អ្នកប្រើប្រាស់:លៃឆេត

ពីវិគីភីឌា

សូមស្វាគមន៍ដែលបានចូលមកកាន់ទំព័រដើម!
[កែប្រែ]

រង្វង់មូលកំពត
នៅក្នុងខេត្តកំពត
រង្វង់មូលកំពត
ស្ថិតក្នុងខេត្តកំពត

ភូមិព្រៃចេក[កែប្រែ]

ភូមិព្រៃចេក គឺជាភូមិតូចមួួយដែលមានចំងាយប្រហែល៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពត។ ហើយស្ថិតក្នុង ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។​ ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះមានប្រជាជនប្រហែលជាង ៣៥០ គ្រួសារ ហើយមានប្រជាជនសរុបប្រហែល ១៤៥០​ នាក់ ស្រី ៨៥០​ នាក់។ ភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ សាលារៀន និងមណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាពលរដ្ឋ គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែ​ការប្រកបរបរកសិកម្មស្រែចំការ ចិញ្ចឹមសត្វ ការធ្វើតម្បាញ និងការប្រកបរបរផ្សេងៗជាច្រើនទៀត។

សេដ្ឋកិច្ផភូមិព្រៃចេក[កែប្រែ]

ក្នុងភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជនសិងតែ ៩០%ប្រកបរបរកសិកម្មធ្វើស្រែចំការ ១០%ប្រកបរបរលក់ដូរ។ ក្នុងឆ្នាំ២០១៦នេះប្រជាជនបានប្រមូលផលស្រូវកើនឡើងបាន ២០%បើធៀបទៅនិងឆ្នាំកន្លងទៅ។​ ចំពោះវិស័យលក់ដូរវិញខ្ញុំសង្កេតឃើញគ្រួសារមួយចំនួនមានជីវភាពកាន់តែធូរធារជាងមុនទៀតដោយសារតែពួកគាត់ប្រកបរបរលក់ដូរនេះ។ បើមកនិយាយពីការធ្វើរោងចក្រវិញប្រជាជនមួយចំនួនទៅភាគច្រើនបានធ្វើតែជាកម្មករធម្មតា ប៉ុន្តែនៅចុងឆ្នាំ ២០១៦ នេះពួកគាតភាគច្រើនបានឡើងឋានៈ និងប្រាក់ខែច្រើជាងមុនគួរអោយកត់សំគាល់។

វិស័យអប់រំ[កែប្រែ]

ចំពោះវិស័យអប់រំវិញក្នុងភូមិនេះក៏មានការីកចម្រើនគួរអោយកត់សម្គាល់ ដោយសារតែមានសាលារៀនដែលមានចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី ១២។ ហើយដោយសារតែប្រជាជនមានការយល់ដឹងពីអត្ថប្រយោជន៏នៃការសិក្សា ពួកគេបានបញ្ជូនកូនៗរបស់ពួកគេដែលគ្រប់អាយុអោយបានសិក្សាគ្រប់គ្នា ដើម្បីក្រេបជញ្ជូកយកចំណេះវិជ្ជា ហើយអភិវ័ឌ្ឍន៍ខ្លួនអោយក្លាយជាមនុស្សថ្លៃង្នូរក្នុងសង្គម ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង។

វិស័យសុខាភិបាល[កែប្រែ]

ចំពោះការអភិវឌ្ឍន៍វិញ បើគិតតាំងពីឆ្នាំកន្លងទៅរហូតមកដល់បច្ចុប្បន្ននេះមានការរីកចម្រើនលើគ្រប់វិស័យ ដោយមាន ផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀន ប្រឡាយទឹក និងអ្វីផ្សេងទៀតជាច្រើន ដែលជាហេតុធ្វើអោយប្រជាជនកានតែមានជីវភាពកាន់តែរីកចម្រើនឡើងជាលំដាប់។

សន្តិសុខ[កែប្រែ]

ត្រឡប់មកនិយាយពី សន្ដិសុខវិញក្នុងភូមិព្រៃចេក មានសន្ដាប់ធ្នាប់ល្អ ដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។ ដូចនេះប្រជាជនមានសេចក្ដីសុខ គ្រប់ពេលវេលាដោយមិនភ័យខ្លាចពីបញ្ហាអសន្តិសុខអ្វីឡើយ។ ជាពិសេសរាល់ពេលរដូវបុណ្យទានចូលមកដល់ប្រជាជនទាំងអស់អាច ដើរកំសាន្ដនៅគ្រប់ទីកន្លែងក្នុងភូមិប្រកបដោយភាពរីករាយ ជាពិសេសនៅវត្តអារាម។ ឈ្មោះស្រុកនិងក្រុងនៅក្នុងខេត្តកំពត

លេខរៀង ស្រុក ក្រុង ផ្ទៃក្រលា​ (ហិកតា)
០១ ស្រុកអង្គរជ័យ ២២២៣៧
០២ ស្រុកបន្ទាយមាស ៤០១០៦
០៣ ស្រុកឈូក ១២៦២៤៨
០៤ ស្រុកជុំគីរី ៣១៥៥៧
០៥ ស្រុកដងទង់ ៣៤៥០០
០៦ ស្រុកកំពង់ត្រាច ៣៥៣០០
០៧ ស្រុក​ទឹក​ឈូ ១៥១៤០០
០៨ ក្រុង​កំពត ៥៤០០