Jump to content

អាកាសយានដ្ឋាន ដុង ហ៊យ

ពីវិគីភីឌា

17°30′54″N 106°35′26″E / 17.51500°N 106.59056°E / 17.51500; 106.59056Coordinates: 17°30′54″N 106°35′26″E / 17.51500°N 106.59056°E / 17.51500; 106.59056


អាកាសយានដ្ឋាន ដុង​ ហ៊យ (នៅភាសាវៀតណាម Cảng hàng không Đồng Hới ឬ Sân bay Đồng Hới) គឺជា អាកាសយានដ្ឋានមួយ ដែលមានទីតាំង នៅក្នុងឃុំ ឡក នីញ ចំងាយ៦គីឡូម៉ែត នៃភាគខាងជើង ពីទីក្រុង ដុង ហ៊យ ដែលជាទីក្រុងធំនៃខេត្ត ឃ្វង ប៉ីញ ដែលជាខេត្ត នៅប្រទេសវៀតណាមខាងជើង ដែលមានចំងាយ៥០០គីឡូម៉ែត ពីទីក្រុង ហាណូយ ប៉ែកអាគ្នេយ៍ ។

អាកាសយានដ្ឋាននេះ មានទំហំដី ១៧៣ហិចតានៅឈូងសមុទ្រចិនខាងត្បូង ។ ពួកអាណានិគមបារាំង បានសាងសង់អាកាសយានដ្ឋាននេះនៅ ក្នុងទសវត្សទី៣០ ដើម្បីជួយសង្រ្គាមលើកទីមួយនៅឥណ្ឌូចិន ហើយនិង វៀតណាមខាងជើង បានរៀបចំវាជាថ្មីនៅទសវត្សទី៥០ សម្រាប់សង្គ្រាមវៀតណាម[]

ប្រវត្តិ

[កែប្រែ]
ទិដ្ឋភាពនៅក្នុងអាកាសយានដ្ឋាន
ទិដ្ឋភាពទីលានយន្តហោះ

ព្រលានយន្តហោះ ដុង ហ៊យ បានបង្កើតឡើងដោយពួកអាណានិគមបារាំងក្នុងឆ្នាំ ១៩៣០​ដល់ឆ្នាំ ១៩៥៤ ។ ហើយអាកាសយានដ្ឋានត្រូវបានប្រើដោយ វៀតណាមខាងជើងក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់សមរភូមិ ដែលស្ថិតនៅក្នុងតំបន់វៀតណាមខាងត្បូង ជាពិសេសក៏បានឆ្លងកាត់តាមបណ្តោយទីក្រុងហូជីមិញផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នៅកំឡុងពេលសង្រ្គាមវៀតណាម ការហោះហើរនេះមិនមានមូលដ្ឋាននៅវៀតណាមខាងជើងទេ ហើយដុង ហ៊យ ត្រូវបានគេដឹងថាបានធ្វើការវាយលុកទៅកប៉ាល់អាមេរិក នៅក្នុងសមុទ្រចិនខាងត្បូង ។ រីឯពួកសកកម្មប្រយុទ្ធរបស់វៀតណាមខាងជើងក៏បានចេញឆ្ងាយពីព្រលានយន្តហោះ កេ ហ្កាត ដែលនៅជិតឧទ្យានជាតិ ផូង ណាកេ បាង[]

អាកាសយានដ្ឋាននេះគឺស្ថិតនៅលើទឹកដីដែលហូជីមិញ ធ្វើការចុះចតសំរាប់សួរសុខទុកប្រជាជន វៀតណាមខាងជើងនៅ ឃ្វួង ប៉ីន នៅពេលសង្រ្គាមវៀតណាម គាត់បានចុះចតនៅម៉ោង ៨:៣០នាទីព្រឹក ហើយត្រឡប់ទៅ ហានណូយវិញនៅម៉ោង ។


សេចក្ដីបញ្ជាក់

[កែប្រែ]