Jump to content

អ្នកប្រើប្រាស់:Phatngeth

ពីវិគីភីឌា
សូមស្វាមគន៍មកកាន់វីគីភីឌោរបស់ខ្ញុំ
ទំព័រគំរូ:Main Page banner

អត្ថបទពិសេស(ពិនិត្យមើលត្រឡប់មកវិញនៅពេលក្រោយសម្រាប់ថ្ងៃនេះ.)

ខ្ញុំបាទឈោ្មះផាតង៉ែត ភេទប្រុស អាយុ២៣ រស់នៅ​ ភូមិកំពង់ត្នោត ឃុំកូនសត្វ​ ស្រុកទឹកឈូ ខេត្តកំពត

ផាតង៉ែត
ខ្ញុំមានបងប្អូនបងើ្កតចំនូន៣​​​ សព្វថៃ្ងខ្ញុំបានរៀនសាលាបចេ្ចកទេសដុនបូស្កូខេត្តកែប​​។ក្នុងការសរសេរវិគីភីឌោនេះក្នុងគោលបំណងចង់ចែករំលែកចំណេះដឹង

ផែ្នកកុំព្យួរទ័រ

ឧបករណ៍សំខាន់ៗទាំងប្រាំមួយដែលគ្រប់គ្នាភាគច្រើនមិនសូវប្រើ
ផាតង៉ែត

ការពិតណាស់មនុស្សរាល់គ្នាដែលជាម្ចាស់កុំព្យូទ័រ នឹងយល់ដឹងបានច្រើនចំពោះប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិត។មនុស្សភាគ ច្រើនព្រួយបារម្ភចំពោះពពួក malware ហើយ យើងខ្ញុំជឿជាក់ថាមានតែកុំព្យូទ័រមួយចំនួនតូចដែលមិនបានដំឡើង កម្មវិធីកម្ចាត់មេរោគឬក៏ប្រព័ន្ធសុវត្ថិភាពដទៃទៀតដែលទាក់ទង ផ្នែកទន់ឬហៅថា Software។ ទោះជាយ៉ាងណាក៏ដោយមានឧបករណ៍កុំព្យូទ័រសំខាន់ៗមួយចំនួនដែលមនុស្ស ភាគច្រើនមិននិយមប្រើតែបើទោះជាយ៉ាងនេះក៏ដំណើរការរបស់ពួកវា មានភាពចាំបាច់ព្រមទាំងមានភាពទៀងទាត់ជាមួយនឹងប្រព័ន្ធសុវត្ថិភាព ។ ប្រសិនបើ អ្នកមិនប្រាកដថាអ្នកគូរតែធ្វើយ៉ាងដូចម្ដេចទើបល្អៗដូច្នេះ ក្រោយអ្នកបានអានអត្ថបទនេះរួចខ្ញុំនឹងបង្ហាញអ្នកនូវឧបករណ៍ទាំង ប្រាំមួយដែលនឹងធ្វើឱ្យការងាររបស់អ្នកធ្វើបានយ៉ាងងាយស្រួលជា មួយកុំព្យូទ័ររបស់អ្នកព្រមទាំងទិន្នន័យក៏មានសុវត្ថិភាពហើយ ប្រព័ន្ធកុំព្យូទ័រមួយចំនួនក៏នៅឋិតថេរ សរុបមកគឺកុំព្យូទ័រដែលអ្នកបានសាកល្បងក៏មានភាពប្រសើរជាងមុន ផងដែរ។ ខាងក្រោមនេះគឺជាកម្មវិធីទាំងប្រាំមួយដែលយើងគ្រប់គ្នាមិនសូវប្រើ៖ ១)កម្មវិធី Backup តើអ្នកមានភាពពិបាកមែនទេ? វាមិនដូចជាកម្មវិធី backup ទេ គឺវាជាឧបករណ៍សម្ងាត់ដែលគ្មាននរណាម្នាក់ដឹង ជាមួយគ្នានេះដែរមានមនុស្សភាគច្រើនមិនដែលខ្វាយខ្វល់រាល់ ទិន្នន័យរបស់ពួកគេទេ ឬពួកគេក៏មិនដែលដំណើរការកម្មវិធីbackup នៅឡើយដែរ។ដើម្បីជ្រាប់ច្បាស់សូមមើលពីខាងក្រោមជាបន្ត។ -ហេតុផលដើម្បីប្រើប្រាស់កម្មវិធីbackup៖ -អ្នកនឹងមានការចំលងទិន្នន័យរបស់អ្នកលើទីពីរក្នុងបញ្ហានេះការចំលងឯកសារផ្សេងៗដោយនឹងត្រូវបានបាត់បង់ឬខូច។ -ទិន្នន័យរបស់អ្នកគឺមានតម្លៃណាស់ការbackupនឹងជួយសន្សំសំចៃធនធានអ្នក ក្នុងការព្យាយាមស្វែងរកឯកសារដែលបានខូចឬបាត់បង់ត្រឡប់មកវិញ ។ -ការជ្រើសរើសកម្មវិធី Backup មកប្រើគឺគេនិយមប្រើកម្មវិធី Fbackup សម្រាប់ backup ដោយគ្មានភ្ជាប់អ៊ីនធឺណិត និង កម្មវិធី backup Mozy fory ដែល backup តាមអ៊ីនធឺណិត(2GB free).

