អស្សាជយ
អស្សាជយ | |||||
---|---|---|---|---|---|
កុរុង | |||||
រជ្ជកាល | គ.ស ២៤៨-២៨៩ | ||||
រាជ្យមុន | កុរុងផ្វានឆាង | ||||
រាជ្យបន្ត | មិនស្គាល់ | ||||
| |||||
សន្តតិវង្ស | អស្សាជយ | ||||
ប្រសូត | នគរភ្វូណាន | ||||
សុគត | គ.ស ២៨៩ នគរភ្វូណាន |
កុរុងអស្សាជយ ឬហ្វាន់ស៊ីយុន (ចិន:范尋, ភិងអ៊ិង:Fàn Xún រឺ យ៉ាត់ផេង:faan6cam4, ផ្វានឆាំ ជាកន្តាំង) (គ.ស ?-២៨៩) រជ្ជកាល (គ.ស ២៤៨-២៨៩) កាល នោះកុរុងឝ្រីមារញ មានបុត្រមួយអង្គទៀតដែលនៅជាទារកនៅឡើយ។ អាយុបាន ២០ ឆ្នាំ ដឹងក្ដីកាលណា ព្រះរាជបុត្រអង្គនេះ ប្រមែប្រមូលបក្សពួក កកងទ័ពយោធា លើកមកធ្វើសង្គ្រាម ហើយក៏បានសម្រេចធ្វើឃាតកុរុងធរណីន្ទ្រវម៌្ម ដើម្បីសងសឹកឪពុក។ ព្រះអង្គបានដណ្ដើមយករាជ្យមកវិញ។ តែព្រះរាជបុត្រអង្គនេះ មិនបានសោយរាជសម្បត្តិដូចក្ដីបំណងទេ។ ព្រះអង្គត្រូវមេទ័ពធំម្នាក់របស់ស្ដេចធរណីន្ទ្រវម៌្ម ឈ្មោះអស្សាជយ ធ្វើឃាត។ នេះ គឺជាព្រះនាមថ្មីរបស់មេទ័ពអស្សាជយ ជាភាសាចិនថា ផ្វានស៊ីយូន ដែលទើបតែបានឡើងសោយរាជ្យ។ មេទ័ពអស្សាជយបានលើកទ័ពមកច្បាំងដណ្ដើមអំណាច ដោយសម្អាងយកលេសថាមកសងសឹកជំនួសស្ដេច។ ឆ្លៀតឱកាសដ៏ល្អនោះ មេទ័ពអស្សាជយ ក៏ប្រកាសខ្លួនភ្លាមជាស្ដេចនគរភ្វូណាន គឺប្រហែលជាក្នុងគ.ស ២៤០ (អ្នកប្រវត្តិវិទូខ្លះ សរសេរថាព្រឹត្តិការណ៍នេះ បានកើតនៅក្នុង គ.ស២៥០)។
ការទូត
[កែប្រែ]ឯកសារ ប្រវត្តិសាស្ត្រចិនបានគូសបញ្ជាក់ថា ព្រះអង្គជាក្សត្រមួយអង្គនិយមសន្តិភាព មិនប្រើចម្បាំងអាវុធ ចូលចិត្តកសាង ហើយគោរពប្រកាន់នូវករណីយកិច្ចជាស្ដេច ឥតមានធ្វេសប្រហែស។ ជារៀងរាល់ថ្ងៃ ទាំងព្រលឹមទាំងថ្ងៃត្រង់ ព្រះអង្គតែងតែទទួលសាវនាការជាសាធារណៈ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ។
ក្នុង គ.ស ២៤០ ព្រះអង្គបានទទួលអ្នកតំណាងពីរនាក់របស់ស្ដេចចិនព្រះនាម ស៊ុនឈាន (អ៊ូខាងកើត)។ គណៈប្រតិភូខ្មែរ ក៏ត្រូវព្រះអង្គបញ្ជូនទៅប្រទេសចិនជាញឹកញាប់ដែរ ពីគ.ស ២៦៨ ទៅ ២៨៧។ ការផែនដីក្នុងឆ្នាំ ព.ស ៧៨៨ កុរុងអស្សាជយទ្រង់ទទួលបដិសណ្ឋារៈរាជទូតចិនឈ្មោះ ខាងថាយ និងឈូយិង និងរាជទូតមុរុណ្ឌស ដែលមកដល់ព្រមក្នុងពេលជាមួយគ្នា ដើម្បីសូមចងជាសម្ព័ន្ធមិត្រនឹងប្រទេសខ្មែរ ទាំងមកតបការនៅនៃរាជទូតខ្មែរដែលបានទៅកាន់ប្រទេសខ្មែរ ទាំងមកតបការនៅនៃរាជទូតខ្មែរដែលបានទៅកាន់ប្រទេសទាំងពីរនោះ ក្នុងរជ្ជកាលកុរុងធរណីន្ទ្រវម៌្ម មុននេះផង។ ចិននឹងមុរុណ្ឌសបានតែងរាជទូតឲ្យនាំរាជបណ្ណាការមកសូមចងសម្ពន្ធមិត្រនឹងប្រទេសខ្មែរក្នុងរជ្ជកាលនេះជាដំបូង។ តមក រាជទូតចិនក៏បានមកកាន់ប្រទេសខ្មែរជារឿយ ៗ មកទៀត ដូចមាននិយាយក្នុងពង្សាវតារចិនស្រាប់។
