Jump to content

អង់រី បិកកឺរ៉ែល

ពីវិគីភីឌា
អង់រី បិកកឺរ៉ែល
Henri Becquerel
អង់រី បិកកឺរ៉ែល
កើតនៅ ថ្ងៃ​ទី ១៥ ធ្នូ ១៨៥២
ប៉ារីស, បារាំង
មរណភាព ថ្ងៃ​ទី ២៥ សីហា ១៩០៨
Le Croisic, បារាំង
សញ្ជាតិ បារាំង
ស្នាដៃសំខាន់ៗ​ របក​គំហើញ​វិទ្យុសកម្ម
រង្វាន់​ រង្វាន់ណូបែលផ្នែករូបវិទ្យា (១៩០៣)
ហត្ថលេខា

អង់ត័ន អង់រី បិកកឺរ៉ែល (១៥ ធ្នូ ១៨៥២ – ២៥ សីហា ១៩០៨) ជារូបវិទូជាតិបារាំង ដែលបានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យា ដោយបានរកឃើញ​វិទ្យុសកម្ម ជាមួយ ម៉ារី គុយរី និង ព្យែរ គុយរី នៅឆ្នាំ១៩០៣។

ជីវប្រវត្តិ

[កែប្រែ]

ជីវិតផ្ទាល់ខ្លួន

[កែប្រែ]

បិកកឺរ៉ែល ចាប់កំណើត​នៅប៉ារីស ក្នុង​គ្រួសារ​អ្នកវិទ្យាសាស្ត្រ​មួយ (៤ជំនាន់​​បើ​គិត​ទាំង​កូនប្រុស​របស់គាត់ផ្ទាល់​ឈ្មោះ ហ្សង់។ គាត់សិក្សា​ផ្នែកវិទ្យាសាស្ត្រ​នៅ​សាលាពហុបច្ចេកទេស (École Polytechnique) និង ផ្នែកវិស្វកម្ម​នៅ​សាលាជាតិផ្នែកស្ពាននិងថ្នល់ (École Nationale des Ponts et Chaussées)។ នៅឆ្នាំ​ ១៨៩០ គាត់បានរៀបការជាមួយ​នាង ល្វីសិ៍ ដេស៊ីរ៉េ ឡូរីយ៉ឺ (Louise Désirée Lorieux) ។

អាជីព

[កែប្រែ]

