្តីអង្គរ តារាចម្រៀងថោន ខេត្តរបស់ប្រទេសកម្ពុជា ថោន
២០១៧ ឈាមសុវណ្ណ មៅ ហាជី បូណ៍ភាពទាហាន
២០១៨ អំបុកផ្កាម្លិះ យក់ ថិតរដ្ឋា ឈ្មោះអង្ករខ្មែរ
២០១៩ ជាំក្សាន្តរឿងខ្ញុំ មៅ ហាជី ភក្តីភាពទាហានជាយដែនកម្ពុជាឡាវ
មេឃធ្លាក់បុផ្ផា សុវត្តិឌីធីរិកា ទឹកជំនន់
ទឹកប៊ិចពណ៌ឈាម ស៊ុនស្រីពេជ្រ បាក់ឌុប
២០២០ មេឃអើយមេឃ(Remake) សុវត្តិឌីធីរិកា គ្រោះធម្មជាតិទឹកជំនន់

ចម្រៀងសាច់រឿងពិត (BASE ON TRUE STORY)

ឆ្នាំ បទចម្រៀង អ្នកចម្រៀង សាច់រឿង ផលិតកម្ម
២០១៤ បងធម៍ សាពូនមីដាដា បងធម៌ រស្មីហង្សមាស
២០១៥ លើលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ មាស សុខសោភា ម្តាយ ថោន
២០១៦ ៩ខែ១០ថ្ងៃ កាតុ កូនស្រី
តែងសេចក្តីអំពីពុក ករុណាពេជ្រ លោកពុក
២០១៨ ម្កុដស្ត្រី ពេជ្រ សោភា ព្រហ្មចារី រស្មីហង្សមាស
កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា នីរត​នា កូនកម្លោះ
២០១៩ មេម៉ាយក៏ស្រីពោះម៉ាយក៏ប្រុស ខ្ញុង+កៃដ ប្តីប្រពន្ធ ថោន
ស្ពានសុភ័គដួងចិត្ត ខ្ញុង ប្រពន្ធ
២០២០ សុដន់ម៉ែ កាតុ កូនស្រី
២០២៤ ស្រីបាចិញ្ចឹមកូន ABC Radio Caller ស្រីមេម៉ាយ

សហការជាមួយតារាខ្មែរ ORIGINAL

ឆ្នាំ បទចម្រៀង អ្នកចម្រៀង សហការ
២០១៨ ងោះ Nathew Btune Media
២០២០ Delete សង្សារចាស់ ទេព បូព្រឹក្ស Smart
២០២៤ Coming Up ល្អហួស GMB
Coming Up