ផាតង៉ែត

យោង​តាម​ប្រកាស​​ផ្សាយ​របស់​​គេហទំព័រ សហគមន៍ Mozilla ខ្មែរ បាន​ឲ្យ​​ដឹង​ថា «នៅ​ពេល​​នេះ​​កម្មវិធី Mozilla Firefox ជំនាន់ 23.0 មាន​ជា​​ភាសា​ខ្មែរ​ទៀតហើយ» យើង​អាច​​ធ្វើ​ការ​ទាញ​យក​​ទៅ​ប្រើ​ប្រាស់​បាន​​ដោយ​សេរី និង​ឥត​គិត​ថ្លៃ​​ផង​ដែរ។ នៅ​ក្នុង​​អត្ថបទ​​ដើម ឯ​គេហទំព័រ​​សហគមន៍​​នោះ ក៏​មាន​ការ​សំណូម​​ពរ​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ទាំង​អស់​គ្នា មេត្តា​សហការ​​គ្នា​ជួយ​ផ្ដល់​មតិ​កែ​លម្អ​ការ​បក​ប្រែ ឲ្យ​កាន់​តែ​មាន​ភាព​ច្បាស់​លាស់ និង​ល្អ​ថែម​ទៀត។តើ​អ្នកបាន​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រើ​ប្រាស់ Mozilla Firefox 23.0 ជា​ភាសា​ខ្មែរ​ហើយឬនៅ? ចូលរួម​ទាំង​អស់​​គ្នា ប្រើ​កម្មវិធី​ជា​​ភាសា​ខ្មែរ ដើម្បី​លើក​​តម្កើង​ភាសា​ខ្មែរ​ក្នុង​វិស័យ​​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ឲ្យ​កាន់​តែ​រីក​​ចម្រើន​​ឡើង​​ទៀត។

វិធីងាយៗការពារការតាមដានសកម្មភាពរបស់អ្នកតាមរយៈ WebCam

ផាតង៉ែត

តើអ្នកមានដែលគិតទេថា កាំមេរាកុំព្យូទ័ររបស់អ្នកត្រូវបានគេ hack ចូល រួចលួចមើលរូបអ្នក ដោយអ្នកមិនបានដឹងខ្លួននោះទេ? ហើយថ្មីៗនេះក៏មានការបង្ហាញដោយនិស្សិត ⁣BBU ស្តីពីលទ្ធភាពដែលគេអាច hack ចូល រួចតាមដានសកម្មភាពរបស់អ្នកបានទៀតផង។ ខ្ញុំបាទកំពូលអ្នកអាយធីស៊ីអំបិលមិនចេះដឹងអីជ្រៅជ្រះអីនោះទេ ហើយក៏មិនបានរៀនសូត្រអីបានខ្ពងខ្ពស់នោះដែរ។ តែអង្គុយៗក៏នឹកឃើញនូវវីធីងាយៗ ដែលអានទៅហាក់ដូចជាកំប្លែងបន្តិច :D ប៉ុន្តែយ៉ាងហោចណាស់ក៏អាចការពារបានខ្លះ។ 1. ប្រើប្រាស់កម្មវិធីកំចាត់មេរោគ និង​ internet securityផ្សេងៗដែលមានប្រសិទ្ធភាពការពារពីការជ្រៀតចូលនៃ Hacker

