ខេត្តកំពង់ចាម
ខេត្តកំពង់ចាម | |
---|---|
ខេត្ត | |
វត្តនគរនៅកំពង់ចាម | |
ផែនទីកម្ពុជាដែលផ្ដិតពណ៌កំពង់ចាម | |
កូអរដោនេ: 11°59′N 105°27′E / 11.983°N 105.450°ECoordinates: 11°59′N 105°27′E / 11.983°N 105.450°E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត (ក្រុង) | កំពង់ចាម |
រដ្ឋាភិបាល | |
• អភិបាល | អ៊ុន ចាន់ដា (គ.ប្រ.ក.) |
ផ្ទៃក្រឡា | |
• សរុប | ៤៥៤៩ គម2 (១៧៥៦ ម៉ាយ ការ) |
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ចំណាត់ថ្នាក់ទី១១ |
ប្រជាជន (២០០៨)[១] | |
• សរុប | ១៦៨០៦៩៤&#៩១;ត្រូវការផ្ទាន់កាល&#៩៣; |
• ចំណាត់ថ្នាក់ | មានចំណាត់ថ្នាក់ទី២ |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមវាយទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-៣ |
ស្រុក-ក្រុង | ១០ |
ឃុំ-សង្កាត់ | ១៧៣ |
ភូមិ | ១៧៥៨ |
សភាតំណាងរាស្ត្រ | គ.ប្រ.ជ. |
ខេត្តកំពង់ចាម គឺជាខេត្តមួយរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅលើដីទំនាបកណ្តាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំងនៅខាងលិច ខេត្តកំពង់ធំនិងខេត្តក្រចេះខាងជើងនិងឦសាន ខេត្តត្បូងឃ្មុំនៅខាងកើត និងខេត្តព្រៃវែងនិងខេត្តកណ្តាលនៅខាងត្បូង។ ខេត្តកំពង់ចាមត្រូវបានបែងចែកជាផ្លូវការជាពីរខេត្តនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដីទាំងអស់នៅខាងលិចទន្លេមេគង្គនៅតែជាខេត្តកំពង់ចាម នៅដីនៅខាងកើតទន្លេមេគង្គក្លាយជាខេត្តត្បូងឃ្មុំ។ មុនពេលការបែងចែកនេះ ខេត្តកំពង់ចាមបានលាតសន្ធឹងទៅខាងកើតជាប់ព្រំដែនអន្តរជាតិជាមួយប្រទេសវៀតណាម ជាខេត្តធំទី១១ នៃប្រទេសកម្ពុជា ហើយមានប្រជាជនចំនួន ១ ៦៨០ ៦៩៤ នាក់ គឺជាខេត្តដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ ខេត្តកំពង់ចាមមានទីរួមខេត្តកំពង់ចាមជាទីក្រុង។
សេចក្តីផ្តើម
[កែប្រែ]ខេត្តកំពង់ចាមគឺជាទឹកដីដ៏ចំណាស់មួយមានស្លាកស្នាមប្រវត្តិសាស្រ្តសម័យមុនអង្គរ និងសម័យក្រោយមកទៀតដ៏ច្រើនសន្ធឹកសន្ធាប់។ខេត្តកំពង់ចាមមានប្រាសាទបុរាណ ទួលបុរាណ ព្រមទាំងបុរាណវត្ថុផ្សេងៗនៅសេសសល់ជាច្រើនកន្លែងណាស់នៅក្នុងទឹកដីខេត្តមួយនេះ។ មិនតែប៉ុណ្ណោះមានទាំងធនធានធម្មជាតិដូចជា ព្រៃ ភ្នំ ទីវាល ទន្លេ បឹង និងប្រភពទឹកផ្សេងៗ ដែលជាសក្តានុពលសម្រាប់វិស័យទេសចរណ៍ និងការវិនិយោគ។ ខេត្តកំពង់ចាមមានតំបន់ទេសចរណ៍ដូចជា ប្រាសាទនគរបាជ័យ ប្រាសាទភ្នំជើងព្រៃ ប្រាសាទភ្នំហាន់ជ័យ ប្រាសាទព្រះធាតុទឹកឆា ប្រាសាទភ្នំត្រប់ ភ្នំប្រុស ភ្នំស្រី កសិទេសចរណ៍ថ្មដាទឹកឆា និងឆ្នេរខ្សាច់កោះប៉ែនជាដើម។
