អៀង សារី

ដោយវិគីភីឌា
Jump to navigation Jump to search
លោក អៀង សារី អតីត​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​របប​កម្ពុជាប្រជាធិបតេយ្យ ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឃុំ​ខ្លួន​ជា​ បណ្តោះ​អាសន្ន​ដើម្បី​រង់ចាំ​ការជម្រះ​ក្តី ពី​បទ​ថា​បាន​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​និង​ ឧក្រិដ្ឋកម្ម​សង្គ្រាម​រវាង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ ១៩៧៩ ។

ប្រវត្តិរូប​សង្ខេប[កែប្រែ]

អៀង សារី កើតនៅថ្ងៃទី២៤ខែតុលាឆ្នាំ១៩២៥។ មានទីកន្លែងនៅភូមិងាន ហ៊ ឃុំឡុង ហ៊ ស្រុកឆូ​ ថាញ់ ខេត្តត្រាវិញ វៀតណាមខាងត្បូង​។ ឪពុកឈ្មោះគឹម រៀង ជាជនជាតិខ្មែរក្រោម​ ម្តាយឈ្មោះត្រាន ទីឡូ ជាជនជាតិចិនដែលផ្លាស់ទីលំនៅមករស់នៅប្រទេសវៀតណាមជាមួយ ម្តាយឪពុករបស់នាងតាំងតែពីនាងនៅពីតូច។ អៀង​ សារីប្តូរឈ្មោះមកពីឈ្មោះវៀតណាមថាគឹម ត្រាញ់ពេលដែលគាត់ចូលទៅ ក្នុងរបបខ្មែរក្រហម។ អៀង​ សារីបានរៀបការជាមួយខៀវ ធីរិទ្ធនៅទីក្រុងប៉ារីសនៅឆ្នាំ១៩៥១។ ធីរិទ្ធបានយកឈ្មោះប្តីរបស់នាងមកដាក់ថាអៀង ធីរិទ្ធ។ បច្ចុប្បន្ន អៀង សារី និង ប្រពន្ធរបស់​ គាត់​​ អៀង ធីរិទ្ធ ឬ ខៀវ ធារិទ្ធ រស់នៅទីក្រុងប៉ៃលិន និងម្តងម្កាល​ ស្នាក់នៅទីក្រុងភ្នំពេញ

អៀង សារី អតីតនិស្សិតផ្នែកវិទ្យាសាស្ត្រ នយោបាយនៅ​សាលា​ស័របោន ប្រទេសបារាំង មានតួនាទី ជាឧបនាយករដ្ឋ​មន្រ្តី​ និង ជារដ្ឋមន្ត្រី ក្រសួងការបរទេស នៃរបបកម្ពុជាប្រជាធិបតេយ្យ ​ពី ឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ នៅឆ្នាំ ១៩៤៩ អៀង សារី បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​បារាំង ហើយ​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​១៩៥៣ ។ នៅ​ឆ្នាំ​១៩៦០ អៀង សារី ជា​គ្រូ​បង្រៀន​ផ្នែក​ប្រវត្តិសាស្ត្រ​និង​ភូមិសាស្ត្រ នៅ​សាលា​ឯកជន​មួយ​ឈ្មោះ «កម្ពុជបុត្រ» ដែល​មាន​ឈ្មោះ ហ៊ូ យន់ ជា​នាយក​សាលា ។

នៅខែ​ឧសភា ឆ្នាំ​១៩៦៣ ដោយ​ភ័យខ្លាច​អំពី​ការចាប់​ខ្លួន​របស់​រដ្ឋ​អំណាច​សង្គម​រាស្ត្រ​និយម អៀង សារី បាន​រត់​ចូល​ព្រៃ​នៅ​តាម​ព្រំដែន​ខេត្ត​កំពង់ចាម ហើយ​ក៏​បង្កើត​កងទ័ព​តស៊ូ​នៅ​ភូមិភាគ​ឦសាន ។

