Jump to content

អសង្ខេយ្យកប្ប

ពីវិគីភីឌា

អសង្ខេយ្យ

[កែប្រែ]

សូមមើលផងដែរ អសង្ខេយ្យ

និយមន័យ

[កែប្រែ]

អសង្ខេយ្យ អៈសង់-ខៃ បា. ( គុ. ) ដែល​ច្រើន​រាប់​ពុំ​អស់, ដែល​រាប់​ពុំ​បាន​ប្រមាណ​ពុំ​អស់ : ច្រើន​ជា​អសង្ខេយ្យ (ប្រើ​ក្លាយ​ជា អសង្ខៃយ ក៏​មាន) ។ ន. ឈ្មោះ​សំខ្យា​ចំនួន​មួយ​រយ​សែន​មហា​កថាន (មាន ១៤០ សូន្យ) ។ អសង្ខេយ្យ​អប្បមេយ្យ ច្រើន​រាប់​ពុំ​បាន​ស្មាន​ឬ​បៀប​ប្រដូច​ពុំ​កើត... : មាន​ផលានិសង្ស​ជា​អសង្ខេយ្យ​អប្បមេយ្យ ។ (វចនានុក្រមសម្តេច ជួន ណាត)

កប្បទាំង ៤ យ៉ាងមាន

១. អាយុកប្ប ជាអាយុខ័យរបស់មនុស្ស

២. អន្តរកប្ប ស្មើនឹងរយៈពេលដែលមនុស្សមានអាយុ ១អសង្ខេយ្យឆ្នាំ ក្នុង១០០ឆ្នាំ ខ័យចុះ(ថយចុះ) ១ឆ្នាំៗ រហូតដល់នៅសល់១០ឆ្នាំស្លាប់ រួចហើយក្នុង ១០០ឆ្នាំ ខ័យឡើង(កើនឡើង) ១ឆ្នាំៗ រហូតដល់ មនុស្សមានអាយុ ១អសង្ខេយ្យវិញ

៣. អសង្ខេយ្យកប្ប ស្មើនឹង ៦៤ អន្តរកប្ប

៤. មហាកប្ប ស្មើនឹង ៤ អសង្ខេយ្យកប្ប ឬស្មើនឹង ២៥៦អន្តរកប្ប ។

អសង្ខេយ្យកប្ប

[កែប្រែ]

១អសង្ខេយ្យកប្ប=៦៤ អន្តរកប្ប

អសង្ខេយ្យកប្ប មាន ៤ យ៉ាង

១. សំវដ្តអសង្ខេយ្យកប្ប ជារយៈពេលដែលសកលលោកកំពុងតែវិនាស ស្មើនឹង ១៦អន្តរកប្ប

២. សំវដ្តដ្ឋាយីអសង្ខេយ្យកប្ប ជារយៈពេលដែលគ្មានអ្វីៗទាំងអស់បន្ទាប់ពីសកលលោកវិនាស ស្មើនឹង ១៦អន្តរកប្ប

៣. វិវដ្តអសង្ខេយ្យកប្ប ជារយៈពេលដែលសកលលោកកំពុងចាប់ផ្តើម កកើត ស្មើនឹង ១៦អន្តរកប្ប

៤. វិវដ្តដ្ឋាយីអសង្ខេយ្យកប្ប ជារយៈពេលដែលសកលលោក កំពុងថិតនៅបន្ទាប់ពីកើតឡើង ពេញបរិបូរណ៍ហើយ ស្មើនឹង ១៦អន្តរកប្ប ។

ការប្រៀបធៀប

[កែប្រែ]

ក្នុងគំនរគ្រាប់ស្ពៃដែលមានបណ្តោយនិងទទឹង ១យោជន៍ៗ កាលកន្លងទៅ១០០ឆ្នាំ ទើបនាំគ្រាប់ស្ពៃនោះចេញ ១គ្រាប់ គ្រប់ៗ ១០០ឆ្នាំយ៉ាងនេះ សូម្បីគ្រាប់ស្ពៃនោះអស់ទៅ ក៏មិនទាន់អស់អាយុនៃអសង្ខេយ្យកប្ប ។