សម័យមហានគរ

ពីវិគីភីឌា

ខ្មែរម័យមហានគរ​ គឺ​ជា​សម័យ​កាល​មួយ​ ដែល​កម្វុជទេឝរីកចំរើន​ដល់​កំពូល​ លើ​គ្រប់​វិស័យ​ ក្រោម​ការ​ដឹកនាំរបស់​ព្រះបាទជយវម៌្មទី៧

សង្គមសម័យមហានគរ[កែប្រែ]

ប្រជាជនសម័យមហានគរចែកជាបី៖


ប្រាសាទត្រូវបានគេកសាងឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេស។ ប្រាសាទនីមួយៗមានអ្នកបំរើ អ្នកការពារ និងអ្នកធ្វើពិធីផ្សេងៗទៀតរាប់ពាន់នាក់។ មន្ត្រីរដ្ឋបាលទទួលអំណាចពីព្រះមហាក្សត្រមកគ្រប់គ្រងកសាង និងការពារប្រជារាស្ត្រក្នុងដែនដីរបស់ខ្លួន។

របៀបគ្រប់គ្រងប្រទេស[កែប្រែ]

ទឹកដីកម្ពុជាសម័យមហានគរ

លក្ខណៈនៃការគ្រប់គ្រង[កែប្រែ]

ការគ្រប់គ្រងនាសម័យមហានគរ ធ្វើទៅតាមទស្សនៈសាសនាព្រាហ្មណ៍។ ព្រះមហាក្សត្រជាអាទិទេព បែងភាគចុះមកគ្រប់គ្រងមនុស្សលោកព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នកអនុវត្ត និងជាចៅក្រមកាត់ក្ដីទៀត។ មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រជាមេទ័ពដ៏ខ្លាំងក្លាផងដែរ។

ការរៀបចំរដ្ឋបាល[កែប្រែ]

សម័យមហានគរ កម្ពុជាជាប្រទេសសក្ដិភូមិមួយមានមន្ត្រីច្រើន។ អំណាចគ្រប់គ្រងត្រូវបែងចែកជាពីរគឺ អំណាចមជ្ឈិម និងអំណាចភូមិភាគ។ ព្រះរាជាជាម្ចាស់ផែនដី ឆ្លងតាមលទ្ធិទេវរាជ អំណាចព្រះរាជាមានប្រភពចេញពីព្រះអាទិទេព ព្រះអង្គមានសិទ្ធិលើដីធ្លីទាំងអស់ ព្រះអង្គជាអ្នកធ្វើច្បាប់ និងអនុវត្តច្បាប់ អាចជ្រើសតាំង និងដកហូតមន្ត្រីធំៗតាមព្រះទ័យ។ ទ្រង់ជាមេបញ្ជាការទ័ពផ្ទាល់ ជាអ្នកដឹកនាំនយោបាយ និងជាមេសាសនាទៀតផង។

អន្តោប្រវេសន៍[កែប្រែ]

ជនជាតិចាម[កែប្រែ]

ចាម ជាជនជាតិមួយរស់នៅតាមបណ្ដោយឆ្នេរខាងកើតជ្រោយឥណ្ឌូចិន។ នៅសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានបង្កើតរដ្ឋមួយឈ្មោះថា ចាម្ប៉ា។ បច្ចុប្បន្ន រដ្ឋនេះបានបាត់បង់ព្រោះយួនរាតត្បាតយកបានទាំងស្រុង។

ទំនាក់ទំនងនឹងប្រទេសជិតខាង[កែប្រែ]

ទំនាក់ទំនងជាមួយសៀម[កែប្រែ]