ទីតាំងភូមិសាស្រ្ត
[កែប្រែ]ខេត្តកំពង់ចាមគឺជាខេត្តមួយ ដែលមានវ័យចំណាស់មួយនៅក្នុងប្រទេសកម្ពុជា ហើយស្ថិតនៅភាគខាងជើងឆៀងខាងកើតរាជធានីភ្នំពេញ។ខេត្តនេះមានចម្ងាយប្រហែល ១២៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលកាត់តាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧។ ខេត្តកំពង់ចាមមានផ្ទៃដីចំនួន ៤៥៤៩គីឡូម៉ែត្រការ៉េ ដែលមានក្រុងចំនួន ១ ស្រុកចំនួន៩ ឃុំចំនួន១៦៩ សង្កាត់ចំនួន៤ ភូមិចំនួន១៧៥៨។ កាលដើមឡើយខេត្តកំពង់ចាមក្រុងចំនួន២ និងស្រុកចំនួន១៤ នៅដើមអាណត្តិនៃរាជរដ្ខាភិបាលកម្ពុជាបានបំបែកខេត្តនេះជាពីរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដោយព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះស្ថិតនៅវាលទំនាបកណ្តាលនៃទន្លេមេគង្គ ដែលមានព្រំប្រទល់ខាងលិចជាប់ខេត្តកំពង់ឆ្នាំង ខាងជើងជាប់ខេត្តកំពង់ធំ និងខេត្តក្រចេះ ខាងកើតជាប់ខេត្តត្បូងឃ្មុំ ខាងត្បូងជាប់ខេត្តកណ្តាល និងខេត្តព្រៃវែង។
រដ្ឋបាល
[កែប្រែ]កំពង់ចាមត្រូវបានបែងចែកជា ១០ ស្រុក-ក្រុង ដែលក្នុងនោះបានបែងចែកតទៅទៀតជាឃុំ-សង្កាត់ បន្ថែមពីនោះឃុំ-សង្កាត់ត្រូវបានបែងចែកជាភូមិ។[២]
ក្រមស្រុក-ក្រុង | ស្រុក-ក្រុង | ឡាតាំង | ចំនួនឃុំ |
---|---|---|---|
០៣០១ | បាធាយ | Batheay | ១២ |
០៣០២ | ចំការលើ | Chamkar Leu | ៨ |
០៣០៣ | ជើងព្រៃ | Cheung Prey | ១០ |
០៣០៤ | កំពង់ចាម | Kampong Cham | ៤ |
០៣០៥ | កំពង់សៀម | Kampong Siem | ១៥ |
០៣០៦ | កងមាស | Kang Meas | ១១ |
០៣០៧ | កោះសូទិន | Kaoh Soutin | ៨ |
០៣០៨ | ព្រៃឈរ | Prey Chhor | ១៥ |
០៣០៩ | ស្រីសន្ធរ | Srey Santhor | ១៤ |
០៣១០ | ស្ទឹងត្រង់ | Stueng Trang | ១២ |
ខេត្តកំពង់ចាម មានស្រុក ៩ និងក្រុង ១ | ៩៣ ឃុំ និង ៤ សង្កាត់ |
នយោបាយ
[កែប្រែ]ការបោះឆ្នោតសកលចុងក្រោយត្រូវធ្វើឡើងនៅថ្ងៃ ២៨ កក្កដា ២០១៣ ដែលគណបក្សសង្គ្រោះជាតិបានឈ្នះភាគច្រើនជាមួយសំឡេងឆ្នោតប្រជាជន ៥១,៨៨% (៤៥៧ ៨១៩) បើប្រៀបធៀបនឹង គ.ប្រ.ក. ដែលមានសំឡេង (៣៧៦ ១៨២)។ គ.ស.ជ.បានឈ្នះ ១០ អាសនៈ ខណៈដែលគ.ប្រ.ក.ឈ្នះបាន ៨ អាសនៈក្នុងសភា។ កំពង់ចាមធ្លាប់ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំដែលគាំទ្រគណបក្សប្រឆាំង គ.ស.ជ. នៅឆ្នាំ ២០១៣។
