អ្នកប្រើប្រាស់:ចិន្ដា កំពត
សូមស្វាគមន៍មកកាន់វីគីភីឌារបស់នាងខ្ញុំចិន្ដា កំពតជាសិស្សផ្នៃក ព័ត៏មានវិឡា និងភាសា ជំនាន់ទីប្រាំ
ភូមីព្រៃក្រឡា
[កែប្រែ]ភូមិព្រៃក្រឡាគឺជាភូមិមួយដែលស្ថិតនៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។ ភូមិនេះស្ថិតនៅភូមិភាគឥសាន្ដ នៃខេត្តកំពត ហើយភូមិព្រៃក្រឡាមានផ្ទៃដីប្រម៉ាន ៣០០០ ម៉ែតការេ ។ ភូមីព្រៃក្រឡា មានព្រំប្រទល់ខាងជើងជាប់ ភូមិក្រាំងដូង ខាងលិច ជាប់ភូមិទូកមាស ខាងកើតជាប់ភូមិស្រែកាន់និងខាងខត្បូងជាប់ ភូមិព្រៃចេក។ ក្នុងនោះបានបែងចែកជាច្រើន ហើយក្រុមក្រូសាៗនីមួយៗមានប្រជាជនជាច្រើន។ប្រជាជនក្នុងភូមិនេះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា និងទៅប្រទេសថៃ ។ និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។ បន្ទែនៅពេលបច្ចុប្បន្នមានរោងចក្រជាច្រើននៅទីនេះបានធ្វើអោយប្រជាជនមូយចំនូនមកធ្វើកានៅរោងចក្រវិញហើយខ្លះទៀតប្រកបរបរកសីុហើយមានជីវីភាពធូធា។ ភូមីព្រៃក្រឡាគឺជា ភូមីមួយស្ថិតនៅខេត្តកំពត ដែលមានឈ្មោះដើមថា ស្រុកទូកមាស តែដោយនៅដើមសតវត្សទី១៧ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបានមើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់ តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ ។ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។ នៅក្នុងភូមិនេះសំបូរទៅដោយដំណាំ និងបន្លែផ្លែឈើ ដូចជា ដើមត្នោត ល្ហុង ស្វាយ ក្រូច ត្របែក ទៀប ចេក ដំឡូង ត្រាវ ស្ពៃ ខ្ទឹម សាល័ត ត្រសក់ ម្រេច -ល-។
ព្រំប្រទល់
[កែប្រែ]ខាងជើងជាប់ភូមិក្រាំងដូង ខាងត្បូងជាប់ភូមិព្រៃចេក ខាងកើតជាប់ស្រែកាន់ ខាងលិចជាប់ភ្នំទូកមាស។ភូមិទាំងអស់នោះនៅក្បែៗគ្នា ហើយមានប្រេជាជនជាច្រើនរស់នៅទីនោះប្រកបដោយសុខសន្តិភាពគ្មានការប្រកាន់វណ្ណះទេគីរ៉ានអានដូចបងប្អូន។
វិស័យសុខាភិបាល
[កែប្រែ]ចំពេោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។
សេដ្ឌកិច្ច
[កែប្រែ]សំរាប់ប្រទេសជាតិចំពោះវិស័យសេដ្ឌកិច្ចមានការអភិវឌ្ឍណ៍យ៉ាងរហ័សដោយសារក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ និងមានអាជីវកម្មក្នុងផ្សារកំពង់ត្រាច ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការ
ទេសចរណ៍
[កែប្រែ]នៅទីនោះគ្មានកន្លៃងទេសចរណ៏តេងមានតៃវត្តអារាមសំរាប់បូជា។នៅពេកមានបុណ្យម្ដងៗទើបមានមនុស្សមកលេងហើយសប្បាយជាពិសេសនៅពេលចូលឆ្នាំ។តែបើនៅខេត្តវិញមានរមណីដ្ឋានជាច្រើនសំរាប់អោយភ្ញៀវទេសចរណ៍ចូលមកទសន្សាជាច្រើនដូចជា ភ្នំបូកគោ ទឹកធ្លាក់ថ្មតាដា ភ្នំកំពុងត្រាច នឹងរមណីដ្ឋានផ្សេងៗជាច្រើនទៀត។
អាកាសធាតុ
[កែប្រែ]អាកាសធាតុវិញមិនសូវអំណោយផលល្អទេព្រោះពេលខ្លះមានភ្លៀងធ្លាក់មិនទៀងទាត់ធ្វើអោយប្រជាជនពិបាកក្នុងកាធ្វើស្រែហើតនឹងធ្វើដំណាំផ្សេងៗជូនអីមានភ្លៀងច្រើនពេកធ្វើអោយដំណាំរលូយអស់។ហើយខែខ្លះទៀតក្ដៅខ្លាំងពេកធ្វើអោយដំណាំងាប់អស់។
ការអភិវឌ្ឍណ៍
[កែប្រែ]មានកាអភិឌ្ឍណ៏ខ្លះព្រោះមានរោងចក្រច្រើននៅទីនោះប្រជាជនមូយចំនូននបានធ្វើការោងចក្រហើយក៏អភិវឌ្ឍណ៍គ្រូសាអោយរីកចម្រើនជាងមុនព្រោះធ្វើកានៅទីនោះបានប្រាក់ខៃច្រើនអាចធ្វើអោយពូកគេរកចំណូលបានច្រើននឺងប្រកបអាជីវកម្មបានយ៉ាងងាយស្រូល។
ការអប់់រំ
[កែប្រែ]ការអប់រំពុំសូវមានការរីកចំរើននូវឡើងទេ ដោយនៅទីនេះមានការលំបាកច្រើន។ចំពោះវិស័យអប់រំក្នុងភូមិព្រៃក្រឡាមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង គ្រូសារ អោយការរីនចម្រើនកាន់តែល្អជាងមុន។
ឈ្មោះសាលា | ឈ្មោះសិស្ស | ភេទ | ឆ្នាំ |
---|---|---|---|
សាលាបច្ចេកទេសដុនបូស្គូកែប | ចន ដាលីន | ស្រី | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | ស៊ុន សុវណ្ណដាវី | ស្រី | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | នាក់ ចិន្តា | ស្រី | ឆ្នាំទី១ |