ឃុំទូកមាសខាងលិច

ពីវិគីភីឌា

ឃុំទូកមាសខាងលិច (អង់គ្លេស: Tuk Meas Khang Lech Commune) ស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត មាន ០៨ភូមិ÷

ឃុំទូកមាសខាងលិច
លេខកូដភូមិ ឈ្មោះភូមិជាអក្សរខ្មែរ ឈ្មោះភូមិជាអក្សរអង់គ្លេស
០៧០២១៣០១ ភូមិទូកមាស Touk Meas Village
០៧០២១៣០២ ភូមិកោះទន្សែ Kaoh Tonsae Village
០៧០២១៣០៣ ភូមិច្រកឃ្លៃ Chrak Khley Village
០៧០២១៣០៤ ភូមិចំលងជ្រៃ Chamlang Chrey Village
០៧០២១៣០៥ ភូមិព្រៃធំ Prey Thum Village
០៧០២១៣០៦ ភូមិព្រៃចេក Prey Chek Village
០៧០២១៣០៧ ភូមិព្រៃក្រឡាខាងកើត Prey Krala Khang Kaeut Village
០៧០២១៣០៨ ភូមិព្រៃក្រឡាខាងលិច Prey Krala Khang Lech Village
  • យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ

ព្រំប្រទល់នៃឃុំទូកមាសខាងលិច

ឃុំទូកមាសខាងលិច ទិស
ខាងកើត (E) ខាងត្បូង (S) ខាងលិច (W) ខាងជើង (N)
ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស និងឃុំដងទង់ ស្រុកដងទង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ឃុំសំរោងក្រោម ស្រុកបន្ទាយមាស


ឃុំទូកមាសខាងលិច
នេះជាឃុំមួយរបស់ស្រុកបន្ទាយមាសខេត្តកំពតដែលមានព្រំប្រទលខាងកើតជាប់នឹងទូកមាសខាងកើត ខាងជើងជាប់និងវត្តអង្គខាងត្បូង ខាងត្បូងជាប់នឹងស្ដេចគង់ខាងជើង និងខាងលិចជាប់់នឹងឃុំទទុង ភូមិនេះមានមនុស្សរស់នៅច្រើនកុះករ​ ហើយមានផ្សាមួយដែលមានឈ្មោះថាផ្សារទូកមាស ដែលផ្សារនេះមានមនុស្សមកច្រើន។ ហើយឃុំមួយនេះដែរគឺតែងតែមានការវិវឌ្ឍទៅលើផ្នែក កសិកម្មការធ្វើស្រែចំការជាដើមហើយឃុំនេះមានសាលារៀនសម្រាប់អោយក្មេងចូលរៀននៅជិតផ្ទះ។មនុស្សដែលនៅឃុំនេះភាគច្រើនអ្នករស់នៅផ្សា ជាពិសេសអ្នកលក់ដូរគឺមានជីវភាពធូធារ។ហើយប្រជាជនផងដែរគឺពួកគាត់តែងតែប្រកបរបរចិញ្ជឹមជីវិតរបស់គាត់រៀងៗខ្លួនដូចជា ធ្វើដំណាំស្រូវចិញ្ញឹមសត្វ ដំណាំកសិផលផ្សេងៗ និងអ្នកខ្លះទៀតគាត់រស់នៅផ្សាគាត់ប្រកបរបធ្វើជំនួញ ដូចជាការលក់ដូរទំនេញផ្សេងៗជាច្រើនទៀត​ ហើយមានយុវជនជាច្រើន​បានចូលធ្វើការរោងចក្រដែលនៅក្បែរ​ ផ្ទះរបស់ពួកគេយ៉ាងងាយស្រួល​ ។

ស្ពានចាស់ទូកមាស

ឃុំទូកមាសខាងលិច គឺជា ឃុំមួយស្ថិតនៅស្រុកបន្ទាយមាសខេត្តកំពត [១]ដែលមានឈ្មោះដើមថា ស្រុកទូកមាស តែដោយនៅដើមសតវត្សទី១៧ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។​ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបាន​​មើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែ​អ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់ តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ។

ទិដ្ឋភាពតាមបណ្តោយផ្លូវស្រុកបន្ទាយមាស។

ស្រុកបន្ទាយមាសថ្វីបើ​ជាស្រុកតូចមែនពិត តែមើលទៅហាក់ដូចជាស្រុកសាមញ្ញបន្តិច​ប៉ុន្តែស្រុកនេះក៏ជាស្រុកអភិវឌ្ឍផងដែរ ជាក់ស្ដែងក៏មានរោងចក្រដែលដំណើរការ រួចមកហើយ សព្វថ្ងៃនេះគឺរោងចក្រផលិតស៊ីម៉ង់​ខេស៊ីមែន (Kcement)ហៅកាត់ថា KC ហើយក៏មានរោងចក្រកំពុងសាងសង់បន្តបន្ទាប់ផងដែរ។<ref>

ការអភិវឌ្ឍន៏
ចំពោះការអភិវឌ្ឈន៍ចំពោះឃុំទូកមាសក្នុងស្រុកបន្ទាយមាសវិញ បើនិយាយពីផ្លូវគឹមានភាពងាយស្រួលធ្វើដំណើរព្រោះជាពិសេសនៅតាមភូមិ ដោយមានផ្លូវលំ​​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ​​ហើយបច្ចប្ប​ន្នផងដែរនៅមានរោងចក្រសុីម៉ង់ហើយបានសាងសង់ប៉េតុងផងដែរគឺត្រូវបានក៏សាងឡើងយ៉ាងស្អាតដើម្បីប្រជាជនប្រើប្រាស់​បានយ៉ាងងាយស្រួល។ ចំពោះផ្នែកអសន្ដិសុខវិញគឹពុំមានសណ្ដាប់ធ្នាប់ល្អ​​ខ្លាំនោះទ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ​។

វិស័យអប់រំ
ចំពោះវិស័យអប់រំក្នុងឃុំនេះមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។ បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ​ កុមារា កុមារី យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។

វិស័យសុខាភិបាល
ចំពោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំងឺនិងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យឯកជននិងរដ្ឋ មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើននឹងមិនរើសអើងអ្នកជំងឺ។

សេដ្ឋកិច្ច
ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន ៨៥%ប្រកបរបរជាកសិករ ១០%ជាអាជីវករលក់ដូរ ៥%ជាមន្រី្ត​រាជការ ។ ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លែងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី​ ម្រេច ...ល។ ហើយនៅក្នុងឃុំនេះគឺកំពុងតែសាងសង់ប្រឡាយទឹក ក៏សាងផ្សា និង​ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារតន់ហន់ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំណេះដឹងច្រើនផងដែរ។
ឃុំទូកមាសខាងលិចរួមមាន

  1. ភូមិទូកមាស
  2. ភូមិច្រកឃ្លៃ
  3. ភូមិព្រៃក្រឡា
  4. ភូមិច្រកស្ដៅ
  5. ភូមិព្រៃចេក

ឯកសារយោង[កែប្រែ]