ចម្រៀងអបអរពិធីបុណ្យជាតិ&អន្តរជាតិ

ឆ្នាំ ពិធីបុណ្យ បទចម្រៀង
២០១២ គ្រីសមាក ឆ្លងឆ្នាំ ស្រលាញ់អូន៣៦៦ថ្ងៃ
២០១៣ ទិវាបុណ្យម្តាយ លើលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ
ទិវាបុណ្យឱពុក តែងសេចក្តីអំពីឳពុក
ចូលឆ្នាំខ្មែរ រាំជាន់អាចម៍គោ - បោកខោអាវនឹកស្នេហ៍ - សង្សារឆ្នាស់
២០១៤ ស្វារាំគ្រវីលីអូ - សែនស្រណោះ - ស្រីស្អាតកំពូលសម្រស់ - កត្តិកបាត់សង្សារ - តាមញែរដល់ចាស់ - រាំឡកលេចខ្យល់ - ឡាំលាវហីបហប - ដេកឱបម៉ែ - សង្សារហៅទៅបោះបាយបិណ្ឌ - កាទ្រីតមាសបង - ពងមាន់ពងទា - តែងខ្លូនអបអរឆ្នាំថ្មី - បងឱ្យដៃកើយ
២០១៥ កើតរោគបេះដូង - រាត្រីសួស្តីអង្គរ - ខ្ញុំស្រលាញ់សក់ខ្លី - រាំដេញ - កន្ទ្រឹមចាក់កាណូត - ជិះអាប៉ូឡូ - ខ្ញុំចង់តែយំ - កម្ល៉ោះមិនចេះរាំទ្វីស - អេះស្រួលម្ល៉េះទេ - បងស្រណោះឆ្នាំទៅ - មាឌីហ្សុនកែងចោត - រាំវង់Remix - ធុញស្នេហាដល់ហើយ - ចូលចិត្តអក្សរត - ប៊ិះស្រលាញ់ប៊ិះសន្្លប់ - មុខបងដូចស្វាអូនថាខ្ជិលស្រលាញ់ - ចាក់ក្រឡេករាំឡក - ទាយឈ្មោះអូនទៅ - លេខការេ - អូនជាខ្នើយឱប - បងឱ្យដៃកើយ
ទិវាបុណ្យម្តាយ ៩ខែ១០ថ្ងៃ
គ្រីសមាក ឆ្លងឆ្នាំ តោះធ្វើសង្សារឲ្យបានមុនថ្ងៃឆ្លងឆ្នាំ - រកស្នេហ៍ពិតឲ្យឃើញក្នុងយប់នេះ
ភ្ជុំបិណ្ឌ សែនស្រណោះ - សង្សារហៅទៅបោះបាយបិណ្ឌ - ដេកឱបម៉ែ - កាទ្រីតមាសបង
ចូលឆ្នាំចិន លាភហោះពេញផ្ទះ-កុងសីហ្វាឆាយវួអាយនី-មុងសាយកម្លោះ-គួរឲ្យស្រលាញ់-ឆ្នាំថ្មីកុំនៅលីវយូរ-ថាមពលបេះដូង
២០១៦ ចូលឆ្នាំខ្មែរ អូនមានរោមក្លៀកស្រលាញ់អូនទេ - រទេះភ្លើងបុកគ្នា - រាំវង់សៀតផ្កា - ដណ្តឹងទុកយូរហើយ - ត្រេតត្រតបានគេ - ចោលឈូងជាប់ស្នេហ៍ ក្របីហិតញី - ខែចេត្រម៉ែជេរ - ឌុបម៉ែទៅរាំ - អាមុំប៉ុមពីត - តិចមួយច្រមុំឥឡូវ - ស្រលាញ់កូននាក - រាកនោមដាក់ខោ - ស្រវឹងឡែណាស់កូនហ្នឹង
