អ្នកប្រើប្រាស់:Wise World Contributor/កម្មវិធីអភិវឌ្ឍន៍ចម្រុះស្ប៉ាយដឺ (Spyder IDE)
រូបថតលើអេក្រង់នៃកម្មវិធីអភិវឌ្ឍន៍ចម្រុះស្ប៉ាយដឺដែលកំពុងដំណើរនៅលើប្រព័ន្ធប្រតិបត្តិការវីនដូស៍ | |
អ្នកបង្កើតដើម | ព្យែរ រេបូ (Pierre Raybaut) |
---|---|
អ្នកអភិវឌ្ឍ | Spyder project contributors |
ចេញផ្សាយដំបូង | 18 តុលា 2009[១][២] |
Stable releaase | 4.1.4 / 10 កក្កដា 2020 |
សរសេរក្នុង | ភាសាសរសេរកម្មវិធីផាយថុន |
ប្រព័ន្ធប្រតិបត្តិការ | Cross-platform |
Platform | Qt, Windows, macOS, Linux |
ប្រភេទ | កម្មវិធីអភិវឌ្ឍន៍ចម្រុះ |
អាជ្ញាបណ្ណ | MIT |
គេហទំព័រ | https://www.spyder-ide.org/ |
ស្ប៉ាយដឺ គឺជាកម្មវិធីអភិវឌ្ឍន៍ចម្រុះសម្រាប់អភិវឌ្ឍឬបង្កើតកម្មវិធីគណនាបែបវិទ្យាសាស្ត្រដោយប្រើភាសាសរសេរកម្មវិធីផាយថុន ។ វាជាកម្មវិធីបើកចំហ ( អ្នកប្រើប្រាស់អាចយកកូដរបស់វាមកសិក្សា កែច្នៃ និងចែកចាយបន្តដោយសេរី ) ហើយយើងអាចប្រើប្រាស់វានៅលើប្រព័ន្ធប្រតិបត្តិការផ្សេងៗជាច្រើន ។ ស្ប៉ាយដឺត្រូវបានភ្ជាប់មកជាមួយនូវកញ្ចប់បណ្ណាល័យ និងកម្មវិធីពិសេសៗជាច្រើនសម្រាប់អភិវឌ្ឍឬបង្កើតកម្មវិធីគណនាបែបវិទ្យាសាស្ត្រដូចជា ណាំផាយ (NumPy) សាយផាយ (SciPy) ម៉ាតផ្លតលីប (Matplotlib) ផេនដាស (pandas) អាយផាយថុន (IPython) ស៊ីមផាយ (SymPy) សាយថុន (Cython) និងកម្មវិធីបើកចំហមួយចំនួនទៀត ។[៣] [៤] កម្មវិធីអភិវឌ្ឍន៍ចម្រុះស្ប៉ាយដឺនេះត្រូវបានចែកចាយឲ្យប្រើប្រាស់ក្រោមអាជ្ញាបណ្ណអេមអាយធី (MIT license) ។[៥]
ស្ប៉ាយដឺត្រូវបានបង្កើត និងអភិវឌ្ឍឡើងជាដំបូងនៅឆ្នាំ ២០០៩ ដោយលោក ព្យែរ រេបូ (Pierre Raybaut) ហើយចាប់តាំងពីឆ្នាំ ២០១២ មក វាត្រូវបានថែទាំ និងអភិវឌ្ឍដោយអ្នកអភិវឌ្ឍផាយថុនសម្រាប់ការគណនាបែបវិទ្យាសាស្ត្រមួយក្រុម និងសហគមន៍អ្នកប្រើប្រាស់ផងដែរ ។
យើងអាចដំឡើងកម្មវិធីបន្ថែមមុខងារនានាទៅលើស្ប៉ាយដឺបាន ដែលកម្មវិធីបន្ថែមមុខងារទាំងនោះត្រូវបានបង្កើតឡើងដោយក្រុមអ្នកអភិវឌ្ឍស្ប៉ាយដឺផ្ទាល់ ( ភាគីទី ១ ) ឬដោយអ្នកអភិវឌ្ឍដទៃទៀត ( ភាគីទី ៣ ) ។ មុខងារបន្ថែមទាំងនោះរួមមាន មុខងារត្រួតពិនិត្យទិន្នន័យដោយប្រើឧបករណ៍អន្តរកម្ម ( សកម្មភាពឆ្លើយតបទៅមកជាមួយអ្នកប្រើប្រាស់ ) មុខងារធានាគុណភាព និងត្រួតពិនិត្យកូដដោយស្វ័យប្រវត្តិនានាដូចជា ផាយហ្វលេកស៍ (Pyflakes) ផាយលីនធ៍ (Pylint)[៦] និងរ៉ូភ (Rope) ។ លើសពីនេះទៅទៀត ស្ប៉ាយដឺអាចដំណើរការបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការវីនដូស៍ (Windows) ម៉ាក់ខ៍អូអេស៍ (macOS) និងលីនុកស៍ ( ឬលីនុច ) ។ ចំពោះលីនុកស៍ យើងអាចប្រើវាបានតែនៅលើមែកធាងលីនុកស៍ដែលគេពេញនិយមមួយចំនួនតែប៉ុណ្ណោះដូចជា អាក់ខ៍លីនុកស៍ (Arch Linux) ឌីបៀន (Debian) ហ្វេដូរ៉ា (Fedora) ហ្គេនធូលីនុកស៍ (Gentoo Linux) អូផេនសូហ្សា (openSUSE) និងអ៊ុប៊ុនធូ (Ubuntu) ។
ស្ប៉ាយដឺប្រើ Qt សម្រាប់បង្កើតផ្ទៃប្រើប្រាស់ដោយរូបភាពរបស់វា ហើយវាត្រូវបានរចនាឡើងដើម្បីប្រើ PyQt ឬ PySide ។ [៧]
លក្ខណៈពិសេសៗ
[កែប្រែ]លក្ខណៈពិសេសៗរបស់វារួមមាន ៖ [៨]
- កម្មវិធីសរសេរកូដដែលមានមុខងារផាត់ពណ៌វាក្យសម្ពន្ធ មុខងារបង្ហើយកូដដោយស្វ័យប្រវត្តិ និងមុខងារត្រួតពិនិត្យកំហុស
- អាចប្រើបានជាមួយកុងសូល IPython ផ្សេងៗជាច្រើន
- សមត្ថភាពក្នុងការរុករក និងកែសម្រួលអថេរតាមរយៈផ្ទៃប្រើប្រាស់ដោយរូបភាព
- អាចបង្ហាញឯកសារជំនួយអំពី function, class និង method ណាមួយនៃផាយថុនដោយស្វ័យប្រវត្តិឬទៅតាមតម្រូវការ
- កម្មវិធីសាកល្បងកូដឬកម្មវិធី ( ដែលកំពុងតែត្រូវបានបង្កើតឡើង ) ដែលត្រូវបានភ្ជាប់ទៅនឹង IPdb សម្រាប់ប្រតិបត្តិកូដជាជំហ៊ានៗ
- ការវិភាគកូដដោយមិនចាំបាច់ធ្វើប្រតិបត្តិការកូដ ដែលលក្ខណៈពិសេសនេះដំណើរការដោយ Pylint
- ការវិភាគកូដក្រោយពេលធ្វើប្រតិបត្តិការកូដ ដើម្បីដឹងពីចំនួននៃអង្គចងចាំដែលត្រូវបានប្រើ រយៈពេលដែលត្រូវបានចំណាយ ។ល។
- ការអនុញ្ញាតឱ្យយើងធ្វើការអភិវឌ្ឍន៍លើគម្រោងផ្សេងៗគ្នាជាច្រើនក្នុងពេលដំណាលគ្នា
- មុខងាររុករកឯកសារ ដែលមានស្រាប់សម្រាប់ធ្វើអន្តរកម្មជាមួយប្រព័ន្ធឯកសារ និងគ្រប់គ្រងគម្រោង
- មុខងាររុករកនៅក្នុងឯកសារ
- មុខងាររុករកជំនួយតាមអ៊ីនធឺណេត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្វែងរក និងមើលឯកសារជំនួយនៅក្នុងស្ប៉ាយដឺផ្ទាល់
- មុខងារកំណត់ហេតុប្រវត្តិ ដែលកត់ត្រារាល់ពាក្យបញ្ជាដែលអ្នកប្រើប្រាស់បានបញ្ចូលនៅក្នុងកុងសូលនីមួយៗ