ពួកកុលសម្ព័ន្ធសៀមបានជ្រៀតចូលមករស់​នៅលើទឹកដីរបស់ខ្មែរតាំងពីសតវត្សទី៩មកម្ល៉េះ។ នៅចុងសតវត្សទី១៣ ពួកកុលសម្ព័ន្ធសៀមពីរក្រុម បានបង្កើតរដ្ឋឯករាជ្យពីរ មួយនៅតាមដងទន្លេមេទឹកឈ្មោះ សុខោទ័យ និងរាជធានីជើងសែន នៅទន្លេមេគង្គ។ ការកកើតរដ្ឋសៀមទាំងពីរនេះ បានបញ្ចប់អំណាចត្រួតត្រារបស់ខ្មែរនៅលើទឹកដីនៃដងទន្លេមេទឹក និងខ្ពង់គោរាជ។ នៅឆ្នាំ ១២៨៣ ពួកសៀមចាប់ផ្ដើមឈ្លានពានខ្មែរ​។ នៅពាក់កណ្ដាលសតវត្សទី១៤ រដ្ឋសៀមទាំងពីរ បានបង្រួបបង្រួមគ្នាជារដ្ឋឯកភាពមួយ ដោយមានរាជធានីឈ្មោះអយុធ្យា។ ចាប់ពីឆ្នាំ ១៣៥១ ស្ដេចក្រុងអយុធ្យាបានលើកទ័ពមកវាយក្រុងអង្គរជាញឹកញាប់ ព្រមទាំងបានកាន់កាប់ក្រុងនេះផង។ ដោយសៀមចេះតែលើកទ័ពមកគំរាមកំហែងខ្លាំងពេក ហើយពេលយកជ័យជំនះលើកងទ័ពសៀមរួចមក ព្រះបាទពញាយ៉ាតជាព្រះមហាក្សត្រខ្មែរ ទ្រង់បានលើករាជធានីទៅតាំងនៅទួលបាសាន្តក្នុងខែត្រស្រីសឈរ (ស្រីសន្ធរ) នៅឆ្នាំ ១៤៣១។

ទំនាក់ទំនងជាមួយចាម[កែប្រែ]

នៅដើមសម័យអង្គរ ប្រទេសចាម្ប៉ាបានលើកទ័ពចូលមកលុកលុយប្រទេសកម្ពុជាញឹកញាប់តាមជើងគោកផង តាមជើងទឹកផង។ ពេលចូលមកលុកលុយកម្វុជទេឝម្ដងៗ ពួកចាមបានឆក់ប្លន់ទ្រព្យសម្បត្តិ និងដុតផ្ទះសំបែងរបស់ប្រជារាស្ត្រខ្មែរជារៀងរាល់លើក។ ពេលនោះកងទ័ពខ្មែរបានដេញកំចាត់ចាមឲ្យរត់ខ្ចាត់ខ្ចាយអស់​ទៅវិញជាបន្តបន្ទាប់​។ ព្រះមហាក្សត្រខ្មែរ ទ្រង់បានច្បាំងនឹងចាមជាច្រើនដង ដោយវាយយកនគរចាមដាក់ជាចំណុះ និងឲ្យចាមនាំសួយសារអាករមកថ្វាយព្រះអង្គ។
ចាប់ពីរជ្ជកាលព្រះបាទសូរ្យវម៌្មទី២ (១១១៣ - ១១៦២) រហូតដល់ព្រះបាទជយវម៌្មទី៨ (១១៨១ - ១២១៨) ខ្មែរនិងចាមបានធ្វើសង្គ្រាមសងសឹកគ្នាជាញឹកញាប់។
នៅឆ្នាំ ១១៤៥ ព្រះបាទសូរ្យវម៌្មទី២បានលើកទ័ពទៅវាយយកប្រទេសចាមដាក់ជានគរចំណុះ។ ឆ្នាំ ១១៧៧ ឆ្លៀតពេលដែលប្រទេសកម្ពុជាមានភាពវឹកវរ ចាមបានលើកទ័ពចូលមកកំទេចទីក្រុងអង្គរ ធ្វើគុតព្រះមហាក្សត្រខ្មែរ ហើយដាក់ប្រទេសកម្ពុជាជាចំណុះវិញ។ ព្រះបាទជយវម៌្មទី៨រំដោះទីក្រុងអង្គរបានពីចាមមកវិញនៅឆ្នាំ ១១៨១។ ក្រោយមក កងទ័ពខ្មែរបានវាយយកប្រទេសចាមដាក់ជាអាណាខែត្ររបស់ខ្មែរអស់ពេលដ៏យូរ។

