អឝ្វត្ថាមន

ពីវិគីភីឌា
ឯកសារ:Aswatama-kl.jpg
អឝ្វត្ថាមាក្នុងវ៉ាយ៉ាងជ្វា

តួអង្គនៃវីរកថាឥណ្ឌា មហាភារត អឝ្វត្ថាមា (សំស្ក្រឹត: अश्वत्थामा, Aśvatthāmā) រឺ អឝ្វត្ថាមន ភាសាខ្មែរទំនើប អស្វត្ថាមន (សំស្ក្រឹត: अश्वत्थामन्, Aśvatthāman) ទ្រៅណី គឺជាបុត្រានៃគុរុទ្រោណ។ ទ្រោណ បានធ្វើតបកម្មយ៉ាងខ្ជាប់ខ្ជួនដើម្បីសូមអោយព្រះឝិវប្រទាននូវបុត្រម្នាក់ដែលមានសេចក្ដីអង់អាចក្លាហានដូចព្រះសិវ។ អឝ្វត្ថាមាគឺជាអវតារមួយក្នុងចំណោមរុទ្រដប់មួយអង្គ និងលោកជាចិរញ្ជីវីមួយអង្គក្នុងចំណោមសប្តចិរញ្ជីវី (ជីវិតអមតៈ)។ អឝ្វត្ថាមា រួមជាមួយមាតុលាក្ឫប/ក្រឹប ត្រូវបានគេគិតថាជាអ្នកនៅរស់រានតែពីរនាក់ពីការច្បាំងប្រយុទ្ធគ្នានៅក្នុងសង្គ្រាម កុរុក្ឝេត្រយុទ្ធ[១] អឝ្វត្ថាមាកើតមកមានត្បូងលើថ្ងាសដែលផ្ដល់អោយលោកមានអំណាចលើសត្វលោកទាំងឡាយដែលមានឋានៈតូចទាបជាងមនុស្ស។ ត្បូងនេះត្រូវបានគេគិតថាបានការពារលោកពីការយាយីពី ពួកខ្មោច ព្រាយ បិសាច យក្ស សត្វល្អិត ពស់ និង សត្វមានពិស ។ល។ ទ្រោណាចារ្យស្រលាញ់លោកពេញខ្លាំងក្នុងហឫទ័យ។ ពាក្យចចាមអារ៉ាមពីមរណភាពរបស់លោកក្នុងកុរុក្ឝេត្រយុទ្ធបានបណ្ដាលអោយដល់នូវមរណភាពនៃទ្រោណក្នុងតេជះដៃនៃព្រះអង្គធ្ឫឞ្ថទ្យុម្ន។ លោកត្រូវជាចៅប្រុសនៃឫសី ភរទ្វជ។ អឝ្វត្ថាមាគឺជាមហារថិប្រកបដោយឥទ្ធិឫទ្ធិ [២] ដែលប្រយុទ្ធឱ្យខាងកៅវ៌ តទល់នឹងពួកបាណ្ឌវៈ

ដំណាលគ្នានឹង ឫសីបរឝុរាម ឫសីវ្យាស និង ឫសីក្ឫប អឝ្វត្ថាមាត្រូវបានគេចាត់ទុកថាជាឫសីសំខាន់បំផុតក្នុងចំណោមពួកឫឞី ក្នុងកលិយុគ[៣] អឝ្វត្ថាមានឹងក្លាយជាឫសីវ្យាសបន្ទាប់ ដែលបន្តវេនបែងចែកសម័យវេទទៅជាមហាយុគទី២៩ នៃមន្វន្តរទី៧។[៤] អឝ្វត្ថាមានឹងក្លាយជាឫសីមួយអង្គក្នុងចំណោមសប្តឫឞីក្នុងមន្វន្តរទី៨រួមជាមួយនិង ឫសីវ្យាស ឫសីក្ឫប និងឫសីបរឝុរាមផងដែរ។[៥] ការពិពណ៌នាអំពីរូបរាងរបស់លោកក្នុងមហាភារត លោកមានរាងខ្ពស់ស្រឡះ មានសំបុរខ្មៅ ភ្នែកខ្មៅ និងមានត្បូងលើថ្ងាស។ ដូចភិឞ្ម ទ្រោណ ក្ឫប កាន៌ និងអជ៌ុន លោកគឺជាអ្នកខ្លាំងពូកែខាងវិទ្យានៃសស្ត្រាវុធ ហើយក៏ត្រូវចាត់ទុកថាជាអ្នកខ្លាំងជាងគេបំផុតចំណោមពួកអ្នកចម្បាំង។[៦] អឝ្វត្ថាមា បានរៀនធនុវ៌េទ រឺ យុទ្ធសិល្ប៍ និង ព្រហ្មវិទ្យា រឺ វិជ្ជានៃអាត្ម ពីព្រះបរឝុរាម មហាឫឞីទុវ៌ាស មហាឫឞីវេទវ្យាស ភិឞ្ម ក្ឫប និងទ្រោណ។ អឝ្វត្ថាមា គឺលោកជាអ្នកជំនាញគ្រប់ទំរង់នៃចំណេះដឹងនិងចេះចាំយ៉ាងស្ទាត់ជំនាញលើទំរង់នៃសិល្ប៍ រឺ កាឡាស និង វិទ្យាទាំង១៨។

និរុត្តិសាស្ត្រ[កែប្រែ]

តាមរយៈ មហាភារត, អឝ្វត្ថាមន មានន័យថា សំរែកសេះ រឺ យំដូចសេះ[៧][៨] នាមត្រូវបានដាក់នៅពេល លោកប្រសូតមកយំដូចសេះ/អឝ្វ[៩]

សេចក្ដីស្រលាញ់របស់ទ្រោណចំពោះអឝ្វត្ថាមា[កែប្រែ]

អឝ្វត្ថាមាគឺជាបុត្រានៃទ្រោណាចារ្យ និង ក្រឹបី (ក្ឫបី) ដែលជាភគិនីនៃក្រឹបាចារ្យ (ភគិនី = បងប្អូនស្រី)។ ទ្រោណស្រលាញ់បុត្រារបស់លោកជាពន់ប្រមាណ។ ទ្រោណាចារ្យពិតជាកំសត់ទុរគតណាស់។ គ្រាមួយ នៅពេលអឝ្វត្ថាមានៅវ័យកុមារ គេចង់ផឹកទឹកដោះគោដែរ ពេលដែលឃើញមិត្តសហាយរបស់ខ្លួនបានផឹក។ ដោយគ្មានមេគោទាល់តែសោះ អឝ្វត្ថាមាបានលាបបបូរមាត់ ឱ្យប្រឡាក់ជាមួយម្សៅស្រូវសាលីលាយទឹក ធ្វើឱ្យដូចថាគេបានផឹកទឹកដោះគោ។ រូបភាពនេះបានធ្វើឱ្យទ្រោណាចារ្យខ្លោចផ្សាដួងហឫទ័យជាខ្លាំង។ ភ្លាមនោះ លោកនៅចងចាំសំលាញ់ពីកុមារភាពរបស់លោកគឺទ្រុបទ ដែលកាលពីពេញរូបពេញរាងជាយុវវ័យឈាមរាវ បានសន្យានឹងចែកទ្រោណពាក់កណ្ដាលនូវអ្វីៗដែលទ្រង់មាន។ ទ្រោណាចារ្យបាននិមន្តទៅកាន់ព្រះរាជវាំងនៃព្រះទ្រុបទដើម្បីសុំមេគោមួយក្បាល។ ព្រះបាទទ្រុបទបានប្រមាថទ្រោណាចារ្យ ដោយទ្រង់ត្រាស់ថាមិត្តភាពមានលុះណាតែមានឋានៈស្មើគ្នា។ ទ្រង់បានត្រាស់ប្រាប់អោយទ្រោណ ទូលសុំឱ្យដូចព្រាហ្មណ៍សុំទាន ប៉ុន្តែមិនមែនឋានៈជាមិត្ត ហើយព្រះអង្គទ្រង់នឹងធ្វើព្រះរាជកិច្ច ប្រទានឱ្យនូវអ្វីដែលលោកទូលសុំ។ ដោយក្ដីមិនសុខពេញចិត្ត ទ្រោណាចារ្យបានត្រឡប់មកវិញដោយដៃទទេ និង ត្រូវរងនូវការប្រមាថ។

បន្ទាប់ពីព្រឹត្តិការណ៍នេះ ដោយយល់ឃើញនូវស្ថានភាពរបស់ទ្រោណាចារ្យ ក្ឫបាចារ្យ ដែលកំពុងតែបង្រៀនពួកព្រះអង្គម្ចាស់នៃដែនកុរុ បាននិមន្តទ្រោណឱ្យទៅហស្ដិនបុរ។ នៅទីនោះ លោកបានយកចិត្តទុកដាក់លើសហសាវ័ករបស់លោក ភិឝ្ម។ ដូច្នេះ ទ្រោណាចារ្យបានក្លាយជាគុរុនៃពួកបាណ្ឌវផង និង ពួកកៅវ៌ផង នៅឯហស្តិនបុរ។ អឝ្វត្ថាមាក៏បានរៀនវិជ្ជាយុទ្ធសិល្ប៍រួមគ្នាជាមួយពួកព្រះអង្គម្ចាស់អស់ទាំងនោះផងដែរ។[១០]

អវតារនៃព្រះឝិវ[កែប្រែ]

អឝ្វត្ថាមា បុត្រាប្រកបដោយឫទ្ធានុភាពនៃទ្រោណ ដោយសារតែគេដឹងថាលោកជាអវតារបែងភាគនៃព្រះរុទ្រ តែធាតុពិតលោកកើតមកជាអវតារបែងភាគនៃទេពដល់ទៅបួនអង្គគឺ ព្រះយម រុទ្រ កាម និង ក្រោធ ផងដែរ។ កាលពីមិនទាន់កើតមានឡើងនូវមហាភារតយុទ្ធ ភិឝ្ម ខ្លួនឯងបានប្រកាសថា ពិតជាមិនអាចទៅរួចទេចំពោះជនណាដែលហ៊ានផ្ដាច់ជីវិត រឺ ផ្ចាញ់ អឝ្វត្ថាមាក្នុងសង្គ្រាមព្រោះគេជាអវតារបែងភាគនៃព្រះឝិវ។ ភិឝ្ម បានពោលថា នៅពេលដែលអឝ្វត្ថាមាប្រែមកជាខឹងក្រោធ អញ្ជឹងមិនងាយប្រយុទ្ធនឹងគេបានទេ កាលណាគេប្រែក្លាយមកជាព្រះសិវៈទីពីរ។ គ្មានអ្នកណាម្នាក់អាចទ្រាំទ្រនឹងកំហឹង និងទោសៈរបស់គេបានឡើយ។