- កុងសូលផ្ទៃក្នុង ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ត្រួតពិនិត្យលើប្រតិបត្តិការដោយឡែករបស់ស្ប៉ាយដឺ
កម្មវិធីបន្ថែមមុខងារនានា
[កែប្រែ]កម្មវិធីបន្ថែមមុខងារនានាសម្រាប់ស្ប៉ាយដឺមានដូចជា ៖ [៩]
- Spyder-Unittest ដែលរួមបញ្ចូលមុខងារសាកល្បងផ្នែកនៃកូដដ៏ពេញនិយមដូចជា Pytest, Unittest និង Nose with Spyder
- Spyder-Notebook ដែលអនុញ្ញាតឲ្យយើងមើល និងកែសម្រួល Jupyter Notebooks នៅក្នុងស្ប៉ាយដឺផ្ទាល់
- Spyder-Reports ដែលអាចឲ្យយើងសរសេររបាយការណ៍ដោយប្រើភាសាផាយថុន ( ស្រដៀងគ្នានឹង Jupyter Notebooks )
- Spyder-Terminal ដែលអាចឲ្យយើងបើក បញ្ជា និងគ្រប់គ្រង Shell នានានៅក្នុងស្ប៉ាយដឺផ្ទាល់
- Spyder-Vim ដែលផ្ទុកពាក្យបញ្ជា និងផ្លូវកាត់តាមលំនាំកម្មវិធីសរសេរកូដ Vim
- Spyder-AutoPEP8 ដែលអាចបម្លែងទម្រង់កូដដែលយើងបានសរសេរទៅតាមទម្រង់ស្ដង់ដា PEP 8 ដោយស្វ័យប្រវត្តិ
- Spyder-Line-Profiler និង Spyder-Memory-Profiler ដែលបន្ថែមសមត្ថភាពទៅលើមុខងារវិភាគកូដដែលមានស្រាប់នៅក្នុងស្ប៉ាយដឺឲ្យវាអាចសាកល្បងបន្ទាត់កូដនីមួយៗ និងវ៉ាស់ការប្រើប្រាស់អង្គចងចាំបាន
សូមមើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "spyder-ide/spyder at v1.0.0". GitHub. Retrieved 3 April 2017.
- ↑ "(Python)(ANN) Spyder v1.0.0 released". 18 October 2009.
- ↑ "Migrating from MATLAB to Python | Greener Engineering". et.byu.edu. Retrieved 9 February 2014.
- ↑ "Spyder review – Techworld.com". review.techworld.com. Retrieved 9 February 2014.
- ↑ "Spyder license".
- ↑ "Pylint extension – Spyder 2.2 documentation". packages.python.org. Retrieved 9 February 2014.
- ↑ "Spyder runtime dependencies". github.com. 21 February 2015.
- ↑ "Spyder Documention – Features Overview". Spyder Project. Retrieved 2018-07-30.
- ↑ "Spyder Plugins List". Spyder Project. Retrieved 2018-07-30.
តំណភ្ជាប់ខាងក្រៅ
[កែប្រែ][[ចំណាត់ថ្នាក់ក្រុម:Category:ព័ត៌មានវិទ្យា]] [[ចំណាត់ថ្នាក់ក្រុម:Category:កុំព្យូទ័រ]]