ការរៀបចំក្រុងអង្គរ[កែប្រែ]

ក្រោយពីរំដោះប្រទេសរួចពីជ្វា ព្រះបាទជយវម៌្មទី២ (៨០២) បានជ្រើសរើសតំបន់ខាងជើងបឹងទន្លេសាប​ដែលមានលក្ខណៈអំណោយផលល្អខាងកសិកម្ម និងជាតំបន់ចំកណ្ដាលព្រះរាជាណាចក្រ​ដែលមានគមនាគមន៍តាមផ្លូវទៅតំបន់នគររាជ និងគមនាគមន៍តាមផ្លូវទឹកទៅកំពង់ផែអូរកែវដើម្បីកសាងរាជធានី។ ចាប់ពីពេលនោះមក ព្រះរាជារបស់ខ្មែរបានកំណត់យកតំបន់នោះធ្វើជាទីតាំងរាជធានីរហូតដល់ស.វ.ទី១៥។

ដោយការប្រារព្ធពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេព។ រាជធានីរបស់ព្រះអង្គជាតំណាងនៃចក្រវាឡទាំងមូល៖ ប្រាសាទភ្នំនៅកណ្ដាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុដែលគេចាត់ទុកថាជាស្នូលនៃចក្រវាឡ កំពែងនិងគូទឹកជានិមិត្តរូបនៃជួរភ្នំ និងសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ ហើយប្រាសាទភ្នំសំរាប់តំកល់លិង្គទេវរាជ
ប្រាសាទភ្នំមួយសំរាប់តែព្រះរាជាមួយព្រះអង្គ លុះទ្រង់ចូលទិវង្គតប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ។
ព្រះបាទយសោវម៌្មទី១ (៨៨៩ - ៩០០) បានលើករាជធានីទៅតាំងនៅខាងជើងតំបន់រលួសដោយយកភ្នំបាខែងធ្វើជាស្នូលនៃ​រាជធានីយសោធរបុរ។ ព្រះអង្គឲ្យគេសង់ប្រាសាទភ្នំបាខែង​សំរាប់ធ្វើពិធីទេវរាជ​។

ការរីកលូតលាស់នៃទីក្រុង[កែប្រែ]

គេចែកការរីកចំរើនសម័យអង្គរជាបីដំណាក់៖

  • ដំណាក់ទី១ ពីឆ្នាំ ៨០២ ដល់ ៩៤៤
  • ដំណាក់ទី២ ពីឆ្នាំ ៩៤៤ ដល់ ១១៧៧
  • ដំណាក់ទី៣ ពីឆ្នាំ ១១៨១ ដល់ ១២១៨។


អង្គរចាប់ផ្ដើមរីកលូតលាស់ក្នុងរាជ្យព្រះបាទយសោវម៌្មទី១ រហូតដល់ចុងរាជ្យព្រះបាទជយវម៌្មទី៨។ រវាងឆ្នាំ ៩៤៤ - ៩៦៨ ព្រះបាទរាជេន្ទ្រវម៌្មទី២ បានបង្រួបបង្រួម និងអភិវឌ្ឍកម្វុជទេឝ។ ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី២ (១១១៣ - ១១៦២) ក្រៅពីធ្វើសង្គ្រាមពង្រីកទឹកដី ទ្រង់បានកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ បន្ទាប់មក ក្រោយពីកំចាត់ចាមឈ្លានពានរួចនៅឆ្នាំ ១១៨១ ព្រះបាទជយវម៌្មទី៧ទ្រង់បានកសាងប្រាសាទបាយ័នមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញកំពស់ ៨ មាត្រ មានប្រវែង ៣ សហាតិមាត្រ ក្នុងមួយជ្រុងៗ។