ព្រះក្ឫឞ្ណ (ក្រឹឞ្ណ) និងឥសីវ្យាស ក៏ដឹងអំពីរឿងនេះដែរ ហើយពួកទ្រង់បានប្រឹក្សាដល់អជ៌ុនឱ្យសុំពរពីព្រះសិវៈដើម្បីផ្ចាញ់កងទ័ពកៅវ៌ក្នុងសង្គ្រាម ផ្ទុយទៅវិញវានឹងមិនអាចបង្ក្រាបកងទ័ពកៅវ៌ណាដែលមាន អឝ្វត្ថាមាចូលរួមឡើយ ដែលគេ ជាអវតារនៃព្រះសិវៈ។ កាលណោះ អជ៌ុនកំពុងធ្វើតបៈ ព្រះឥន្ទ្រក៏បានទៅជួបអជ៌ុនក្នុងពេលកំពុងប្រព្រឹត្តិព្រហ្មចរិយធម៌ ហើយក៏បានត្រាស់សួរថាតើអ្នកធ្វើតបៈដើម្បីអ្វី។ អជ៌ុនបានទូលប្រាប់ព្រះអង្គថា ទ្រង់ចង់បង្ក្រាបពួកកៅវ៌អោយដល់នូវបរាជ័យ។ ព្រះឥន្ទ្របានត្រាស់ប្រាប់ទៅអជ៌ុនថា ព្រះអង្គមិនអាចជួយទ្រង់ដើម្បីសម្រេចជោគជ័យលើពួកកៅវ៌បានឡើយ ពីព្រោះអឝ្វត្ថាមា ជាអវតារបែងភាគនៃព្រះឝិវៈ។ ព្រះឥន្ទ្របានត្រាស់ប្រាប់ឱ្យអជ៌ុនទៅសុំព្រះឝិវតាមរយៈការធ្វើតបៈដែលព្រះអង្គអាចសម្រេចបំណងរបស់ទ្រង់បាន។ ព្រះឝិវៈបានប្រទានពរជ័យទៅឱ្យអជ៌ុន តែទ្រង់បានត្រាស់រំលឹកថា ពុំមានជនណាអាចប្រហារជន្មាអឝ្វត្ថាមា រឺក៏យកឈ្នះគេនៅពេលដែលគេកំពុងតែមានសេចក្ដីខឹងក្រោធនោះឡើយ។ ក្រោយមក ហេតុការណ៍នៃមរណភាពក្លែងក្លាយរបស់អឝ្វត្ថាមាបានបណ្ដាលឱ្យមានការអស់ជន្មាយុនៃបិតារបស់លោក គឺគុរុទ្រោណ។ មរណភាពនៃទ្រោណដ៏សោកសៅបានធ្វើឱ្យអឝ្វត្ថាមាមានសេចក្ដីខឹងក្រោធយ៉ាងខ្លាំង ហើយព្រឹត្តិការណ៍ទាំងនេះហើយ ដែលបានបណ្ដាលអោយមានសេចក្ដីវិនាសអន្តរធានដល់ពួកត្រកូលបាណ្ឌវទាំងស្រុងក្នុងតេជះដៃនៃអឝ្វត្ថាមាតែម្នាក់គត់។[១១]

តួនាទីក្នុងកុរុក្ឝេត្រយុទ្ធ[កែប្រែ]

ឯកសារ:Ashwatthama uses Narayanastra.jpg
អឝ្វត្ថាមាប្រើនារាយណស្ត្រ

តាំងពីហស្តិនបុរ គ្រប់គ្រងដោយព្រះបាទធ្ឫតរាឝ្ត្ររៀងមក ទ្រង់បានប្រទានឱ្យទ្រោណាចារ្យ នូវឯកសិទ្ធិក្នុងការបង្រៀនព្រះអង្គម្ចាស់ទាំងឡាយនៃដែនកុរុ ទាំងទ្រោណាចារ្យ និង អឝ្វត្ថាមា លោកទាំងពីរបានបង្អោនភក្ដីភាពទៅនឹងហស្តិនបុរ ហើយប្រយុទ្ធឱ្យខាងពួកកៅវ៌ក្នុងកុរុក្ឝេត្រយុទ្ធ។ មុនពេលមរណៈនៃទ្រោណាចារ្យ អឝ្វត្ថាមាបានទៅជួបបិតារបស់ខ្លួនសុំពរជ័យពីលោក សូមឱ្យឈ្នះសង្គ្រាមឱ្យខាងពួកកៅវ៌ ក៏ប៉ុន្តែទ្រោណាចារ្យបានបដិសេធ។ លោកបានទូន្មានឱ្យអឝ្វត្ថាមាថាដើម្បីឈ្នះសង្គ្រាមត្រូវប្រើកំលាំងខ្លួនឯង ហើយក៏មិនមែនឈ្នះដោយសារតែការឱ្យពរពីលោកឡើយ។ សិស្សសាវ័កជាទីស្រលាញ់របស់ទ្រោណាចារ្យដំបូងគេ ហើយក៏ជាព្រះអង្គម្ចាស់ត្រកូលបាណ្ឌវផងនោះ គឺអជ៌ុនបានសុំពរដូចគ្នានេះដែរ ហើយគុរុទ្រោណក៏បានឱ្យពរទៅកាន់ព្រះអង្គម្ចាស់អជ៌ុននោះ ដោយមិនបានបដិសេធអ្វីទាល់តែសោះ។

ថ្វីបើមានមិត្តភាពជាមួយពួកបាណ្ឌវយ៉ាងណាក្ដី ក៏អឝ្វត្ថាមនមានភាពស្និទស្នាលជាមួយទុយ៌ោធនជាខ្លាំង។ លោកត្រូវបានទាក់ទាញដោយសារតែសារជាតិសហធម៌និយមរបស់ទុយ៌ោធន និងដោយសារតែក្ដីសប្បុរសនៃទុយ៌ោធនដែលបានប្រទានឱ្យលោក។ លើសពីនេះទៅទៀត តាមតែ ទុយ៌ោធនយល់ថាពួកបាណ្ឌវនោះជាពួកបានដណ្ដើមសិទ្ធិសោយរាជ្យពីកំណើតរបស់ទ្រង់ ហើយអឝ្វត្ថាមាក៏មានអារម្មណ៍ថាត្រកូលបាណ្ឌវមួយអង្គគឺអជ៌ុននោះ ក៏កំពុងតែដណ្ដើមតំណែងរបស់ខ្លួនក្នុងចិត្តរបស់គុរុទ្រោណនោះដូចគ្នាផងដែរ។

ថ្ងៃទី១០នៃយុទ្ធ ព្រះភិឝ្មបានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានគេលើកគង់លើគ្រែព្រួញ ទ្រោណ (បិតារបស់អឝ្វត្ថាមន) ក៏ត្រូវបានតែងតាំងងារជាយោធាធិបតីនៃកងទ័ព។ លោកសន្យានឹងព្រះទុយ៌ោធនថាលោកនឹងចាប់ខ្លួនយុធិឞ្ឋិរឱ្យបាន ក៏ប៉ុន្តែលោកក៏បានបរាជ័យដូចគ្រាមុនទៀត។ ទុយ៌ោធនចំអក និង ប្រមាថលោក ដែលធ្វើឱ្យអឝ្វត្ថាមាមានកំហឹងយ៉ាងខ្លាំង។ រឿងនេះបង្កឱ្យមានការរង្កៀសចិត្តគ្នារវាងអឝ្វត្ថាមានិងទុយ៌ោធន។ ព្រះក្ឫឞ្ណ យល់ថាមិនអាចផ្ចាញ់ទ្រោណាចារ្យ នៅពេលលោកមានធ្នូ និងព្រួញក្នុងហត្ថាឡើយ។ ព្រះក្ឫឞ្ណក៏បានដឹងថា ទ្រោណាចារ្យស្រលាញ់បុត្រារបស់លោក អឝ្វត្ថាមាយ៉ាងខ្លាំងពន់ប្រមាណ។ ដូច្នេះ ព្រះក្ឫឞ្ណ បានបង្គាប់ទៅព្រះយុធិឞ្ឋិរ និង បងប្អូនត្រកូលបាណ្ឌវដទៃទៀតថា បើសិនគុរុទ្រោណត្រូវបានមុសាថាបុត្រារបស់ខ្លួន ត្រូវបានគេប្រហារក្នុងសមរភូមិ នោះទ្រោណាចារ្យ នឹងមានសេចក្ដីសោយសោកយ៉ាងខ្លាំង ហើយលោកនឹងទម្លាក់អាវុធចុះទាំងអស់ ហើយវានឹងកាន់តែងាយស្រួលដើម្បីប្រហាររូបលោក។

ដើម្បីឱ្យឧបាយបានសម្រេច ព្រះក្ឫឞ្ណបានបង្គាប់ឱ្យភីមសម្លាប់ដំរីមួយក្បាលដែលមានឈ្មោះថា អឝ្វត្ថាមាហើយពោលអះអាងទៅកាន់ទ្រោណាចារ្យថា ព្រះអង្គបានប្រហារបុត្រារបស់ទ្រោណាចារ្យ អឝ្វត្ថាមា ហើយ។ ក្រោយពីសម្លាប់ដំរីនោះតាមបង្គាប់រួចហើយ ព្រះអង្គក៏បានប្រកាសក្ដែងៗថា ព្រះអង្គបានប្រហារអឝ្វត្ថាមាហើយ។ ទ្រោណាចារ្យ យ៉ាងណា ក៏មិនទាន់ជឿវាចាររបស់ភីមឡើយ ហើយក៏បានចូលទៅកៀកនឹងយុធិឞ្ឋិរ។ ទ្រោណបានដឹងនូវការប្រកាន់ខ្ជាប់នូវធម៌យ៉ាងមុតមាំរបស់ព្រះអង្គយុធិឞ្ឋិរ ហើយទ្រង់ក៏មិនដែលពោលនូវពាក្យមុសានោះឡើយ។ នៅពេលនោះទ្រោណាចារ្យក៏បានចូលទៅក្បែរយុធិឞ្ឋិរ ហើយទូលសួរទៅកាន់ព្រះអង្គថាបុត្ររបស់ទូលបង្គំបានស្លាប់ហើយមែនទេ យុធិឞ្ឋិរ បានត្រាស់ឆ្លើយតបទៅវិញដោយកំណួច ថាអឝ្វត្ថាមាបានស្លាប់ហើយ។ ប៉ុន្តែវាជាសត្វដំរី ហើយមិនមែនបុត្រារបស់លោកឡើយ '( ភាសាសំស្ក្រឹត: Aśvatthāmā(អឝ្វត្ថាមា) hatho (ហថោ) hataḥ (ហតះ), अश्वत्थामा हतोहतः)( ភាសាសំស្ក្រឹត: naro (នរោ) vā (វា) kuñjaro (កុញ្ជរោ) vā (វា), नरो वा, कुञ्जरो वा)។ ព្រះក្ឫឞ្ណក៏បានដឹងដែរថាមិនអាចទៅរួចទេ ដែលឱ្យព្រះអង្គម្ចាស់យុធិឞ្ឋិរពោលមុសាជាដាច់ខាត។ តាម សេចក្ដីបង្គាប់របស់ទ្រង់ ពួកអ្នកចម្បាំងដទៃទៀតបានផ្លុំត្រែ និងស័ង្ខបន្លឺសំឡេងយ៉ាងកងរំពង ដូច្នោះហើយទ្រោណាចារ្យស្ដាប់លឺតែ "អឝ្វត្ថាមាស្លាប់" ( ភាសាសំស្ក្រឹត: Aśvatthāmā(អឝ្វត្ថាមា) hatho (ហថោ) hataḥ (ហតះ), अश्वत्थामा हतोहतः), ប៉ុន្តែមិនអាចលឺមួយកំណាត់ខាងក្រោយនៃការត្រាស់តបរបស់ព្រះយុធិឞ្ឋិរ នោះឡើយថា ( ភាសាសំស្ក្រឹត: naro (នរោ) vā (វា) kuñjaro (កុញ្ជរោ) vā (វា), नरो वा, कुञ्जरो वा)។

