ស្រុកចំកាលើ

ពីវិគីភីឌា

ស្រុកចម្ការលើ គឺជាស្រុកមួយដែលស្ថិតនៅក្នុង ខេត្តកំពង់ចាម និង ជាស្រុកមួយដែលមានភាពចំណាស់មួយដែល ដែល​មានប្រជាជនរស់នៅច្រើនកុះករបានរស់នៅទីនោះ ហើយ ក៏មានចំណាកស្រុកច្រើនដែរ។ ភាគច្រើន ពួក​គេ​ទៅរស់នៅ ខេត្តព្រះវិហារ ដែលជាខេត្តមួយដែលកំពុងមានការអភិវឌ្ឍ។​ ស្រុកចម្ការ​លើ​ស្ថិត​នៅជាប់ស្រុកជើងព្រៃ និង ស្រុកបាធាយ​ ក្នុង​ចំណោមស្រុកទាំង១៦ស្រុកនៃ​ខេត្ត​។​ ស្រុកចម្ការ​លើមានឃុំចំនួន​៨ ៖ ១. ឃុំបុសខ្នុរ ២. ឃុំចម្ការ​អណ្តូង​ ៣. ឃុំជយោ ៤. ឃុំល្វាលើ ៥. ឃុំស្ពឺ ៦.ឃុំស្វាយទាប​ ៧. ឃុំតាអុង ៨. ឃុំតាប្រុក។ ស្រុក​ចម្ការ​លើ​ជាស្រុកមួយដែលមានប្រជាជនរស់នៅច្រើន និង មានការអភិវឌ្ឍច្រើនក្នុងវិស័យកសិកម្ម។​ ប្រជាជនជាច្រើនដែល រស់នៅទីនោះប្រកបមុខរបរ ដូចជា ដាំកៅស៊ូ ដំឡូង ចេក ស្រូវ ជាដើម​។​ ដី​នៅទីនោះសម្បូរដីក្រហម។ ហេតុនេះហើយបានជា ប្រជាជនរស់នៅទីនោះ​មានការរីកចម្រើន ​ដោយ សារមានធនធានធម្មជាតិ។ ក្នុងភូមិនីមួយៗមានលក្ខណៈពិសេសខុសៗគ្នា។

១. ឃុំបុះខ្នុរជា​ផ្នែកឃុំមួយដែលស្ថិតនៅក្នុងខេត្តកំពង់ចាម ហើយ ឃុំនេះមានភូមិចំនូន១១ឃុំ, ឃុំនីមួយៗសុទ្ធសឹងតែមានប្រជាជនច្រើនកុះករ។ ឃុំ​បុះខ្នុរ​មាន​ ១. ភូមិ សារាយ ២. ភូមិដូនធី ៣. ភូមិថ្លុកក្រវាន់​​ ៤. ភូមិវាលធ្នង់ ៥. ភូមិបុះខ្នុរ​ ៦.​ភូមិច្រណោម ៧. ភូមិ១០មករា ៨.ភូមិសាមគ្គី ៩. ភូមិកសិដ្ឋាន ១០. ភូមិ៣៥ ១១. ភូមិប្រសើរ​។ ឃុំបុះខ្នុរជាភូមិមួយដែលមានប្រជាជនច្រើន ហើយ ប្រកបមុខរបរច្រើនជាអ្នកចម្ការ​ ពីព្រោះ​ ទីនោះ​ជាកន្លែងដែលសម្បូរដីក្រហម ហើយ ចម្ការ​កៅស៊ូនៅទីនោះច្រើន។​

២.ឃុំចម្ការអណ្ដូងជាឃុំមួយដែលស្ថិតក្នុងខេត្តកំពង់ចាម ហើយ មានភូមិចំនួន១៨ភូមិ ៖ ១.​ ភូមិ​ស្វាយជួរ ២. ភូមិសូរជ័យ ៣. ភូមិអូរក្រវាន់ ៤. ភូមិដូនបុះ ៥.​​ ភូមិចម្ការអណ្ដូង ៦. ភូមិជាំ​ជ្រៃ​ ៧. ភូមិប្រើស​មាស​ ៨.ភូមិលេខ​១​ ៩. ភូមិលេខ២​ ១០. ភូមិ១១ ១១. ភូមិ​២២ ១២. ភូមិ​លេខ៣៣ ១៣. ភូមិ​តាមុន ១៤. ភូមិសហគ្រាស ១៥.ភូមិស្រោងចាន់ ១៦. ភូមិរោងចក្រ ១៧. ភូមិក្រុមហ៊ុន ១៨. ភូមិ​សហគ្រាន់​។