នៅឆ្នាំ​១៩៧០ អៀង សារី បាន​ទៅ​ហាណូយ​ដើម្បី​ទាក់ទង​ការងារ​ជាមួយ​វៀតណាម ហើយ​នៅ​ឆ្នាំ​១៩៧២ ក៏​ក្លាយ​ទៅ​ជា​អគ្គ​មេបញ្ជាការ​កងទ័ព​នៅភូមិ​ភាគ​ឦសាន ។

នៅខែ​កញ្ញា ឆ្នាំ​១៩៧៥ អៀង សារី ស្ថិត​នៅក្នុង​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា ។ នៅថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​១៩៧៥ អៀង សារី ទទួលខុសត្រូវ​កិច្ចការ​បរទេស ទាំង​បក្ស​និង​រដ្ឋ ។ នៅថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៧៦ អៀង សារី ត្រូវ​បាន​គណៈមជ្ឈិម​បក្ស តែងតាំង​ជា​ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ បរទេស ។

មាន​សេចក្តី​រាយការណ៍​មួយ​ចំនួន បាន​រាយការណ៍​ថា អៀង សារី ជា​អ្នកដឹកនាំ​ការឃោសនា​បញ្ចុះ​បញ្ចូល​និស្សិត​និង​បញ្ញវន្ត​ខ្មែរ​ជា​ច្រើន ​នាក់​នៅឯ​បរទេស ឱ្យ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ក្រោម​ហេតុផល​ថា អង្គការ​បដិវត្តន៍​កំពុង​ត្រូវការ​អ្នក​ទាំងនោះ​ជា​ចាំបាច់​ដើម្បី​ជួយ​ ក្នុង​ការកសាង​ប្រទេស​ជាតិ​ឡើង​វិញ ក្រោយ​ពី​ត្រូវ​ខ្ទេចខ្ទាំ​ដោយ​សង្រ្គាម

លោក ទុំ បូរ៉ាន់ អតីត​នាយ​ទាហាន​កង​នាវាចរណ៍​ ដែល​បាន​ធ្វើ​កម្មសិក្សា​នៅឯ​សហរដ្ឋ​ឤមេរិក​កាល​ពី​ឆ្នាំ​១៩៧៤ បាន​បញ្ជាក់​អះអាង​ថា លោក​បាន​ជួប​លោក អៀង សារី និង​លោក ជួន ប្រសិទ្ធ នៅឆ្នាំ​១៩៧៦ ហើយ​លោក​ថែម​ទាំង​បាន​បដិសេធ​សេចក្តី​អន្ទង​របស់​បង​ទី​៣​នេះ​ទៀត​ផង ដោយ​លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​ទៅ​ជួប​លោក អៀង សារី ហ្នឹង គាត់​និយាយ​ពី​រឿង​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ឈ្នះ​ហើយ ចម្រុង​ចម្រើន​មហាអស្ចារ្យ​អី​ចុះឡើង​អ៊ីចឹង​ទៅ ហើយ​ក៏​និយាយ​ថា គេ​ត្រូវការ​អ្នកចេះ​ដឹង​ទៅ​ជួយ ។ អ្នក​ដែល​មក​រៀន​ជាមួយ​ខ្ញុំ គេ​ត្រឡប់​ទៅ​វិញ ។ អ្នក​ដែល​នៅ​ជាមួយ​ខ្ញុំ​ពីរ​នាក់ គឺ គង់ ហ៊ត និង អ៊ឹង ហ៊ូយូ ផ្ញើផូសខាត មក​ពី​ស្រុក​ចិន សរសេរ​ថា ខ្ញុំ​បាន​មក​ដល់​[សណ្ឋាគារ]​ស្រុក​ចិន​ហើយ អត់​អី​ទេ ហើយ​ថ្ងៃ​ស្អែក​ហ្នឹង​នឹង​ឡើង​យន្ដហោះ​ទៅ​ស្រុក​ខ្មែរ ។ ផុត​ពី​ស្រុក​ចិន​ទៅ គឺ​បាត់​រហូត» ។