ក្រៅពីសេចក្ដីសោយទុក្ខសោកសង្រេង និងជឿថាបុត្ររបស់ខ្លួនបានស្លាប់មែននោះ ទ្រោណាចារ្យក៏បានចុះពីរថចម្បាំង ទម្លាក់អាវុធចុះ និងពែនភ្នែនស្មឹងស្មាធ។ ដោយធ្មេចនេត្រា ដកអាត្ម័នឡើងទៅស្ថានសួគ៌ធ្វើដំណើរទៅតាមគន្លងហោរាដើម្បីដេញតាមរកអាត្ម័នរបស់អឝ្វត្ថាមាមកវិញ។ ព្រះធ្ឫឞ្ដទ្យុម្នបានឆ្លៀតឱកាសដ៏ប្រពៃនេះ ហើយបានស្ទុះទៅកាត់សិរសាទ្រោណាចារ្យដែលគ្មានអាវុធជាប់កាយ។ យ៉ាងណា ទង្វើនេះត្រូវបានគេហាមប្រាមយ៉ាងខ្លាំង បើតាមរយៈច្បាប់នៃយុទ្ធ ដែលបានព្រមព្រៀងដោយភាគីទាំង២ មុនការប្រយុទ្ធថាមិនត្រូវប្រហារអ្នកចម្បាំងណាដែលគ្មានអាវុធ រឺ ក៏វាយប្រហារពីក្រោយខ្នងនោះឡើយ តែផ្ទុយទៅវិញពួកបាណ្ឌវ និងព្រះក្ឫឞ្ណបានល្មើសច្បាប់ទាំងនេះដើម្បីប្រហារទ្រោណាចារ្យចោល។ មកដល់ ថ្ងៃទី១៥នៃយុទ្ធ គុរុទ្រោណត្រូវបានចាញ់កលឱ្យដល់នូវមរណា ដោយព្រះក្ឫឞ្ណ និងពួកបងប្អូនត្រកូលបាណ្ឌវ ជាពិសេសនោះគឺព្រះយុធិឞ្ឋិរ។ ព្រះធ្ឫឞ្ដទ្យុម្ន បានយល់ថាមរណភាពដែលមិនគួរឱ្យកើតនៃអភិមន្យុជាហេតុផលមួយនៃការប្រហារគុរុទ្រោណដោយអធម៌។ បន្ទាប់ពីប្រហារទ្រោណហើយរួចមក ព្រះធ្ឫឞ្ដទ្យុម្ន ត្រូវបានបៀតបៀនដើម្បីផ្ដាច់ផ្ដិលជន្មាដោយព្រះសាត្យកិ និង អជ៌ុន ដែលត្រូវជាសិស្សសាវ័កដ៏មានភក្ដីភាពចំពោះទ្រោណ តែព្រះអង្គត្រូវបានការពារដោយព្រះនាងទ្រៅបទី។ រថចម្បាំងរបស់ព្រះយុធិឞ្ឋិរធ្លាប់តែអណ្ដែតត្រដែតនៅលើអាកាសតាំងពីការចាប់ផ្ដើមនៃយុទ្ធព្រោះតែគុណធម៌ដ៏ខ្ពង់ខ្ពស់របស់ទ្រង់ តែវាក៏ត្រូវធ្លាក់ចុះមកដីវិញបន្ទាប់ពីការប្រព្រឹត្តនូវទង្វើនេះរួចមក ហើយក្រោយមកយុធិឞ្ឋិរបានធ្លាក់ទៅកាន់នរកបន្ទាប់ពីទ្រង់បានចូលទិវង្គត ដោយសារតែសកម្មភាពឆ្គាំឆ្គងនេះ។ វាគឺជាទង្វើអសីលតែមួយគត់របស់ព្រះយុធិឞ្ឋិរប្រព្រឹត្តិកំឡុងពេញមួយព្រះជន្មរបស់ទ្រង់។ អឝ្វត្ថាមាឆេះឆាបឆួល ហើយអឝ្វត្ថាមាដែលកំពុងពោរពេញដោយកំហឹងនោះ បានយារបាញ់នារាយណស្ត្រទៅលើកងទ័ពរបស់បាណ្ឌវ។ នារាយណស្ត្រគឺជាអាវុធផ្ទាល់ព្រះអង្គនៃព្រះវិឝ្ណុក្នុងទំរង់ព្រះនារាយណ៍។ ព្រះនារាយណ៍ដើមឡើយបានប្រទានអាវុធនេះទៅឱ្យទ្រោណ ហើយទ្រោណខ្លួនឯងបានប្រគល់បន្តអស្ត្រដ៏គួរអោយខ្លាចនេះទៅឱ្យបុត្ររបស់លោក អឝ្វត្ថាមា។ មានតែទ្រោណ អឝ្វត្ថាមា បរឝុរាម និង ព្រះក្ឫឝ្ណទេ ដែលមានចំណេះវិជ្ជាក្នុងការប្រើអាវុធនេះ។ អស្ត្រនេះបាញ់ចេញនូវក្រោធកថានៃអស្ត្រាផ្ដាច់ជីវិតរាប់លានពោរពេញដោយឫទ្ធានុភាពបាចសាចស្រោចក្នុងពេលតំណាលៗគ្នា។ ចរន្តកំលាំងនៃការធ្លាក់ស្រោចឈូមកកាន់តែខ្លាំងឡើងៗមិនដាច់។ មធ្យោបាយការពារតែមួយគត់ទល់នឹងអស្ត្រានេះ ត្រូវបង្ហាញនូវការចុះចាញ់ទាំងស្រុងមុនពេលអស្ត្រានេះបាញ់ត្រូវ។ ដូច្នេះផ្ទុយទៅវិញនឹងធ្វើឱ្យអាវុធនេះបញ្ឈប់ និងបង្អង់មុខព្រួញ។ ខណៈពេលវាត្រូវបានគេប្រើហើយនោះ ឯកទឝរុទ្រ (ព្រះរុទ្រទាំង១១អង្គ) បានលេចធ្លោឡើងនៅលើព្ធដ៏វេហាហើយចុះមកកម្ទេចពួកបាណ្ឌវ។ សស្ត្រាវុធរាប់លានប្រភេទដូចជា ចក្រ គធ សរព្រួញដ៏មុតស្រួចបំផុតបានលេចធ្លោឡើងប្រកបដោយកំហឹងទៅបុកកម្ទេចពួកជនអស់ទាំងនោះ។ ជនណាប៉ងប្រមាថនឹងត្រូវបានកម្ទេច ហើយកងទ័ពបាណ្ឌវដែលមានចំនួនដ៏ច្រើនសម្បើមត្រូវបានដល់នូវក្ដីមរណៈ។ ព្រះក្ឫឝ្ណ ដែលជាអវតារនៃព្រះវិឝ្ណុប្រាប់ពួកបាណ្ឌវ និងពួកយោធជនរបស់ខ្លួនឱ្យដាក់អាវុធចុះ ដេកលើដី ក្នុងន័យថាពួកគេទាំងអស់គ្នាចុះចាញ់ទៅនឹងឫទ្ធានុភាពនៃអាវុធនេះគ្រប់ៗគ្នា។ នៅពេលបានកំណត់មុខព្រួញរួចហើយ អ្នកក្លាហានត្រកូលបាណ្ឌវមួយអង្គ គឺភីមបានបដិសេដមិនព្រមចុះញ៉មដោយគិតថាវាជាទង្វើដ៏គួរឱ្យអាម៉ាស់ ហើយក៏វាយប្រហារតបទៅនឹងភ្លៀងនៃសរព្រួញដូចគេចាក់ទឹកប្រកបដោយភ្លើងក្រហមសន្ធោសន្ធៅធ្លាក់ចុះមកជាច្រើនស្រុះគ្នា។ អាវុធព្រះនារាយណ៍មួយនេះបានផ្ដុំសំរោចទៅចំភីមតែម្នាក់គត់ ហើយភីមក៏បានថមថយអស់នូវពលំបន្តិចម្ដងៗ និងរងរបួសយ៉ាងដំណំ។ យ៉ាងណា ទ្រង់មិនបានស្លាប់នៅឡើយទេ ខណៈពេលនោះព្រះក្ឫឝ្ណ និង បងប្អូនរបស់ទ្រង់បានបញ្ឈប់ទ្រង់ និងសុំឱ្យទ្រង់ចុះចាញ់។ ការសម្ដែងនូវការចុះចាញ់នេះបានជួយសង្គ្រោះជីវិតភីម និងពួកបងប្អូនត្រកូលបាណ្ឌវទាំងឡាយផង។[១២]

នារាយណស្ត្របានបំផ្លាញ អក្ឞៅហិណី (អក្ខោហិណី ឬ អក្ខោភិនី)នៃកងទ័ពបាណ្ឌវទាំងស្រុង។ បន្ទាប់ពីការប្រើនូវនារាយណស្ត្រ សង្គ្រាមដ៏គួរឱ្យរន្ធត់រវាងកងទ័ពទាំងពីរបានផ្ទុះឡើង។ អឝ្វត្ថាមាបានផ្ចាញ់ព្រះធ្ឫឞ្ដទ្យុម្នក្នុងការប្រយុទ្ធមួយទល់នឹងមួយ ប៉ុន្តែមិនបានប្រហារព្រោះតែមហារថរបស់ពួកបាណ្ឌវជាច្រើនគ្រឿងបានបរចូលមកជួួយធ្ឫឞ្ដទ្យុម្នហើយបានតយុទ្ធរួមគ្នាទល់នឹងអឝ្វត្ថាមន។ ទោះបីវាត្រូវបានហាមប្រាម មហារថនៃពួកបាណ្ឌវជាច្រើនគ្រឿង បានល្មើសច្បាប់ប្រយុទ្ធដោយការប្រយុទ្ធពួតដៃគ្នាតទល់នឹងមហារថតែមួយគ្រឿងដើម្បីការពារព្រះធ្ឫឞ្ដទ្យុម្ន។ ក្រោយមកអ្នកចម្បាំងរបស់ពួកកៅវ៌បានចូលមកជួយខាងអឝ្វត្ថាមន តែខាងធ្ឫឞ្ដទ្យុម្នត្រូវបានជួយសង្គ្រោះដោយព្រះសាត្យកិ និង ភីម។ សង្គ្រាមស៊ីសាច់ហុតឈាមបានកើតឡើងរវាងមហារថទាំងសងខាង ហើយអឝ្វត្ថាមនបានផ្ចាញ់ព្រះសាត្យកិ និងភីមក្នុងការប្រយុទ្ធរវាងមេទ័ពនឹងមេទ័ព ហើយព្រះអង្គទាំងពីរក៏បានយាងគេចព្រះកាយពីសមរភូមិបាត់ទៅ។ ព្រះយុធិឞ្ឋិរ បានបន្ទោសខ្លួនព្រះអង្គដោយសារតែការចាញ់យ៉ាងចាស់ដៃក្នុងតេជះដៃនៃអឝ្វត្ថាមន។[១៣]