ក្នុង​ឆ្នាំ ១៨៩២, គាត់​បាន​ក្លាយ​ជា​អ្នក​ទី​បី​ក្នុង​ក្រុម​គ្រួសារ​ ដែល​បាន​កាន់កាប់​តំណែង​រូបវិទ្យា​ នៅ​សារមន្ទីរ​ជាតិ​នៃ​សត្តវិទ្យាសាស្ត្រ (Musée National d'Histoire Naturelle) ។ ក្នុង​ឆ្នាំ ១៨៩៤, គាត់​ក្លាយ​ជា​ប្រធាន​វិស្វករ​នៅ​ការិយាល័យ​ស្ពាន​ថ្នល់​។ ក្នុង​អំលុង​ពាក់​កណ្ដាលចុង​ក្រោយ​​នៃ​អាជីព​របស់​គាត់, បិកកឺរ៉ែល បាន​ស្នាក់​នៅ​គ្លិហ្វតុន នា​ជា​ទី​ក្រុង​ប្រ៊ិស្តុល (Clifton, Bristol) ដែល​ក្នុង​ពេល​នោះ គាត់​ស្រាវជ្រាវ​លើ​ពន្លឺ​ផូស្វរ (phosphorescence) នៃ​អ៊ុយរ៉ាញ៉ូម ដែល​ជា​របក​គំហើញ​មួយ​ដ៏​ល្បី​បំផុត​របស់​គាត់​។
ក្នុង​ឆ្នាំ ១៨៩៦ នៅ​ពេល​ដែល​កំពុង​តែ​ស្រាវជ្រាវ​ពី​ពន្លឺ​ផូស្វរ​នៃ​អំបិល​អ៊ុយរ៉ាញ៉ូម, បិកកឺរ៉ែល បាន​រក​ឃើញ​វិទ្យុសកម្ម​ដោយ​ចៃដន់។ ដោយ​ស្រាវជ្រាវ​លើ​កិច្ចការ​របស់​លោក វិល្ហេម ខន់រ៉ាដ រើនត៍ហ្គេន (Wilhelm Conrad Röntgen), បិកកឺរ៉ែល បាន​ខ្ចប់​សារធាតុ​ភ្លុយអរ​ (fluorescent) គឺ ប៉ូតាស្យូមអ៊ុយរ៉ានីល​ស៊ុលផាត (potassium uranyl sulfate), ទៅ​ក្នុង​បន្ទះ​ថតរូប (photographic plate) និង សំភារៈ​ខ្មៅ ដើម្បី​រៀប​ចំ​ការ​ពិសោធ​មួយ​ដែល​ត្រូវ​ការ​ពន្លឺ​ព្រះ​អាទិត្យ​ខ្លាំង​។ ប៉ុន្តែ​ មុន​នឹង​ការ​ពិសោធ​នោះ​បាន​ចាប់​ផ្ដើម, បិកកឺរ៉ែល បាន​រក​ឃើញ​ថា បន្ទះ​ថត​រូប​ នោះ បាន​ចាប់​យក​រូបភាព​រួច​ជា​ស្រេច​ទៅ​ហើយ ដោយ​វា​បង្ហាញ​ពី​រូបភាព​នៃ​សារធាតុ​ fluorescent នោះ​។ របក​គំហើញ​នេះ បាន​នាំ​ឱ្យ​ បិកកឺរ៉ែល ធ្វើ​ការ​ស្រាវជ្រាវ​លើ​ការ​បញ្ចេញ​ពន្លឺ​នៃរំភាយនុយក្លេអ៊ែរ (nuclear radiation)។

គាត់​បាន​រៀបរាប់​វិធី​របស់​គាត់​ទៅ​កាន់​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​បារាំង​ ក្នុង​ថ្ងៃ​ទី ២៤ មករា ឆ្នាំ ១៨៩៦ ថា ៖

បើ​គេ​ខ្ចប់​បន្ទះ​ថត​រូប ជា​មួយ​អេមុលស្យុង​ប្រូម (bromide emulsion) ក្នុង​សន្លឹក​ក្រដាស​ខ្មៅ​ក្រាស់​ពីរ ដែល​យ៉ាង​ណា​ឱ្យ​បន្ទះ​នោះ​មិន​ស្រអាប់​នៅ​ពេល​ប៉ះ​នឹង​ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពេល​ថ្ងៃ​។ គេ​ដាក់​នៅ​លើ​សន្លឹក​ក្រដាស នៅ​ផ្នែក​ខាង​ក្រៅ នូវ​បន្ទះ​សារធាតុ​ពន្លឺ​ផូស្វរ​មួយ ហើយ គេ​ដាក់​ទាំង​អស់​នេះ ឱ្យ​ប៉ះ​ពន្លឺ​ថ្ងៃ​រាប់​ម៉ោង​។ នៅ​ពេល​គេ​យក​បន្ទះ​ថត​រូប​នោះ​ទៅ​ផ្ដិត គេ​នឹង​ឃើញ​ថា ស្រមោល​នៃ​សារធាតុ​ពន្លឺ​ផូស្វរ​នោះ លេច​ចេញ​ជា​ពណ៌​ខ្មៅ​នៅ​លើ​ហ្វ៊ីល។ If one places between the phosphorescent substance and the paper a piece of money or a metal screen pierced with a cut-out design, one sees the image of these objects appear on the negative. … One must conclude from these experiments that the phosphorescent substance in question emits rays which pass through the opaque paper and reduces silver salts.[][]