គ្រីសមាក ឆ្លងឆ្នាំ Jinglebell - My Breakfast is Love ( Rayu ) - My Breakfast is Love ( Rabee ) - Crush Messageមកហេតុអីក៏យំ
ពិធីខួបកំណើត Happy Birthday to me-ខួបកំណើតឆ្នាំនេះចង់មានអ្នកក្បែរ
២០១៨ បុណ្យអ៊ុំទូក អំបុកផ្កាម្លិះ - ដេញស្អប់ដេញស្រលាញ់
ពិធីរៀបអាពាហ៍ពិពាហ៍ កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា-កូនកម្លោះអូនគ្រាន់តែជាមនុស្សប្រុសធម្មតា-ស្រលាញ់គ្នាម៉ាប់ៗ-និរន្តន៍
២០១៩ ចូលឆ្នាំចិន អង្គាសីលរីកហើយ-កុំភ្លេចអាំងប៉ាវ
ចូលឆ្នាំខ្មែរ ឡាំលាវកាលីប-រាំឡករង្វើល-រាំវង់សូឡូ-កន្ទ្រឹមប៉ក់-រលឹមប្រុយៗ-មេម៉ាយក៏ស្រីពោះម៉ាយក៏ប្រុស -ម៉ាឌីហ្សុនឈូសស្បែកជើង-រាំចេញស៉ៃម៉ៃ-ស្រលាញ់មេម៉ាយស្តាយក្រមុំ-សុភាពបែបសំភី-រាំកាលីងបាយសង-ប៉េវៗ-ជិះអាដូតល្ហើ-ស្រលាញ់ស្រីសក់ចង-សុំទ្រីសុំគ្រលាស់មួយ
ទិវាកុម៉ារអន្តរជាតិ ខ្ញុំចង់នៅក្មេង
បុណ្យភ្ជុំបិណ្ឌ មិត្តអើយទៅវត្ត-ទឹកលិចចុងកន្ត្រើយ-ព្រះរស់អង្អែល-បោះបាយបិណ្ឌជុំគ្នា
២០២០ ចូលឆ្នាំខ្មែរ រាំលូលូអូឡាឡា-រាំម៉ៃ-កន្ទ្រឹមកងកែវ-អូនមួយច្រមិចៗ
ទិវាកុម៉ារអន្តរជាតិ នៅក្មេងរហូត
បុណ្យភ្ជុំបិណ្ឌ ឱផ្កាម៉ោងដប់-ស្រលាញ់ប្រុសសៀតខ្លុយ-វិមានកប្រេត-មួយឆ្នាំភ្ជុំម្តង-ទៅវត្តកុំស្លៀកខ្លី-សុំមួយញេបមក
បុណ្យហាឡូវីន ខ្ញុំជាមនុស្សអត់ហុងស៊ុយ (Penny Wise Parody)
២០២១ ចូលឆ្នាំចិន សុំស្រឡាញ់សុំអាំងប៉ាវ
ចូលឆ្នាំខ្មែរ ស្រណោះរាំវង់
បុណ្យអ៊ុំទូក ខ្លុយដិត(ពាក់មី)-ខ្លុយដិត(សុវត្តិឌីធារិកា)
២០២២ ចូលឆ្នាំខ្មែរ តុកកែខាំគូទ
បុណ្យអ៊ុំទូក កន្សៃប្រពន្ធ
២០២៣ ចូលឆ្នាំខ្មែរ ជំពាក់លុយម៉ែ
២០២៤ ចូលឆ្នាំខ្មែរ កៅឆាយមួយសិន-ចូលឆ្នាំដល់ហើយសុំBookingមួយ
ទិវាបុណ្យម្តាយ ស្រីបាចិញ្ចឹមកូន-ផ្ញើបរិញ្ញាឲ្យមេឃមើល(ជាតា)-ផ្ញើបរិញ្ញាឲ្យមេឃមើល(រាយុ)
បុណ្យភ្ជំបិណ្ឌ ខ្ចីPowerbankសិនមក

