វីរវម៌្ម
| វីរវម៌្ម | |
|---|---|
| ព្រះចក្ររ្តិននៃកម្វុជទេឝសម័យកាលចេនឡា | |
បុរាណស្ថានប្រាសាទសម្បូរព្រៃគុហ៍ សិល្បៈខ្មែរ រចនាបថសម្បូណ៍ អតីតរាជធានីឦសានបុរៈ ខេត្តកំពង់ធំ ប្រទេសកម្ពុជាសព្វថ្ងៃ។ | |
| រជ្ជកាល | គ.ស.៥៦០-៥៧៥ |
| រាជ្យមុន | ព្រះបាទឝ្រេឝ្ឋវម៌្ម |
| រាជ្យបន្ត | ព្រះនាងកម្វុជរាជលក្ឝ្មី (ព្រះមហាក្សត្រិយានី) |
| ស្វាមី/មហេសី | ព្រះមហេសីរួមគ្នាជាមួយ ព្រះបាទប្រថិវេន្ទ្រវម៌្ម |
| បុត្រ | ចិត្រសេនា ព្រះនាងដែលជាមហេសីសោមសម៌ន |
| វង្ស | រាជវង្សកៅណ្ឌិន្យច័ន្ធរវង្ស (ដោយកំណើត) |
| សន្តតិវង្ស | រាជវង្សកៅណ្ឌិន្យច័ន្ធរវង្ស (ដោយកំណើត) |
| បិតា | ព្រះបាទរុទ្រវម៌្ម (សាវ៌ភៅម) |
| មាតា | ព្រះនាងរុទ្រទេវី |
| សុគត | គ.ស.៥៧៦ ឝ្រេឝ្ឋបុរ |
| សាសនា | សាសនាហិណ្ឌូបែបខ្មែរលទ្ធិព្រះសិវៈនិយម (រួមសាសនាប្រជាប្រិយខ្មែរនិងវិញ្ញាណនិយម) |
ព្រះបាទវីរវម៌្ម (គ.ស ?-៥៧៦) រជ្ជកាល (គ.ស ៥៦០-៥៧៦) ពីដំបូងត្រូវបានគេហៅដូច្នេះថា ពួកមេកន្ទ្រាញដងរែក ដែលមានអាណាខេត្តមេកន្ទ្រាញតូចៗនៅភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែក ដែលពុំមិនសូវមានគេស្គាល់។ ពួកព្រះអង្គម្ចាស់ដែលគេបានស្គាល់ទីមួយត្រូវបានគេវែកញែក នៅក្នុងសិលាចារឹកដើមដំបូងគេ។[១] សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅឯវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩) មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គដែលព្រះនាងព្រះនាមមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ជាព្រះភគិនីនៃព្រះបាទភវវម៌្មទី១ប្រាកដមែន។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរនៅបាសាក់/លាវ (K.៣៦៣) ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលជាព្រះអនុជនៃព្រះបាទភវវម៌្មទី១។ ប្រាកដណាស់ ព្រះអង្គម្ចាស់ទាំងពីរអង្គនេះមានព្រះមាតារួមគ្នា តែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K.៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖15° 27’ N, 101° 4’ E) ដែលផ្ដល់ព័ត៌មានថាព្រះបាទភវវម៌្មជាបុត្រនៃប្រថិវេន្ទ្រវម៌្ម និងជាព្រះនត្តានៃចក្រវរ្តិន រីឯសិលាចារឹកមួយទៀតមកពីបាកមូលនៅឧប្បល/ប្រទេសថៃ (K.៤៩៦) បានឲ្យយើងដឹងថានាមនៃបិតាព្រះបាទវីរវម៌្មមានព្រះនាមថាសាវ៌ភៅម ពាក្យនេះមិនមែនជានាមទេគឺងាររបស់ស្ដេចចក្រវរ្តិន ដូច្នេះងារត្រូវនឹងវ្រះបាទរុទ្រវម៌្ម។ សិលាចារឹកទាំងនេះសំដៅលើទឹកដីមួយភាគធំត្រូវបានគ្រប់គ្រងដោយបណ្ដាក្សត្រអស់ទាំងនោះខាងលើ។[២][៣] [៤]:38, 41
ព្រះរាជពង្សាវលី
[កែប្រែ]- ព្រះបិតា ព្រះនាមរុទ្រវម៌្ម ជាអតីតព្រះមហាក្សត្រ។
- ព្រះភាតា ព្រះនាម ប្រថិវេន្ទ្រវម៌្ម ជាម្ចាស់នៃក្សត្របុរៈមួយអង្គ។
- បុត្រព្រះនាម មហេន្ទ្រវម៌្ម ជាព្រះមហាក្សត្រនៃនគរចេនឡា និងព្រះនាងមួយអង្គដែលមានព្រះស្វាមីនាម សោមសម៌ន សោយរាជ្យនៅបុរៈឯតំបន់ទ្វារវតី?
