អ្នកប្រើប្រាស់:Kuoyvecheka sc
ភ្នំជីសូរ
ភ្នំជីសូរគឺជារមណីដ្ធានប្រវត្តិសាស្រ្តមួយដែលមានទីតាំងស្ថិតនៅភូមិ ស្លា ឃុំ រវៀង ស្រុកសំរោង ខេត្តតាកែវ ។ បើយើងធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ ២ កាត់តាមស្រុកបាទី និងប្រាសាទនាងខ្មៅ មានចម្ងាយ ៦២ គ.ម ដោយត្រូវប្រើរយៈពេលមួយម៉ោងរួចបត់ចូលតាមផ្លូវលំមួយមានចម្ងាយ ៥ គ.មពីផ្លូវជាតិ តែបើធ្វើដំណើរពីទីរួមខេត្ត មានចម្ងាយ២៧គ.ម [១]។។
ប្រវត្ដិសាស្រ្ដ
[កែប្រែ]ភ្នំជីសូរគឺត្រូវបានបង្កើតឡើងនៅតាំងពីឆ្នាំ ១០០២ - ១០៥០ មុនគ.ស នៃស.វ ទី ១១ ក្នុងរជ្ជកាលរបស់ព្រះបាទសុរយវរ្ម័នទី ១ ក្នុងគោលបំណងគោរពបូជាទៅដល់ព្រហ្មញសាសនា ។ ហើយភ្នំនេះត្រូវបានសាងសងឡើងពី ថ្មភក់និងថ្មផ្សេង ដែលមានបណ្តោយ ៦០ ម៉ែត និង ទទឹង ៥០ម៉ែត ។ ដែលមានថែវចំនួនពី ដែលថែវទី ពី មានទំហំតូចជាងថែវទី មួយនិងនៅចំកណ្តាល មានទីសក្តារៈមួយ ដែលសំខាន់ហើយមានទ្វារឆ្លាស់ពីរ ខាងក្នុង មានបដិមាករមួយធ្វើអំពីឈើ ។ ដោយឡែក គេប្រទះឃើញក្បាច់ចម្លាក់យ៉ាងល្អប្រណិតនៅផ្អែក និង សសរពេជ្រ ។
វប្បធម៏
[កែប្រែ]ភ្នំជីសូរជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ។ ភ្នំនេះបាននឹងកំពុងឆ្លុះ បញ្ចាំងនូវប្រាសាទបុរាណដែលជាកេរ្ត៍ដំណែលវប្បធម៌អរិយធម៌បេតិកភ័ណ្ឌជាតិខ្មែរ គួបផ្សំនឹង ទស្សនីយភាពធម្មជាតិ និងសមិទ្ធិផលផ្សេងៗទៀត ក្នុងនោះមានជាអាទិ៍គឺវត្តភ្នំជីសូរ។ ក្រៅពី នេះគេឃើញមានរូងវិមានច័ន្ទស្ថិតនៅប្រមាណ១៥០ម ពីខាងត្បូងប្រាសាទភ្នំជីសូរ។ រូងភ្នំធម្មជាតិនេះ មានតាំងពីយូរយាណាស់មកហើយ។ វាជាទីស្ងាត់សម្រាប់ពួកសមណៈព្រាហ្មណ៍តាំងសមាធិ ឬ សម្រាប់ធ្វើធុតុង្គដើចង្ក្រមភាវនាធម៌។ កាលពីសម័យសង្គ្រាមក្នុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក យ៉ាងខ្លាំងបណ្តាលឲ្យរូងនេះបិទជិតដោយដុំថ្មធំៗ មិនអាចចេញចូលទៀតបានឡើយ។ ក្រៅពីប្រាសាទ គេឃើញមានវត្តភ្នំជីសូរបានកសាងឡើងនៅក្នុងឆ្នាំ១៩១៧ ដែលមាន ចៅអធិការវត្តគ្រប់គ្រងតាំងពីដើមរៀងមកមានចំនួន៥អង្គ។ វត្តនេះត្រូវបានបំផ្លាញខ្ទេចខ្ទីរក្នុង សង្គ្រាម ឆ្នាំ១៩៧០ ហើយចាប់ផ្តើមកសាងជាថ្មីក្នុងឆ្នាំ១៩៧៩ តរៀងមក។
សេដ្ឋកិច្ច
[កែប្រែ]ភ្នំជីសូរស្ថិតនៅភូមិ ស្លា ឃុំ រវៀង ស្រុក សំរោង ខេត្ត តាកែវ ។ ដែលមានទីតាំងភូមិសាស្រ្តស្រុកបាទី និងស្រុកព្រៃកប្បាសដែលមានវាលស្រែធំល្វិងល្វើយ និងប្រពន្ធ័ធារាសាស្រ្តខ្វាតខ្វែង ក្នុងទំហំ៥១៣ហិចតា និង ស្រែ វស្សា ១៣៨៦ហិចតា ដែលមានអាងទឹក ៣ កន្លែងជាប់ៗគ្នា គឺធ្នស់តាគង់ ទួលលក និងសែនពារាម។
អាសធាតុ
[កែប្រែ]អាកាសធាតុក្តៅល្មមព្រោះភ្នំនេះមានព្រៃឈើច្រើននិងមានដើមឈើច្រើនហើយមានខ្យល់អាកាសបរិសុទ្ធនិងបរិស្ថានស្អាត ហើយណាមួយប្រទេសកម្ពុជាមានអាកាសធាតុត្រូពិច - ក្តៅហើយសើម។ នៅរដូវមូសុងនេះមានភ្លៀងធ្លាក់ច្រើនក្រៃលែងអនុញ្ញាតឱ្យសម្រាប់ការដាំដុះនៃពូជធំទូលាយនៃដំណាំ។ នេះពេញមួយឆ្នាំដែលធ្វើឱ្យកម្ពុជាក្នុងតំបន់ត្រូពិកអាកាសធាតុសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ល្អ។ អ្នកដំណើរត្រូវកុំឱ្យខ្លាចគ្រោះមហន្តរាយធម្មជាតិដូចជាការផ្ទុះភ្នំភ្លើងឬការរញ្ជួយដីហើយប្រទេសនេះមិនត្រូវបានប៉ះពាល់ដោយផ្ទាល់ដោយព្យុះត្រូពិច[២]។
ឯកសារយោង
[កែប្រែ]ខេត្តតាកែវ | |
---|---|
បំណែងចែកស្រុកទ្រាំង ខេត្តតាកែវ | |
[[File:|250px|none|alt=|]] | |
កូអរដោនេ: 10°36′N 104°10′E / 10.600°N 104.167°ECoordinates: 10°36′N 104°10′E / 10.600°N 104.167°E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | ដូនកែវ |
• សន្ទភាព | ២៣១.០/km2 (៥៩៨/sq mi) |
ថៃ្ងនេះ ថ្ងៃច័ន្ទ,ទី២៥ខែវិច្ឆិកា ឆ្នាំ ២០២៤
|
សូមស្វាគមន៍ការចូលទស្សនា វិគីភីឌា របស់យើងខ្ញុំ
នាងខ្ញុំឈ្មោះ គួយ វិច្ចិកា សិក្សានៅផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៍ ជំនាន់ទី៥ នៃសាលាបច្ចេកទេសដុនបូស្កូ កែប។ កើតនៅថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ ១៩៩៧មានទីកន្លែងកំណើតនៅភូមិ ខ្លោងទ្វារ ឃុំ រនាម ស្រុក ទ្រាំង ខេត្ត តាកែវ ។
ហើយរូបភាពនេះចង់បង្ហាញពីទីរួមខេត្តរបស់នាងខ្ញុំដែលស្ថិតនៅទីរួមខេត្តតាកែវ ។
តោពី ខេត្តតាកែវ
តាកែវគឺជារាជធានីនៃខេត្តតាកែវប្រទេសកម្ពុជា។ ខេត្តនេះមានទីរួមខេត្តមួយគឺក្រុងដូនកែវ។ខេត្តស្ថិតនៅភាគនិរតីនៃកម្ពុជា តាកែវជាប់ខេត្តកំពតនៅខាងលិច កំពង់ស្ពឺនៅភាគពាយព្យ និង កណ្ដាលនៅភាគខាងជើង និង ខាងកើត។ ព្រំប្រទល់ខាងត្បូងរបស់ខេត្តនេះគឺជាព្រំដែនអន្តរជាតិជាមួយវៀតណាម។ ទីរួមខេត្តនាពេលថ្មីៗនេះ ដែលគេស្គាល់ថា ក្រុង ដូនកែវ (កាលពីមុនហៅថា តាកែវ)។
តំបន់ទេសចរណ៍
ភ្នំជីសូ
ប្រាសាទភ្នំជីសូបានស្ថាបនាឡើងទៅលើខ្នងភ្នំមួយមានកំពស់ ៣៨០ ម៉ែត្រ នៅដើមស.