អាល់ប៊ុមពិសេស

ឆ្នាំ ឈ្មោះអាល់ប៊ុម តារាចម្រៀង បទចម្រៀង ថ្ងៃចេញផ្សាយ សីឌី ថ្ងៃចេញផ្សាយវិសីឌី
២០១២ Classroom ហ្សូណូ នៅស៊ីនឿន ទេពបូព្រឹក្ស / ជួលបងធ្វើសង្សារទេ , សង្សារថ្នាក់ទី១២ , My First Love មករា ២០១២ មិនា ២០១២
២០១៣ អាល់ប៊ុមមនុស្សស្រី មាសសុខសោភា សុគន្ធនិសា លីអីវាធីណា សាសា អេននី / ស្នេហ៍ពិតមានតែនៅក្នុងកុន,មនុស្សដែលខ្ញុំស្រលាញ់ មុខឡើងឌឺ , ខ្ញុំគ្មានវេទមន្ត , ស្នេហាគួរឱ្យខ្លាច , គេ ភ្លេចយើងបាត់ហើយ , មនុស្សស្រី , ប្រុសស្អាតក្នុង ហ្វេសបុក , ចង់មានសង្សារPart time , បងCuteកិប , ឃើញមុខចង់ក្អួត , យល់សប្តិ មិនា ២០១៣ វិច្ឆិការ ២០១៣
សង្សារចេក សាសា ណាំប៊ុណ្ណារត្ន័ តោះធ្វើសង្សារគ្នាមុនថ្ងៃឆ្លងឆ្នាំ - ធ្វើចរឹកដូចចេក - ខ្លួនឯងឮអត់គេស្រលាញ់ខ្លួនឯង - ដឹងខ្លួនអត់គេមើលខ្លួនឯង - សង្សារបន្ទាប់ញ៉ក - Nចុចពិលជួបស្នេហ៍ - Nចុចពិលជួបស្នេហ៍ - ឱ្យបងស្រលាញ់អូនប៉ុណ្ណា? - បងស្រលាញ់អូនប៉ុណ្ណាអូនទទួលយកប៉ុណ្ណឹង មិនបានចេញ មិនបានចេញ
២០១៤ ព្រះអាទិត្យទារជួបព្រះចន្ទ័ ករុណាពេជ្រ សុគន្ធនិសា BIG ញែរចុះញែរឡើងប៉ះសង្សារចាស់ , មានវិធីអ្វីបានលេខ ទូរសព្ទ័គេ , មានវិធីអ្វីឱ្យលេខទូរសព្ទ័គេ , ស្រលាញ់គ្នា ស្រួលៗ , ស្នេហ៍ផ្អែមដូចខ្វិត , មុនបែកគ្នាសងលុយអូនសិន , បែកគ្នាសិនទៅលុយជំពាក់សិន , ស្រលាញ់អូនប៊ិះឆ្កួត , អាចម៍គោជាសាក្សី , ព្រះអាទិត្យទារជួបព្រះចន្ទ មិនា ២០១៤ កញ្ញា ២០១៤
PhotoShop សាសា សុគន្ធថេរាយុ បែកគ្នាហាមនិយាយដើមបង - បែកគ្នាហាម និយាយដើមអូន រត់ចោលបេះដូងមួយរយៈ - សារភាពបិទពួន - ទឹកភ្នែកហោះ - សង្សារដំបូង - ស្រលាញ់គ្នាម៉ាប់ៗ មិនបានចេញ មិនបានចេញ
២០១៥ ប៉ាម៉ាក់មួយគូនេះsweetដល់ហើយ សុគន្ធនិសា មង្គលទីណា My Babyដូចកូនង៉ែត , ប៉ាម៉ាក់មួយគូនេះsweetដល់ហើយ , មុខចាស់តែគួរឱ្យស្រលាញ់ កុម្ភះ ២០១៥ វិច្ឆិការ ២០១៦
២០១៦ JINGLE BELL ALL STAR JINGLE BELL , Crush Message មកហេតុអ្វីក៏យំ , My Breakfast is Love ( Boy Verson ) , My Breasfast is Love ( Girl Verson ) , ស្រលាញ់អូន 10K វិច្ឆិការ ២០១៦ ធ្នូ ២០១៦
២០១៧ ល្ខោនស្នេហ៍ភ្លើងសុបិន ករុណាពេជ្រ កាតុ ខ្ញុង រូលីន សិរិកា កងដៃអាល័យចិត្ត , បាតដៃក្រហម , កងដៃមានសោរ , កន្លៀតណាក្នុងបេះដូងបង , ពោះម៉ាយដូចបង , កើតជាមនុស្សស្រីពិបាកណាស់ , ប្រពន្ធសុំទាន , ច្រៀកបេះដូងជូនបង , បេះដូងរការដែក , ដាក់ជណ្តើរឡើងដួងចន្ទ , តួឯកក្នុងសុបិន , ធ្នូ ២០១៦ មករា