ស្វែងយល់​អំពីលក្ខណៈ​ពិសេសនៃ​ External Hard Disk

ផាតង៉ែត

តើ​លោកអ្នក​ធ្លាប់​ស្គាល់​ External Hard Drive ​ដែរ​ឬ​ទេ​ ? ប្រសិន​បើ​អ្នក​មាន​ឯកសារ​ជាច្រើន​ ដូចជា​ឯកសារ​ចំរៀង​វីដេអូ​ឬ​ទិន្នន័យ​ផ្សេងៗ​ ដែល​មាន​ទំហំ​ធំ​ហើយ​នៅពេល​ដែល​​អ្នក​​ចង់​ចម្លង​ឯកសារ​ទាំងនោះ​​ចេញ​នៅ​​ ពេល​បន្ទាន់​ណាមួយ​ឬ​នៅពេល​ដែល​ឯកសារ​​ ដែល​លោកអ្នក​បាន​រក្សាទុក​នោះ​​កើន​ពេញ​ចំណុះ​នៃ​ Hard disk ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា? ហេតុ​ដូច្នេះ​ហើយ​ Hard disk​ ខាងក្រៅ​( External Hard Drive)​ ត្រូវបាន​គេ​បង្កើត​ឡើងដើម្បី​ប្រើ​ជាឧបករណ៍​ផ្ទុកទិន្នន័យ​នៅខាងក្រៅ​ កុំព្យូទ័រ​ ដែល​ងាយក្នុង​ការ​ត​ភ្ជាប់​ ហើយ​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចម្លងឯកសារ​ទុក​ និង​ ចែក​រំលែកឱ្យអ្នកដទៃ​ម្យ៉ាងវិញទៀត​ ពួកវាក៏មានទំហំធំ និង មានភាពរឹងមាំផងដែរ ។ ដូច្នេះ​ នៅ​ពេលលោកអ្នក​ចង់​ស្វែងរក​ទិញ Hard disk ចល័ត​មួយ​ លោកអ្នក​អាច​គិត​គូរ​ដល់លក្ខណ​ពិសេស​មួយ​ចំនួន​របស់​ Hard disk ចល័ត​​ដូចខាងក្រោម ៖ ស្វែង​យល់​ពី​លក្ខណ​ទូទៅ​នៃ​ Hard disk ចល័ត​ • ជម្រើសទំហំផ្ទុកទិន្នន័យផ្សេងៗគ្នា External Hard Drive មួយ​អាច​ផ្ទុក​ទៅ​ដោយ​​ Hard disk ខាង​ក្នុង​(Internal Hard Drive) ច្រើន​លើស​ពី​មួយ ដែល​បង្កើត​បាន​ជា​ចំណុះ​​ផ្ទុក​ទិន្នន័យ​ផ្សេង​ៗ​គ្នា ។ Hard disk ខាង​ក្រៅ​ដែល​មាន​ទំហំ​តូច​បំផុត​ អាច​មាន​ចំណុះ​ 1 GB ឬ 2GB ហើយ​ Hard disk ខាងក្រៅ​ដែល​មាន​ចំណុះ​ធំ​បំផុត​អាច​លើស​ពី​ 1TB ( 1000 GB) ទៅ​ទៀត ។ ដូច្នេះ​អ្នក​ប្រើប្រាស់​​អាច​ជ្រើសរើស​ទំហំ​ណាមួយ​ក៏​បាន​ដែល​គេ​ត្រូវ​ការ ​ ។ • បន្ថែមការ​ការ​ពារ​ដ៏រឹងមាំផ្នែកខាងក្រៅ ចំណុច​សំខាន់​បំផុត​មួយ​នៃ​ Hard disk ​ខាង​ក្រៅ​គឺ​ជា​ស៊ុម​របស់វា​ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​ជា​ប្រដាប់​ការ​ ពារ​បន្ថែម​សម្រាប់​ Hard disk ​ខាង​ក្នុង​របស់​វា​ ហើយ​កាត់​បន្ថយ​ការ​ខូចខាត​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​ភ្លើង​ ។ លក្ខណ​បែប​នេះ ធ្វើ​ឱ្យ​វា​សម​ស្រប​បំផុត​សម្រាប់ការចម្លងឯកសារចល័តរបស់អ្នក​ ។ • ភាពងាយស្រួលក្នុងការតភ្ជាប់ Hard disk ​ចល័ត​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​តភ្ចាប់​ទៅនឹង​កុំព្យូទ័រ​ដោយ​ផ្ទាល់​ ដើម្បី​ចម្លង​ឯកសារ​ តាមរយះរន្ធ​ USB​ ឬ ​ខ្សែ ​FireWire ​ជាដើម ​។ ម្យ៉ាង​វិញទៀត​ Hard disk ​ចល័ត​អាច​តភ្ជាប់​ជា​លក្ខណ​ Plug and Play ដែល​មានន័យថា​អ្នកអាចដោត​ភ្ជាប់​ Hard disk របស់អ្នក​ទៅនឹងកុំព្យូទ័​ដើម្បី​ចម្លងឯកសារ​ ឬ ដក​ចេញ​មក​វិញ​នៅ​ពេល​ដែល​កុំព្យូទ័រ​កំពុង​ដំណើរការ​ក៏​បាន។ • ភាពងាយស្រួលក្នុងការ Backup ទិន្នន័យ Data Backup ទាក់ទងនឹងការរក្សាទុកទិន្នន័យឯកសារ​របស់អ្នក​ទៅកាន់ទីតាំង​ពីរ​ ឬច្រើន​ផ្សេងទៀត​ ដើម្បី​ធានានៅ​ពេលដែល​មានបញ្ហា​អ្វីកើត​ឡើងទៅលើ​កុំព្យូទ័រ​របស់អ្នក​លោក​ អ្នក​​នៅតែមាន​ទិន្នន័យ​បម្រុង​ទុក​របស់​អ្នក​ដដែល ​។ ហេតុនេះ ​វាអាចឱ្យ​អ្នក​រក្សាទិន្នន័យ​របស់អ្នក​ទោះបីជា​ម៉ាស៊ីន​កុំព្យូទ័រ​ របស់អ្នក​បាត់​ក៏ដោយ​ ។ ដូច្នេះ​ Hard disk ខាងក្រៅ​គឺជាជម្រើស​សម្រាប់​ធ្វើការ​ Backup ទិន្នន័យ​ទុក ​ដើម្បី​ការពារ​ការ​បាត់បង់​ទិន្នន័យ​សំខាន់ៗ​​ នៅពេលមាន​បញ្ហា​អ្វីកើតឡើង​ចំពោះកុំព្យូទ័រ​របស់អ្នក​ ។ ម្យ៉ាងវិញ​ទៀតការ​ Backup ​ទិន្នន័យ​អាច​មានការ​លំបាក​ ហើយ​ត្រូវ​ចំណាយ​​ពេល​យូ ​ ប៉ុន្តែ​ Hard disk ភាគ​ច្រើន​ បាន​ផ្ដល់​មកជាមួយ​កម្មវិធី​ Backup សម្រាប់​កំណត់​ធ្វើការ​ Backup ​និង ​មួយ​ចំនួន​ផ្សេង​ទៀត​ថែមទាំង​ផ្ដល់​មក​ជាមួយ​នូវ​ ប៊ូតុង​ Backup ដោយ​ផ្ទាល់​នៅ​លើ​ Hard disk External Hard Drive ដែលនេះ មាន​ន័យ​ថា​លោកអ្នក​គ្រាន់​តែ​ចុច​ប៊ូតុង​នោះ​ ​ហើយ​​ប្រតិបត្តិការ​ Backup ​និង​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​អនុវត្ត​តាមការ​កំណត់​មុខងារ​ កម្មវិធី​ជាមុន​របស់វា​ ។​ • លទ្ធភាពប្រើប្រាស់ជាមួយប្រតិបត្តិការផ្សេងៗ (cross-plateform) ស្ទើរ​តែ​គ្រប់​រាល់​ Hard disk ​ខាង​ចល័ត​​ទាំង​អស់​សុទ្ធ​តែ​អាច​ប្រើជាមួយ​ កុំព្យូទ័រ PC និង​ Mac ប្រសិន​បើ​ Partition របស់​វា​មាន​ទម្រង់​ជា​ FAT ឬ FAT32 ។ នេះ​មាន​ន័យ​ថា​អ្នក​អាច​ផ្លាស់​ប្ដូរ​ទិន្នន័យ​រវាង​កុំព្យូទ័រ​ PC និង Mac បាន​យ៉ាង​ងាយ​ស្រួល​​តាម​រយៈ​ការ​ប្រើ Hard disk ចល័ត​ ។ ​វា​គឺជា​លក្ខណ​ពិសេស​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​ប្រើប្រាស់​ ដែល​ត្រូវ​ការ​ប្រើ​ទាំង​កុំព្យូទ័រ​ PC និង Mac ក្នុង​ការ​ចម្លង​ឯកសារ​ជាមួយ​គ្នា​ ។

