Jump to content

អរិយធម៌

ពីវិគីភីឌា

អរិយធម៌របស់ជាតិសាសនានីមួយៗអាចសម្តែងឡើងតាមរយៈរបៀបរស់នៅ ការប្រព្រឹត្តិ ការលូតលាស់ដុះដាល និងការរីកចម្រើនតាមបែបផែននៃការរៀបចំសង្គមរៀងៗខ្លួន ដើម្បីបំពេញសេចក្តីត្រូវការជាតិសាសន៍នីមួយៗត្រូវមាន របៀបរៀបរយ គ្រឿងប្រដាប់ប្រើប្រាស់ ជំនឿ សាសនា ច្បាប់ និងវិទ្យាសាស្រ្ត បច្ចេកទេស ដែលធ្វើឱ្យសង្គមមានការអភិវឌ្ឍ។

ប្រាសាទអង្គរវត្តគឺជាស្នាដៃសំណង់ស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យនាសម័យមហានគរ (អង្គរ) និង បច្ចុប្បន្ន

និយមន័យ

[កែប្រែ]
ចម្លាក់លៀនផ្នែកខាងជើងនៃប្រាសាទអង្គរវត្ត ដែលបង្ហាញពីពួកតន្ត្រីករខ្មែរកំំពុងប្រគំលេងភ្លេង
ចម្លាក់លៀននៅប្រាសាទអង្គរវត្តបង្ហាញពីការកូរសមុទ្រទឹកដោះក្នុងរឿងភារតៈយុទ្ធ

អរិយធម៌សំគាល់ការរស់នៅ ការរៀបចំជីវភាពសង្គមមនុស្សឱ្យបានប្រកបដោយសេចក្តីសុខ រីកចម្រើនលូតលាស់ មានរបៀបរៀបរយល្អ មានគ្រឿងប្រដាប់ប្រើប្រាស់ ជំនឿ ចំនេះដឹង ទៅតាមចំណង់ចំណូលចិត្ត។ ដូចនេះគោលដៅនៃអរិយធម៌គឺស្វែងរកសេចក្តីសុខ ដំណើរទៅកាន់សេចក្តីសុខ។ រីឯវិធីដើម្បីសម្រេចសេចក្តីសុខ សុខទាំងផ្លូវកាយ ទាំងផ្លូវចិត្តអាស្រ័យនឹងវប្បធម៌ និងសង្គមធម៌នោះឯង។ អរិយធម៌ពុំសម្គាល់នូវតម្លៃកម្រិតខ្ពង់ខ្ពស់របស់ជនជាតិណាមួយទេ។ ជនជាតិណាក៏មានអរិយធម៌របស់ខ្លួនដែរ គ្រាន់តែប្លែកគ្នាត្រង់លក្ខណៈលូតលាស់រីកចម្រើនប៉ុណ្ណោះ[]។ អរិយធម៌គឺជាធម៌ទាំងឡាយណា ដែលសភាពនៃតម្លៃ លូតលាស់ ដុះដាល ល្អប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ នៅក្នុងការរស់នៅរបស់សង្គមមនុស្សប្រកបដោយសណ្តាប់ធ្នាប់ មានគ្រឿងប្រដាប់ប្រើប្រាស់គ្រប់គ្រាន់មានជំនឿចំណេះដឹងគ្រប់បែបយ៉ាងក្នុងគោលដៅស្វែងរកសេចក្តីសុខ[]។ អរិយធម៌គឺជាធម៌ទាំងឡាយនាំឱ្យកើតសេចក្តីសុខចម្រើន ឬបែបបទសណ្តាប់ធ្នាប់រៀបរយល្អត្រឹមត្រូវ[]។ អរិយធម៌គឺជារបៀបរបបផ្សេងៗផ្សេងៗនៃការរីកចម្រើន ដុះដាលខាងសតិ បញ្ញា ចំណេះដឹង សីលធម៌ ឧស្សាហកម្មនៃសង្គមមនុស្ស[]។ អរិយធម៌គឺជាការឱ្យតម្លៃខាងសម្ភារៈ[]។ អរិយធម៌គឺជាកម្រងវិជ្ជាតិចនិច វិជ្ជាអនុវត្ត គោលច្បាប់ ដែលជាមធ្យោបាយ ដែលជាមធ្យោបាយទប់ទល់នឹងធម្មជាតិ[]។ អរិយធម៌គឺជាទ្រឹស្តី ធម៌ភាពទាំងឡាយនៃវឌ្ឍនភាព ដែលជាសភាព វិធី តម្លៃនៃការរីកចម្រើនលូតលាស់ដុះដាលល្អប្រសើរ ថ្លៃថ្នូរ ខ្ពស់ខ្ពស់នៅក្នុងសង្គមមនុស្ស ដែលមានរបៀបរបបល្អ មានគ្រឿងប្រដាប់ប្រើប្រាស់គ្រប់គ្រាន់ក្នុងគោលបំណងស្វែងរកសេចក្តិសុខ[]