២០១៨

២០១៨ អាពាហ៍ពិពាហ៍យើង សួសវិហ្សា+ឆនសុវណ្ណរាជ/នីរតនា+ឈិនម៉ានិច្ច អរគុណម៉ាប់ៗ-កូនកម្លោះអូនគ្រាន់តែជាមនុស្សប្រុសធម្មតា-កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា-និរន្តរ៍ ធ្នូ ២០១៨ មិនទាន់បង្ហាញ
២០២៤ Dreamy ពេជមន្នីសេលីណា YUCKY ៩ មិនា
ស្រីបាចិញ្ចឹមកូន កាតុ+រាយុ+ជាតា ស្រីបាចិញ្ចឹមកូន-ផ្ញើបរិញ្ញាឲ្យមេឃមើល(ជាតា)-ផ្ញើបរិញ្ញាឲ្យមេឃមើល(រាយុ) មិថុនា ២០២៤ មិនទាន់បង្ហាញ
Sweet Lie ពេជមន្នីសេលីណា ដាក់ស្នេហ៍មួយសិន ២៤ សីហា
LOVE CARD STEP សង់ទីម៉ង់-TOYBOY-Sad Aniversary មិនទាន់បង្ហាញ

បទចម្រៀងក្នុងខ្សែភាពយន្ត

ឆ្នាំ ចំនងជើង សិល្បករ ផលិតកម្ម ទូរទស្សន៍ បទចម្រៀង
២០១៨ បិសាចគួរឲ្យស្រលាញ់ ពេជ្រ សោភា-ខាត់សុឃីម-រេតស៊ូហ្សាណា-STEP-វង្សដារារតនា-ប៉ាចគីមមួយ-ប៉ានមុន្នីលក្ខ-សយរតនៈ-យាយយ៉យ រស្មីហង្សមាស ហង្សមាស HDtv បិសាចគួរឲ្យស្រលាញ់ -ម្កុដស្ត្រី-អូម៉ាយក្រត-បេះដូងមនុស្សយន្ត-សមុទ្រពណ៌ផ្កាឈូក-ស្រលាញ់បងមួយចឹបមក-គិតម៉េចបើខ្ញុំចង់ក្បត់-មនុស្សប្រុសទឹកភ្នែកតិច-នាឡិកស្លាប់-អូនជាកញ្ជ្រោង-មនុស្សល្អហើយស្អាតមានសង្សារអស់ហើយ
២០២០ ម៉ែក្មេកចេញពីក្នុងព្រះចន្ទ រេតស៊ូហ្សាណា-ដួងវិរៈសិដ្ឋ-រិនសាវេត-ខាត់សុឃីម-ឌីសុនីតា-យក់ដួងតារា-កែវសុបញ្ញា-កេសីឥ-មីងដុល្លា-PeyPeyDY មិនបានបង្ហាញ
០២១ ព្រហ្មលិខិតដុះស្លាប ចេនសាយចៃ-កាតុ-បានមន្នីលក្ខ៍-ម៉ៅហាជី-សៅឱត្តម-រូលីន-ណារីតា-ដាសុម៉ាវត្តិ-សាវីនហ្វីលីប-គុណរាមរតនៈ-កុលដាវី-ញឹមចាន់ថន-ឆៃលីដឡែន ផលិតកម្ម ថោន TOWN Full HDtv ព្រហ្មលិខិតដុះស្លាប-បង្វិលភ្លើង-ហ្គេមព្រាននារី-ស្រឡាញ់មនុស្សអាក្រក់-ស្រឡាញ់គ្នាហាមយំ-បេះដូងពីរមួយរយ-រាជនីដុល្លា-កាមទេពចិត្តក្តៅ-ក្តីសុខបងនៅក្នុងកណ្តាប់ដៃអូន-ការឈឺចាប់អូននៅក្នុងកណ្តាប់ដៃបង
២០២២ ទឹកភ្នែកពណ៌ភ្លើង សាមុតស្រីកា សហៈ៧ ភាពយន្ត TV5 ទឹកភ្នែកពណ៌ភ្លើង
វិញ្ញាណឃ្លានស្រឡាញ់ មាស រចនា វិញ្ញាណឃ្លានស្រឡាញ់
២០២៣ ផ្កាយពេជ្រ Mr White គ្រប់យ៉ាងគឺអូខេ
២០២៤ នង្គ័លស្នេហ៍ ឆន យ៉ាដា នង្គ័លស្នេហ៍
ទេវបុត្រG រាជនី79 Miracle Picture ស្រឡាញ់បងFreeបាប
ទ្រស្នេហ៍កវី

បទចម្រៀងពាណិជ្ជកម្ម

ឆ្នាំ បទចម្រៀង អ្នកចម្រៀង ផលិតផល
២០១៤ Golden Gate សុគន្ធថេរាយុ សាលារៀនអន្តរជាតិ Golden Gate
២០១៦ ពិភពលោករបស់អ្នក មាសសុខសោភា ស្រាបៀ Anchor
២០១៧ ស្នេហាអាថ៍កំបាំង ក្រេមលាបមាត់ Lip Ice
២០២០ អាថ៍កំបាំងស្នេហ៍ កាតុ សេរូមស្ត្រី Lady Secret
២០២២ ជម្រកបេះដូង បូរីប៉េងហួត

បទចម្រៀងទេសចរណ៍

ឆ្នាំ បទចម្រៀង អ្នកចម្រៀង អ្នកភ្លេង អ្នកផលិត
២០១៩ ទេសចរក្រមុំ មាសសុខសោភា Thomet ឯកឩត្តម គួចចំរើន
កំពង់សោមប្រលោមចិត្ត ព្រាបសុវត្តិ
បណ្តាំធម្មជាតិ សុគន្ធនិសា
២០២២ មរតកអភិវឌ្ឍ សៅ ឩត្តម
មរតកជួបស្នេហ៍
ទួលអង្គជាសាក្សី

គម្រោង ( LGBTQ+ )

ឆ្នាំ បទចម្រៀង សិល្បករ ផលិតករ ប្រភេទ សាច់រឿង
២០១៣ បងធម៌ សាពូនមីដាដា ហង្សមាស MUSIC VIDEO Bisexual
២០២១ មនុស្ស៩កន្លះ ស៊ូសិរិកា ថោន VIDEO LYRIC Lesbiand
ខ្ញុំស្រឡាញ់មនុស្ស៩កន្លះ សុវត្តិឌីធារិកា
២០២២ ល្បែងស្នេហ៍ល្បិចសិង្ហ វាន់ថៃ TV5 TV DRAMA Homosexual
២០២៣ កែវបាបកែវបុណ្យ សីវឡាម&ពៅធីតា Lesbiand
ផ្កាយពេជ្រ ឆារ៉ាត់&ភីហ្សា Trangender
ចនសាន់&ហុង Homosexual
២០២៤ បេះដូងកាលួង ស៊ឹម ថែណា GMB MUSIC Lesbiand

