អ្នកប្រើប្រាស់:តាំង ប៊ុនហុង/ប្រអប់ខ្សាច់/Article 4
មហោស្រពអមតៈ (ឈ្មោះជាភាសាអង់គ្លេស៖ Amatak Festival) ជាព្រឹត្តិការណ៍សិល្បៈមួយដែលអង្គការសិល្បៈខ្មែរអមតៈរៀបចំធ្វើពីរឆ្នាំម្ដង ដើម្បីបង្ហាញការសម្ដែងទម្រង់សិល្បៈខ្មែរផ្សេងៗឱ្យមហាជនបានទស្សនានិងស្គាល់។មហោស្រពនេះបានប្រារព្ធឡើងចំនួន៧លើករួចមកហើយ។ លោកទី១ និង ទី២ នៅខេត្តសៀមរាប។ លើកទី៣ និង ទី៤ នៅខេត្តបាត់ដំបង។ ហើយលើកទី៥ ទី៦ និង ទី៧(ឆ្នាំ២០១៤) នៅរាជធានីភ្នំពេញ។
មហោស្រពអមតៈលើកទី៧ (ឆ្នាំ២០១៤)
[កែប្រែ]មហោស្រពអមតៈលើកទី៧ ធ្វើឡើងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ នៅក្នុងរោងសម្ដែងនៃក្រុមផ្លែផ្កា ក្នុងសារមន្ទីរជាតិភ្នំពេញា និង នៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ភ្ញៀវកិត្តិយសដែលចូលរួមក្នុងកម្មវិធីមហោស្រពរួមមាន សម្ដេចព្រះរៀមនរោត្ដមបុប្ផាទេវី លោកជំទាវភឿង សកុណា (ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នីតិកាលទី៥នៃរដ្ឋសភា) ព្រឹទ្ធាចារ្យសិល្បៈជាច្រើនរូបដូចជាលោកគ្រូគង់ ណៃ អ្នកគ្រូឃី មុំ លោកគ្រូសំអុល និងលោកអ្នកមុខអ្នកការបរទេសជាជាច្រើនរូបទៀត។