តើ​អ្នកស្គាល់អត់

នៅក្នុងព័ត៌មាន

អភិបាលរាជធានី ផ្សព្វផ្សាយការងារ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ 53 LIKES 10 COMMENTS ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៤នេះ បានកោះហៅ អភិបាលខណ្ឌទាំង៩ ដើម្បីផ្សព្វផ្សាយអំពីការងារ ការពាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុង មូលដ្ឋាន ។ ក្នុងកិច្ចប្រជុំនោះផងដែរ លោក ប៉ា សុជាតិវង្ស ក៏បានថ្លែងទៅកាន់អភិបាលខណ្ឌទាំង៩ ត្រូវយកចិត្តទុកដាក់ ចំពោះការដាក់ ពង្រឹងកម្លាំងសណ្តាប់ធ្នាប់ ក្នុងមូលក្នុងមូលដ្ឋាន និងបញ្ហាមួយទៀត គឺការរៀបចំកម្លាំងសន្តិសុខ កិច្ចសន្យា៥០នាក់ នៅតាមបណ្តាលខណ្ឌនីមួយៗ ។ អភិបាលរាជធានីភ្នំពេញ ក៏បានសង្កត់ធ្ងន់ថា និងត្រូវធ្វើមុនគេ គឺការងារសណ្តាប់ធ្នាប់ ជាពិសេសនោះនៅ តាមបណ្តាលផ្សារទាំងអស់ក្នុងរាជធានី និងមួយទៀត គឺនៅតាមដងផ្លូវសាធារណ: ៕