វទី ១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី ១ ដើម្បីឧទ្ទិសដល់ព្រាហ្មសាសនា ។ ប្រាសាទភ្នំជីសូ សាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ ម ទទឹង ៥០ ម ដែលមានកំពស់ ១៣០ ម និងមានថែវពីរជាន់ព័ន្ធជុំវិញ ។ ប្រមាណជា ១៥០ ម ពីខាងត្បូងប្រាសាទភ្នំជីសូគេឃើញមានរូងវិមានច័ន្ទ ។ រូងនេះជារូងធម្មជាតិមានតាំងពីយូរយារណាស់មកហើយ ។ ប៉ុន្តែដោយឆ្នាំ ១៩៧០ មានសង្រ្គាមការទម្លាក់គ្រាប់បែកធ្វើឲ្យរូងនេះត្រូវបិទជិតដោយដុំថ្មធំៗ មិនអាចចេញចូលបានទៀតឡើយ ។ នៅពេលចូលដល់ប្រាសាទភ្នំជីសូ ក្រុមនិស្សិតដែលជាសមាជិកសមាគមបានចាប់ផ្តើមថតរូបប្រាសាទ និងរូបខ្លួនឯងផងដែរ ។ នៅពេលមើលពីលើកំពូលភ្នំទៅខាងក្រោម យើងអាចឃើញវាលស្រែ និងទេសភាពដ៏ស្រស់ស្អាតនៅក្នុងខេត្តតាកែវ ។
ទន្លេបាទី
ទន្លេបាទីជាបឹងតូចមួយមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ប្រហែល៣៥គីឡូម៉ែត្រភាគខាងត្បូងទីក្រុងភ្នំពេញ។ ទីនេះជាទឹសដៅទេសចរណ៍ដ៏មានប្រជាប្រិយនាពេលចុងសប្ដាហ៍សម្រាប់ប្រជាជនក្នុងស្រុក។ ខ្ទមឫស្សីធ្វើជាជួរតាមបណ្ដោយមាត់បឹងធ្វើអោយរមណីយដ្ឋានមានស្ទីលបែបសុខដុមជាមួយនឹងអាហារ ភេសជ្ជៈ និងកន្លែងដើម្បីលំហែពីការងារដ៏តានតឹង។ ទីនេះក៏ជាកន្លែងស្ទួចត្រីដ៏មានប្រជាប្រិយមួយសម្រាប់អ្នកទេសចរនិងប្រជាជនក្នុងស្រុក។
ប្រាសាទតាព្រហ្ម ខេត្តតាកែវ
នៅជិតបឹង តាមបណ្ដោយផ្លូវជាតិឆ្ពោះទៅកាន់ខេត្តតាកែវ គឺជាប្រាសាទតាព្រហ្ម ដែលបានកសាងនាសម័យអង្គរសតវត្សរ៍ទី១២ដោយព្រះបាទជ័យវរ្ម័នទី៧ដែលបានថែរក្សាទុកយ៉ាងល្អ ។ ប្រាសាទយាយពៅ ជាប្រាសាទសម័យអង្គរមួយទៀតដែលនៅជិតទន្លេបាទីដែរ។ មួយក្នុងចំណោមពីរ ប្រាសាទតាព្រហ្មមានវិសាលភាពធំជាង និងគួរអោយចាប់អារម្មណ៍ជាង ដែលមានចម្លាក់ដ៏ស្រស់ស្អាតដែលបានថែរក្សាទុកយ៉ាងល្អមួយចំនួន។ ប្រាសាទយាយពៅជាប៉មថ្មភក់តែមួយ មានទីតាំងនៅជិតវត្តព្រះពុទ្ធសាសនាមួយ។ ឈ្មោះយាយពៅ ពិតជាត្រូវបានដាក់ឈ្មោះរបស់ព្រះមាតាស្ដេចតាព្រហ្ម។
ផលិតផល សូត្រខ្មែរ
ខេត្តតាកែវ ជាតំបន់ដ៏សំខាន់ជាងគេដោយហេតុថាខេត្ត នេះមាន ចំនួនអ្នកត្បាញច្រើន ជាងគេដែលប្រមូលផ្តុំនៅ ស្រុកបាទី ស្រុកសំរោងស្រុកព្រៃកប្បាសនិងស្រុក អង្គរបុរី ។ តំបន់នេះមានការរីកចំរើនខ្លាំងនា ប៉ុន្មានឆ្នាំចុង ក្រោយនេះ ដោយ សារមានការជួយជ្រោម ជ្រែងពីអង្គការ នានាលើផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាល។អ្នក ផលិតសូត្រនៅ ក្នុងស្រុក សំរោង ស្រុកបាទី ស្រុកកព្រៃកប្បាស ចំនួន១១ភូមិបាន រួមគ្នាចងក្រងជាសហគមន៍អ្នកផលិតសូត្រ ដើម្បីទទួល បានការគាំ ទ្រនានាលើផ្នែក ស្មារតី ទីផ្សារ និងបច្ចេកទេស។ ទំហំផលិតកម្ម ក្នុងចំណោមស្រុកទាំងបួនមានកីតម្បាញចំនួន ២,២០០កី ផលិតផលចំនួន ៩០% គឺផលិតផលហូល១០% ផ្សេងទៀតផលិតជាសាច់ ក្រណាត់លាត និងក្រម៉ា។