ទោះបីជាលោកមានវិទ្ទេស (កំហឹងសំអប់) យ៉ាងណា តែក្រោយពីការសុគតរបស់ព្រះទុះឝាសន អឝ្វត្ថាមនទទូចទូលសុំ ទៅកាន់ព្រះទុយ៌ោធនថាឱ្យទ្រង់បង្កើតសន្តិភាពជាមួយពួកបាណ្ឌវសិន ដោយគិតនៅក្នុងចិត្តដល់សុខសន្តិភាពនៃហស្តិនបុរ។ ទុយ៌ោធនទ្រង់បានត្រាស់បដិសេធយ៉ាងខ្លាំងនៅសំណើនេះ។ ក្រោយពីការផ្ដួលដោយភីមវាយចំចង្កេះកំឡុងការប្រយុទ្ធគទាយុទ្ធ និងប្រឈមនឹងការក្ស័យជន្មាផងនោះ ព្រះបាទទុយ៌ោធនក៏បញ្ជូនអ្នកនាំសារឱ្យអ្នកដែលនៅរស់រានពីសង្គ្រាមខាងកៅវ៌ទាំង៣រូប។ ក្ឫប ក្ឫតវម៌ា និងអឝ្វត្ថាមា បានស្ដាប់ចាប់បានសេចក្ដីក្នុងព្រះរាជសារនៃព្រះបាទទុយ៌ោធន បន្ទាប់ពីស្ដាប់លឺនូវសារនោះមក។ ទុយ៌ោធនបានត្រាស់ប្រាប់ទៅពួកគេថា [១៤]

ពួកលោកមិនគួរនៅស្ងៀមដោយមានភាពជឿជាក់ទៅលើពួកបាណ្ឌវ ដែលជាពួកអ្នកបំពាននូវធម៌ក្រឹត្យក្រម ដែលជាអ្នកប្រព្រឹត្តនូវអំពើមិនត្រឹមត្រូវជាច្រើន! យើងបានទតឃើញក្នុងសមរភូមិ មានការប្រហារដោយភីមសេនា ភាគច្រើនតាមរយៈផ្លូវមិនត្រឹមត្រូវ!។ កុំភ្លេចអោយសោះថា ពួកនោះបានប្រើល្បិច និងបានប្រហារភីឝ្ម ទ្រោណ កណ៌ និង ភូឝ្រិវ!

ដោយស្ដាប់លឺនូវសារទាំងនេះ អឝ្វត្ថាមនបានឆេះឆាបដោយសេចក្ដីក្រោធឡើង ហើយបានទូលទៅព្រះបាទទុយ៌ោធនថា[១៥]

បិតារបស់ទូលបង្គំ (ទ្រោណ) ត្រូវបានសម្លាប់ដោយពួកអធម៌ទាំងនោះដោយកលល្បិចសាហាវឃោរឃៅ។ ទង្វើនឹងហើយ យ៉ាងណាក្ដី វាមិនបានធ្វើឱ្យទូលបង្គំឈឺផ្សាសោកសោយខ្សឹកខ្សួលឡើយ តាមការណ៍នេះដែលព្រះអង្គត្រូវបន្ថយដៃនោះ ឱព្រះរាជា! សូមព្រះអង្គសណ្ដាប់នូវវាចារនៃទូលបង្គំថា ទូលបង្គំសូមបន្លឺនូវការសច្ចាប្រណិធានដោយសច្ចភាព ឱព្រះជាម្ចាស់ ដោយទង្វើលំអុតលំអោនរបស់ទូលបង្គំ តង្វាយរបស់ទូលបង្គំ ព្រះសាសនារបស់ទូលបង្គំ កុសលផលបុណ្យព្រះសាសនាដែលទូលបង្គំទទួលបាន។ ទូលបង្គំគប្បីនៅថ្ងៃនេះហើយ ដ៏ចំពោះមុខនូវព្រះវាសុទេវ សូមបញ្ជូនពួកបញ្ចាលទាំងឡាយ គ្រប់វិធីនិងមធ្យោបាយដោយអំណាចទូលបង្គំ ឱ្យពួកគេទៅដល់នូវស្ថាននៃព្រះយម (ស្ដេចយមរាជ)។ វាពិតជាចាំបាច់ព្រះអង្គ ព្រះរាជាជាម្ចាស់ សូមទ្រង់ព្រះប្រទានទូលបង្គំជាខ្ញុំដោយក្ដីមេត្តា!

ដោយព្រះសណ្ដាប់នូវវាចារទាំងនេះ ព្រះបាទទុយ៌ោធនបានតែងតាំងអឝ្វត្ថាមនជាមេបញ្ជាការនៃកងទ័ពរបស់ព្រះអង្គ ហើយបានត្រាស់ទៅកាន់ក្ឫប និង ក្ឫតវម៌ាថា

ឱ គុរុអាចារ្យនៃយើង (ក្ឫប) ចូរហុចនូវភាជន៍ពោរពេញដោយវារីកុំបង្អង់ឡើយ!។ ចូរឱ្យបុត្រនៃគុរុទ្រោណ ក្នុងបញ្ជារបស់យើងតាំងជាឧត្តមសេនីយយស (ឧត្តមសេនីយ៍នាយក រឺ ឧត្តមមេទ័ព) បើសិនជាអ្នកប្រាថ្នាអោយយើងឱ្យបាននូវសេចក្ដីគាប់ប្រសើរមែននោះ!

***ការវាយប្រហារទៅលើជំរុំបាណ្ឌវ[កែប្រែ]

អឝ្វត្ថាមាសម្រន់ព្រះទ័យព្រះឝិវជាមុន ហើយក៏វាយប្រហារទាំងរាត្រីទៅលើជំរុំបាណ្ឌវ

នារាត្រីនោះហើយ អឝ្វត្ថាមាខ្វល់ខ្វាយ និងពុំបានសម្រាកទាល់តែសោះ លោកកំពុងតែអង្គុយពែនភ្នែនដោយមិនបានដេកពួនក្រោមព្រឹក្សាដ៏ធំមួយកំពុងរៀបចំផែនការណ៍អំពីការប្រយុទ្ធនៅពេលខាងមុខត្រូវប្រព្រឹត្តទៅយ៉ាងម៉េច។ សត្វទីទុយមួយក្បាលកំពុងតែពួនហ្វូងក្អែកបានទាក់ទាញនូវចំណាប់អារម្មណ៍របស់លោក។ រូបភាពនេះបានផ្ដល់ឱ្យលោកនូវគំនិតមួយក្នុងការវាយប្រហារលើជំរុំពួកបាណ្ឌវនាយប់នោះ។ លោកបានប្រមូលតែអ្នកចំបាំងដែលរស់រាននៅខាងកៅវ៌- ក្ឫតវម៌ា និង ក្ឫបាចារ្យ ហើយបានវាយប្រហារទៅលើជំរុំបាណ្ឌវនៅរាត្រីទី១៨ នៃកុរុក្ឞេត្រយុទ្ធ។

អឝ្វត្ថាមាបាននិយាយទៅកានក្ឫបាចារ្យ និង ក្ឫតវម៌ាថា។[១៦]

ពួកបាណ្ឌវបានបំបែកបំបាក់ស្ពាននៃសុចរិតភាពទៅជារាប់រយបំណែក។ បិតាខ្ញុំ (ទ្រោណ) កណ៌ បុត្ររបស់ឝន្តនុ ភិឝ្ម ភុរិឝ្រវ និង ទុយ៌ោធនត្រូវបានប្រហារដោយទុច្ចរិត ដោយពួកបាណ្ឌវ និង ពួកបញ្ចាលដោយផ្ទាល់ព្រះនេត្រទាំងគូនៃព្រះជាម្ចាស់ទាំងឡាយនៃលោកា។ ពួកបញ្ចាលដ៏ទុច្ចរិត និង ពោរពេញដោយបាបបានទម្លាយចោលនូវរនាំងនៃគុណធម៌។ ការដែលបានប្រហារពួកបញ្ចាល ពួកជនបានប្រហារបិតារបស់ខ្ញុំ (ទ្រោណ) ក្នុងរាត្រីនេះ នៅពេលពួកជនទាំងនោះបានលង់លក់ក្នុងដំណេកទៅ ខ្ញុំមិនខ្វល់ ទោះបីខ្ញុំនឹងកើតមកជាដង្កូវ រឺ សត្វល្អិតនៅជាតិក្រោយយ៉ាងណាក្ដីនោះឡើយ។ ការណ៍នឹងហើយ ដែលខ្ញុំបានតាំងចិត្តប្រញាប់ឱ្យឆាប់សម្រេចវាអោយបាន

អ្នកចម្បាំងទាំង៣បានបន្តទៅដល់ជំរុំបាណ្ឌវ។ ក្រឹប និងក្រឹតវម៌ា រង់ចាំនៅខាងក្រៅចាំប្រហារអ្នកដែលចេញមកក្រៅជំរុំ ហើយអឝ្វត្ថាមាបន្តចូលទៅក្នុងជំរុំ។ នៅពេលទៅដល់ជិតទីនោះ អឝ្វត្ថាមាបានឃើញភៃរវកំពុងយាមជំរុំបាណ្ឌវ ដែលត្រូវបានចាត់តាំងដោយព្រះក្ឫឝ្ណ ដើម្បីការការពារពួកបាណ្ឌវ និងទប់ទល់រាល់ការប៉ុនប៉ងរបស់លោកចូលទៅក្នុងជំរុំបាណ្ឌវ។ ដូច្នេះអឝ្វត្ថាមាក៏បានគោរពបូជាដល់ព្រះឝិវ ដើម្បីឱ្យសម្រេចនូវបំណងរបស់ខ្លួន។ អឝ្វត្ថាមាបានបូជាព្រះឝិវដោយចូលទៅក្នុងអគ្គី។ លោកបានបួងសួងទៅកាន់ព្រះឝិវ[១៧]