ការអភិវឌ្ឍន៍ដំបូង 11 LIKES 0 COMMENTS ទូរស័ព្ទដំបូងមានច្រើនប្រភេទតាមបច្ចេកទេសផ្សេងគ្នា។ ខ្លះប្រើឧបករណ៍បញ្ជូនធ្វើពីសន្ទនីយ៍។ ខ្លះប្រើបន្ទះលោហៈស្ដើងដែលបង្កើតចរន្តអាំងឌ្វីនៅក្នុងរបុំអេឡិចត្រូម៉ាញ៉េទិចដែលរុំជុំវិញ​មេដែក​អចិន្ត្រៃយ៍មួយ។ ហើយខ្លះទៀតប្រើគោលការណ៍ឌីណាមិច​ បន្ទះស្ដើងដែលយោលរបុំខ្សែក្នុងដែនម៉ាញ៉េទិចអចិន្ត្រៃយ៍ ឬច្រាស់មកវិញ។ តែគោលការណ័ដែលគេប្រើ​ច្រើនជាងគេ គឺគោលការណ៍​ឧបករណ័បញ្ជូនធ្វើពីកាបូនរបស់​Edison/Berliner ដែលផ្ដល់នូវសំលេងខ្លាំងជាងគេ។ ទូរស័ព្ទនៅសម័យដំបូងឡើយ ត្រូវការផ្គត់ផ្គល់ថាមពលអគ្គីសនីដោយខ្លួនឯង។ នៅពេលនោះត្រូវការមានអ្នកមកត្រួតពិនិត្យនិងប្តូរថ្មជាទៀងទាត់។ នៅសតវត្សរ៍ទី២០ ថ្មរួមត្រូវបានដាក់អោយប្រើ ដោយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទផ្គត់ផ្គង់ថាមពលអោយ តាមរយៈខ្សែតែមួយជាមួយនឹងខ្សែដែលបញ្ជូនស៊ីញ៉ាល់សំលេង។ នៅចុងសតវត្សរ៍ទី២០ ការបង្កើតទូរស័ព្ទឥតខ្សែ​ធ្វើអោយរស់ឡើងវិញ​នូវការផ្គត់ផ្គង់ថាមពលដោយប្រើថ្ម។ ទូរស័ព្ទនៅសម័យដំបូងដូចទូរសារដែរគឺមានខ្សែ២៖ ១សំរាប់ទទួលនិងបញ្ជូនស៊ីញ៉ាល់សំលេង និង១ទៀតជាខ្សែដី។ ទូរស័ព្ទប្រើគោលការណ៍ឌីណាមិច ដំបូងឡើយមានតែប្រហោង១ ហើយ​អ្នកសន្ទនាឆ្លាស់គ្នាស្តាប់និងនិយាយម្ដងម្នាក់។ ក្រោយមកក៏មានការបង្កើតអោយមានប្រហោង២នៅចុងម្ខាងៗ ដើម្បីងាយស្រួលក្នុងការសន្ទនា តែវាមានតំលៃថ្លៃ។ ដំបូងឡើយ ការប្រើទូរស័ព្ទមិនត្រូវគេយកកំរៃទេ។ ជាធម្មតាទូរស័ព្ទ១គូតែងតែមានភ្ជាប់ស្រាប់ដល់​អ្នកណាដែលបានចុះកុងត្រាប្រើទូរសារ។ ក្រុមហ៊ុននឹងតខ្សែរវាងកន្លែង២អោយ ឧទាហរណ៍ រវាងគេហដ្ឋាននិងកន្លែងធ្វើការ។ បើអ្នកណាចង់និយាយទាក់ទងទៅច្រើនកន្លែង ត្រូវតែតំលើងទូរស័ព្ទច្រើនគូទៅតាមនោះដែរ។

