អាតុល

ដោយវិគីភីឌា
Jump to navigation Jump to search

អាតុល ជា​កងផ្កាថ្ម​ដែលរុំព័ទ្ធ​ឡាហ្គូន​មួយទាំងស្រុង​ឬដោយផ្នែក។ អាតុល​ក៏ជាប្រភេទ​កោះ​មួយដែរ។

របាយ[កែប្រែ]

អាតុល​ច្រើនមាននៅ​សមុទ្រនិង​មហាសមុទ្រ​ក្នុងតំបន់ត្រូពិច​និងអនុត្រូពិច។ នេះបណ្ដាលមកពី​នៅតាមតំបន់នោះ​ទឹកមាន​កំដៅក្ដៅល្មម អនុគ្រោះ​​ដល់ការដុះលូតលាស់​​របស់ផ្កាថ្មដែលបង្កើត​បានជា​ទីទួល។ អាតុល​ភាគច្រើន​មាននៅ​មហាសមុទ្រប៉ាស៊ីហ្វិក (ជាពិសេស​ផ្ដុំគ្នានៅ​កំរងកោះទូអាមុទូ កំរងកោះខារ៉ូលីន កំរងកោះម៉ាស្សល កំរងកោះខូរ៉លស៊ី និង នៅតាម​ក្រុមកោះគីរីបាទី ទូវ៉ាលូ និង តូកេឡាវ) និងនៅ​មហាសមុទ្រឥណ្ឌា (កំរងកោះម៉ាល់ឌីវ កំរងកោះឡាក់កាឌីវ កំរងកោះឆាហ្គោស ជាដើម)។ នៅ​មហាសមុទ្រអាត្លង់ទិក​​មិនសូវមាន​ក្រុមអាតុល​ធំៗទេ លើកលែងតែ​អាតុល​ទាំង៨ ដែលនៅ​ខាងកើត​ប្រទេស​នីការ៉ាហ្គ័រ

កំណកំណើត[កែប្រែ]

រូបជីវចលបង្ហាញពីកំណកំណើតអាតុល

ពាក្យអាតុល​ត្រូវបានហៅដំបូង​​ដោយធម្មជាតិវិទូ​អង់គ្លេស​ឆាល ដាវីន។ ដាវីន បានពន្យល់ពី​កំណកំណើត​​អាតុល​​ផ្កាថ្ម​នៅ​ប៉ាស៊ីហ្វិកខាងត្បួង​(ឆ្នាំ១៨៤២) បន្ទាប់ពី​ធ្វើការសង្កេត​និងសិក្សា​រយៈពេល៥ឆ្នាំ​(១៨៣១-១៨៣៦)។ លោកបាន​ពន្យល់ថា​ភ្នំភ្លើងខ្ពស់ៗ​សឹករិចរិល​ក្លាយជាទួលកោះ រួចចុងក្រោយក្លាយ​ជាអាតុល។ ផ្កាថ្ម​​ដែលនៅព័ទ្ធ​ជុំវិញ​កោះភ្នំភ្លើង​នៅតំបន់ត្រូពិច ដុះលូតលាស់​ទៅលើ ព្រមពេល​ដែលកោះសឹក​(លិចចូលទៅក្នុងសមុទ្រ) ក្លាយទៅ​ជាទួលកោះ។ ក្រោយមក​ផ្កាថ្មនៅតាម​ជាយ​ជុំវិញបន្តដុះ​លូតលាស់ ខណៈ​ផ្នែកខាងក្នុង​ស្រុតចុះ​បន្តិចម្ដងៗ​ក្លាយជា​ឡាហ្គូន ព្រោះ​ផ្នែកខាងក្នុង​មិនអនុគ្រោះ​ដល់ស្លែ​និងផ្កាថ្មដុះ។ នៅពេលមួយ​ដែលផ្នែកខាងក្នុង​ស្រុតចុះទាប​ជាងផ្ទៃសមុទ្រ មានតែ​ផ្នែកជុំវិញប៉ុណ្ណោះ​ដែលនៅសល់ ក្លាយជាអាតុល។

តំណភ្ជាប់ក្រៅ[កែប្រែ]