សាក្សី​ដែល​នៅរស់​ខ្លះ បាន​ឲ្យ​ដឹង​ថា ក្រោយ​ការអន្ទង​អូស​ទាញ​របស់​លោក អៀង សារី និស្សិត បញ្ញវ័ន្ត​ខ្មែរ​រាប់​ពាន់​នាក់​បាន​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ដែល​អ្នក​ទាំង​នោះ​ត្រូវ​ដាក់​ឲ្យ​រស់នៅ​ផ្តុំ​គ្នា​នៅ​មន្ទីរ​លត់ដំ​បឹង​ ត្របែក ហើយ​ខ្លះ​ទៀត ក្រោយ​មក ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ទារុណកម្ម សួរ​ចម្លើយ​និង​សម្លាប់​ចោល​នៅ​មនី្ទរ ស-​២១ ឬ​គុក​ទួលស្លែង

លោក អុង ថុងហឿង អតីត​និស្សិត​ខ្មែរ​មួយ​រូប​នៅ​ស្រុក​បារាំង បាន​វិល​ត្រឡប់​មក​មាតុ​ប្រទេស​វិញ ។ លោក​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ខ្មែរ​វិល​ត្រឡប់​ពី​បរទេស​ប្រមាណ ៤​ពាន់​នាក់ ដែល​លោក​បាន​ជួប​នោះ នៅ​មាន​ជីវិត​មិន​ដល់ ១​ពាន់​នាក់​ឡើយ សព្វថ្ងៃ​នេះ ៖ «យើង​ទាំង​អស់​គ្នា មក​ដើម្បី​ស្រុក​ទាំង​អស់​គ្នា អាហ្នឹង​គឺ​ក្នុង​ការយល់​របស់​ខ្ញុំ​នៅ​ពេល​ហ្នឹង ។ ដល់​យើង​មក​ដល់ ចេញ​ពី​ពោធិ៍ចិនតុង​ដឹក​ពួក​ខ្ញុំ​ដល់​វិទ្យាស្ថាន​បច្ចេកទេស​មិត្តភាព​ សូវៀត ក៏​គេ​ដឹក​ខ្ញុំ​ចូល​ទៅ​ក្នុង​ហ្នឹង ខ្មែរ​ក្រហម​គេ​ហៅ​ថា ជំរំ​អប់រំ ស-១៥ ។ បង​ប្អូន មិត្តភក្តិ​ខ្ញុំ​ដែល​មក​រស់​នៅ​ជាមួយ​គ្នា​ហ្នឹង ប្រហែល​ជា​ជិត ៤០០០​នាក់ ហើយ​រស់នៅ​សព្វថ្ងៃ តាម​ខ្ញុំ​ដឹង គឺ​មិន​ដល់​១០០០​នាក់​ទេ» ។

មានសេចក្ដី​រាយការណ៍ទៀតថា អៀង សារី បាន​រួមចំណែក​ក្នុង​ការអនុវត្ត​គោលការណ៍​បោស​សំឤត​និង​សម្លាប់​រង្គាល​នៅក្នុង​របប​ខ្មែរក្រហម ។

នៅក្នុង​សៀវភៅ​មួយ​ក្បាល ដែល​មាន​ចំណង​ជើង​ថា «ឆ្ងាយ​ហួស​ពី​ជើង​មេឃ ៥​ឆ្នាំ​ជាមួយ​ពួក​ខ្មែរ​ក្រហម» របស់​លោកស្រី ឡូរ៉ង់ ពិក ជា​ជនជាតិ​បារាំង​និង​ជា​អតីត​ភរិយា​របស់​មន្ត្រី​ជំនិត​ម្នាក់​របស់​លោក អៀង សារី នោះ បាន​រៀបរាប់​អំពី​ការជាប់​ទាក់ទិន​របស់ អៀង សារី ក្នុង​ការសម្លាប់​មនុស្ស ។