មូលហេតុនៃការរីកលូតលាស់[កែប្រែ]

ប្រាសាទភ្នំត្រូវបានកសាងឡើង សំរាប់តែព្រះរាជាមួយព្រះអង្គប៉ុណ្ណោះ។ ពេលទ្រង់កំពុងសោយរាជ្យ ព្រះរាជាយាងទៅធ្វើពិធីទេវរាជ។ ពេលទ្រង់ចូលទិវង្គតប្រាសាទនោះ ក៏ក្លាយជាផ្នូរផ្ទាល់ព្រះអង្គតែម្ដង។ ចំពោះព្រះរាជាដែលសោយរាជ្យបន្ទាប់មកទៀត ត្រូវខិតខំកសាងប្រាសាទភ្នំថ្មីមួយទៀត។ គេសង្កេតឃើញប្រាសាទភ្នំដែលសង់នៅពេលក្រោយៗ ភាគច្រើនធំៗជាមុន។ ការណ៍នេះបង្ហាញថា៖ ព្រះរាជាសោយរាជ្យបន្ត រមែងចង់បង្ហាញមហិទ្ធិឫទ្ធិរបស់ខ្លួនថា​ជាព្រះរាជាអាទិទេពខ្លាំងពូកែជាងព្រះរាជាមុនៗ។
ចាប់ពីចុងសតវត្សទី៩ ដល់ចុងសម័យអង្គរ បុព្វបុរសខ្មែរយើងបានកសាងប្រាសាទជិត ២០០០ ប្រាសាទ។ តែដោយឡែកលើទឹកដីកម្ពុជាបច្ចុប្បន្ន តាមស្ថិតិសារមន្ទីរជាតិភ្នំពេញ គេរាប់ឃើញតែ ១០៧០ ប្រាសាទប៉ុណ្ណោះ ហើយក្រៅពីនេះគេឃើញមាននៅប្រទេសសៀម ប្រទេសលាវ និងប្រទេសវៀតណាមទៀតផង។

ការតំរង់ទិសការអភិវឌ្ឍ[កែប្រែ]

តំបន់ខាងជើងបឹងទន្លេសាបជាតំបន់អំណោយផលដល់កសិកម្ម ដែលធ្វើឲ្យព្រះរាជាខ្មែរយកព្រះទ័យទុកដាក់ដល់ប្រព័ន្ធធារាសាស្ត្រជានិច្ច ព្រោះសម័យនោះការកសាងបារាយណ៍ជាគូនឹងការកសាងប្រាសាទ។
ព្រះបាទឥន្ទ្រវម៌្មទី១ (៨៧៧ - ៨៨៩) ទ្រង់បានបញ្ជាឲ្យជីកបារាយណ៍មួយខាងជើងរាជធានីគឺបារាយណ៍ឥន្ទ្រតដាក មានបណ្ដោយ ៣០០០ មាត្រ និង ទទឹង ៨០០ មាត្រ
ព្រះបាទយសោវម៌្មទី១ (៨៨៩ - ៩០០) ក្រោយពីកសាងរាជធានីហើយ ព្រះអង្គបានបញ្ជាឲ្យជីកបារាយណ៍មួយមានឈ្មោះថា បារាយណ៍យសោធរតដាក
ផ្សេងពីនេះគេឃើញមាន បារាយណ៍ទឹកថ្លាបារាយណ៍ខាងលិចដែលមានបណ្ដោយ ៨ សហាតិមាត្រ និង ទទឹង ២,២ មាត្រ។ ការកសាងសំណង់ធារាសាស្ត្រដោះស្រាយបញ្ហាទឹក នាំឲ្យមានការអភិវឌ្ឍសង្គមខាង កសិកម្ម គមនាគមន៍ សុខាភិបាល និង សិក្សាធិការ ... ៕

ឯកសារពិគ្រោះ[កែប្រែ]

មើលផងដែរ[កែប្រែ]