លូតលាស់ចេញពីក្រសែរបស់អង្គិរស ទូលបង្គំនឹងដាក់នូវអាត្ម័នរបស់ខ្លួន ឱព្រះ ជាតង្វាយផ្គងលើអគ្គី! សូមទ្រង់ទទួលនូវការថ្វាយ ឱព្រះម្ចាស់ នូវគ្រឿងបូជានេះចុះ! ក្នុងគ្រានៃអាសន្ននេះ ឱព្រលឹងអាត្ម័ននៃចក្រវាឡ ទូលបង្គំសូមថ្វាយខ្លួនជាគ្រឿងបូជាយញ្ញ ដោយការឧទ្ទិសបូជាដល់ព្រះអង្គ ជាមួយនិងចិត្តស្មឹងស្មាធក្នុងភាវនា! សត្វលោកទាំងឡាយក្នុងព្រះកាយព្រះអង្គ និង ព្រះអង្គស្ថិតក្នុងរូបកាយសត្វលោកទាំងឡាយ! ការប្រជុំនៃគុណជាតិដ៏ខ្ពង់ខ្ពស់ទាំងឡាយមានក្នុងព្រះកាយព្រះអង្គ! ឱព្រះម្ចាស់ ឱព្រះអង្គជាទីពឹងនៃសត្វលោកទាំងឡាយអឺយ។ ទូលបង្គំរង់ចាំធ្វើជាតង្វាយឧទ្ទិសដល់ទ្រង់ ដោយហេតុថាទូលបង្គំពុំអាចបំបាត់នូវអរិសត្រូវដោយខ្លួនទូលបង្គំបាននោះឡើយ។ សូមទ្រង់ទទួលយកនូវតង្វាយបូជាខ្លួនរបស់ទូលបង្គំទៅ ឱព្រះអង្គអើយ។

ដោយបានពោលនូវពាក្យអស់ទាំងនេះ អឝ្វត្ថាមនបានថ្វាយខ្លួនជាគ្រឿងបូជាយញ្ញ ហើយក៏បានដើរចូលភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ។ ដោយទតឃើញបែបនេះ ព្រះឝិវសព្វព្រះហឫទ័យបានបង្ហាញព្រះកាយនៅចំពោះមុខអឝ្វត្ថាមនរួមជាមួយ និង គណរបស់ទ្រង់។ ត្រង់នោះបានលេចឡើងនូវសិវគណៈរាប់លាន ដែលមើលទៅគួរឱ្យខ្លាច និងកាចសាហាវឥតឧបមាមកជាជំនួយដល់អឝ្វត្ថាមន។ អស់គណៈទាំងនោះបានទន្ទឹងរង់ចាំយ៉ាងអន្ទះសាឱ្យមាននូវការសម្លាប់រង្គាលកើតឡើង។ ព្រះឝិវទ្រង់បានត្រាស់ទៅកាន់អឝ្វត្ថាមនដោយព្រះសិតការណ៍ថា។[១៨]

ដោយសច្ចភាព ភាពបរិសុទ្ធ ភក្ដីភាព ចាគៈ តបធម៌យ៉ាងតឹងរឹង អធិស្ឋាន អភ័យ និដ្ឋាធម៌ ខន្តី វិចារ និងវាចា យើងត្រូវបានគោរពសក្ការៈដ៏ប្រសើរ ដោយព្រះក្ឫឝ្ណ។ ដោយការបង្អោនទៅដល់ព្រះអង្គនិងវាចារបស់ទ្រង់ យើងបានការពារពួកបញ្ចាល និងដំណែងនិមិត្តព្រះកាយជារូបផ្សេងៗ។ ការការពារពួកបញ្ចាល យើងធ្វើដើម្បីបង្អោនទៅដល់ទ្រង់។ អស់អ្នកទាំងនោះ ទោះយ៉ាងណា ត្រូវដល់ពេលក្ដៅក្រហាយហើយ។ អាយុជីវិតរបស់ពួកគេត្រូវអស់ហើយ។

ការបើបានត្រាស់នូវវាចាទាំងនេះទៅកាន់អឝ្វត្ថាមនហើយ ព្រះឝិវ ទ្រង់ក៏បានសណ្ឋិតក្នុងខ្លួនរបស់អឝ្វត្ថាមាចាប់ពីពេល ដែលប្រទាននូវព្រះខ័ឌ្គ(ខាត់) ដ៏ល្អមុតភ្លឺថ្លារួចមក។ បានសណ្ឋិតដោយភាវៈទេវ អឝ្វត្ថាមនបានបង្កាត់ឡើងជាមួយថាមពល។ ដោយសារតែថាមពលចេញពីទេព អឝ្វត្ថាមនទទួលបាននូវឫទ្ធិគ្មានព្រំដែនកំណត់ក្នុងសមរភូមិ។ សិវគណ មានពួកអទិស្សមានកាយជាច្រើន ពួកបិសាច ពួកយក្ស និង ពពួកអមនុស្សអាក្រក់ៗគ្រប់ប្រភេទបានហែហមមកខាងស្ដាំ និង ខាងឆ្វេងដៃរបស់អឝ្វត្ថាមន ពេលដែលលោកព្រលែងចេញមកដូចអង្គព្រះឝិវ ឱ្យប្រសាចចូលទៅដល់ជំរុំនៃពួកអរិសត្រូវ។ ដោយមានព្រះខ័ឌ្គនៃព្រះឝិវ អឝ្វត្ថាមន និង សិវគណ បានដុតជំរុំបាណ្ឌវទាំងមូលក្លាយជាផេះផង់ដោយគ្មានបន្សល់ទុកអ្វីទាល់តែសោះ។ លឺសំឡេងហ៊ោគ្រឹហឹមលឺៗ និង គួរឱ្យខ្លាចនៃពួកគណ ជំរុំបាណ្ឌវទាំងមូលភ្ញាក់ឡើង។ អឝ្វត្ថាមនដំបូងទាត់ និង បានដាស់ព្រះធ្ឫឞ្ដទ្យុម្នឱ្យតើនឡើង មេបញ្ជាការនៃកងទ័ពបាណ្ឌវ និងជាអ្នកសម្លាប់បិតារបស់លោក ទ្រោណ។ អ្នកទាំងពីរបានប្រយុទ្ធគ្នាដោយដៃទទេ ហើយព្រះធ្ឫឞ្ដទ្យុម្នមិនអាចប្រៀបផ្ទឹមនឹងអឝ្វត្ថាមនដែលត្រូវសណ្ឋិតខ្លួនដោយព្រះឝិវឡើយ។

ព្រះធ្ឫឞ្ដទ្យុម្នបានត្រាស់សូមក្ដីមេត្តាក្រោមបាទជើងនៃអឝ្វត្ថាមន។[១៩] លោកបានលើកច្របាច់ព្រះសូរងធ្ឫឞ្ដទ្យុម្នរហូតសុគតហើយតយុទ្ធជាមួយនិងកងទ័ពបាណ្ឌវៈដែលនៅសេសសល់តែម្នាកឯងគត់។ លោកបានបន្តនិងប្រយុទ្ធជាមួយព្រះឝិខណ្ឌី ឧត្តមៅជស និងពួកអ្នកចំបាំងខ្លាំងពូកែជាច្រើនទៀតក្នុងកងទ័ពបាណ្ឌវ ហើយសម្លាប់ពួកគេទាំងអស់ចោលដោយផ្ទាល់ដៃ។ គ្មានជនណាម្នាក់អាចតស៊ូនឹងអឝ្វត្ថាមន ដែលត្រូវបានសណ្ឋិតដោយព្រះឝិវឡើយ។ ពួកជនទាំងឡាយព្យាយាមរត់គេចចេញពីកំហឹងក្រោធរបស់អឝ្វត្ថាមន គឺត្រូវបានកាប់សម្លាប់ចោលទាំងអស់ដោយក្ឫបាចារ្យ និង ក្ឫតវម៌ានៅច្រកចូលជំរុំ។ សិវគណៈបានជួយអឝ្វត្ថាមន ប្រហារនិងសម្លាប់ពួកបាណ្ឌវ និងពួកបញ្ចាល ហើយនិងបានស្វាគមពួកគេ។Siva ganas assisted Ashwatthama, attacked and killed the Pandavas and Panchalas and feasted upon them. លឺសំឡេងលឺខ្លាំងនៅខាងក្នុងជំរុំ ពួកឧបបាណ្ឌវសម្រុកមកជាមួយសស្ត្រាវុធ ហើយអឝ្វត្ថាមនបានប្រយុទ្ធតតាំង និង សម្លាប់ពួកគេចោលទាំងអស់។Hearing the loud noise inside the camp Upapandavas came with weapons and Ashvatthama fought with them and killed all of them. ក្រោយពីការកម្ទេចជំរុំបាណ្ឌវទាំងស្រុង អឝ្វត្ថាមនបានធ្វើដំណើរទៅកាន់ទុយ៌ោធនជាមួយក្បាលនៃបាណ្ឌវបុត្រទាំងប្រាំ។ After destroying the entire Pandava camp, Ashwatthama proceeds towards Duryodana with the cut off heads of 5 Pandava sons. លោកបានទូលប្រាប់ទុយ៌ោធនថាលោកបានចាត់ការប្រហារបានតែបាណ្ឌវបុត្រ ពេលនោះពួកបាណ្ឌវមិនបាននៅទីនោះទេ ហើយការណ៍នេះបានធ្វើឱ្យព្រះទុយ៌ោធនមានក្ដីសោមនស្ស ក្នុងន័យថា ចំបួរបាណ្ឌវនឹងក្សិណក្ស័យទាំងអស់។He told Duryodhana that he only managed to kill the Pandava's children as the Pandavas were not not there, and this makes Duryodhana happy, as that means the Pandava lineage would die out. អឝ្វត្ថាមនបានទូលប្រាប់ទុយ៌ោធន។Ashwatthama told Duryodhana.[២០]

ឱ ព្រះទុយ៌ោធន សូមព្រះអង្គគង់ព្រះជន្មនៅ ព្រះស្ដាប់នូវវាចារទាំងនេះថា ពិតជាដំណឹងដ៏រីករាយទ្រង់សណ្ដាប់។O Duryodhana, thou hast any life in thee still, listen to these words that are so pleasant to hear. ខាងពួកបាណ្ឌវ មានតែប្រាំពីរនាក់ទេដែលនៅរស់ និងក្នុងចំណោមធ្ឫតរាឝ្ត្រ មានតែពួកទូលបង្គំ បីនាក់ដែលនៅរស់!On the side of the Pandavas, only seven are alive, and among the Dhartarashtras, only we three! ប្រាំពីរនាក់ខាងពួកគេនោះគឺ បងប្អូនទាំងប្រាំ វាសុទេវ និងសាត្យកិ នៅខាងរបស់យើង ទូលព្រះបង្គំជាខ្ញុំបីរូបគឺ ទូលបង្គំ ក្ឫប និង ក្ឫតវម៌ា!The seven on their side are the five brothers and Vasudeva and Satyaki; on our side, we three are myself and Kripa and Kritavarma! បុត្រាទាំងអស់នៃទ្រៅបទីត្រូវបានប្រហារក្ស័យជន្មទាំងអស់ ហើយក៏រួមទាំងបុត្រនៃធ្ឫឞ្ដទ្យុម្នផងដែរ!All the sons of Draupadi have been slain, as also all the children of Dhrishtadyumna! ពួកបញ្ចាលទាំងឡាយក៏ត្រូវបានកាប់សម្លាប់ដែរ ក៏ដូចជាពួកសំណល់នៃពួកមត្ស្យ ឱភារត! All the Pancalas too have been slain, as also the remnant of the Matsyas, O Bharata! តបស្នងនូវកំហឹងដែលនាំមកជាមួយដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្តិ!Behold the vengeance taken for what they had done! ពួកបាណ្ឌវសិននេះពុំមានបុត្រទៀតឡើយ!The Pandavas are now childless! ការវាយទម្លាយចូលជំរុំរបស់ពួកគេនៅពេលរាត្រី ឱព្រះអង្គ ទូលបង្គំបានកាប់សម្លាប់ធ្ឫឞ្ដទ្យុម្ន ដែលជាមនុស្សពោរពេញដោយអំពើបាប ដូចជាសម្លាប់សត្វមួយក្បាល។Penetrating into their camp in the night, O king, I have slain Dhrishtadyumna, that wight of sinful deeds, as one kills an animal.

