អាឡាំង ដឺឡុង
អាឡាំង ដឺឡុង
| |
---|---|
កើត | ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ១៩៣៥, Sceaux ប្រទេសបារាំង |
ស្លាប់ | ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ Douchy ប្រទេសបារាំង | (អាយុ ៨៨),
សញ្ជាតិ | បារាំង ស្វីស |
មុខរបរ | តារាភាពយន្ត |
លោក អាឡាំង ដឺឡុង (៨ ខែវិច្ឆិកា ១៩៣៥ - ១៨ ខែសីហា ២០២៤) គឺជា តារាសម្តែង ជនជាតិបារាំង ។ គាត់មានភាពល្បីល្បាញយ៉ាងឆាប់រហ័សតាំងពីអាយុ ២៣ ឆ្នាំ គាត់ត្រូវបានគេ ប្រៀបធៀប ទៅនឹងតារាសម្ដែងអាមេរិក លោក ជេមស៍ ឌីន។ លោក អាឡាំង ដឺឡុង មានកេរ្តិ៍ឈ្មោះល្បីរន្ទឺជាច្រើនទសវត្សរ៍ជាប់ៗគ្នា លោក អាឡាំង ដឺឡុង បាន នាំសិល្បៈទី៧របស់បារាំងឲ្យពិភពលោកបានស្គាល់កាន់តែខ្លាំងតាមរយៈភាពប៉ិនប្រសព្វ ហើយនិងរូបរាងដ៏សែសស្រស់សង្ហារបស់លោក។
ជីវិតដំបូង
[កែប្រែ]លោក អាឡាំង ដឺឡុង កើតនៅតំបន់ជាយ ក្រុងប៉ារីស ។ ឪពុកម្តាយរបស់គាត់ឈ្មោះ Édith និង Fabien Delon បានលែងលះគ្នានៅពេលដែល Delon មានអាយុ ៤ ឆ្នាំ។ [១] លោក អាឡាំង ដឺឡុងបានទៅរៀននៅសាលារ៉ូម៉ាំងកាតូលិក [២] ប៉ុន្តែគាត់ត្រូវបានគេដកចេញដោយសារអាកប្បកិរិយាមិនល្អ។
នៅពេលគាត់មានអាយុ ១៤ ឆ្នាំ លោក អាឡាំង ដឺឡុង បានចាកចេញពីសាលារៀនតែម្ដង។ បន្ទាប់មក គាត់បានធ្វើការនៅហាង លក់សាច់ របស់ឪពុកចុងមួយរយៈ។ គាត់បានចូលបម្រើ កងទ័ពជើងទឹកបារាំង បីឆ្នាំក្រោយមក។ នៅឆ្នាំ ១៩៥៣ និង ១៩៥៤ គាត់បានបម្រើការជា ទាហានជើងទឹក ក្នុង សង្គ្រាមឥណ្ឌូចិនលើកទីមួយ ។ លោក អាឡាំង ដឺឡុង បាននិយាយថា ក្នុងចំណោមការបម្រើយោធារយៈពេល ៤ ឆ្នាំរបស់គាត់ គាត់បានជាប់គុករយៈពេល ១១ ខែរដោយសារគា់ត "គ្មានវិន័យ" មានន័យថា អាកប្បកិរិយាអាក្រក់របស់គាត់បានធ្វើឱ្យគាត់ជាប់គុក។ នៅឆ្នាំ ១៩៥៦ គាត់បានត្រលប់ទៅប្រទេសបារាំងវិញបន្ទាប់ពីចេញពីកងទ័ពជើងទឹក ដោយអាក់អន់ចិត្ត ។ គាត់គ្មានលុយទេ ហើយរស់នៅលើលុយណាដែលគាត់អាចរកបាន។
ចាប់ពីឆ្នាំ ១៩៥៦ គាត់បានចាប់ផ្តើមអាជីពថ្មីនៅក្នុងវិស័យភាពយន្ត ហើយដោយសារការសហការជាមួយតារាស្រីបារាំង និងអន្តរជាតិដ៏ស្រស់ស្អាតបំផុត គាត់បានក្លាយជារូបតំណាងថ្មីនៃភាពជាបុរសយ៉ាងឆាប់រហ័ស។ រឿងស្នេហា និងទេពកោសល្យសម្ដែងរបស់គាត់បាននាំឱ្យគាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញជាង ៦០ ឆ្នាំរហូតដល់ពេលដែលគាត់បានស្លាប់។
លោក អាឡាំង ដឺឡុង បាន ទទួល មរណភាព នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្នុង ជន្មាយុ ៨៨ ឆ្នាំ។ [៣]
ប្រជាប្រិយភាព
[កែប្រែ]ភាពល្បីល្បាញ របស់ តារាបារាំង រូបនេះ ដល់ ថ្នាក់លំដាប់ពិភពលោក ពិសេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ រហូត គេ យក ឈ្មោះគាត់ មកធ្វើ ជាម៉ាកបារី នាទសវត្សរ៍ ១៩៩០ ទៀត ផង។ ក្នុងពិភព សិល្បៈ ភាពយន្ត គ្មាន នរណាម្នាក់ ដែល មិនកោតសរសើរ លោក អាឡាំង ដឺឡុង នោះឡើយ។ លោក អាឡាំង ដឺឡុង មានផលិតផលជាច្រើនដែលត្រូវបានលក់ក្រោមឈ្មោះរបស់គាត់ ចាប់តាំងពីក្រុមហ៊ុន ទឹកអប់ នាឡិកាដៃ សម្លៀកបំពាក់ វ៉ែនតា សម្ភារៈ ការិយាល័យ និង បារី ។
គ្រឿងឥស្សរយស
[កែប្រែ]- នៅ មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ែកឡាំងលើកទី 45 គាត់បានឈ្នះពានរង្វាន់ Golden Bear កិត្តិយស។ [៤]
- នៅថ្ងៃទី ២១ខែកុម្ភៈ ឆ្នាំ ១៩៩១ គាត់ត្រូវបានតែងតាំងជា សើវាលីយេរ (Chevalier de la Légion d'Honneur) និងបានតម្លើងឋានៈជា មន្ត្រី (មន្ត្រី) ក្នុងឆ្នាំ ២០០៥ គឺជាគ្រឿងឥស្សរិយយស ដែលបង្កើតឡើងដោយអធិរាជបារាំងនាមណាប៉ូលេអុងនៅឆ្នាំ១៨០២ដើម្បីជារង្វាន់លើកទឹកចិត្តដល់អ្នកមានស្នាដៃឆ្នើមខាងយោធានិងខាងស៊ីវិល។ [៥]
ឯកសារយោង
[កែប្រែ]- ↑ Alain Delon Biography (1935-)
- ↑ Cineman, About the person
- ↑ "អាឡាំង ដឺឡុង តួកុនបារាំងដ៏ល្បីល្បាញ ទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៨៨ ឆ្នាំ". RFI. 2024-08-18. Retrieved 2024-08-19.
{{cite web}}
: zero width space character in|title=
at position 25 (help) - ↑ "Berlinale: 1995 Prize Winners". berlinale.de. Archived from the original on 2017-08-08. Retrieved 2012-01-01.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ (2005-03-27)"Décret du 25 mars 2005 portant promotion et nomination". JORF 2005 (73). PREX0508238D. Retrieved on 2009-03-18.
គេហទំព័រផ្សេងទៀត
[កែប្រែ]- alaindelon.ch Archived 2012-03-28 at the វេយប៊ែខ ម៉ាស៊ីន., his official website
- អាឡាំង ដឺឡុង នៅក្នុង Internet Movie Database