ស សុខា

ពីវិគីភីឌា
ស សុខា
ឧបនាយករដ្ឋមន្ត្រីកម្ពុជា
ក្នុងការិយាល័យ
២២ សីហា ២០២៣
នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ក្នុងការិយាល័យ
២២ សីហា ២០២៣
នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត
មុនស ខេង
សមាជិកសភា
សម្រាប់ព្រៃវែង
ក្នុងការិយាល័យ
២១ សីហា ២០២៣
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត (1981-06-04) 4 June 1981 (អាយុ 42)
គណបក្ស​នយោបាយគណបក្សប្រជាជនកម្ពុជា
សាច់ញាត្តិស ខេង (ឪពុក)
សេវា​យោធា
ភក្ដីភាព កម្ពុជា
សាខា/សេវាកម្មកងយោធពលខេមរភូមិន្ទ
ឋានៈ នាយឧត្តមសេនីយ៍

ស សុខា (កើតថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨១) គឺជាអ្នកនយោបាយខ្មែរ និងជានាយឧត្តមសេនីយ៍ [១] ដែលបច្ចុប្បន្នមានតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក​ធ្លាប់ជា​រដ្ឋលេខាធិការ ​ក្រសួង​អប់រំ យុវជន និង​កីឡា [២] លោក​ជា​កូន​ប្រុស​របស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយក រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បច្ចុប្បន្នជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រ [៣]

ជីវប្រវត្តិ[កែប្រែ]

លោក ស សុខា គឺជាកូនប្រុសច្បងរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។  លោកកើតនៅឆ្នាំ១៩៨១ នៅខេត្តព្រៃវែង ហើយបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី កែ សួនសុភី។ ពួកគេទាំងពីរនាក់មានកូន៤នាក់ (ប្រុស២ និងស្រី២ នាក់) ។  ភរិយាលោក ស សុខា គឺជាកូនស្រីពៅរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន។

ស សុខា សិក្សានៅប្រទេសបារាំង ហើយទទួលបានបណ្ឌិត។ លោកក៏បានបន្តការសិក្សានៅប្រទេសអាឡឺម៉ង់ សាធារណរដ្ឋឆេក និងសិង្ហបុរី ដោយផ្តោតលើការអភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រ ការអប់រំ ការគ្រប់គ្រងច្បាប់ស៊ីវិល រដ្ឋបាលថ្នាក់ក្រោមជាតិ ជំនាញប៉ូលីស និងយោធា។  គាត់ស្ទាត់ទាំងភាសាបារាំង និងអង់គ្លេស។[៤]

ឯកសារយោង[កែប្រែ]

  1. "Interior Minister Sar Kheng's son promoted to lieutenant general". The Phnom Penh Post. 20 November 2018. Retrieved 27 July 2023.
  2. "Old faces form new government". Khmer Times. 7 September 2018. Retrieved 27 July 2023.
  3. Hutt, David (17 July 2023). "Leaked peek at Cambodia's post-election, new-gen roster". Asia Times. Retrieved 27 July 2023.
  4. (1989)"Introducing secondary education pupils to the mysteries of CNC". Electronic Systems News 1989 (3): 37. ISSN 0265-0096. DOI:10.1049/esn.1989.0079.