ដឹកនាំសម្តែង

ឆ្នាំ បទចម្រៀង
២០១៣ សារេបេះដូងឱ្យត្រូវគ្នា - លេខការេ
២០១៤ ចាក់សោរបេះដូង - ៩ខែ១០ថ្ងៃ - ស្រលាញ់គេទៅ - លាភហោះពេញផ្ទះ - មុងស៉ាយកម្ល៉ោះ - ឆ្នាំថ្មីកុំនៅលីវយូរ - ថាមពលបេះដូង - Sexy i'm Shy - រង្គើបេះដូង - ដេកឱបម៉ែ - កាទ្រីតមាសបង
២០១៥ កើតរោគបេះដូង - ខ្ញុំស្រលាញ់សក់ខ្លី - ខ្ញុំចង់តែយំ - មាឌីហ្សុនកែងចោត - កន្ទ្រឹមចាក់កាណូត - កូននេះនៅមឹមទៀត - ជិះអាប៉ូឡូ - ខួបកំណើតឆ្នាំនេះចង់មានអ្នកក្បែរ ( MNR ) - បងស្រលាញ់អូនប៉ុណ្ណាអូនទទួលយកប៉ុណ្ណឹង( NR ) - រត់ចោលបេះដូងមួយរយៈ ( NR )
២០១៦ អូនមានរោមក្លៀកស្រលាញ់អូនទេ - ត្រឡប់ខ្នើយ
២០១៧ មិនមាន
២០១៨ អំបុកផ្កាម្លិះ
២០១៩ សុភាពបែបសំភី-រាំកាលីងបាយសង-មិត្តអាលាក់ហ្សី-មិត្តអើយទៅវត្ត-ទឹកលិចចុងកន្ត្រើយ-ព្រះរស់អង្អែល-បោះបាយបិណ្ឌជុំគ្នា-សុដន់ម៉ែ
២០២០ រាំម៉ៃ-ឱផ្កាម៉ោងដប់-ស្រលាញ់ប្រុសសៀតខ្លុយ-វិមានកប្រេត-មួយឆ្នាំភ្ជុំម្តង-ទៅវត្តកុំស្លៀកខ្លី-មេឃធ្លាក់បុផ្ផា-ខ្ញុំជាមនុស្សអត់ហុងស៊ុយ
២០២១ សុំស្រឡាញ់សុំអាំងប៉ាវ
២០២៣ ខ្សែភាពយន្តភាគខ្នាតវែងរឿង ផ្កាយពេជ្រ
២០២៤ អាល់ប៊ុមស្រីបាចិញ្ចឹមកូន(កាតុ+រាយុ+ជាតា)-ខ្សែភាពយន្តភាគខ្នាតវែងរឿង (ទេវបុត្រ4Gរាជនី79)-Radio Silence(TV Series)

រចនាម៉ូដសម្លៀកបំពាក់

ឆ្នាំ ម៉ូដែល ម៉ូដសម្លៀកបំពាក់ បង្ហាញក្នុង អ្នកឌីហ្សាញ
២០១៥ សាសា ឆ្នៃពីថង់ផ្លាស្ទីក Music Video ( Sexy i'm Shy ) ខ្លួនឯង
២០១៧ រូលីន ឆ្នៃពីកៅស៊ូ Short Film (ល្ខោនស្នេហ៍ភ្លើងសុបិន) Ouk Ratana
២០១៨ Character Artist បែបអភីនិហារ Drama (បិសាចគួរឲ្យស្រលាញ់) ខ្លួនឯង
យក់ ថិតរដ្ឋា ឆ្នៃពីក្រម៉ា​-ស្លឹកដូង-ទងស្រូវ-ស្បែកញ្ចក់-- Music Video ( អំបុកផ្កាម្លិះ ) ខ្លួនឯង+L.A
២០១៩ រូលីន ឆ្នៃពីបន្លែ-ម្ទេស-សាឡាត់ Music Video ( សុភាពបែបសំភី ) L.A
ឆ្នៃបែបសុភាពតែកំប្លែង Music Video ( រាំកាលីងបាយសង)
មាសសុខសោភា+យក់ថិតរដ្ឋា ឆ្នៃពីដែកគោល Music Video ( រាំកាលីងបាយសង)
កាតុ ឆ្នៃបែបដូចឃើញស្រាត Music Video (សុដនម៉ែ) ខ្លួនឯង+L.A
យកក្រដាសដុល្លាមកឆ្នៃជារ៉ូប Music Video (ផ្កាក្រដាស់) L.A
២០២០ មាសសុខសោភា សម្លៀកបំពាក់ឆ្នៃពីក្រម៉ា Music Video (រាំម៉ៃ
មេឃធ្លាក់បុផ្ផា សម្លៀកបំពាក់ច្នៃពីសម្រាម Music VIdeo (មេឃអើយមេឃ)
Character Artist ច្នៃប្រឌិតបែបកំប្លែងៗ Drama (ម៉ែក្មេកចេញពីក្នុងព្រះចន្ទ) ខ្លួនឯង
២០២១ Character Artist ច្នៃប្រឌិតបែបកំប្លែងៗ Drama (ព្រហ្មលិខិតដុះស្លាប) ខ្លួនឯង+L.A
លីអ៊ីវ៉ាធីណា ម៉ូដចិន HipHop Music Video ( សុំស្រឡាញ់សុំអាំងប៉ាវ ) L.A
សុវត្តិឌីធារិកា សម្លៀកបំពាក់ពណ៌ Music Video ( តែជ្រក់ )
២០២៤ យក់ ថិតរដ្ឋា សម្លៀកបំពាក់សម្រាម Content Video ខ្លួនឯង
កាតុ-រាយុ-ជាតា នាងមច្ឆាផ្លាស្ទីក Short Film / Music Video

