Jump to content

អ្នកម្នាងកែវទី១

ពីវិគីភីឌា
កែវ
អ្នកម្នាង
រជ្ជកាលចក្រព័ត្រ
ស្វាមី/មហេសីចក្រព័ត្រ
បុត្រសិរីកុមារ បទុមកុមារ បក្សីចាំក្រុង
ព្រះនាមពេញ
​ សម្ដេច​ព្រះ​វររាជនី​ ទេវី​លក្ខិណា​ មហាក្សត្រី
ប្រសូតមហានគរ
សុគតមហានគរ នគរគោកធ្លក

អ្នកម្នាងកែវ ជាព្រះមហេសីរបស់ព្រះបាទចក្រព័ត្រហើយមានព្រះ រាជបុត្រពីរអង្គគឺ ព្រះសិរីកុមារ និង បទុមរាជា។ជាមួយ​គ្នា​នោះ​ អ្នក​ម្នាង​កែវ​ ​មហេសី​មួយទៀត​របស់​ព្រះចក្រព័ត្រក៏​មានគភ៌​ដែរ​ ​គឺ​នៅ​ក្នុង​ឆ្នាំជូត​ ​ព.ស ​១៥៤៤ ត្រូវជា​គ.ស ​១០០០។

ព្រះអង្គត្រូវជាបុត្ររបស់អ្នកម្នាងកែវ និងព្រះបាទចក្រព័ត្រ (ឯពង្សាវតារខ្លះថាទ្រង់ជាបុត្រពញាពេជ្រ (បុត្រព្រះបាទចក្រព័ត្រ) និង អ្នកម្នាងទេពវិញ)។

​កាលណោះ​ ព្រះបាទ​ចក្រព័ត្រ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៦​ ​មាន​មហេសី​មួយ​ឈ្មោះ​អ្នក​ម្នាង​កែវ។​ ​ព្រះ​នាង​ទ្រង់​មានគភ៌​នៅ​ក្នុង​ឆ្នាំជូត​ ​ព.ស ​១៥៤៤ ដែល​ត្រូវជា​ ​គ.ស ​១០០០ គឺ​នៅ​ក្នុង​សម័យ​កាលដែល​ដំបងគ្រញូង​បាន​បះបោរ​ ​លើក​កងទ័ព​មក​វាយប្រហារ​ដណ្ដើម​យក​រាជ្យ។​ ​ក្នុង​ឱកាស​នោះ ព្រះ​នាង​បាន​បន្លំ​ធ្វើ​ជា​អ្នកស្រុក​អ្នក​ភូមិ​សាមញ្ញ​ ​លួច​រត់គេច​ភៀសខ្លួន​ ​ចេញ​ផុត​ពី​មហានគរ​ ​ទៅ​រស់នៅ​តាម​ជាយ​ជនបទ​ ​ឆ្ងាយ​ដាច់​ស្រយាល​ពី​គេឯង។​ ​ព្រះ​នាង​បាន​តា​យាយ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ​តា​គហេ​ ​យាយ​លក្ខណ៍​ ​ទទួលយក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​ ​ជួយ​លាក់​បំពួន​បំបិទ​បំបាំង​ ​ឆ្ងាយ​ពី​ភ្នែក​ច្រមុះ​ ​ពួក​ក្រុម​ស្ដេច​ដំបងគ្រញូង។​ ​ខែមាឃ​ ​ឆ្នាំឆ្លូវ​ ​ព.ស ​១៥៤៥ ត្រូវជា​ម.ស​. ៩២៣ ច.ស ​៣៦៣ និង​គ.ស ​១០០១​ ​ព្រះ​នាង​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​អង្គ​មាន​សម្បុរ​ភ្លឺ​ស្រស់បំព្រង​ ​ហើយ​មាន​សញ្ញា​កងចក្រ​លើ​បាត​ដៃ​ ​និង​បាត​ជើង​ ដែល​បញ្ជាក់​លក្ខណៈ​ជា​អ្នក​មានបុណ្យ។​

គាត់​បាន​ រៀបរាប់​គ្រប់​ហេតុការណ៍​ពី​ដើម​ដល់​ចប់​ប្រាប់​ប្រពន្ធ​ ​និង​ទូល​ថ្វាយ​អ្នក​ម្នាង​កែវ​ ​ហើយ​គាត់​ក៏​ឲ្យ​ភរិយា​ចាត់ចែង​រៀបចំ​បាយ​ទឹក​ស្បៀងអាហារ​ ​និង​បង្វេច​សម្រាប់​រត់​ភៀសខ្លួន​ចាក​ចេញពី​ទីប្រជុំជន​ ​ទៅ​នៅ​ឲ្យ​ឆ្ងាយ​ដាច់​ស្រយាល​ ​ក្នុង​គោលបំណង​សង្ឃឹមថា​ ​នឹង​បាន​សន្ដិសុខ​ដល់​រូប​បក្សីចាំក្រុង។​ ​រួច​ស្រេច​ហើយ​កាលណា​ ​តា​គហេ​ត្រលប់​ទៅ​យកបក្សីចាំក្រុងលើក​អៀវ​ដាក់​លើ​-ក​ ​ហើយ​ធ្វើ​ដំណើរ​ផ្សងព្រេង​ ​កាត់​វាល​ចូល​ព្រៃ​ដោយ​គ្មាន​ទិស​ដៅ​អ្វី​ជា​ពិតប្រាកដ។​

ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​បាន​សរសេរ​បន្ដ​ទៅ​ទៀត​ថា​ ​ព្រះបាទ​បក្សីចាំក្រុង​ ​បាន​យាង​ព្រះ​មាតា​ ​អ្នក​ម្នាង​កែវ​ឲ្យ​មក​គង់​ក្នុង​បរមរាជវាំង​ជាមួយ។​ ​ព្រះ​អង្គ​បាន​ប្រទាន​ដល់​ព្រះ​មាតា​ព្រះ​បរម​នាម​ ​សម្ដេច​ព្រះ​វររាជនី ​ទេវី​លក្ខិណា ​មហាក្សត្រី