ហ៊ុយ កន្ធុល
Appearance
ហ៊ុយ កន្ធុល ( កើតថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩០៩ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ១៩៩១) គឺជាអ្នកនយោបាយខ្មែរដែលបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥២។
ហ៊ុយ កន្ធុល | |
---|---|
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា | |
ក្នុងការិយាល័យ ១៣ តុលា ១៩៥១ – ១៦ មិថុនា ១៩៥២ | |
ព្រះមហាក្សត្រ | នរោត្តម សីហនុ |
មុន | អ៊ុំ ឈាងស៊ុន |
បន្ទាប់ | នរោត្តម សីហនុ |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ១ កុម្ភៈ ១៩០៩ រាជធានីភ្នំពេញ, កម្ពុជា, បារាំងឥណ្ឌូចិន |
ស្លាប់ | 13 កញ្ញា 1991 ប៉ារីស, បារាំង | (អាយុ 82 ឆ្នាំ)
គណបក្សនយោបាយ | គណបក្សប្រជាធិបតេយ្យ |
ប្រវត្តិ
[កែប្រែ]- កើតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩០៩ នៅភ្នំពេញ ពីឪពុក ហ៊ុយ ផ្លុក និង ម្តាយឈ្មោះ លេ
- រៀបការ ឆ្នាំ១៩៣៣ ជាមួយ លី ស៊ីផូ
- មានកូន ៥ នាក់ ៖ កន្ថារី, គីន្ថារា, ណូរ៉ាក់ស៊ី, វ៉ូរា និង កាវុទ្ធ
ការសិក្សា និង ការងារក្នុងផ្នែកសិក្សា
[កែប្រែ]- សិស្សនៅអនុវិទ្យាល័យស៊ីសុវត្ថិ និង សាលាគរុកោសល្យជាន់ខ្ពស់ នៅហាណូយ (ចប់ ឆ្នាំ១៩៣១)
- ចាប់ផ្តើមការងារក្នុងផ្នែកបឋមសិក្សា រួចផ្លាស់ទៅវិទ្យាល័យស៊ីសុវត្ថិ
- នៅឆ្នាំ១៩៣៧ បានទទួលអាហារូបករណ៍ទៅប្រទេសបារាំង រយៈពេល ៥ខែ
- នៅឆ្នាំ១៩៤៣ – ១៩៤៧ ត្រូវបានចាត់តាំងជាប្រតិភូខាងព័ត៌មាន ឃោសនាការ និងសារព័ត៌មាន នៃក្រសួងអប់រំជាតិ
- ជាសមាជិកនៃសមាគមជាច្រើន ៖ អនុប្រធាន មិត្តភាពអតីតសិស្សនៃវិទ្យាល័យស៊ីសុវត្ថិ ដែលលោកបានរួមបង្កើតជាមួយ ប៉ាន់ យុង, ប៉ែន នុត និង ថុន អ៊ុក ជាដើម, លេខានៃការិយាល័យនៃនិស្សិតកម្ពុជា នៅប្រទេសបារាំង, សមាជិកនៃគណៈកម្មការពិគ្រោះលើវិស័យអប់រំសាធារណៈ ។
ឯកសារយោង
[កែប្រែ]- ↑ "Countries Ca-Ce". rulers.org.