កប្ប

ពីវិគីភីឌា

កប្ប​មាន​ ៤ យ៉ាង​គឺ ៖ ១‑អាយុកប្ប ២‑អន្តរកប្ប ៣‑អសង្ខេយ្យកប្ប និង ៤‑មហាកប្ប

អាយុកប្ប[កែប្រែ]

សម័យ​ណា​ដែល​មនុស្ស​មាន​អាយុ​ឡើង​ដល់ ១ អសង្ខេយ្យ​ឆ្នាំ ឬ​ថយ​ចុះ​មក​រហូត​ដល់ ១០ ឆ្នាំ ជាអាយុក្ខ័យ កាន់​យក​តាម​កេណ្ឌ​អាយុ​របស់​មនុស្ស​ក្នុង​សម័យ​កាល​នោះ​ជា «អាយុកប្ប» ។ ដូច​ក្នុង​សម័យ​ពុទ្ធកាល អាយុខ័យ​របស់​មនុស្ស​មាន​ចំនួន ១០០ ឆ្នាំ រាប់​ថា ១០០ ឆ្នាំ ជា​អាយុកប្ប ។ ក្នុង​បច្ចុប្បន្ន​កាល​នេះ អាយុខ័យ​របស់​មនុស្ស​មាន ៧៥ ឆ្នាំ ចាត់​ថា អាយុ ៧៥ ឆ្នាំ​នេះ ជា​អាយុកប្ប ។

អន្តរកប្ប[កែប្រែ]

ពិធី​រាប់​អន្តរកប្ប​ដូច្នេះ​គឺ​ក្នុង​សម័យ​ដើម​កប្ប​មនុស្ស​មាន​អាយុ​វែង​រហូត ១ អសង្ខេយ្យ​ឆ្នាំ​ជា​អាយុកប្ប រហូត​ថយ​ចុះ​មក​ដល់ ១០ ឆ្នាំ ហើយ​ក៏​ឡើង​ទៅ​វិញ​រហូត​ ១ អសង្ខេយ្យ​ឆ្នាំ​ទៀត ហើយ​ថយ​ចុះ​មក​ដល់ ១០ ឆ្នាំ​វិញ ហើយ​ឡើង​ពី​ ១០ ឆ្នាំ ទៅ​ដល់ ១ អសង្ខេយ្យ ១ គូ​នេះ​ហៅ​ថា «១ អន្តរកប្ប» ។

អសង្ខេយ្យកប្ប[កែប្រែ]

ចំនួន​អន្តរកប្ប​ដូច​ពោល​មក​ហើយ កាល​គ្រប់ ៦៤ អន្តរកប្ប រាប់​ជា «១ អសង្ខេយ្យកប្ប» ។

អាចារ្យ​ខ្លះ​ពោល​ថា ២០ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប អាចារ្យ​ខ្លះ​ទៀត​ពោល​ថា ៨០ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប អាចារ្យ​ហោរាសាស្ត្រ​បុរាណ​ថា ១៤ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប ។

អសង្ខេយ្យកប្ប​មាន ៤ យ៉ាង​គឺ ៖
១‑សំវដ្ដ​អសង្ខេយ្យកប្ប
២‑សំវដ្ដដ្ឋាយី​អសង្ខេយ្យ
៣‑វិវដ្ស​អសង្ខេយ្យ
៤‑វិវដ្ដដ្ឋាយី​អសង្ខេយ្យ

សំវដ្ដ​អសង្ខេយ្យកប្ប[កែប្រែ]

ខណៈ​ដែល​ចក្រវាល​មាន​ចំនួន ១ សែន​កោដិ​ចក្រវាល​កំពុង​វិនាស​ហៅ​ថា «សំវដ្ដ​អសង្ខេយ្យកប្ប» មាន​វចនត្ថៈ​ថា «កប្ប​កំពុង​វិនាស​ឈ្មោះ​ថា សំវដ្ដៈ» ។

សំវដ្ដដ្ឋាយី​អសង្ខេយ្យ[កែប្រែ]

ចក្រវាល​ដែល​ត្រូវ​វិនាស​អស់​ដោយ​មិន​មាន​អ្វី​សេស​សល់ មាន​តែ​ភាព​ទទេ​ហៅ​ថា «សំវដ្ដដ្ឋាយី​អសង្ខេយ្យ» មាន​វចនត្ថៈ​ថា «ចក្រវាល​ដែល​បាន​វិនាស​ទៅ​ហើយ មាន​តែ​ភាព​វិនាស​តាំង​នៅ​ហៅ​ថា សំវដ្ដដ្ឋាយី» ។

វិវដ្ដអសង្ខេយ្យ[កែប្រែ]

កាល​ចក្រវាល​ត្រូវ​វិនាស​អស់​រលីង​ហើយ ក៏​ផ្ដើម​កកើត​ឡើង​ថ្មី​ហៅ​ថា «វិវដ្ដអសង្ខេយ្យ» មាន​វចនត្ថៈ​ថា «កប្ប​ដែល​កើត​ឡើង ឬ​ចម្រើន​កើត​ឡើង​តាម​លំដាប់​ហៅ​ថា វិវដ្ដៈ» ។

