Jump to content

ហិរណ្យទាម

ពីវិគីភីឌា

ព្រាហ្មណ៍ហិរណ្យទាម (អានថា:ហិរ៉ាន់យៈទាម) (សម័យជយវម៌្មទី៣) ជាអគ្គរាជបុរោហិតនៃវ្រះបាទជយវម៌្មទី៣ លោកបានបង្ហាត់បង្ហាញវិជ្ជាខាងព្រាហ្មណ៍សាសនាទៅដល់ព្រាហ្មណ៍ឝិវកៃវល្យ ដែលជារាជគ្រូរបស់ព្រះមហាក្សត្រ

សិលាចារឹកស្ដុកកក់ធំ

[កែប្រែ]

តាមរយៈសិលា​ចារឹក​ស្តុក​កក់​ធំ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ផ្លាស់​រាជ​ធានី​អស់​ជា​ច្រើន​ដង ប្រយោជន៍​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កិច្ច​បង្រួប​បង្រួម​ជាតិធ្វើ​សន្តិភាព​និង​ឯកភាវូបនីយកម្ម​នយោបាយ ចុង​ក្រោយ​បង្អស់​ព្រះ​អង្គ​បាន អញ្ជើញ​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហិរណ្យទាម ដែល​ជា​អ្នក​ប្រាជ្ញ​មាន​ចំណេះ​វិជ្ជា ខ្ពង់​ខ្ពស់​ខាង​មន្ត​អាគម មក​ធ្វើ​ពិធី​បន្ថែម​ (វិធី​លេហ) ប្រឡេះ​កម្វុជទេឝកុំ​ឲ្យ​វិល​ទៅ​នៅ​ក្រោម​អំណាច​របស់​ជ្វា​ទៀត​និង ធ្វើ​ឲ្យ​មាន​តែ​ព្រះ​មហាក្សត្រ (ជយ​វម៌្មទី​៣) មួយ​អង្គ​ប៉ុណ្ណោះ​ជា "ចក្រវរ្តិន" ដោយ​ព្រាហ្មណ៍​នោះ សេក​មន្ត​អាគមនគាថា​ខាង​សាសនាតាម​គម្ពីរ​វិនាសិខប្រតិស្ឋាន កម្រ​តេង ជគត តរាជ គឺ ទេវរាជ។ ពី​ព្រោះ បើ​តាម​ភាសា​ខ្មែរ​បុរាណ កម្រ​តេង​ជគត=អាទិទេព ឬ​ទេវ, តរាជ= ដែល​ជា​ព្រះ​មហាក្សត្រ ឬ​ព្រះ​រាជា។ បន្ទាប់​មក ព្រាហ្មណ៍ ហិរណ្យ​ទាម​និង​ព្រះ​រាជា​បាន​បញ្ញត្តិ​ឲ្យ បច្ឆាជន​នៃ​វង្ស​របស់ព្រាហ្មណ៍ សិវកៃវល្យ តែ​មួយ​គត់​ជា​អ្នក​គ្រប់​គ្រង​ថែរក្សា កម្រតេង ជគត តរាជ និង​មាន​នាទី​ប្រតិបត្តិ​ពិធី​សាសនា​តាមធម្មភាព ដែល​ខ្លួន​បាន​រៀន​ចេះ​ពី ព្រាហ្មណ៍​ហិរណ្យ​ទាម។ មិន​តែ​ប៉ុណ្ណោះ​អ្នក​នេះ​ឯង ត្រូវ​បាន​ទទួល​ឋានៈ​ជា អគ្គរាជ​បុរោហិត (អាចាយ៌្យ ប្រធាន​ឬ​ហោត​រតអគ្រ) របស់​ព្រះ​រាជា​ផង​ដែរ។ ចំណែក​ព្រះ​រាជា ដែល​សោយ​រាជ្យ​ជា​បន្ត​បន្ទាប់​មក​ក៏​យក​តំរាប់​តាម​មាគ៌ា​របស់​ព្រះ​អង្គ រហូត​ដល់​រាជ្យ វ្រះបាទ​ហឝ៌វម៌្ម​ទី​៤ និង ជយ​វម៌្មទី​៧ ទើប​យើង​លែង​ឃើញ​មាន​និយាយ​ដល់ កម្រ​តេង ជគត តរាជ ហើយ​រាជ​បុរោហិត​ដែល​មាន​នាទី​ជា ហោតរត​អគ្រ ក៏​មិន​មែន​ជា​បច្ឆាជន​របស់​សិវកៃ​វល្យ​ដែរ តែ​ជា គ្រួសារ​មួយ​នៃ​វណ្ណៈ​ ទី​៣ "កម៌្មាន្តរ" ដែល​មាន​ដើម​កំណើត​នៅ​ភូមិវ្នុរទ្នង (ស្រុក​វ្នុរទ្នង=ទួល​ថ្នង់?) ស្រុក​សឡា (វេសយសឡា)។ បុព្វ​បុរស​នៃ​សន្ដាន​នោះ វ្រះ​កម្រតេង​អញ​វិន្ទុទេវ ជា​បុរោហិត​នៅ​ឯ​ប្រាសាទ​ឝ្រី​ជលាង្គេឝ្វរ (ប្រាសាទ​ព្រះ​ធាតុ​ទឹក​ឆ ស្រុក​ព្រៃ​ឈរ) និង​បង​ប្អូន​ប្រុស​ជា​ច្រើន​នាក់​ទៀត ជា​បុរោហិត​នៅ​ទី​សក្ការៈ​បូជា​ដទៃ​ទៀត តាំង​ពី​រាជ្យ​វ្រះ​បាទជយវម៌្មទី៤។ នៅ​ក្នុង​ត្រកូល​នោះ​គ្រប់​ជំនាន់​មាន​អ្នក​ល្បី​ល្បាញ ជា​រាជ​បុរោហិត​សំខាន់​ៗ សំរាប់​ព្រះរាជា ដែល​រហូត​ដល់​ដំណាច់​សតវត្ស​ទី​១១ មាន​វា​គី​ឝ្វរ​បណ្ឌិត​ និងទិវាករបណ្ឌិត ដែល​ជា​អ្នក​បាន​ដឹក​នាំ​ធ្វើ​ពិធី​បូជា​សំខាន់​ៗ នៅ​ក្នុង​រាជ្យ​វ្រះ​បាទឧទយាទិត្យវម៌្មទី២ ហឝ៌វម៌្មទី៤ និង​ជា​ពិសេស ជា​អ្នក​ធ្វើ​ពិធី​រាជា​ភិសេក វ្រះ​បាទ​ជយវម៌្មទី​៧ ធរណីន្ទ្រវម៌្ម​ទី​២ និង​សូយ៌្យវម៌្ម​ទី​២​ឡើង​សោយ​រាជ្យ​។ ទោះ​ជា​មាន​ការ​ប្រែ​ប្រួល​ខ្លះ នៅ​ចុង​សតវត្ស​ទី​១១​យ៉ាង​នេះ​ក្ដី​ក៏​នាម​របស់​ព្រះ​រាជា ដែល​បញ្ចប់​ដោយ ពាក្យ វម៌្ម​ទេវ មិន​បាន​ប្រែ​ប្រួល ឬ​ត្រូវ​គេ​បោះ​បង់​ចោល​ដែរ។

ឯកសារយោង

[កែប្រែ]