ក្រុមប្រឹក្សាខេត្ត
[កែប្រែ]គណបក្ស | សភាតំណាងរាស្ត្រ | ក្រុមប្រឹក្សាខេត្ត | |
---|---|---|---|
គណបក្សប្រជាជនកម្ពុជា | ៨ | ១២ | |
គណបក្សសង្គ្រោះជាតិ | ១០ | ៩ |
អត្រាប្រជាជន
[កែប្រែ]ចំនួនប្រជាជនសរុបគឺ ឬ % នៃចំនួនប្រជាជនសរុបនៃប្រទេសកម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនិងកំណើនប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ នាក់ ឬ ជាបុរស និង នាក់ ឬ % ជានារីភេទ។ នៅក្នុងចំនួនខាងលើនេះដែរ នាក់ ឬ % ជាកសិករ, នាក់ ឬ % ជាអ្នកនេសាទ, នាក់ ឬ % ជាអ្នកជំនួញ, នាក់ ឬ % ជា អ្នកធ្វើការរាជការ។ សន្ទភាពជាមធ្យមនៃខេត្តនេះ គឺ នាក់ ក្នុងមួយសហាតិមាត្រការ៉េ។
បុគ្គលសំខាន់ៗ
[កែប្រែ]តំបន់ទេសចរណ៍
[កែប្រែ]ប្រាសាទបុរាណ
[កែប្រែ]- ប្រាសាទគុក
- ប្រាសាទគុកខ្វិត
- ប្រាសាទគុកតាព្រហ្ម
- ប្រាសាទគុកព្រីងជ្រុំ
- ប្រាសាទគុកព្រះធាតុ
- ប្រាសាទគុកយាយហម
- ប្រាសាទគុកអំពិលទ្វារ
- ប្រាសាទជើងអង
- ប្រាសាទទំព្រង
- ប្រាសាទព្រៃគី
- ប្រាសាទព្រៃនគរក្នុងក្រៅ
- ប្រាសាទព្រះធាតុ
- ប្រាសាទព្រះធាតុខ្ញុំ
- ប្រាសាទព្រះធាតុខ្នាយវាន
- ប្រាសាទព្រះធាតុតូច
- ប្រាសាទព្រះធាតុត្រពាំងជ្រៃ
- ប្រាសាទព្រះធាតុធំ
- ប្រាសាទព្រះធាតុទឹកឆា
- ប្រាសាទព្រះធាតុបារាយណ៍
- ប្រាសាទព្រះធាតុព្រះស្រី
- ប្រាសាទព្រះធាតុសម្ដី
- ប្រាសាទព្រះធាតុស្រម
- ប្រាសាទភូមិមៀន
- ប្រាសាទភ្នំជើងព្រៃ
- ប្រាសាទភ្នំត្រប់
- ប្រាសាទភ្នំធំ
- ប្រាសាទវត្តប្រើសមាស
- ប្រាសាទវត្តព្រះធាតុថ្មដា
- ប្រាសាទស្រះត្រប់
- ប្រាសាទហាន់ជ័យ
សេដ្ឋកិច្ច
[កែប្រែ]បញ្ជីផ្សារក្នុងខេត្ត ៖
- កណ្ដោលជ្រំ
- កំពង់ចាម
- ក្រែក
- ខ្នងក្រពើកើត
- ខ្នារ
- គរ
- ចិន
- ចុងជៀច
- ចំការលើ
- ជីមាន់
- ជីហែ
- ដារ
- តាអុក
- ត្រពាំងកក់
- ត្រពាំងឫស្សី
- ត្រើង
- ថ្នល់ទទឹង
- ថ្នល់បត់
- ថ្នល់បែក
- ថ្មី
- ទទឹង
- ទន្លេបិទ
- ធំកំពង់ចាម
- បាខម
- បឹងកុក
- បុសខ្នុរ
- បែកអន្លូង
- ពាមជីកង
- ព្រែកពោធិ៍
- ផ្អាវ
- ព្រៃទទឹង
- ភ្នំដិល
- មេមត់
- មេសរជ្រៃ
- សួង
- ស្គន់
- ស្ទឹង
- ស្ទឹងត្រង់
- ស្ពឺ
- ស្រែវាល