ក្នុង​ឆ្នាំ ១៩០៣ គាត់​ទទួល​បាន​រង្វាន់​ណូបែល​រូបវិទ្យា​រួម​គ្នា ជា​មួយ ព្យែរ គុយរី និង ម៉ារី គុយរី ចំពោះស្នាដៃ​របស់​គាត់​​ក្នុង​របក​គំហើញ​នៃ​វិទ្យុសកម្ម​។

ការ​ផ្ដល់​កិត្តិយស​ និង រង្វាន់

[កែប្រែ]
រូបភាព​នៃ បន្ទះ​ចាប់រូបភាព​*របស់​បិកកឺរ៉ែល ដែល​ត្រូវ​បាន​ធ្វើ​ឱ្យ​ស្រអាប់​ដោយ​សារ​ប៉ះ​នឹង​វិទ្យុសកម្ម​មក​ពី​អំបិល​អ៊ុយរ៉ាញ៉ូម ។ គេ​ឃើញ​ស្រមោល​ ដែក​រាង​​កាកបាទ​ម៉ាល់ត៍ (Maltese Cross)​ដែល​ដាក់​នៅ​ចន្លោះ​បន្ទះ​ចាប់​រូបភាព និង អំបិល​អ៊ុយរ៉ាញ៉ូម យ៉ាង​ច្បាស់​។* បន្ទះ​ចាប់រូបភាព ជា​ធាតុ​នៃ​ម៉ាស៊ីន​ថត ដែល​ដើរ​តួ​ដូច​ជា​ហ្វ៊ីល ក្នុង​ម៉ាស៊ីន​ថត​ក្រោយ​ៗ​មក​ទៀត​ដែរ

ក្នុង​ឆ្នាំ ១៩០៨, ឆ្នាំ​ដែល​គាត់​ទទួល​មរណភាព, បិកកឺរ៉ែល ត្រូវ​បាន​បោះឆ្នោត​ជា​លេខា​អចិន្ត្រៃយ៍​របស់​នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ (Académie des Sciences) ។ គាត់​ស្លាប់​នៅ​អាយុ ៥៥ ឆ្នាំ នៅ​ទី​ក្រុង​ឡឺ​គ្រ័រស៊ិក (Le Croisic) ។

ឯកតា SI សម្រាប់​វិទ្យុសកម្ម ដែល​ហៅ​ថា បិកកឺរ៉ែល តាង​ដោយ Bq គឺ​ដាក់​តាម​ឈ្មោះ​របស់​គាត់​។ នៅ​លើ​ព្រះ​ចន្ទ​មាន​មាត់​ភ្នំភ្លើង​មួយ​ មាន​ឈ្មោះ​ថា បិកកឺរ៉ែល ហើយ​នៅ​លើ​ភព​ព្រះ​អង្គារ ក៏​មាន​មាត់នំភ្លើង​មួយ​មាន​ឈ្មោះ​ថា បិកកឺរ៉ែល​ ដែរ​ ។

ក្រៅ​ពី​ទទួល​បាន​រង្វាន់​ណូបែល ក្នុងឆ្នាំ ១៩០៣ គាត់ បាន​ទទួល​រង្វាន់​កិត្តិយស​នានា​ដូច​តទៅ​នេះ ៖ មេដាយ​រុំហ្វ៊័ដ៌ (*Rumford Medal) នៅ​ឆ្នាំ ១៩០០, មេដាយ​ហែល្មហុល្សិ៍ (*Helmholtz Medal) នៅ​ឆ្នាំ ១៩០១, មេដាយ​បារណារដ៍ (*Barnard Medal) នៅ​ឆ្នាំ ១៩០៥ ។

សូម​អាន​ផង​ដែរ

[កែប្រែ]

ឯកសារ​យោង

[កែប្រែ]
  1. Henri Becquerel (1896). "Sur les radiations émises par phosphorescence". Comptes Rendus 122: 420–421.
  2. Comptes Rendus 122, 420 (1896), translated by Carmen Giunta. Accessed 10 September 2006.

តំណ​ភ្ជាប់​ខាង​ក្រៅ

[កែប្រែ]