ទុយ៌ោធនក្រោយពីបានសណ្ដាប់លឺនូវសំដីវាចារទាំងនោះហើយធ្វើអោយទ្រង់ពេញហឫទ័យយ៉ាងខ្លាំង ដោយទទួលដឹងនូវហេតុទាំងឡាយ ហើយព្រះអង្គបានត្រាស់តបទៅអឝ្វត្ថាមនវិញ។Duryodhana then, having heard those words that were so agreeable to his heart, regained his senses and replied to Ashwatthama.[២១]

ដែលនោះមិនថា តែ បុត្ររបស់គង្គា (ភិឞ្ម) រឺ កណ៌ រឺ ក៏បិតាយរបស់លោក (ទ្រោណ) មិនអាចសម្រេចបាន យ៉ាងហោចណាស់ត្រូវបានសម្រេចដោយលោក នាគ្រានេះ ដែលចូលរួមដោយក្ឫប និង ភោជ។That which neither Ganga's son(Bhishma), nor Karna, nor thy sire(Drona), could achieve, hath at last been achieved by thee today, accompanied by Kripa and Bhoja. លោកបានប្រហារជីវិតជនដែលមានជោគវាសនាធ្លាក់ (ធ្ឫឞ្ដទ្យុម្ន) ដែលជាមេបញ្ជាការនៃកងទ័ពបាណ្ឌវ ហើយព្រមទាំងឝិខណ្ឌីផងដែរ។Thou hast slain that low wretch (Dhrishtadyumna) who was commander of the Pandava forces, as also Shikhandi. ជាបន្តបន្ទាប់នៃការណ៍ យើងចាត់ទុកអង្គឯងស្មើនឹងមឃវត!In consequence of this I regard myself equal to Maghavat himself! ចូរចម្រើនដល់អ្នកទាំងឡាយ!Good be to you all! សូមឱ្យវិបុលភាពជារបស់អ្នកទាំងពួង!Let prosperity be yours! យើងទាំងអស់គ្នានឹងជួបប្រសព្វគ្នាម្ដងទៀតនៅឯស្ថានសួគ៌!All of us will again meet together in heaven!

ទុយ៌ោធនបានសោយទិវង្គតដោយបីតិសោមនស្ស ក្រោយពីព្រះសណ្ដាប់លឺនូវការណ៍នេះ ហើយអ្នកចម្បាំងដែលនៅរស់រានទាំងបីរូបនៃកងទ័ពកៅវ៌បានបូជាព្រះអង្គទុយ៌ោធន។Duryodhana died happily after hearing this and the 3 remaining warriors of Kaurava army done the cremation of Duryodhana. ក្រោយពីព្រឹត្តិការណ៍ទាំងនេះ ព្រះឝិវបានយាងចេញពីខ្លួនប្រាណនៃអឝ្វត្ថាមន ទៅហែហែមដោយពួកគណៈរបស់ទ្រង់ទៅស្ថានកៃលាស។ After these events Lord Shiva exited out of the body of Ashwatthama and left along with his ganas to his abode Kailas.

ក្រោយមកអឝ្វត្ថាមនបាននិមន្តទៅអាស្រមរបស់វេទឫសីវ្យាស ហើយប្រាប់រឿងគ្រប់យ៉ាងទៅលោក។Later Ashwatthama went to Sage Veda Vyasa's ashram and told everything to him. អឝ្វត្ថាមនយល់ថាវាអាចទទួលយកបានចំពោះលោកទៅវាយប្រហារពួកបាណ្ឌវដោយមិនដឹងខ្លួនដោយសារតែមរណភាពបិតារបស់លោកដោយវិធីអសច្ចធម៌។Aswattahma believed that it was acceptable for him to attack the unexpected Pandavas due to his father’s death by unjust means. ទោះបី លោកមានជំនឿមុតមាំទៅលើការសងសឹកថាត្រឹមត្រូវ លោកត្រូវបានក្រើរំលឹកដោយមនុស្សនៅខាងលោកថាវាពិតជាមិនត្រឹមត្រូវឡើយ។Although he did believe his vengeance to be justified, he was warned by people of his own side that it was not. ក្ឫបថែមទាំងប្រាប់ទូន្មានទៅកាន់អឝ្វត្ថាមនអោយនិមន្តរកការទូន្មានពីធ្ឫតរាឝ្ត្រ និង វិទុរ ចាស់ទុំនៃត្រកូលរបស់លោក ដែលមានភាពឈ្លាសវៃ និង ឆ្លងកាត់រឿងរ៉ាវច្រើនជាងអឝ្វត្ថាមនវ័យក្មេង។Kripa even tells Aswatthama to seek the advice of Dhritarashtra and Vidura, elders of his family who are much wiser and more experienced than the young Aswatthama. “អឝ្វត្ថាមនបដិសេធនូវហេតុផលរបស់ក្ឫបAswatthama rejects Kripa’s reasoning: បុរសទាំងឡាយត្រូវតែមានការសម្រេចអ្វីៗផ្ទាល់ខ្លួនរបស់ពួកគេ អឝ្វត្ថាមន ទោះបីយ៉ាងណាព្រាហ្មណ៍ ក៏នៅតែធ្វើតាមលំអាននៃក្សត្រិយធម៌ដែរ។all men favour their own judgements Aswatthama, though a Brahmin, has always followed the Kshatriya Dharma."[២២] ពួកលោកមិនមានអំណរទៅនឹងសម្ដីពាក្យពេជន៍របស់អឝ្វត្ថាមនឡើង ហើយបានទូន្មានថាកុំអោយធ្វើតាមផែនការអធម៌នេះឡើយ។They are not too pleased with Aswattahma‘s words and advise him not to go through with this adharmic plan. “ក្ឫបយល់ស្របនូវខ្លឹមសារទូន្មាននៃមិត្ត និងរៀមច្បង ហើយប្រឹក្សាអឝ្វត្ថាមនដោយប្រឆាំងផែនការណ៍បន្ត។Kripa emphasises the importance of taking the advise of friends and elders, and counsels Aswatthama against pursuing his plan.".[២៣] បន្ទាប់ពីពួកអឝ្វត្ថាមនវាយលុយទៅលើជំរុំបាណ្ឌវ មានតែ សាត្យកិ ព្រះក្ឫឞ្ណ និងពួកបាណ្ឌវប្រាំអង្គដែលនៅគង់ព្រះជន្មពីកុរុក្ឝេត្រយុទ្ធពីខាងបាណ្ឌវ។After aswatthamas attack on Pandava camp, only Satyaki,Lord Krishna and fives Pandavas were the remaining survivors of the kurukshetra war from Pandava side.

ពួកត្រកូលបាណ្ឌវ និង ព្រះក្ឫឞ្ណដែលនៅឆ្ងាយកំឡុងពេលយប់ បានត្រលប់មកជំរុំរបស់ពួកគេភ្លាមនៅព្រឹកថ្ងៃបន្ទាប់។The Pandavas and Krishna who were away during night, now returned to their camp the next day morning. ដោយលឺនៅដំណឹងស្ដីពីព្រឹត្តិការណ៍ទាំងនេះនៅព្រឹកនោះ យុធិឞ្ឋិរបានដួលសន្លប់ និងបងប្អូនត្រកូលបាណ្ឌវគិតថាមិនគួរ មិនអស់ចិត្ត។ Hearing the news of these events in the morning Yudishtira fainted and the Pandavas become inconsolable. ក្រោយមក យុធិឞ្ឋិរបានទួញថ្ងូរដោយការឈឺចាប់យ៉ាងខ្លាំងហើយបានត្រាស់Later Yudishtira lamented in great affliction and said[២៤]

ឱអើយ កំពុងតែមានប្រៀបលើសត្រូវ យើង ខ្លួនឯងត្រូវបានកំចាយដោយសត្រូវវិញនៅទីបំផុត!Alas, having vanquished the foe, we have ourselves been vanquished in the end! ដំណើរនៃព្រឹត្តិការណ៍ទាំងនោះពិបាកនឹងយល់វាបានទោះបីជាកើតឡើងដោយពួកមនុស្សដែលបានសណ្ឋិតជាមួយការមើលឃើញដោយអាត្ម័ន។The course of events is difficult to be ascertained even by persons endued with spiritual sight. ពួកសត្រូវ ដែលត្រូវបានបរាជ័យប្រែមកជាមានជ័យវិញ! The foes, who were vanquished have become victorious! ខ្លួនយើង ទៀតកាលដែលត្រូវមានជ័យបែរជាត្រូវបរាជ័វយវិញ!Ourselves, again, while victorious, are vanquished! ដោយសម្លាប់ បងប្អូន និងមិត្តភក្ដិ ឪពុក និងកូន អ្នកជូនពរសព្ទសាធុការនិងពួកញាតិ និងពួកទីប្រឹក្សា និងបានជ័យទាំងអស់ យើងខ្លួនឯងក៏ទទួលបរាជ័យនៅទីបំផុត!Having slain brothers and friends and sires and sons and well-wishers, and kinsmen, and counsellors, and having vanquished them all, we ourselves are vanquished at last! វេទនាដូចវិបុលភាព និងវិបុលភាពដូចវេទនា!Misery looks like prosperity and prosperity looks like misery! ជ័យជំនះយើងនេះបានសន្មតនូវសណ្ឋាននៃបរាជ័យ។This our victory has assumed the shape of defeat. ជ័យជំនះរបស់យើង ដូច្នេះត្រូវបានបញ្ចប់ដោយចាញ់សង្គ្រាម!Our victory, therefore, has ended in defeat! ដោយឈ្នះយកបានជ័យជំនះហើយ ខ្ញុំត្រូវមានភារកិច្ចត្រូវរងទុក្ខធ្ងន់ដូចមនុស្សរងទុក្ខយ៉ាងសោយសោក។Having won the victory, I am obliged to grieve as an afflicted wretch. យ៉ាងណា ណ្ហើយ តើខ្ញុំអាចចាត់ទុកថាជាជ័យជំនះរឺ?How, then, can I regard it as a victory? ជាក់ស្ដែង ខ្ញុំបានបរាជ័យដោយដៃសត្រូវផ្ទួនៗ។In reality, I have been doubly defeated by the foe. ជ័យជំនះនឹងមានប្រយោជន៍សម្រាប់អ្នកណា យើងបានពាំនាំមកនូវបាបនៃជ័យជំនះដោយសម្លាប់ពួកញាតិ និងមិត្ត លោកអើយ ពួកគេ ក្រោយពីជ័យជំនះ បានបំពាក់ទៅលើពួកគេ ហើយត្រូវបានកំចាត់ដោយសត្រូវធ្លាប់ចាញ់មានការយកចិត្តទុកដាក់វិញThey for whose sake we have incurred the sin of victory by slaying our kinsmen and friends,alas, they, after victory had crowned them, have been vanquished by defeated foes that were heedful!

ពួកបាណ្ឌវបានដើររកអឝ្វត្ថាមននៅឯអាស្រមនៃឫឞីវ្យាស។Pandavas went searching for Ashwatthama to sage Vyasa's ashram. ដោយឃើញពួកបាណ្ឌវមកដល់ដោយកំហឹងក្រោធ អឝ្វត្ថាមនដោយមានស្នៀតចុងក្រោយ លោកបានប្រើវិជ្ជាវេទដ៏សក្ដិសិដ្ឋដើម្បីដាស់សរព្រហ្មាស្ត្រពីស្មៅ ហើយបានសេពមន្តវាប្រឆាំងនឹងពួកបាណ្ឌវ និង ក្ឫឞ្ណ។On seeing the approaching angered Pandavas, Ashwatthama as a last resort, he used his sacred knowledge of the Vedas to devise a Brahmashirsha astra from a blade of grass and invoked it against the Pandavas and Krishna. ដោយឃើញនូវសរព្រហ្មាស្ត្រកំពុងទៅជិតពួកបាណ្ឌវ ក្ឫឞ្ណបានសូមឱ្យអជ៌ុនសេពមន្តហៅដូចគ្នា។On seeing the Brahmashirsha astra approaching the Pandavas, Krishna asked Arjuna to invoke the same. អជ៌ុនបានសេពមន្តលើកសរព្រហ្មាស្ត្រ ដែលលោកទទួលបានទ្រោណាចារ្យបាញ់ឆ្ពោះទៅអឝ្វត្ថាមនវិញ។Arjuna invokes Brahmashirsha astra, which he received by Dronacharya itself, towards Ashwatthama. ដោយឃើញការតម្រង់អស្ត្រប្រកបដោយឫទ្ធានុភាពទាំងពីរព្រោះជាការនាំឱ្យមានការប៉ះទង្គិចមហាវិនាសកម្ម (ភ័យន្តរាយ) ដែននឹងបណ្ដាលលោកទាំងមូលត្រូវវិនាសសាបសូន្យទាំងស្រុង ឫឞីវ្យាសបានបញ្ឈប់អាវុធទិព្វទាំងនេះពីការប៉ះទង្គិចគ្នាដោយការប្រើប្រាសនូវឫទ្ធិយោគរបស់លោក។ On seeing the two powerful astra's heading for a head on cataclysmic (catastrophic) collision that would result in the total annihilation of the entire Earth, sage Vyasa stopped these divine weapons from colliding with each other by using his yogic power. លោកបានសុំអោយអ្នកចម្បាំងទាំងពីដកអាវុធរៀងៗខ្លួន។He asked both these warriors to withdraw their respective weapons. អជ៌ុនអាចដកព្រហ្មាស្ត្រ កាលណោះអឝ្វត្ថាមនមិនអាចធ្វើអញ្ជឹងបានទេដោយហេតុថា ទ្រោណាចារ្យមិនបានបង្រៀនបុត្ររបស់ខ្លួនពីរបៀបហូតវាចេញមកទេ។Arjuna was able to withdraw his Brahmashirsha astra, while Ashwatthama could not do so as Dronocharya did not teach his son how to withdraw it. ខ្មាន់ធ្នូម្នាក់អាចសេពមន្តនិងហូតទិវ្យាស្ត្រ (អាវុធទិព្វ) ដែលអាចសេពមន្តតាមបំណងរបស់គេគ្រប់ពេលវេលា។An archer who is able to invoke and withdraw any Divyastra (Divine Weapon) can invoke it as many times as he wishes. ទ្រោណាចារ្យ បានបង្រៀនអជ៌ុនហូតព្រហ្មាស្ត្រប៉ុន្តែលោមិនបានបង្រៀនរបៀបហូតទៅឱ្យអឝ្វត្ថាមនឡើយ ដោយហេតុតែមានការកំរិតដោយយុទ្ធសិល្ប៍របស់អឝ្វត្ថាមនដើម្បសេពមនហៅព្រហ្មាស្ត្របានតែមួយដងតែប៉ុណ្ណោះ។ Dronacharya taught Arjuna to withdraw Brahmashirsha astra but he did not do so to Aswatthama, thus limiting the power of Aswatthama to invoke Brahmashirsha astra for only one instance. យ៉ាងណាក្ដី អឝ្វត្ថាមនត្រូវបានផ្ដល់នូវជំរើសដោយរេអាវុធបាញ់ឆ្ពោះទៅកាន់ទីដែលគ្មានសត្វលោករស់នៅ អញ្ជឹងបានជាព្រហ្មាស្ត្រមិនបានបង្កទុក្ខទោសដល់អ្នកណាម្នាក់លើលោកានេះ។However, Aswatthama was given the option of deviating his weapon towards one single isolated object in a place that was not inhabited by any form of life, so that the Brahmashirsha astra does not harm anyone on Earth. ក៏បន្តែ អឝ្វត្ថាមន មិនអស់ខឹង បានតម្រង់ទៅពោះនៃឧត្តរា (មហេសីនៃអភិមន្យុ) ដែលកំពុងពពោះបុត្ររបស់អភិមន្យុ (បរិក្ឞិត) ក្នុងបំណងដើម្បីបញ្ចប់ត្រកូលពួកបាណ្ឌវ។But Ashwatthama, out of rage, directed the weapon towards the womb of Uttara (wife of Abhimanyu) who was carrying Abhimanyu's son (Parikshit) in an attempt to end the lineage of the Pandavas.ពួកបាណ្ឌវដែលមានកំហឹងចង់សម្លាប់អឝ្វត្ថាមន ប៉ុន្តែឫសីវ្យាសបានហាមប្រាមពួកបាណ្ឌវពីការធ្វើដូច្នោះព្រោះតែពួកបាណ្ឌវបានធ្វើការបោកបញ្ឆោតដើម្បីសម្លាប់គុរុរបស់ផងខ្លួនទ្រោណ។The angered Pandavas want to kill Aswatthama, but Sage Vyasa prohibited Pandavas from doing so because Pandavas themselves employed deceit to kill their own Guru Drona. ឫសីវ្យាសបានពន្យល់ថាព្រោះតែអំពើបាបដ៏ធ្ងន់ធ្ងរនៃការសម្លាប់គុររបស់ខ្លួឯង ទ្រោណដោយវិធីអធម៌ ពួកបាណ្ឌវត្រូវរងនូវសោកនាដកម្មយ៉ាងខ្លាំង និង ត្រកូលរបស់ពួកគេទាំងឡាយឈានដល់ការវិនាស។ Sage Vyasa explained that it was due to the severe sin of killing their Guru Drona by unethical means ,the Pandavas suffered severe tragedy and their entire lineage came to extinction. លើសពីនោះ ឫសីវ្យាសបានក្រើនរំលឹកដល់ពួកបាណ្ឌវថាលោកនឹងដាកបណ្ដាសាដល់ពួកបាណ្ឌវបើពួកគព្យាយាមប្រល័យជន្មាអឝ្វត្ថាមន ជាអ្នកមានរស់រៀនតែម្នាក់គត់នៃខ្សែស្រឡាយគុរុ ។Further Sage Vyasa warned Pandavas that he will curse Pandavas if they ever tried to kill Aswatthama, the lone survivor of their Gurus lineage.

ជោគវាសនា[កែប្រែ]

ឯកសារ:Ashwatthama surrenders his gem to Draupadi.jpg
Ashwatthama surrenders his gem to Draupadi

Ashwatthama had a gem which was similar to Shamantakamani on his forehead which used to protect the wearer from fear of any snakes, ghosts, demigods,demons,old age and diseases. So Ashwatthama was asked to surrender this gem. Enraged Krishna then cursed Ashwatthama that for 3000 years he will roam in the forests with blood and puss oozing out of his injuries and cry for death. Since he had no fear of death during war, death would not meet him. He will have neither any hospitality nor any accommodation; He will be in total isolation without any contact of physical communication from mankind and society; The wound caused by the removal of this gem on his forehead will not heal and his body will suffer from a host of incurable diseases forming sores and ulcers that would never heal for 3000 years" . It is believed that in Kaliyuga, his name will be "Suryakanta".[២៥]

ទ្រឹស្ដីបញ្ច្រាសគ្នាអំពីជោគវាសនារបស់អឝ្វត្ថាមា[កែប្រែ]

In a Kannada version of Mahabaratha written by Kumara Vyasa, the author claimed that he wrote Mahabaratha by listening to Sage Aswatthama. It was said in different sources and alternate theories that, in order to escape from the curse of Lord Krishna, Aswatthama approached his Parama Guru (guru's guru) Lord Parasurama, who was also an avatar of Lord Vishnu. Lord Parasurama felt pity at Aswatthama and agreed to help him. It was said that Aswatthama was only an instrument in Lord Shiva's plan to exterminate all the evil people from earth. Since it was Lord Shiva who entered into Aswatthama's body and exterminated Pandava forces, Aswatthama was absolved of all sins. It was said that Pandavas met Aswathama once again 36 years later when they were travelling to the Himalayas to seek pardon from Lord Siva for their heinous crimes in war. The description says Pandavas found Aswatthama happy in the company of Lord Parasurama and Sage Durvasa in an ashram on the banks of river Ganga and Aswatthama was found free from all curses. It was believed that Lord Parasurama and Maharishi Durvasa initiated Aswatthama into Sakthi worship, which is considered to be the supreme of all modes of worship. By worshipping Adi ParaSakthi, the mother of Lord Brahma,Lord Vishnu and Lord Shiva, Aswatthama bypassed the curse of Lord Krishna.[២៦]

It is said in ancient scriptures that "If God is angry at you, Guru can save you. But if Guru is angry at you, even God cannot save you". Alternate theories suggest that as per the words in scriptures Aswatthama sought the help of his gurus and escaped the wrath of God. Maharashi Ashwathama lives along with his mother Kripi and his maternal uncle sage Kripa, both being great yogis somewhere in the Himalayas.[២៧]

អឝ្វត្ថាមា និង ព្រហ្មឝិរឝាត្រា[កែប្រែ]

Ashwatthama sought the knowledge of Brahmashirsha astra from his father Drona. Dronacharya taught Ashwatthama only to invoke Brahmashirsha astra, but does not teach him how to withdraw it. This was because Drona earlier gave his word to Arjuna that he will make Arjuna the greatest archer. So in order to fulfill his promise Drona gave only partial knowledge of Brahmashirsha astra to Ashwatthama but he gave full knowledge to Arjuna.Drona was bound by his word to Arjuna, so later he was also forced by circumstances to cut off the thumb of Karat prince Ekalavya because he seemed superior in skill to Arjuna.[២៨] Ashwatthama had a partial knowledge in the context of Bramhashirastra. He only knew how to invoke it, but did not know how to withdraw it.If an archer is aware of both the invocation and withdrawal of any celestial weapon, then he can invoke it as many times as he wants. Hence, to avoid Ashwatthama from invoking Bramhashirastra multiple times, Dronacharya only gives a partial knowledge about it. If an archer invokes Bramhashirastra once, it not only destroys the target, but also leads to a famine in the region for 12 years. If a Bramhashirastra is invoked twice, then it can even lead to draining of the entire ocean on Earth.

