អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម
Appearance
(ត្រូវបានបញ្ជូនបន្តពី អង្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម)
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម | |
---|---|
ទង់បក្សកុម្មុយនីស្តវៀតណាម | |
និមិត្តសញ្ញានៃបក្សកុម្មុយនីស្តវៀតណាម | |
ប្រភេទ | |
សមាជិកនៃ | |
អ្នកចាត់តាំង | គណៈកម្មាធិការបជ្ឈិមបក្ស |
រយៈពេល | ប្រាំឆ្នាំ (អាចកាន់ពីរអាណត្តិជាប់ៗគ្នា) |
អ្នកកាន់តំណែងមុន | លេខាទីមួយ |
អ្នកសម្ពោធតំណែង | ជិន ហ៊្វូ |
និម្មិតកម្ម | 27 តុលា 1930 |
ប្រាក់ខែ | ៣០,៤២០,០០០₫ ប្រចាំខែ[១] |
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម (ភាសាវៀតណាម៖ Tổng Bí thư Ban Chấp hành Trung ương Đảng Cộng sản Việt Nam) ឬគេតែងសម្តៅហៅថា លេខាទីមួយ ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧៦ (ភាសាវៀតណាម៖ Bí thư Thứ nhất) គឺជាតំណែងខ្ពស់បំផុតនៅក្នុងរចនាសម្ព័ន្ធបក្សកុម្មុយនីស្តវៀតណាម និងធម្មតាជាមេដឹកនាំកំពូលនៃប្រទេសវៀតណាម។ តំណែងអគ្គលេខាធិការបក្សនេះធ្លាប់ជាការិយាល័យខ្ពស់បំផុតទីពីរនៅក្នុងបក្សដោយកាលនុះបក្សកុម្មុយនីស្តមានលោកហូ ជីមិញជា "ប្រធានបក្ស" ដែលជាមុខតំណែងខ្ពស់បំផុតពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៦៩។ អគ្គលេខាធិការបក្សក៏ត្រូវជាលេខានៃគណៈកម្មាធិការយោធាមជ្ឈិមដែរ ពោលគឺស្ថាប័ននាំមុខគេលើកិច្ចការយោធា។[២] ក្នុងរយៈពេលមួយនៃប្រវត្តិសាស្ត្រ តំណែងអគ្គលេខាធិការធ្លាប់មានន័យស្មើនឹងតំណែងមេដឹកនាំកំពូលនៃប្រទេសវៀតណាម។ តំណែងអគ្គលេខាធិការបក្សបច្ចុប្បនគឺកំពុងកាន់ដោយលោកតូ ឡឹម។
ឯកសារយោង
[កែប្រែ]- ↑ "Bảng lương của lãnh đạo cấp cao khi tăng lương cơ sở lên 2,34 triệu đồng". Dân trí. 4 July 2024.
- ↑ Porter 1993, pp. 83–84.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |