Jump to content

កៅណ្ឌិន្យទី១

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ហ៊ុនទៀន)
កៅណ្ឌិន្យទី១
កុរុង
រូបសំណាក់ព្រះថោងតោងស្បៃនាងនាគនៅក្រុងព្រះសីហនុ
រជ្ជកាលគ.ស ៥២-ខាងចុងសតវត្សទី១
រាជ្យមុនកុរុងសោមា
រាជ្យបន្តមិនស្គាល់
ស្វាមី/មហេសីកុរុងសោមា
បុត្រ?
វង្សកៅណ្ឌិន្យ
សន្តតិវង្សសោមវង្ស
បិតា?
មាតា?
ប្រសូតប្រហែលដើមសតវត្សទី១
កោះជ្វា
សុគតប្រហែលចុងសតវត្សទី១
ភ្វូណាន

កុរុងកៅណ្ឌិន្យទី១ ឬ ហ៊ុនទៀន ឬ ព្រះថោង (ដើមសតវត្សទី១-ចុងសតវត្សទី១ នៃ គ.ស) រជ្ជកាល (គ.ស ៥២-ខាងចុងសតវត្សទី១) គឺជាក្សត្រនៃនគរភ្វូណាន(អាណាចក្រភ្នំ)ទី២បន្ទាប់ពីព្រះនាងសោមា(នាងនាគ)។

ព្រះថោង ឬ កោណ្ឌិន្យ (អានថា៖ គាន់-ឌិន)(ចិន: 混塡 - Hun Tien) "ព្រះបាទហ៊ុនទៀន" (អង់គ្លេស: Kaundinya) ព្រះអង្គគឺជាស្ដេចនិរទេស មកពីកោះជ្វា (អង់គ្លេស: Java) ដែលយល់សុបិន ថាបានទទួល​លំពែង​មួយ​ជា​ចំណង​ដៃ​ពី​ព្រាហ្មណ៍ "អត្វាមនៈ" សម្រាប់​យក​ទៅ​ចោល​ផ្សង កំណត់​ទឹក​ដី ដែលត្រូវរៀបចំនគរ លំពែងនោះបានធ្លាក់ចំនគរគោក​ធ្លក នៃនគរភ្នំ ហើយទ្រង់បានធ្វើដំណើរមកដល់នគរភ្នំតាមសុបិននេះដែលត្រូវនិងប្រទេសកម្ពុជាបច្ចុប្បន្ន ។[] ដែលយោងតាមកំណត្រារបស់លោក កាងថាយ (ចិន: 康泰) លោក គឺជាអ្នកដំណើរចិនម្នាក់នៅពាក់កណ្ដាលសតវត្សទី៣ មកពីនគរអ៊ូខាងកើត។ លោកត្រូវបានគេស្គាល់ដោយសារតែការធ្វើដំណើររបស់លោកទៅកាន់អាស៊ីអាគ្នេយ៍ ជាមួយលោក ជូយិង (ចិន:朱應) ដែលបានធ្វើកំណត់ត្រាអំពីនគរភ្នំ របស់កម្ពុជា ។[]

អំនះអំអាងផ្សេង

[កែប្រែ]

បើតាមសិលាចារឹកនៅមីសឺន (កម្ពុជាក្រោម) ដែលគេបានសិក្សាកំណត់ថា ចារឆ្លាក់នៅក្នុង គ.ស ៦៥៨ ព្រះ​មហា​ក្សត្រ​ខ្មែរ​ទី១ ​មាន​ព្រះ​នាមថា កៅ​ណ្ឌិន្យ។ សិលាចារឹកនោះ បានបញ្ជាក់ថាព្រះអង្គ បានទទួល​លំពែង​មួយ​ជា​ចំណង​ដៃ​ពី​ព្រាហ្មណ៍ អឝ្វតថាមន សម្រាប់​យក​ទៅ​ចោល​ផ្សង កំណត់​ទឹក​ដី ដែលត្រូវរៀបចំនគរ។ លំពែងនោះបានធ្លាក់ចំនគរគោក​ធ្លក ឬ​ស្រុក​ខ្មែរ​សព្វ​ថ្ងៃ​នេះ​។ បន្ទាប់​មក ព្រះ​កៅ​ណ្ឌិន្យ ត្រូវ​បាន​រៀបអភិសេកជាមួយនិង ព្រះនាងអូម៉ា ដែលត្រូវជាបុត្រីរបស់ស្ដេចភុជង្គនាគ។ បើមើលតាមរឿង វាហាក់ដូចជាស៊ីគ្នានឹងរឿងព្រះថោង នាងនាគ

ពង្សាវលី

[កែប្រែ]
  • ព្រះបិតាក្មេក ព្រះនាម មូម៉ា
    • ព្រះមហេសី ព្រះនាម សោមា
មុនដោយ
កុរុងមូម៉ា
កុរុងវ្យាធបុរ តដោយ
មិនស្គាល់
  1. Asia in Western and World History: A Guide for Teaching. M.E. Sharpe Project on Asia in the Core Curriculum of Schools and Colleges (Columbia University). 1997. p. 998. ល.ស.ប.អ. 9781563242656. https://books.google.com.kh/books?id=Xn-6yMhAungC&dq=Kaundinya+I+funan&source=gbs_navlinks_s. 
  2. Hall, D.G.E. (1981). A History of South-East Asia, Fourth Edition. Hong Kong: Macmillan Education Ltd.. pp. 25. ល.ស.ប.អ. 0-333-24163-0.