អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ
អត្ថបទនេះ ត្រូវការការដកស្រង់ ឬ ឯកសារយោងបន្ថែមសម្រាប់ការផ្ទៀងផ្ទាត់ (April 2021) |
អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ | |
---|---|
Summary | |
ប្រភេទអាកាសយានដ្ឋាន | សាធារណៈ |
ប្រតិបត្តិករ | អាកាសយានដ្ឋានកម្ពុជា |
បម្រើការ | រាជធានីភ្នំពេញ |
ទីតាំង | ខេត្តកណ្ដាល, ប្រទេសកម្ពុជា |
បើក | ២០២៥(រំពឹងទុក) |
មជ្ឈមណ្ឌល | |
កូអរដោនេ | 11°21′46.5″N 104°54′59.8″E / 11.362917°N 104.916611°E |
Map | |
ផ្លូវរត់ | |
ទំព័រគំរូ:Infobox airport/datatable |
អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ [១] [២] [៣] គឺជាអាកាសយានដ្ឋានអន្តរជាតិ ដែលកំពុងសាងសង់ក្នុងខេត្តកណ្តាល ប្រទេសកម្ពុជា។ ស្ថិតនៅចម្ងាយប្រហែល ៣០-៤០ គីឡូម៉ែត្រ ភាគខាងត្បូងនៃរាជធានីភ្នំពេញ វាត្រូវបានគេរំពឹងថានឹងដំណើរការពេញលេញនៅឆ្នាំ២០២៥ ហើយនឹងជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានស្រាប់ជាព្រលានយន្តហោះសំខាន់របស់ទីក្រុង។ [៤] ព្រលានយន្តហោះនេះនឹងមានផ្ទៃដីជាង ២៦០០ ហិកតា (៦៤០០ អា) ក្នុងខេត្តកណ្តាល ។ នៅពេលសាងសង់រួចរាល់ វានឹងក្លាយជាអាកាសយានដ្ឋានធំជាងគេទីប្រាំបួននៅក្នុងពិភពលោក និងត្រូវបានកំណត់ថាជាព្រលានយន្តហោះលំដាប់ 4F ។ [៥]
និរុត្តិសាស្ត្រ
[កែប្រែ]ឈ្មោះ តេជោ គឺជាឋានន្តរស័ក្តិដែលព្រះមហាក្សត្រខ្មែរនិង តាខ្មៅ ប្រគល់នាមឲ្យជាមេទ័ព សំដៅទៅលើវិញ្ញាណអ្នកតានៃក្រុងតាខ្មៅ ដែលជាទីរួមខេត្តកណ្តាល ជាខេត្តដែលមានអាកាសយានដ្ឋានស្ថិតនៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឈ្មោះថ្មីនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ខណៈចុះពិនិត្យអាកាសយានដ្ឋានថ្មី។ ពាក្យថា «តេជោ» គឺសំដៅលើប្រវត្តិសាស្ត្រខ្មែរ ដែលព្រះមហាក្សត្រទ្រង់ប្រទានងារដល់អតីតមេទ័ពខ្មែរ តេជោមាស និងតេជោយ៉ត ដែលធ្វើប្រតិបត្តិការលើទឹកដីនៃ ខេត្តកណ្តាល ។ លោកក៏បានបញ្ជាក់ថា «តេជោ» បង្ហាញពីភាពខ្លាំងនៃរបបរាជានិយមរបស់ព្រះរាជាណាចក្រ។
សូមមើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "Cambodia's New Airport Named Techo Takhmau International Airport". freshnewsasia.com. 9 December 2021. Retrieved December 9, 2021.
- ↑ "ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នឹងត្រូវប្រសិទ្ធិនាមជា«អាកាសយានដ្ឋានអន្តរជាតិតេជោ»". https://www.kampucheathmey.com/local-news/242615/.
- ↑ "BREAKING NEWS: PM to Name the New Phnom Penh Airport as".
- ↑ "New Phnom Penh Airport New Airport Profile | CAPA". centreforaviation.com.
- ↑ "New US$1.5 billion Phnom Penh Airport Set for 50% Completion by End 2021". www.construction-property.com. 23 February 2021. Retrieved April 10, 2021.