តម្លៃអរិយធម៌ខ្មែរ

[កែប្រែ]
ចម្លាក់លៀននៅប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជា ពិណ៌នាពីក្បាច់គុនល្បុក្កតោខ្មែរនាសម័យអង្គរ។
ចម្លាក់លៀននៅប្រាសាទអង្គរវត្តបង្ហាញពីនាដ្យការីខ្មែរបីរូប

ជនជាតិខ្មែរជាជាតិសាសន៍មួយ ដែលមានអរិធម៌ពិតប្រាកដរបស់ខ្លួន។ អរិយធម៌ខ្មែរពុំមែនកើតឡើងនាពេលថ្មីៗនោះទេ ជាអរិយធម៌ចំណាស់មួយក្នុងចំណោមអិធម៌ ដែលចាស់ជាងគេនៅលើពិភពលោក ព្រោះវាបានកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះក្នុងសម័យបុរេប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ ចាប់តាំងពីខ្មែរមានទំនាក់ទំនងជាមួយជាតិសាសន៍ដ៏ទៃទៀតមកម្លេះ។ អរិយធម៌នេះចេះតែរីចម្រើនជាលំដាប់ដោយបានស្រូបយកឥទ្ធិពលបរទេសមកផ្សំ និងធាតុដើមរបស់ខ្លួន ដើម្បីបង្កើបានជាអរិយធម៌រុងរឿងមួយ។ អរិយធម៌ខ្មែរបានផ្សព្វផ្សាយឥទ្ធិពលទៅប្រទេសក្នុងតំបន់ដូចជា​ ប្រទេសថៃ និងប្រទេសឡាវជាដើម[]

ឥទ្ធិពលអរិយធម៌

[កែប្រែ]
អ្នក​របាំ​បុរាណ​ខ្មែរនាចុងសតវត្សទី១៩ នៃ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ។
ផ្ទះប្រពៃណីខ្មែរក្នុងឆ្នាំ១៨៦៦ ថតដោយ អេមីឡេ ហ្គ្សេល (Emile Gsell)

ឥទ្ធិពលអរិយធម៌គឺជាកម្លាំងអរិយធម៌ ដែលមានកំណកំណើរ ឬមានប្រភពចេញមកអំពីអ្វីមួយ ហើយដែលអាចរុញច្រាន អរិយធម៌ឱ្យបានខ្ពង់ខ្ពស់លូតលាស់ចម្រើន។ សង្គមសម្ភារៈ វិធីរៀបចំសង្គមជាឥទ្ធិពលអរិយធម៌ ដែលអាចកែប្រែផ្លាស់ប្តូរកម្រិតជីវភាព របៀបរស់នៅ ចិត្ត គំនិត យោបល់ ទស្សនៈ ចំណង់ចំណូលចិត្តរបស់បុគ្គលមួយរូបៗ ឬរបបសង្គមឱ្យបានខ្ពង់ខ្ពស់ល្អប្រសើរហើយរៀបចំប្រដាប់ប្រដាប្រើប្រាស់គ្រប់បែបយ៉ាងឱ្យបានគ្រប់គ្រាន់ ចាត់ចែងវិធីបង្កបង្កើតផល វិធីចែកចាយផលិតផលជាដើមនៅក្នុងសង្គមឱ្យបានត្រឹមត្រូវល្អប្រកបដោយគតិយុត្តិធម៌។ ព្រមជាមួយនេះ សង្គមធម៌បង្កើតឱ្យបានច្បាប់គ្រប់គ្រងត្រឹមត្រូវល្អ រៀបចំសង្គមតាមមនោសាស្រ្តជាតិ មានការកែប្រែរបបសេដ្ឋកិច្ច សង្គមកិច្ច នយោបាយទៅតាមទំនោរចំណង់ចំណូលចិត្ត និងការស្របស្រួលនៃសង្គមនុស្ស[]

ឯកសារយោង

[កែប្រែ]

រយោង

[កែប្រែ]
  1. សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា ទំព័រទី២២៥
  2. សៀវភៅប្រវត្តិសិល្បៈខ្មែរ សេងគឹមលី ឆ្នាំ២០០២ ទំព័រទី១៨
  3. វចនានុក្រមខ្មែរភាគពីរ
  4. Larousse XXé siécle
  5. លោក កាល ម៉ាក ឆ្នាំ១៨១៨-១៨៨៣ ទស្សនវិទូ និងសេដ្ឋកិច្ចវិទូរបស់សង្គមនិយមអាលឺម៉ង់
  6. លោកវិប៊ែរ ឆ្នាំ១៨៦៤-១៩២០ សេដ្ឋកិច្ចវិទូ និងសង្គមវិទូសង្គមនិយមអាឡឺម៉ង់
  7. សៀវភៅវប្បធម៌ អរិយធម៌ខ្មែរ ទាវ ឆៃសុក ឆ្នាំ១៩៧១ ដល់ ឆ្នាំ១៩៧២ ទំព័រទី៥
  8. សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា ទំព័រទី២២៥
  9. សៀវភៅវប្បធម៌ អរិយធម៌ខ្មែរ ទាវ ឆៃសុក ឆ្នាំ១៩៧១ ដល់ ឆ្នាំ១៩៧២ ទំព័រទី៨