Jump to content

ស្ទឹងសៀមរាប

ពីវិគីភីឌា

ស្ទឹងសៀមរាប (អង់គ្លេស : Siem Reap River) គឺជាស្ទឹងមួយដែលហូរកាត់ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យប្រទេសកម្ពុជា។ស្ទឹងសៀមរាបគឺជាស្ទឹងសិប្បនិម្មិតដែលបង្កើតនិងកែច្នៃជាច្រើនសារតម្រូវតាមការរៀបចំដែនដីនៅក្នុងសម័យអង្គរដើម្បីបញ្ជូនទឹកចេញពីស្ទឹងពួកទៅទិសខាងត្បូងដែលប្រហែលជាឲ្យហូរចូលទៅក្នុងបារាយណ៍ខាងកើត។ដោយសារស្ទឹងនេះត្រង់ទឹកហូរលឿនជាងស្ទឹងធម្មជាតិហើយការហូរលឿនបែបនេះបណ្តាលឲ្យបាក់ស្រុតដីប្រវែង ១០ ម៉ែត្រនៅក្នុងតំបន់ខ្លះដែលប្រហែលជាបង្កបញ្ហានៅក្នុងការបញ្ជូនទឹកទៅក្នុងបារាយណ៍ខាងកើត។រំលងអស់រយៈពេលមួយពាន់ឆ្នាំក្រោយមកស្ទឹងដែលមានសណ្ឋានដីត្រង់នេះបានប្រែប្រួលសណ្ឋានដីទៅជារាងដូចខ្សែកោងដោយសារចរន្តទឹកហូរនិងបានបង្កើតឲ្យមានប្រព័ន្ធអេកូឡូស៊ីដ៏ពិសេសដូច្នេះហើយវាកាន់តែត្រឹមត្រូវនៅក្នុងការហៅវាថាជាស្ទឹង។[១]

ស្ទឹងសៀមរាប
ស្ទឹងសៀមរាប
ទីតាំង
ប្រទេស កម្ពុជា
លក្ខណៈរូបវន្ត
ប្រភព 
 • ទីតាំងភ្នំគូលែន[២]
 • កម្ពស់៤២០ ម៉ែត្រ
មាត់ 
 • ទីតាំង
បឹងទន្លេសាប
ប្រវែង៨០ គីឡូម៉ែត្រ
ទំហំអាង៦៧០ គីឡូម៉ែត្រការ៉េ
ការបញ្ចេញ 
 • មធ្យម6.8 m3/s (240 cu ft/s)

ឯកសារយោង

[កែប្រែ]
  1. ↑ (September 2005)"Is the Siem Reap River a river?".
  2. ↑ "THE STUDY ON WATER SUPPLY SYSTEM FOR SIEM REAP REGION IN CAMBODIA".