កំរោល​ចូល​បាត់ពី​ផ្ទះ ​ពេល​ទៀប​ភ្លឺ​ ឃើញ​សព​ចង.ក​ លើ​ដើម​ឈើ​កម្ពស់​ប្រហែល ​១០​ម៉ែត្រ​ 19 LIKES 0 COMMENTS អាទិត្យ ១៦ កុម្ភៈ, ២០១៤ ម៉ោង ០៧:៥៩ ខេត្ត បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវអ្នកស្រុកប្រទះឃើញ ចង.កលើដើមឈើកម្ពស់ប្រហែល ១០ម៉ែត្រ ក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៥ កុម្ភៈ ២០១៤ បន្ទាប់ពីបាត់ខ្លួន ពេលទៀបភ្លឺថ្ងៃកើតហេតុ។ សពរងគ្រោះឈ្មោះ យ៉ង់ អឿន អាយុ ៥០ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិកើតហេតុ។ ជនរងគ្រោះចង.កនឹងខ្សែគោលើដើមដង្កោ ចម្ងាយពីផ្ទះរបស់ខ្លួនប្រហែលជិត ៥០០ម៉ែត្រ។ តាមស្ត្រីឈ្មោះ រឹម សាលួត អាយុ ៤៦ឆ្នាំ ជាប្រពន្ធជនរងគ្រោះ បានប្រាប់ថា ប្ដីរបស់គាត់បាត់ពីផ្ទះនៅវេលាម៉ោងប្រហែល ៣ទៀបភ្លឺ ថ្ងៃទី១៥ កុម្ភៈ មិនដឹងទៅណានោះទេ ប៉ុន្តែ ប្ដីគាត់មុនបាត់ខ្លួនកើតជំងឺកំរោលចូលចេះតែនិយាយប៉ប៉ាច់ប៉ប៉ោច មិនដេកមិនពួនទេ ធ្វើឲ្យគាត់ និងកូនៗ អត់ងងុយ ២ ទៅ ៣យប់ មកហើយៗ ក៏ញឹកញាប់ផងដែរក្នុង ១ខែ រហូត ២ ទៅ ៣ ដង។ ស្ត្រីជាប្រពន្ធប្រាប់បន្តថា ពេលប្ដីគាត់បាត់ខ្លួន គឺគាត់ និងកូនៗ បាននាំគ្នាដើររកជាច្រើនកន្លែងដែរ តែរកមិនឃើញ លុះប្ដីប្រពន្ធមួយគ្រួសារជាអ្នកជិតខាងឈ្មោះ ប៊ូ វាសនា អាយុ ៣២ឆ្នាំ ប្រពន្ធឈ្មោះ សុផា អាយុ ២៩ឆ្នាំ ទៅរកអុសប្រទះឃើញ ហើយមកប្រាប់ទើបគាត់ និងកូនៗដឹង។ នៅកន្លែងកើតហេតុគេឃើញសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត សហការជាមួយសមត្ថកិច្ចនគរបាលរដ្ឋបាលសង្កាត់និមិត្ត ព្រមទាំងគ្រូពេទ្យជំនាញបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ឆ័យ។ លោក ម៉ារិន មេប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់និមិត្ត ប្រាប់តាមទូរស័ព្ទថា គ្រូពេទ្យជំនាញបានបញ្ជាក់ថា សពរងគ្រោះចង.កធ្វើអត្តឃាតដោយខ្លួនឯង។ គួរបញ្ជាក់ថា សពចង.កនេះ ខុសពីសពចង.កដទៃ គឺខ្ពស់ទាល់តែកូនប្រុសឡើងកាត់ចំណង ហើយអ្នកស្រុកជួយសំរូតចុះទើបសពដល់ដីបាន។ សពរងគ្រោះត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

នៅ​ថ្ងៃ​នេះ

អាជ្ញាធរខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាល គម្រោងពង្រឹង វិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវះ
khmer

20 LIKES 0 COMMENTS អភិបាលរង ខេត្តកំពង់ធំ លោក គង់ វិមាន បានអញ្ជើញចូលរួម បើកវគ្គ បណ្តុះបណ្តាល គម្រោងពង្រឹងវិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវះ តាមរយះកម្មវិធី បណ្តុះបណ្តាល ជំនាញតាមលិខិត បញ្ជាក់នៅ ស្រុកសន្ទុក ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងកាលពី ព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ ដោយមានការចូលរួម ពីសំណាក់ប្រធាន អនុប្រធានមន្ទីរ នានាជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត ។

ក្នុងវគ្គបណ្តុះបណ្តាលនេះ ផ្តោតទៅលើ គម្រោង វិស័យ កសិកម្ម សេវាកម្ម ដល់កសិករ ប្រជាពលរដ្ឋក្រីក្រ ស្រី្តមេម៉ាយ ក្មេងកំព្រា និងជនគ្មានការងារធ្វើ ដើម្បីអោយមានជំនាញ មួយច្បាស់លាស់ ក្នុងការប្រកប មុខរបររកស៊ីដើម្បីទ្រទ្រង់ជីវភាពរស់នៅ បានសមស្រប ។