ទ្វេគ្រោះរបស់ទុរយោធន[កែប្រែ]

When Duryodhana was lying in the battle field, awaiting death, badly bruised by the wounds inflicted by Bhima. He kept his three fingers in a raised position and was unable to speak. All the efforts made by his men to understand the meaning proved to be futile. Seeing his plight Krishna approached him and said "I know what issues occupied your mind. I will address them".Krishna identified the issues as - not building a fort around Hastinapur, not persuading Vidura to fight the battle, not making Ashwatthama the commander-in-chief after the death of Dronacharya.On hearing this Duryodhana closed all the fingers and rested. Duryodhana concluded that these 3 factors should have surely brought him victory.If he had built a fort around Hastinapur,he could have totally avoided the war in the first place and he don't have to worry about the power of Pandavas. If Vidura fought on his side,he would have the best strategist, even better than Lord Krishna. At last only Duryodhana came to the conclusion that Lord Krishna is in fact the avatar of Lord Vishnu.If Duryodhana had made Ashwatthama as the commander of the army after the death of Drona,victory would have surely be his as Ashwatthama was the avatar of Lord Shiva.[២៩] No one can handle a 'furious' Ashwatthama, the part incarnate of Lord Shiva.Lord Shiva is pleasing most of the time but no one in the entire universe can handle a furious Lord Shiva.Similarly all Duryodhana need to do to win the war was to make Ashwatthama furious. Just like Pandavas had Lord Krishna, the avatar of Lord Vishnu, Duryodhana had the avatar of Lord Shiva, but he never utilized Ashwatthama.The remorse about under utilizing Ashwatthama prompted Duryodhana to rethink and made Ashwatthama the commander of his army after the war,after his defeat.[៣០] These events led to the complete destruction of Pandava army and lineage and at the end the victorious Pandavas felt like the looser.After the night raid of Ashwatthama on Pandava camp Duryodhana felt like he had won the war, as the Pandavas lost everything and everyone they care about.[៣១]

សិល្បៈជាអ្នកចម្បាំងមួយរូប[កែប្រែ]

In Udyoga Parva of Mahabarath, Bhishma declared Ashwatthama as a mighty Maharathi, or a warrior capable of fighting 60,000 warriors simultaneously; circumspect in his mastery of all forms of weapons and combat skills.[៣២]

The mighty bowman (Aswatthaman) who is Drona's son surpasseth all bowmen. Acquainted with all modes of warfare, and of unbaffled weapons, he is a Maharatha. Like the wielder of Gandiva(Arjuna), the shafts of this warrior, shot from his bow, proceed in a continuous line, touching one another. If he wishes it, this Maharatha is capable of consuming the three worlds. Engaged in austerities in his hermitage, he has, by these, increased both his fury and energy. Possessed of great intelligence, he has been favored by Drona with (the gift of all) celestial weapons. Amongst the warriors of both armies there is no one who can be regarded as his peer. On even a single car he can annihilate the very army of the celestials.Possessed of a strong frame, he can split the very mountains by the flaps of his bow-string, striking against the leathern fence on his left arm. Endued with innumerable qualities, this smiter of fierce effulgence will wander (over the field of battle), incapable of being withstood like Yama(the lord of death) himself, mace in hand. Resembling the fire at the end of the Yuga as regards his fury, possessed of leonine neck, and endued with great lustre, Aswatthaman will extinguish the embers of this battle between the Bharata's.

In Drona Parva of Mahabarath, it gives a detailed explanation of the skill of Drona's son Aswatthaman.[៣៣]

Obtaining all the secrets regarding celestial weapons with every detail, the son of Saradwat's daughter has become a second Drona, and a great hero. Aswatthaman is equal to Karna in knowledge of weapons, to Purandara in battle, to Kartavirya in energy, and Vrihaspati in wisdom. In fortitude, that youth is equal to a mountain, and in energy to fire. In gravity, he is equal to an ocean, and in wrath, to the poison of the snake. He is the foremost of all car-warriors in battle, a firm bowman, and above all fatigue. In speed he is equal to the wind itself and he careens in the thick of fight like Yama in rage. While his engaged in shooting arrows in battle, the very earth becomes afflicted. Of prowess incapable of being baffled, hero is never fatigued by exertions. Purified by the Vedas and by vows, he is a thorough master of the science of arms, like Rama, the son of Dasharatha. He is like the ocean,incapable of being agitated.

ឯកសារយោង[កែប្រែ]

  1. Pilot Baba. Pilot Baba and Maharishi Aswathama Archived 2015-06-30 at the វេយប៊ែខ ម៉ាស៊ីន. Retrieved 2015-02-15
  2. K M Ganguly (1883–1896). The Mahabharata, Book 5 Udyoga Parva, Section CLXVIII sacred-texts.com, October 2003, Retrieved 2014-02-11
  3. K M Ganguly (1883-1896). The Mahabharata, Book 13 Anusasana Parva, Section CL sacred-texts.com, October 2003, Retrieved 2014-02-11
  4. Vishnu Purana -Drauni or Asvathama as Next Vyasa Retrieved 2015-03-22
  5. Vishnu Purana -Drauni or Asvathama as Next saptarishi Retrieved 2015-02-15
  6. K M Ganguly (1883–1896) The Mahabharata, Book 8 Karna Parva, SECTION 20 sacred-texts.com, October 2003, Retrieved 2014-02-11
  7. http://www.sacred-texts.com/hin/m01/m01132.htm
  8. http://www.sacred-texts.com/hin/m07/m07193.htm
  9. http://spokensanskrit.de/index.php?tinput=azvatthAma&direction=SE&script=HK&link=yes&beginning=
  10. K M Ganguly(1883-1896). The Mahabharata,Book 5 Udyoga Parva,Section CLXVIII sacred-texts.com,October 2003,Retrieved 2013-11-14
  11. J.L Shastri. "The Siva Purana - The Complete Set in 4 Volumes".Motilal Banarsidass Publishers Pvt Ltd; 2008 Edition
  12. id=7DYnAgAAQBAJ&pg=PT114&lpg=PT114&dq=ashwathama+narayanastra&source=bl&ots=4Xffl7YUwm&sig=pXITzKAcwWb9igoWv2V5XPog8XI&hl=en&sa=X&ei=4futVKuPKMzGuAT35ICwAQ&ved=0CC8Q6AEwAzgK#v=onepage&q=ashwathama%20narayanastra&f=false The Puffin Mahabharat By Namita Gokhale Aswathama uses Narayana astra
  13. K M Ganguly(1883-1896). The Mahabharatha Book 7: Drona page 478-479 Aswathama defeated Satyaki,Bhima Drishtadumna,October 2003,Retrieved 2015-01-13
  14. K M Ganguly(1883-1896). The Mahabharatha Book 9: Shalya Parva section 64 Asvathama speaking to Duryodhana,Kripa and Kritavarma,October 2003,Retrieved 2015-04-17
  15. K M Ganguly(1883-1896). The Mahabharatha Book 9: Shalya Parva section 65 Duryodhana speaking to Asvathama,Kripa and Kritavarma,October 2003,Retrieved 2015-04-17
  16. K M Ganguly(1883-1896). The Mahabharatha Book 10: Sauptika Parva section 5 Asvathama speaking to Kripa and Kritavarma,October 2003,Retrieved 2015-04-17
  17. K M Ganguly(1883-1896). The Mahabharatha Book 10: Sauptika Parva section 7 Asvathama praying to Lord Siva,October 2003,Retrieved 2015-04-17
  18. K M Ganguly(1883-1896). The Mahabharatha Book 10: Sauptika Parva section 7 Lord Siva blessing Ashvatthama,October 2003,Retrieved 2015-04-17
  19. K M Ganguly(1883-1896). The Mahabharatha Book 10: Sauptika Parva section 8 Ashvatthama killing Dhrishtadyumna ,October 2003,Retrieved 2015-04-17
  20. K M Ganguly(1883-1896). The Mahabharatha Book 10: Sauptika Parva section 9 Ashvatthama killing Dhrishtadyumna ,October 2003,Retrieved 2015-04-17
  21. K M Ganguly(1883-1896). The Mahabharatha Book 10: Sauptika Parva section 9 Duryodhana praising Ashvatthama ,October 2003,Retrieved 2015-04-17
  22. Smith, John. "The Mahabharata : an abridged translation". Penguin Books, 2009, p. 565
  23. Smith, John. "The Mahabharata: an abridged translation". Penguin Books, 2009, p. 565
  24. K M Ganguly(1883-1896). The Mahabharatha Book 10: Sauptika Parva section 10 [តំណភ្ជាប់ខូច] Yudishtira crying over the death of Upapandavas ,October 2003,Retrieved 2015-04-17
  25. K M Ganguly(1883-1896). The Mahabharata,Book 10: Sauptika Parva Section 16 sacred-texts.com,October 2003,Retrieved 2014-07-04
  26. Kumara Vyasa Kumara Vyasa Mahabratha, August 2014, Retrieved 2014-08-01
  27. Pilot Baba. [ http://www.pilotbaba.org/himalayan-masters/ashwathama.htm Archived 2015-06-30 at the វេយប៊ែខ ម៉ាស៊ីន. Pilot Baba and Maharishi Aswathama] Retrieved 2015-02-15
  28. K M Ganguly (1883–1896). The Mahabharata,Book 1 Adi Parva, Section CLXVIII sacred-texts.com,October 2003, Retrieved 2015-02-11
  29. J.L Shastri. "The Siva Purana - The Complete Set in 4 Volumes".Motilal Banarsidass Publishers Pvt Ltd; 2008 Edition
  30. K M Ganguly(1883-1896). The Mahabharatha Book 9: Shalya Parva section 65 Duryodhana speaking to Asvathama,Kripa and Kritavarma,October 2003,Retrieved 2015-04-17
  31. K M Ganguly(1883-1896). The Mahabharatha Book 10: Sauptika Parva section 10 [តំណភ្ជាប់ខូច] Yudishtira and Pandavas crying over the death of Upapandavas and Panchalas,October 2003,Retrieved 2015-04-17
  32. K M Ganguly(1883-1896). The Mahabharata,Book 5 Udyoga Parva,Section CLXVIII sacred-texts.com,October 2003,Retrieved 2013-11-14
  33. K M Ganguly(1883-1896 The Mahabharata,Book 7 Drona Parva,Section CXCV sacred-texts.com,October 2003,Retrieved 2014-05-18

តំណខាងក្រៅ[កែប្រែ]

Original text online ទំព័រគំរូ:Sa icon