- មានព្រះភាគិនេយ្យ ភវវម៌្មទី១ ត្រូវជាបុត្រចុងផង ដែលព្រះបិតាជាព្រះភាតារបស់ទ្រង់ព្រះនាម ប្រថិវេន្ទ្រវម៌្ម និងមាតាជាព្រះមហេសីរបស់ទ្រង់
- ព្រះនត្តានាម ឦឝានវម៌្មទី១ ជាព្រះមហាក្សត្របានបង្រួបបង្រួមចេនឡា និង ភ្វូណានជាស្ថាពរ, ព្រះបាទ ហិរណ្យវម៌្ម ត្រូវជាបុត្រនៃព្រះនាងមានស្វាមីជាព្រាហ្មណ៍នាម សោមសម៌ន
- ព្រះនត្តាទួត ព្រះនាម ឝិវទត្ត, ព្រះយុវរាជ, ភវវម៌្មទី២, សុវណ៌
- ព្រះនត្តាលួត ព្រះនាម ហឝ៌វម៌្ម ជាបុត្ររបស់ព្រះឝិវទត្ត, ព្រះរាជបុត្រីនៃព្រះយុវរាជ
- ព្រះនត្តាលា ព្រះនាម ជយវម៌្មទី១ ជាព្រះមហាក្សត្រនៃនគរចេនឡា
- ព្រះនត្តាក្សត្រីប៉ា ព្រះនាមជយទេវី
- ព្រះនត្តាលា ព្រះនាម ជយវម៌្មទី១ ជាព្រះមហាក្សត្រនៃនគរចេនឡា
- ព្រះនត្តាលួត ព្រះនាម ហឝ៌វម៌្ម ជាបុត្ររបស់ព្រះឝិវទត្ត, ព្រះរាជបុត្រីនៃព្រះយុវរាជ
- ព្រះនត្តាទួត ព្រះនាម ឝិវទត្ត, ព្រះយុវរាជ, ភវវម៌្មទី២, សុវណ៌
- ព្រះនត្តានាម ឦឝានវម៌្មទី១ ជាព្រះមហាក្សត្របានបង្រួបបង្រួមចេនឡា និង ភ្វូណានជាស្ថាពរ, ព្រះបាទ ហិរណ្យវម៌្ម ត្រូវជាបុត្រនៃព្រះនាងមានស្វាមីជាព្រាហ្មណ៍នាម សោមសម៌ន
- ព្រះភាតា ព្រះនាម ប្រថិវេន្ទ្រវម៌្ម ជាម្ចាស់នៃក្សត្របុរៈមួយអង្គ។
ឯកសារយោង
[កែប្រែ]- ↑ Kenneth T. So. "Preah Khan Reach and The Genealogy of Khmer Kings" (PDF). Cambosastra. Archived from the original (PDF) on 2021-07-08. Retrieved March 2, 2017.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ Michael Vickery. (2003). Funan Reviewed: Deconstructing the Ancients. Bulletin de l’École Française d’Extrême-Orient, 90/91, 101–143. http://www.jstor.org/stable/43732647
- ↑ Charles Higham (2004). Encyclopedia of Ancient Asian Civilizations. ល.ស.ប.អ. 9780816046409. https://ia800308.us.archive.org/18/items/Encyclopedia-of-ancient-asian-civilzations/encyclopedia-of-ancient-asian-civilizations1.pdf។ បានយកមក March 14, 2023.
- ↑ Depimai, Anurak (2025). "Ban Wang Phai Inscription: The Historical Context of The Relationship Between Si Thep Dvaravati and Chenla". Damrong Journal of the ទំព័រគំរូ:Ill 24 (2). DOI:10.14456/drj.2025.12. Retrieved on 31 សីហា 2026.
- ប្រវត្តិសាស្ត្រខ្មែរដោយលោករស់-ចន្ត្រាបុត្រ។
សូមមើលផងដែរ
[កែប្រែ]- បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា
- ព្រះមហាក្សត្រកម្ពុជា
- ព្រះបរមរាជវាំងខ្មែរ
- រាជានិយមកម្ពុជា
- សម័យកាលចេនឡា
- រចនាបថសម្បូណ៍
- ប្រាសាទសម្បូរព្រៃគុហ៍
- រចនាបថនៃស្ថាបត្យកម្មខ្មែរ
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: វីរវម៌្ម |
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ ព្រះបាទឝ្រេឝ្ឋវម៌្ម |
ព្រះចក្ររ្តិននៃកម្វុជទេឝសម័យកាលចេនឡា រាជធានីឝ្រេឝ្ឋបុរ គ.ស.៥៦០-៥៧៥ |
តដោយ ព្រះនាងកម្វុជរាជលក្ឝ្មី (ព្រះមហាក្សត្រិយានី) |
| អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |