ស្រែចាមលើ

ពីវិគីភីឌា
Jump to navigation Jump to search

ទីតាំងភូមិសាស្រ្ត[កែប្រែ]

ស្រែចាមលើ គឺជាភូមិមួយក្នុងចំនោមភូមិទាំង០៦ មានដូចជាភូមិកោះខ្យង(ជាប់និងសមុទ្រ) ភូមិស្រចាមលើ(នៅចំកណ្តាល) ស្រចាមក្រោម(ជាប់និងវាលស្រែ) កោះក្របី(ជាប់និងព្រៃភ្នំ) អូរជ្រៅ និងភូមិស្រែក្នុងដែលស្ថិតនៅក្នុងឃុំ​ អូរជ្រៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ភូមិស្រែចាមលើនេះផងដែរ​ មានព្រំប្រទល់ខាងត្បូងជាប់និង កោះខ្យងខាង​ជើងជាប់និង​ ភូមិអូរជ្រៅ ខាងកើតជាប់និង ភូមិស្រែចាមក្រោម និងខាងលិចជាប់និង​ ភូមិកោះក្របី ។ ទីនេះមានសាលាឃុំមួយកន្លែងបានសាងសង់នៅក្នុងភូមិអូរជ្រៅ ដែលវាគឺជាកន្លែងសំរាប់ជុំនុំជុំរះក្តី រកខុសត្រូវជូនប្រជាជន។

ប្រវត្តភូមិស្រែចាមលើ[កែប្រែ]

ប្រវត្តនៃភូមិស្រែចាមលើត្រូវបានគេហៅតៗគ្នាមកជាយូរយារហើយ ចំនែកឯមូលហេតុដែលគេហៅទីនេះថាជាភូមិស្រែចាមលើ ដោយសារតែមានជនជាតិចាម(ជ្វា) ចូលមករស់នៅយ៉ាងច្រើនកុះករ ហើយម្យ៉ាងវិញទៀតទីនេះគឺជាតំបន់ទីទូលខ្ពស់ជាងកន្លែងផ្សេងៗ ទើបបណ្តាលឲ្យទីនេះជាប់ឈ្មោះថាភូមិស្រែចាមលើ។

ស្ថានភាព[កែប្រែ]

ទីនេះប្រជាជនមានប្រហែលជា២០០គ្រួសារភាគច្រើនប្រកបមុខរបរជាមន្ត្រីរាជការ​ កសិករ ជាកម្មករ ជាអ្នកនេសាទជាអ្នកជំនួញ និង​ជាអ្នកលក់ដូរបន្តិចបន្តួច សំរាប់ផ្គត់ផ្គង់ជីវភាព។ ប្រជាជននៅទីនោះភាគច្រើនគឺជាជនជាតិ ខ្មែរ-អ៊ីស្លាម ភាគតិចណាស់ដែលជាជនជាតិខ្មែរ ប៉ុន្តែពួកគាត់សុទ្ធតែជាអ្នកកាន់ ព្រះពុទ្ធសាសនា គោរព និង ប្រតិបត្តណ៏ គួឲ្យកោតសរសើរខ្លាំងណាស់។ប្រជាជននៅទីនេះមានការប្រាស្រ័យ ទាក់ទងគ្នាល្អណាស់ ដូចជា ការយោគយល់ ការស្រលាញ់រាបអានគ្នាដោយចិត្ត និង ចិត្ត។ នៅទីនេះគឺមិនសូវមាន​ ភាពអសណ្តាប់ធ្នាប់នោះទេ ដូចជាចោរកម្ម ការឆក់ប្លន់ ឬក៏ ការរំលោភបំពាន ជាដើម។ ប្រជាជននៅក្នុងភូមិនេះរស់នៅប្រកបដោយភាពរីករាយ ថ្វីត្បិតតែគាត់ពុំសូវមានជីវភាពធូធារក៏ដោយ ប៉ុន្តែពួកគាត់នៅតែមានស្នាមញញឹម ដ៏រាក់ទាក់ នឹងស្រស់ស្រាយជានិច្ច។

ការយកចិត្តទុកដាក់ និង ការអភិវឌ្ឍន៍[កែប្រែ]

ទន្ទឹមនឹងនេះផងដែរ រាជរដ្ឋាភិបាល បានកំពុងតែអភិវឌ្ឍន៏ ឲ្យមានសោភ័ណភាព ដោយការស្តារ ប្រលាយទឹក ជីកស្រះចិញ្ជឹមត្រី កសាងវត្តអារាម មន្ទីរពេទ្យ ស្ពាន ព្រមទាំងបានជួសជុលនិងកសាងបន្ថែមនូវផ្លូវលំជាច្រើនខ្សែរផងដែរ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ចំពោះ វិស័យអប់រំដូចជា ការសាងសង់សាលារៀន និង ផ្តល់ជាសំលៀកបំពាក់​សំរាប់ សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត។ ប្រជាជននៅទីនេះមានជីវភាពពុំស្មើគ្នាទេ អ្នកខ្លះមាន អ្នកខ្លះក្រ ប៉ុន្តែពូកគាត់នៅអាចបញ្ជួនកូនៗ របស់គាត់ឲ្យទៅសាលា បានគ្រប់គ្នារហូតដល់ពូកគេបានបញ្ចប់ថ្នាក់បរិញ្ញាបត្រស្ទើរតែគ្រប់គ្នា។​ នេះគឺបានបង្ហាញឲ្យកាន់តែច្បាស់ នូវការយកចិត្តទុកដាក់ចំពោះរាជរដ្ឋាភិបាលមកលើប្រជាជន និងឪពុកម្តាយមកលើកូនៗ។

ទីកន្លែងសក្ការៈនិងកន្លែងកំសាន្ត[កែប្រែ]

សំរាប់កន្លែងកំសាន្ត ទីនេះមានដូចជាទឹកធ្លាក់ផងដែរទឹកធ្លាក់នោះមានឈ្មោះថា​ ទឹកធ្លាក់ ថ្មររអិល មូលហេតុដែលគេហៅទីនោះថាជាទឹកធ្លាក់ថ្មរអិលពីព្រោះទីនោះមានទឹកធ្លាក់ព្រមទាំងថ្មមានលក្ខណៈរអិលផងដែរ ហើយទីនោះទៀតសោតមានទីតាំងស្ថិតនៅលើ ភ្នំកំពូលរលីង ស្ថិតនៅក្នុងភូមិស្រែចាមលើតែម្តង។ ចំនែកឯទីកន្លែងសក្ការៈបូជាវិញនៅទីនេះមានវត្តចំនួនមួយផងដែរ វត្តនេះមានឈ្មោះថា វត្តសាគរអូរជ្រៅ ចំនែកឯមូលហេតុដែលគេហៅទីនេះថាជា វត្តសាគរអូជ្រៅ ពីព្រោះទីនេះមានអូរមួយយ៉ាងជ្រៅ ដូច្នេះហើយទើបទីនេះមានថា វត្តសាគរអូជ្រៅជាប់មករហូតដល់បច្ចុប្បន្ន ហើយវត្តនេះផងដែរគឺ កំពុងតែអភិវឌ្ឍន៍ជាបណ្តើរៗ ទៅហើយដើម្បីឲ្យទីនេះ ក្លាយទៅជាវត្តមួយដ៏រុងរឿង ។

អ្វីដែលមិនគួរឲ្យជឿ[កែប្រែ]

នៅទីនេះផងដែរក៏មានគ្រូពេទ្យម្នាក់គាត់មានឈ្មោះល្បីល្បាញខ្លាំងណាស់ ហើយគាត់ពូកែខាងមើលជំងឺទាក់ទងនិង បញ្ហាសសៃរ ដូចជា ងាប់មួយចំហៀងខ្លូនជាដើម។លោកគ្រូពេទ្យនោះមានឈ្មោះថា ជិន កាណែត ប៉ុន្តែដោយសារតែគាត់មាន សមត្ថភាពយ៉ាងនេះហើយទើបគេដាក់ឈ្មោះឲ្យគាត់ថា គ្រូពេទ្យទេវតា។ ក្នុងមួយថ្ងៃៗមានមនុស្សមកពីគ្រប់ទីកន្លែងយ៉ាងច្រើនដើម្បីឲ្យគាត់ព្យាបាលជំងឺជូន ហើយសំរាប់ការព្យាបាលរបស់គាត់ក្នុងមួយថ្ងៃគាត់ព្យបាលពីរដងក្នុងមួយថ្ងៃ គឺព្រឹកម្តង ល្ងាចម្តង។ ជាចុងក្រោយខ្ញុំសង្ឃឹមថា ភូមិមួយនេះនឹងមានភាព ប្រសើរឡើងជាលំដាប់នៅថ្ងៃអនាគត។