ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស
| អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ (May 2014) |
ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស | |
|---|---|
![]() | |
| នាយករដ្ឋមន្ត្រីនៃកម្ពុជា | |
| ក្នុងការិយាល័យ ២៥ កក្កដា ១៩៤៧ – ២០ កុម្ភៈ ១៩៤៨ | |
| ព្រះមហាក្សត្រ | នរោត្តមសីហនុ |
| មុន | ស៊ីសុវត្ថិ យុត្តិវង្ស |
| បន្ទាប់ | ឈាន វម |
| ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
| កើត | 13 កញ្ញា 1891 រាជធានីភ្នំពេញ, កម្ពុជា, ឥណ្ឌូចិនបារាំង |
| ស្លាប់ | 30 មករា 1972 (អាយុ 80 ឆ្នាំ) រាជធានីភ្នំពេញ, សាធារណរដ្ឋខ្មែរ |
| គណបក្សនយោបាយ | គណបក្សប្រជាធិបតេយ្យ |
| សាលាមាតា | សាលាវិទ្យាសាស្ត្រនយោបាយដោយឥតគិតថ្លៃ |
| រាជវង្ស | ស៊ីសុវត្ថិ |
ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ( ខ្មែរ: ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ,កើតនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ១៨៩១ – ៣០ មករា ១៩៧២) គឺជាអ្នកនយោបាយខ្មែរដែលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាពីឆ្នាំ ១៩៤៧ ដល់ ១៩៤៨។ ទ្រង់បានកើតនៅទីក្រុងភ្នំពេញ ដោយមាន ស៊ីសុវត្ថិ វឌ្ឍនវង្ស ជាបិតា និងអ្នងម្នាង ស្បៃរឿង ជាមាតា ។ បន្ទាប់ពីបានទទួលសញ្ញាប័ត្រមធ្យមសិក្សា ទ្រង់បានមកសិក្សា សាលាវិទ្យានយោបាយ នាទីក្រុងប៉ារីស ។
ទ្រង់បានចូលកម្ពុជាវិញដោយបម្រើការងារខាងផ្នែកតុលាការ ទ្រង់បានទទួលតំណែងជា នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីការយាងសោយទិវង្គតរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ភ្លាមៗ ។ ទ្រង់បានរៀបអាពាហ៍ពិពាហ៍ជាច្រើនលើក មានបុត្រចំនួន ២៥ អង្គ ។ ទ្រង់គង់នៅក្រុងភ្នំពេញរហូតដល់ចូលទីវង្គតនៅឆ្នាំ ១៩៧២ ។ ទ្រង់មានបណ្ណាល័យឯកជនមានរក្សាទុកសាស្ត្រា រឿងរាមកេរ្តិ៍ ដែលពេលក្រោយមក ក្នុងឆ្នាំ ១៩៣២ លោកស្រី ស៊ុយហ្សាន កាប៉ឺឡែស នាយិកាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ជាមួយសាលាបារាំងចុងបូព៌ា បានបោះពុទ្ធផ្សាយយ៉ាងទូលំទូលាយ ។[១]
ឯកសារយោង
[កែប្រែ]- ↑ ប្រវត្តិសាស្ត្រ កម្ពុជា និង វរជនខ្មែរ (សាគូ សាម៉ុត ),ភ្នំពេញ,ឆ្នាំ២០១៣,ទំព័រ៤២៨