ការវាតទឹកដី
[កែប្រែ]ក្រោយពីពេលដែលទ្រង់ទទួលរាជទូតរបស់ប្រទេសទាំងពីរ បានស្ដេចលើកទ័ពហ្លួងទៅកម្រាបរដ្ឋទ្វារវត្តី បានសម្រេចហើយរួមបញ្ចូលមកក្នុងព្រះរាជអាណាខែត្ររបស់ព្រះអង្គ។
ឯកសារប្រវត្តិសាស្ត្រចិន ដដែល សរសេរកត់ទុកមកទៀតថា ព្រះរាជវង្សកុរុងហ៊ុនធៀន ព្រះនាងលាវយ៉េក (យាយលីវ) គ្រប់គ្រងសោយរាជយសម្បត្តិនៅនគរភ្វូណានបានចំនួន ២ សតវត្ស។ ដូច្នេះ ក្សត្រដែលសោយរាជ្យទាំងប៉ុន្មាន សឹងសុទ្ធតែជាបងប្អូនក្នុងចង្កោមព្រះរាជវង្សតែមួយ។
ក្នុងប្រវត្តិសាស្ត្រសកល (ភាគ ៩) ថា តាំងពីពុទ្ធសតវត្សទី ៨ ជាដើមមក ខ្មែររិតតែមានអំណាចរាជសក្ដិខ្លាំងឡើងៗ ផ្សាយឥទ្ធិពលទៅតាមជួរទន្លេចៅព្រះញា (ទន្លេវិស្ណុ) គ្រប់គ្រងប្រទេសនេះ អស់កាលជាច្រើនរយឆ្នាំ (៦០០ ឆ្នាំ)។ ព្រំប្រទល់ប្រទេសខ្មែរភាគខាងលើរាប់ពីក្នុងរជ្ជកាលនេះបានផ្សាយទៅទល់នឹងដែនមន។
ការជួយសម្ព័ន្ធមិត្ត
[កែប្រែ]ក្នុងឆ្នាំ ព.ស. ៨១៣ ស្ដេចអស្សាជយ នគរចាម្ប៉ា ទ្រង់គិតនឹងលើកទ័ពទៅកម្រាបស្រុកប៉ែកខាងជើង តែមិនអាចនឹងលើកទៅដោយទំនើង ទើបមានព្រះរាជសារមកក្រាបទូលអញ្ជើញកុរុងអស្សាជយលើកទ័ពទៅជួយ កុរុងអស្សាជយ ទ្រង់លើកទ័ពកងទ័ពហ្លួងទៅជួយដោយព្រះអង្គឯង កាលស្រេចព្រះរាជសង្គ្រាមហើយ ស្ដេចលើកទ័ពត្រឡប់ព្រះនគរដោយសុវត្ថិភាព។ ប្រមាណមកដល់ក្នុងឆ្នាំ ព.ស. ៨៤០ ស្ដេចសោយទិវង្គត។ ព្រះរាជាអង្គនេះ ជាវីរក្សត្រិយ៍ប្រាកដព្រះកិត្តិយសជា រាជាធិរាជ ១ អង្គក្នុងប្រវត្តិសាស្ត្រ។
ប្រវត្តិសាស្ត្រតាំងពីផុតរជ្ជកាលកុរុងអស្សាជយ រវាង ព.ស. ៨៤០ ដល់ ៩០០ បានសូន្យទៅ សូម្បីក្នុងពង្សាវតារចិន ក៏មិនមានពោលដល់ការរៀបរៀងព្រះរាជពង្សាវតារគ្រានេះ ក៏ផុតវិស័យនឹងស្រាវជ្រាវឲ្យឃើញមកវិញ ទើបសូមផ្ញើអ្នកសិក្សាប្រវត្តិសាស្ត្រឲ្យជួយស្រាវជ្រាវតទៅ។
ពង្សាវលី
[កែប្រែ]- មានជាប់ជាខ្សែលោហិត នឹងព្រះបាទហ៊ុនទៀន យោងតាមឯកសារចិន
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរដោយលោក រស់ ចន្ត្រាបុត្រ។
- ព្រះរាជពង្សាវតារភាគទី ១ សម័យនគរភ្នំ ដោយ ក្រសេម-ទេពពិទូរ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ កុរុងផ្វានឆាង |
កុរុងភ្វូណាន រឺ វ្យាធបុរ | តដោយ មិនស្គាល់ |