នៅក្នុង​ទំព័រ ១៨៤ និង​១៨៥ លោកស្រី ឡូរ៉ង់ ពិក បាន​រៀបរាប់​ដូច្នេះ​ថា ៖ «ក្រោយ ​ពី​រលក​នៃ​ការបោស​សំឤត ប្រៀប​ដូចជា​ការបង្ហូរ​ឈាម​ឲ្យ​ខ្សោះ​នោះ​មក អៀង សារី បាន​កោះហៅ​កម្មាភិបាល​ដឹកនាំ​ជា​ច្រើន​រូប ទាំង​ប្រពន្ធ​និង​កូន​ផង​នោះ មក​ពី​ភូមិ​ភាគ​ពាយ័ព្យ​ដឹកនាំ​ដោយ ឈ្មោះ ស៊ូ ។ ក្រោយពី​ការសម្រាក​មួយ​រយៈ​ខ្លី​នៅ ប-១ ឬ​ក្រសួង​ការបរទេស​មក ពួកគេ​ត្រូវ​បាន​បញ្ជូន​ជា​ផ្លូវការ ទៅ​កាន់​អង្គភាព​ពិសេស​មួយ ដើម្បី​ត្រៀម​ខ្លួន​ចេញ​ទៅ​បើក​ស្ថានទូត​នៅឯ​បរទេស ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក យើង​ទទួល​ដំណឹង​ថា អ្នក​ទាំង​នោះ​ជា "ពួក​ក្បត់" ទៅ​វិញ» ។

ពាក់កណ្កាលជីវិត[កែប្រែ]

បន្ទាប់ពីការវិលត្រឡប់មកដល់ប្រទេសកម្ពុជាគាត់បានគាត់បាននាំចូលមកគណះកម្មការកណ្ដាលនៃអ្នកធ្វើការនៃកម្ពុជានៅកញ្ញាឆ្នាំ១៩៦០។បន្ទាប់ពីគាត់ធ្លាក់នៅក្នុងសារណះរដ្ឋខ្មែរនៅថ្ងៃ១៧ មេសាឆ្នាំ១៩៧៥ គាត់បានបង្កើតបក្សសម្ព័ន្ធផ្ទាល់ខ្លួនដោយការនិរទេសទៅជួយកសាងប្រទេសកម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយការវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ពួកគេបានចាប់ខ្លួនមនុស្សជាច្រើនពេលដែលមកដល់ហើយបានបោះទៅក្នុងមន្ទីរឃុំឃាំងយ៉ាងសាហាវឃោឃៅ។ ជាមួយគ្នានោះដែរប៉ុលពតនិងអៀងសារីត្រូវបានគេកាត់ទោសហើយបានស្លាប់នៅការកាត់ទោសបន្ទាប់ពីរបបខ្មែរក្រហមដួលរលំឆ្នាំ១៩៧៩។


ការកាត់ទោស[កែប្រែ]

នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​១៩៧៩ លោក អៀង សារី ត្រូវ​បាន​កាត់ទោស​កំបាំង​មុខ​ប្រហារ​ជីវិត​និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ​ទាំង​អស់​ដោយ​តុលាការ​ប្រជាជន​បដិវត្តន៍​នៅ​ទីក្រុង​ភ្នំពេញ ។

លោក អៀង សារី បាន​ទទួល​ការលើក​លែង​ទោស​ពី​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​១៩៩៦ បន្ទាប់ពី​បាន​ដឹកនាំ​កងទ័ព​ខ្មែរ​ក្រហម​រាប់​ពាន់​នាក់ ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ។

តាម​អំណាច​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​ដោយ​ខ្លី​ថា សាលាក្តី​ខ្មែរក្រហម លោក អៀង សារី ត្រូវ​បាន​ចាប់​ខ្លួន​ចេញ​ពី​ផ្ទះ​វីឡា​របស់​លោក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ។

លោក អៀង សារី ត្រូវ​បាន​ឃុំឃាំង​ជា​បណ្តោះ​អាសន្ន​ចាប់​តាំង​ពី​ពេល​នោះ​មក ។

ការសម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន បាន​ធ្វើ​ឲ្យ​លោក អៀង សារី ប្តឹង​ជំទាស់ ហើយ​តាម​ការគ្រោងទុក​សាលាក្តី​ខ្មែរ​ក្រហម​នឹង​លើក​យក​បណ្តឹង​ជំទាស់​របស់​ លោក អៀង សារី មក​ធ្វើ​សវនាការ​នៅព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​មិថុនា ឆ្នាំ​២០០៨ ដើម្បី​សម្រេច​ថា តើ​ត្រូវ​ឃុំ​ខ្លួន​ជា​បន្ត ឬ​ត្រូវ​ដោះលែង​ជា​បណ្ដោះ​អាសន្ន ៕

មរណៈភាព[កែប្រែ]

លោក អៀង សារី បានស្លាប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ នៅវេលាម៉ោងប្រហែលជា ៨:៤៥ នាទី ដោយរោគាពាធ នាមន្ទីរពេទ្យខ្មែរ-សូវៀត។មុខពេលការប្រឆាំងរឿងក្តីរបស់គាត់ អាចយកសេចក្តីសំរេច។គាត់មានជំងឺបេះដូងអស់រយះពេលជាច្រើនឆ្នាំក៏ដូចជាមានជំងឺផ្សេងៗទៀតផងដែរ។គាត់បានយកភាគហ៊ុនរបស់គាត់ទៅដាក់នៅក្នុងមន្ទីរឃុំឃាំងពិសេសនៅឯមន្ទីរ ពេទ្យនៅថ្ងៃទី៤ខែមិនាឆ្នាំ២០១៣ហើយមេធាវីរបស់គាត់បាននិយាយថាក្រពះនិងពោះវៀនរបស់គាត់មានបញ្ហា។ខ្ឡួនប្រាណរបស់គាត់ត្រូវបានគេបញ្ជូនទៅផ្ទះរបស់លោកនៅខេត្ត បន្ទាយមានជ័យ។ខ្លួនរបស់គាត់និងយកទៅផ្តេករយះពេល៧ថ្ងៃមុនពេលរំលាយសាកសព។មុនពេលគាត់ស្លាប់ គាត់បាននិយាយថាការកាត់ទោសរបស់គាត់ជាប់ទាក់ទងទៅនិង ខ្មែរក្រហម។

លោកអ៊ីលីសាបែត ស៊ីម៉ូនែ ហ្វត គឺជាមេធាវីរបស់គាត់បាននិយាយថាសំរាប់ជនរងគ្រោះជានេះគឺជាការស្លាប់ដ៏តូចតាចនៃការកាត់ក្តីហើយរឹតត្បឹតពួកគេស្វែងរក សច្ចះធម៍និងយុត្តិធម៍។

សូមមើលផងដែរ[កែប្រែ]

Commons-logo.svg
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:
'អៀង​ សារី'
Ieng sary2.jpg
ប្រវត្តិរូបសង្ខេប
ឈ្មោះវៀតណាម គឹម ត្រាង
ឈ្មោះខ្មែរ អៀង សារី
ថ្ងៃកំនើត ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ១៩២៥ ​
ទីកន្លែងកំនើត នៅភូមិងាន ហ៊ ឃុំឡុង ហ៊ ស្រុកឆូ​ ថាញ់ ខេត្តត្រាវិញ វៀតណាមខាងត្បូង​
ឪពុកឈ្មោះ គឹម រៀង ជាជនជាតិខ្មែរក្រោម
ម្តាយឈ្មោះ ត្រាន ទីឡូ ជាជនជាតិចិន
មុខងារ អតីតឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​