៣. ឃុំជយោមានភូមិចំនួន៥ភូមិ ៖​ ១.ភូមិស្ពឺក ២.ភូមិជយោ ៣.ភូមិអូរប៉ិះ​ ៤. ភូមិត្រពាំងឫស្សី ៥. ភូមិត្រពាំងល្ពៅ

៤. ឃុំសា្វយលើមានភូមិ​ចំនួន៧ភូមិ៖ ១. ភូមិក្បាលហុងថ្មី ២. ភូមិក្បាលហុងចាស់ ៣. ភូមិក្រឡែងកើត ៤. ភូមិក្រឡែងលិច ៥. ភូមិល្វាជើង ៦. ភូមិល្វាត្បូង ៧. ភូមិភូមិ៣។ នៅឃុំនេះ ផ្នែកសណ្ឋានដីជាដីក្រហម ដែលជាដីលើកស្ទួយដំនាំកសិកម្ម ហើយ ជួយដល់ការអភិវឌ្ឍមនុស្សនៅទីនេះឲ្យមានការរើកចម្រើន​ក្នុងជីវភាពរស់នៅ។

៥. ឃុំស្ពឺមាន៨ភូមិ ៖ ១. ភូមិបន្ទាយជ័យ ២. ភូមិពព្រេង ៣. ភូមិអូរវាយ ៤. ភូមិពែងមាសត្បូង ៥. ភូមិពែងមាសជើង ៦. ភូមិស្ពឺលិច ៧. ភូមិសឺ្ពកើត ៨. ភូមិវាល។ បណ្តា​ភូមិទាំង​នេះមាន​សណ្ឋានដីស ហើយ ប្រជាជនភាគច្រើនធ្វើស្រែចម្ការ។ មនុស្សដែលរស់នៅទីនោះមានមិនមានភាពធូរធារទេ។​ ប្រជាជនភាគច្រើន​សុទ្ធតែ​ទៅ​ធ្វើការ​ទីក្រុងភ្នំពេញដើម្បីចិញ្ចឹមជីវិត។​

៦. ឃុំស្វាយទាបមាន​១៣ភូមិ ៖ ១.ភូមិត្រពាំងបេង ២. ភូមិប្រមាត់ដី ៣. ភូមិស្វាយទាប ៤. ភូមិពឹក្ស ៥. ភូមិថ្នល់បែកកើត ៦. ភូមិថ្នល់បែកលិច ៧. ភូមិតាក្រង់ ៨. ភូមិមហា ៨.ភូមិបុះថ្លាន់ ៩. ភូមិស្រែព្រាល ១០. ភូមិអូរដា ១១. ភូមិវារីកើត ១២. ភូមិវារីលិច​ ១៣. ភូមិ​៧៧​។​

៧. ឃុំតាអុងមាន១៣ភូមិ ៖ ១. ភូមិតាអុង ២. ភូមិសំព័រ ៣. ភូមិទួលប្រាក់ ៤. ភូមិទួលមាស ៥. ភូមិចម្រើនផល ៦. ភូមិត្រពាំងឈូក ៧. ភូមិទួលស្រូវ ៨. ភូមិសំរោង​ ៩.ភូមិ​៣០ ១០. ភូមិ​៣១ ១១. ភូមិ៣២ ១២. ភូមិ៣៣ ១៣. ភូមិ៣៤

៨. ភូមិបន្តាប គឺ ឃុំតាប្រុក មាន៧ភូមិ ៖ ១. ភូមិស្រែព្រាង ២. ភូមិរំចេក ៣. ភូមិនាងលឿង ៤. ភូមិស្វាយទាប ៥. ភូមិអូរតាសែង ៦. ភូមិឈូក ៧. ភូមិផ្លាក