- រាត្រីកំពង់ចាម
- អាហារកំពង់ចាម
- អ្នកតាស្នឹង
- ៧មករា
- បែកអន្លូង
អប់រំ
[កែប្រែ]សាលាបឋមសិក្សា
[កែប្រែ]- សាលាបឋមសិក្សាព្រៃទទឹង
- សាលាបឋមសិក្សាក្រឡោង
- សាលាបឋមសិក្សាខ្លែងពណ៌
- សាលាបឋមសិក្សាត្រពាំងអំពិល
- សាលាបឋមសិក្សាណាំកិន
- សាលាបឋមសិក្សាខ្វិតធំ
- សាលាបឋមសិក្សាព្រីងបីដើម
- សាលាបឋមសិក្សាព្រៃស្រឡៅ
- សាលាបឋមសិក្សាមៀន
- សាលាបឋមសិក្សាឃ្លោយ
- សាលាបឋមសិក្សាតាលន
- សាលាបឋមសិក្សាកោះតាភេម
- សាលាបឋមសិក្សាអូរដូនញា
- សាលាបឋមសិក្សាទួលព្រិច
- សាលាបឋមសិក្សាកំពង់សំណាញ់
- សាលាបឋមសិក្សាក្រុមព្រះ រលួស
- សាលាបឋមសិក្សាកំពង់សំរិទ្ធ
- សាលាបឋមសិក្សាក្រសាំងពុល
- សាលាបឋមសិក្សាត្រើង
- សាលាបឋមសិក្សាកកោះ
- សាលាបឋមសិក្សាល្វា
- សាលាបឋមសិក្សាមេមាំង
- សាលាបឋមសិក្សាគោកទ្រា
- សាលាបឋមសិក្សាព្រៃឈរ
- សាលាបឋមសិក្សាពោធិ៍គ្រង
- សាលាបឋមសិក្សាអំពិលធំ
- សាលាបឋមសិក្សាបារាយណ៍
- សាលាបឋមសិក្សាហ៊ុនសែន មុនីរង្សី
- សាលាបឋមសិក្សាពោធ្យ៉ារ៉ាម
- សាលាបឋមសិក្សាប្រាសាទ
- សាលាបឋមសិក្សាស្រង៉ែ
- សាលាបឋមសិក្សាស្រង៉ែកើត
- សាលាបឋមសិក្សាតាកុច
- សាលាបឋមសិក្សាត្រពាំងធំ
- សាលាបឋមសិក្សាប្រឹមប្រីយ៍
- សាលាបឋមសិក្សាស្វាយព្រៃ
- សាលាបឋមសិក្សាទំពាំងឫស្សី
- សាលាបឋមសិក្សាត្រពាំងរាំង
- សាលាបឋមសិក្សាស្វាយរ័ក្ស
- សាលាបឋមសិក្សាសូរសែន្យ
- សាលាបឋមសិក្សាប៊ុនរ៉ានីគរ
- សាលាបឋមសិក្សាថ្មពូន
- សាលាបឋមសិក្សាអូរតាថុក
- សាលាបឋមសិក្សាត្រពាំងបី
- សាលាបឋមសិក្សាព្រៃខ្ជាយ
- សាលាបឋមសិក្សាទួលចំបក់
- សាលាបឋមសិក្សាត្រពាំងបេង
- សាលាបឋមសិក្សារោងគោ
- សាលាបឋមសិក្សាគោកស្រឡៅ
- សាលាបឋមសិក្សារោលជ្រូក
- សាលាបឋមសិក្សាអ្នកតាស្នឹង
- សាលាបឋមសិក្សាថ្មដា
- សាលាបឋមសិក្សាឈើបាក់
- សាលាបឋមសិក្សាកុមារាជ្យ
- សាលាបឋមសិក្សាបឹងណាយ
- សាលាបឋមសិក្សាក្បាលដំរី
- សាលាបឋមសិក្សាក្រូច
- សាលាបឋមសិក្សាទួលខ្ពស់
- សាលាបឋមសិក្សាភូមិថ្មី
- សាលាបឋមសិក្សាកណ្តោលជ្រុំ
- សាលាបឋមសិក្សាកោងកាង
- សាលាបឋមសិក្សាកោះប្រាក់
- សាលាបឋមសិក្សាដីដុះ
- សាលាបឋមសិក្សាត្រពាំងឫស្សី
- សាលាបឋមសិក្សានគរបាជ័យ
- សាលាបឋមសិក្សាភូមិរើល
- សាលាបឋមសិក្សាវត្តកកោះ
- សាលាបឋមសិក្សាវាលវង់
- សាលាបឋមសិក្សាហ៊ុនសែនកោះកុក
- សាលាបឋមសិក្សាអង្គួញដី
- សាលាបឋមសិក្សាផ្អាវ
- សាលាបឋមសិក្សាតាំងបឹង