ទូទាំងខេត្តកំពង់ធំ មាន២៧ ឃុំគោលដៅ អនុវត្តគម្រោងនេះ តាមរយះគណះកម្មាធិការជាតិ បណ្តុះបណ្តាលក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជិវះ មន្ទីរការងារ បណ្តុះបណ្តាល វិជ្ជាជីវះខេត្ត និងមជ្ឈមណ្ឌល បណ្តុះបណ្តាល វិជ្ជាជីវះខេត្ត ដោយទទួលបាន មូលនិធិរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារ អភិវឌ្ឍន៏អាស៊ី ADB ។

ក្នុងពិធីបើកវគ្គខាងលើនេះ លោក គង់ វិមាន អភិបាលរងខេត្ត និងជាប្រធានគណះកម្មាធិការខេត្ត បណ្តុះបណ្តាល បានកោតសរសើរ ដល់លោកប្រធានមន្ទីរការងារ លោកនាយកមជ្ឈមណ្ឌល បណ្តុះបណ្តាល វិជ្ជាជីវះខេត្ត និងមន្រ្តីក្រោមឱវាទទាំងអស់ ដែលខិតខំបំពេញការងារ និងជ្រើសរើសមុខសញ្ញា មករៀនសូត្រ បានត្រឹមត្រូវច្បាស់លាស់ និងទាន់ពេលវេលា និងបានណែនាំអោយ សិក្ខាកាមដែលមក ទទួការបណ្តុះបណ្តាល នេះ ខិតខំសិក្សារៀនសូត្រ យកជំនាញនេះទៅធ្វើជា មុខរបរអាជីពតទៅអនាគត ហើយបើខ្វះដើមទុន គម្រោងនេះនិងអោយខ្ចី ជាឥណទាន ដែលមានការប្រាក់ ទាបបំផុត សំរាប់សិក្ខាកាម ដែលបានរៀនចប់ ។

ប្រជាពលរដ្ឋដែលមកទទួលការ បណ្តុះបណ្តាលនេះ មានចំនួន១៨៤នាក់ ក្នុងស្រុក សន្ទុក ដោយមាន ជំនាញ កសិកម្ម គឺការចិញ្ចឹម មាន់ ទាជ្រូក ត្រី ដំណាំបន្លែ ឈើហូបផ្លែ រីឯផ្នែក សេវាកម្ម មាន ជួសជុលម៉ូតូ Computer វិទ្យុ ទូរទស្សន៍កាត់ចេញ និងសំអាងការ ជាដើម ។ ល។ បើគិតតាំងពី ឆ្នាំ២០១៣ មកដល់ត្រឹមខែកុម្ភៈ ឆ្នាំ២០១៤ នេះ គម្រោងបានបណ្តុះបណ្តាល ជំនាញបច្ចេកទេស ដល់ប្រជាកសិករ បានចំនួន ១០៨៧០នាក់ហើយ ក្នុងនោះ សម្រាប់ឆ្នាំ២០១៣មាន ចំនួន ៥៤៧៤នាក់ និងឆ្នាំ២០១៤ មានចំនួន៥៤០០នាក់ ។

ប្រជាពលរដ្ឋ បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានបង្កើតអោយមាន គម្រោងនេះឡើង និងជួយអោយ ប្រជាពលរដ្ឋមានជំនាញច្បាស់លាស់ ដើម្បីជាទុនមុខរបរមួយ តទៅអនាគត។ ក្រោយបញ្ចប់កម្មវិធី លោក គង់ វិមាន និងក្រុមការងារទាំងអស់ បានអញ្ជើញទៅត្រួតពិនិត្យមើលពីដំណើរការងារ បណ្តុះបណ្តាលដល់ ប្រជាពលរដ្ឋ ដោយផ្ទាល់ផងដែរ ៕



Wikipedia languages

ទំព័រគំរូ:Main Page interwikis