ពានរង្វាន់

  • ( ២០០១ ) Gold Medal From មហោស្រពចម្រៀងបុរាណទោល ក្រសួងអប់រំយុវជន និងកីឡា
  • ( ២០០២ ) Good Standard Student 7th Khmer Litterateur
  • ( ២០០៧ ) Gold Medal From International Children Art Exhibition With Japan

ការផ្សព្វផ្សាយពាណិជ្ជកម្ម

ឆ្នាំ ក្រុមហ៊ុន/ស្លាក តួនាទី ការបង្ហាញ
២០១៥ Chatime Cambodia Presenter / Event ខ្លួនឯង
២០១៧ Yeos' Cambodia TV Commercial ជាមួយម្តាយ
២០១៩ រស្មីតារា Bakery Presenter / Commercial ខ្លួនឯង

ការបង្ហាញខ្លួន

  • ( ២០១២ ) In Page of Khmer Apsara Magazine ( Article: writer of famous song of the year )
  • ( ២០១៣ ) Guest in Raksmey Hang Meas Radio FM 107.5 ( Topic New Creative Writer )
  • ( ២០១៤ ) In Page Of Justeen Magazine ( Article: The Writer of Teenager's Story )
  • ( ២០១៤ ) Judgement in Women Radio FM ( Topic The Young Artist of Mother's song)
  • ( ២០១៤ ) Guest in TOWN Radio FM 102.25 ( The New Generator )
  • ( ២០១៥ ) Oratorical in Event of Reading in Khmer Litterateur Library Mission XIII
  • ( ២០១៥ ) Guest in RFI Radio ( Topic of Youngest Writer in Cambodia )
  • ( ២០១៥ ) Guest in CNC TV Program Interview of The Weekend Show
  • ( ២០១៥ ) Guest in Tonle Radio FM 97.5 ( Topic of Teenager's Lyricist )
  • ( ២០១៥ ) Appear as Presenter on Printing Media of Chatime Drinking
  • ( ២០១៦ ) Guest in MyTV Program Re-tape Interview of The Weekend News
  • ( ២០១៦ ) Guest Writer On Fleek TV Show ( Season I ) BAYON TV
  • ( ២០១៦ ) Guest in Banyon TV Program Interview
  • ( ២០១៦ ) In Page of Kampuchea Thmei Newspaper ( Article: Cambodian Young Artist )
  • ( ២០១៦ ) Man-tor / Host / Producer in SUPER WRITER Writing competition TV show
  • ( ២០១៦ ) Oratorical of the Teenager Topic in Scholarship of Library
  • ( ២០១៦ ) Appear in ​Yeos' Drinking Commercial of Mother Day With His mum
  • ( ២០១៨ ) Judge in Writing Competition for Meas Sok Sophea ( Ollate Juice )
  • ( ២០១៩ ) Special Guest as Teenager's Writing in Original Song ( Ngos ) By Smart Mobile
  • ( ២០១៩ ) Presenter for Raksmey Dara Bakery in Promotion
  • ( ២០១៩ ) Guest at Live show Cooking With Chef's Nak Cambodian's & International Chief
  • ( ២០២២ ) On the way of Author's Life (Writer Meeting with MST Group )
  • (២០២៤) AKASA Music Footage