- សាលាបឋមសិក្សាសាយឈុំសំរោង
- សាលាបឋមសិក្សាជីហែ
- សាលាបឋមសិក្សាប៉ាក់ណាម
- សាលាបឋមសិក្សាចុងកោះសូទិនត្បូង
- សាលាបឋមសិក្សាឧត្តរ*សាលាបឋមសិក្សាព្រែកលីវ(កង
- សាលាបឋមសិក្សាចុងកោះសំរោង
- សាលាបឋមសិក្សាក្បាលកោះសំរោង
- សាលាបឋមសិក្សាទស្សិណ
- សាលាបឋមសិក្សាហ៊ុនសែនសណ្ដែក
អនុវិទ្យាល័យ
[កែប្រែ]- អនុវិទ្យាល័យទួលព្រិច
- អនុវិទ្យាល័យកោះតាភេម
- អនុវិទ្យាល័យហ៊ុនសែនមុនីរង្សី
- អនុវិទ្យាល័យប្រឹមប្រីយ៍
- អនុវិទ្យាល័យសូរសែន្យ
- អនុវិទ្យាល័យត្រពាំងបឹង
- អនុវិទ្យាល័យត្រពាំងបេង
- អនុវិទ្យាល័យទួលខ្ពស់
- អនុវិទ្យាល័យមេមាំង
- អនុវិទ្យាល័យថ្មពូន
- អនុវិទ្យាល័យព្រៃឈរ
- អនុវិទ្យាល័យខ្វិតធំ
- អនុវិទ្យាល័យដូនតី
- អនុវិទ្យាល័យទួលព្រិច
- អនុវិទ្យាល័យព្រះសីហនុ
- អនុវិទ្យាល័យសម្ដេចឪ
- អនុវិទ្យាល័យព្រែកលីវ(កងមាស)
វិទ្យាល័យ
[កែប្រែ]- វិទ្យាល័យនរោត្តម រណឫទ្ធិ គន្ធបុប្ផា (ព្រៃឈរ)
- វិទ្យាល័យហ៊ុនសែនព្រៃទទឹង
- វិទ្យាល័យហ៊ុនសែនគរ
- វិទ្យាល័យល្វា
- វិទ្យាល័យស្រេងគីម
- វិទ្យាល័យឈីនលាន ហាន់ជ័យ (កំពង់សៀម)
- វិទ្យាល័យហ៊ុនសែនចំការលើ
- វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនស្ពឺ
- វិទ្យាល័យកោះសូទិន
- វិទ្យាល័យខ្ចៅ(កងមាស)
- វិទ្យាល័យហ៊ុនសែនកងតាណឹង(កងមាស)
- វិទ្យាល័យជីហែ
- វិទ្យាល័យបុសខ្នុរ
- វិទ្យាល័យព្រះសីហនុ
- វិទ្យាល័យសម្ដេចជួនណាត
- វិទ្យាល័យស្គន់
- វិទ្យាល័យហ៊ុនសែនពាមជីកង(កងមាស)
- វិទ្យាល័យហ៊ុនសែនស្ទឹងត្រង់
- វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាធាយ
- វិទ្យាល័ួស្រីសន្ធរ
- វិទ្យាល័យវង តឹក(ស្រីសន្ធរ)
- វិទ្យាល័យឬស្សីស្រុក(ស្រីសន្ធរ)
- វិទ្យាល័យមាន ជ័យ (ស្រីសន្ធរ)
- វិទ្យាល័យហ៊ុនសែនជើងឆ្នុក(បាធាយ)
- វិទ្យាល័យហ៊ុនសែនសំពងជ័យ(ជើងព្រៃ)
- វិទ្យាល័យហ៊ុន សែន ផ្តៅជុំ
- វិទ្យាល័យហ៊ុនសែនសណ្ដែក
សុខាភិបាល
[កែប្រែ]មន្ទីរពេទ្យ
[កែប្រែ]- មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
- មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ
- មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ
- មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់
- មន្ទីរពេទ្យបាធាយ
- [[មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ
-កងមាស|មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ]]
- មន្ទីពេទ្យបង្អែកស្រុកចំការលើ
- មន្ទីរពេទ្យបង្អែកស្រុកកងមាស
- មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន
មណ្ឌលសុខភាព
[កែប្រែ]- មណ្ឌលសុខភាពឃុំតុងរុង
- មណ្ឌលសុខភាពឃុំមេសជ្រៃ
- មណ្ឌលសុខភាពឃុំផ្អាវ
- មណ្ឌលសុខភាពឃុំខ្ចៅ
- មណ្ឌលសុខភាពជីហែ
- មណ្ឌលសុខភាព មានជ័យ
ឱសថស្ថាន
[កែប្រែ]វត្តអារាម
[កែប្រែ]- វត្តកកោះ
- វត្តខ្នារ
- វត្តគោកទ្រា
- វត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ
- វត្តជីលា
- វត្តឃ្មួង
- វត្តត្រពាំងព្រះ
- វត្តថ្មពូន
- វត្តទួលកែវ
- វត្តនគរបាជ័យ
- វត្តអង្គួដីសេរីសុខា
- វត្តប្រាសាទព្រះធាតុទឹកឆា
- វត្តផ្ដៅជុំ
- វត្តមេមាំង
- វត្តរវាងកើត
- វត្តរវាងលិច
- វត្តឫស្សីជ្រោយ
- វត្តសុវណ្ណារាម ហៅ វត្តថ្កូវ
- វត្តស្ដើងជ័យ
- វត្តស្វាយបាក់
- វត្តគីរីបុប្ផារាម ហៅវត្តបាធាយ
- វត្តចន្ទមូលី ហៅវត្តផ្អាវ
- វត្តតាំងធ្លក
- វត្តក្ដុយ
- វត្តឧទម្ពរ
- វត្តសុគន្ធារាម
- វត្តង៉ូង
- វត្តស្វាយមានល័ក្ខ
- វត្តដូនដុំ
- វត្តពោធិវង្ស
- វត្តមនោព្រហ្ម
- វត្តត្របែករស្មីសាមគ្គី
- វត្តមេព្រីង
- វត្តធ្លក
- វត្តជើងព្រៃ
- វត្តតុងរុង
- វត្តប្រឹមប្រីយ៍
- វត្តរវាងលិច
- វត្តរវាងកើត
- វត្តស្រម៉
- វត្តតាំងរលាង
- វត្តតាំងស្រី
- វត្តព្នៅលិច
- វត្តព្នៅកើត
- វត្តសូរ្យសែន
- វត្តមុន្នីរតនៈ វត្តក្រូចសើច
- វត្តឥន្ទ្រវិសាល ហៅវត្តទី៣
- វត្តឥន្ទ្រកោសី ហៅវត្តទី៤
- វត្តសំទ្ធិជោគ ហៅវត្ត ព្រះអង្គខ្មៅ ឃុំកោះសំរោង ខេត្តកំពង់ចាម
- វត្តវ៉ារិន្ទមង្គរ
- វត្តមុនីសាគខ្ចៅ
- វត្តទួលច័ន្ទ
- វត្តសិរីមង្គល់តាមល់
សូមមើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
- ↑ "Kampong Cham Administration". Royal Government of Cambodia. Archived from the original on 2009-02-10. Retrieved ២០០៩-០១-២០.
{{cite web}}
: Check date values in:|accessdate=
(help)
តំណភ្ជាប់ក្រៅ
[កែប្រែ]- Map
- វិបសាយគ្រប់គ្រងរដ្ឋបាល Archived 2008-03-06 at the វេយប៊ែខ ម៉ាស៊ីន.
ខេត្តកំពង់ធំ | ខេត្តកំពង់ធំ | ខេត្តក្រចេះ | ||
ខេត្តកំពង់ឆ្នាំង | ខេត្តត្បូងឃ្មុំ | |||
ខេត្តកំពង់ចាម | ||||
ខេត្តកណ្ដាល | ខេត្តព្រៃវែង | ខេត្តត្បូងឃ្មុំ |
|
|