វិវដ្ដដ្ឋាយី​អសង្ខេយ្យ[កែប្រែ]

ចក្រវាល​ដែល​ផ្ដើម​ឡើង​សាថ្មី​នោះ បាន​តាំង​នៅ​ជា​ប្រក្រតី សែន​កោដិ​ចក្រវាល ផែនដី ភ្នំ ដើម​ឈើ មហាសមុទ្រ ស្ទឹង ព្រះអាទិត្យ ព្រះចន្ទ តារា​ផ្សេងៗ មនុស្ស សត្វ ក៏​មាន​ប្រាកដ​គ្រប់​យ៉ាង​ហៅ​ថា «វិវដ្ដដ្ឋាយី​អសង្ខេយ្យ» មាន​វចនត្ថៈ​ថា «កប្ប​ដែល​ចម្រើន​ឡើង​ព្រម​ហើយ ដោយ​ស្ថានទី​ផ្សេងៗ និង​តាំង​នៅ​ជា​ប្រក្រតី​ហៅ​ថា វិវដ្ដដ្ឋាយី» ។

មហាកប្ប[កែប្រែ]

ការ​រាប់​ឲ្យ​គ្រប់​ទាំង ៤ អសង្ខេយ្យកប្ប​ដូច​ពោល​មក​នេះ​ឯង​ស្មើ​នឹង «១ មហាកប្ប» ។

ប្រភេទនៃកប្ប[កែប្រែ]

កប្ប (kalpa) គឺកាលដ៏យូរអង្វែងតាមការត្រាស់ដឹងរបស់ព្រះពុទ្ធអង្គ ។ កប្បចែកចេញជាពីរ គឺ សុញ្ញកប្ប និង អសុញ្ញកប្ប ។

សុញ្ញកប្ប[កែប្រែ]

គឺកប្បគ្មានព្រះពុទ្ធត្រាសដឹង ។ សុញ្ញកប្ប​មាន​ ៤ យ៉ាង​គឺ ៖

សំវដ្ដដ្ឋាយី​អសង្ខេយ្យ វិវដ្ដ​អសង្ខេយ្យ

  • សុញ្ញអន្តរកប្ប បាន​ដល់​អន្តរកប្ប​ដែល​មិន​មាន​ព្រះពុទ្ធ​ត្រាស់ដឹង
  • សុញ្ញអាយុកប្ប បាន​ដល់​ក្នុង​រវាង​មនុស្ស​មាន​អាយុ​វែង​ច្រើន​ជាង​មួយ​សែន​ឆ្នាំ​ឡើង​ទៅ និង​តិច​ជាង​មួយ​រយ​ឆ្នាំ​ចុះ​មក ។

តើ​សុញ្ញកប្ប​សំដៅ​ដល់​កប្ប​យ៉ាង​ណា ? ក្នុង​អដ្ឋកថា​បញ្ជាក់​ច្បាស់​ថា «ដែល​ឈ្មោះ​ថា សុញ្ញកប្ប សំដៅ​ដល់​កប្ប​ដែល​មិន​មាន​ព្រះពុទ្ធ​ ព្រះបច្ចេកពុទ្ធ និង​ស្ដេច​ចក្រពត្តិ កើត​ក្នុង​កប្ប​នោះ» ។

អសុញ្ញកប្ប[កែប្រែ]

អសុញ្ញកប្ប មកពី អ + សុញ្ញ + កប្ប
អ = មិន ឬ គ្មាន
សុញ្ញ = សូន្យ
ដូចនេះអសុញ្ញកប្ប មានន័យថា កប្បមិនសូន្យ ឬ កប្បមានព្រះពុទ្ធ២៨អង្គព្រះពុទ្ធត្រាស់ដឹង
អសុញ្ញកប្បមាន ៥ គឺ៖
សារកប្ប មានព្រះពុទ្ធត្រាស់ ១ អង្គ ។
មណ្ឌកប្ប មានព្រះពុទ្ធត្រាស់ ២ អង្គ ។
វរកប្ប មានព្រះពុទ្ធត្រាស់ ៣ អង្គ ។
សារមណ្ឌកប្ប មានព្រះពុទ្ធត្រាស់ ៤ អង្គ ។
ភទ្ទកប្ប មានព្រះពុទ្ធត្រាស់ ៥ អង្គ ។

អសុញ្ញកប្ប
ឈ្មោះកប្ប ព្រះត្រាស់ដឹងក្នុងអសុញ្ញកប្ប អាយុកាលនៃកប្បនីមួយៗ អាយុកាលនៃអសុញ្ញកប្ប
កប្ប
កប្ប
កប្ប
កប្ប
កប្ប
កប្ប
កប្ប
កប្ប
កប្ប
កប្ប