References

  1. http://www.freshnewsasia.com/index.php/en/entertainment/116364-2019-03-18-07-19-53.html
  2. http://news.sabay.com.kh/article/618054
  3. http://www.lareine.com.kh/news/entertainment/38668/ Archived 2019-04-02 at the វេយប៊ែខ ម៉ាស៊ីន.
  4. http://pelprekread.com/Article/Detail/%E1%9E%96%E1%9F%81%E1%9E%87%E1%9F%92%E1%9E%99%E1%9E%9F%E1%9F%84%E1%9E%97%E1%9E%B6%20%E1%9E%92%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%87%E1%9F%81%E1%9E%9A%20%E1%9E%9B%E1%9F%84%E1%9E%80%20%E1%9E%9F%E1%9F%84%E1%9E%98%E1%9E%8A%E1%9E%BC%E1%9E%9A%E1%9F%89%E1%9F%81%20%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%93%E1%9E%B7%E1%9E%96%E1%9E%93%E1%9F%92%E1%9E%92%E1%9E%93%E1%9F%85%E1%9E%A0%E1%9E%84%E1%9F%92%E1%9E%9F%E1%9E%98%E1%9E%B6%E1%9E%9F Archived 2019-03-14 at the វេយប៊ែខ ម៉ាស៊ីន.
  5. http://www.camnews.com.kh/news/detail/14773/som-dore
  6. https://campost.news/read_news/32728 Archived 2019-04-02 at the វេយប៊ែខ ម៉ាស៊ីន.
  7. https://news.sabay.com.kh/article/1202457
  8. http://www.freshnewsasia.com/index.php/en/entertainment/116364-2019-03-18-07-19-53.html
  9. https://www.khmerload.com/news/32566 Archived 2020-06-29 at the វេយប៊ែខ ម៉ាស៊ីន.
  10. https://news.sabay.com.kh/article/1202457
  11. https://news.sabay.com.kh/article/1207176
  12. https://www.poraman.com/content/entertainment/local+4922[តំណភ្ជាប់ខូច]
  13. http://www.freshnewsasia.com/index.php/en/entertainment/144363-2020-01-03-04-30-06.html
  14. https://troryorng.com/42901/ Archived 2023-01-06 at the វេយប៊ែខ ម៉ាស៊ីន.
  15. https://www.popular.com.kh/entertainment/421018.html/
  16. https://www.pinterest.com/pin/670966044473126629/
  17. https://www.lareine.com.kh/news/entertainment/38668/ Archived 2023-01-06 at the វេយប៊ែខ ម៉ាស៊ីន.
  18. https://www.khmerload.com/article/112970
  19. https://www.knongsroktv.com/archives/56441 Archived 2023-01-06 at the វេយប៊ែខ ម៉ាស៊ីន.
  20. https://www.oknha.news/entertainment/4636
  21. http://www.camnews.com.kh/news/detail/31075/soam-dore-rumor-to-be-leaving-town-production
  22. http://keeng.com.kh/tin-tuc/mv.html Archived 2023-01-06 at the វេយប៊ែខ ម៉ាស៊ីន.
  23. https://www.tnaot.com/km/m/detail/article/9050703
  24. https://trueid.com.kh/article/page/1Q5gD2l1jMbR/-mv-
  25. https://www.tv5hd.com/2020/03/blog-post_702.html
  26. http://www.camnews.com.kh/news/detail/31075/soam-dore-rumor-to-be-leaving-town-production
  27. https://www.rfi.fr/km/%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98%E1%9E%9C%E1%9E%B7%E1%9E%92%E1%9E%B8%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9E%91%E1%9F%80%E1%9E%8F/%E1%9E%94%E1%9E%91%E1%9E%99%E1%9E%80%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8E%E1%9F%8D/20230414-%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%9F%E1%9F%84%E1%9E%98-%E1%9E%8A%E1%9E%BC%E1%9E%9A%E1%9F%89%E1%9F%81%E1%9F%96-%E1%9E%95%E1%9F%92%E1%9E%93%E1%9F%82%E1%9E%80%E1%9E%93%E1%9E%B7%E1%9E%96%E1%9E%93%E1%9F%92%E1%9E%92%E1%9E%93%E1%9F%81%E1%9F%87%E1%9E%A0%E1%9E%BE%E1%9E%99%E1%9E%8A%E1%9F%82%E1%9E%9B%E1%9E%81%E1%9F%92%E1%9E%89%E1%9E%BB%E1%9F%86%E1%9E%99%E1%9E%80%E1%9E%92%E1%9F%92%E1%9E%9C%E1%9E%BE%E1%9E%87%E1%9E%B6%E1%9E%86%E1%9F%92%E1%9E%93%E1%9E%B6%E1%9F%86%E1%9E%84%E1%9E%94%E1%9E%B6%E1%9E%99%E1%9E%8A%E1%9E%BE%E1%9E%98%E1%9F%92%E1%9E%94%E1%9E%B8%E1%9E%85%E1%9E%B7%E1%9E%89%E1%9F%92%E1%9E%85%E1%9E%B9%E1%9E%98%E1%9E%87%E1%9E%B8%E1%9E%9C%E1%9E%B7%E1%9E%8F