Jump to content

អ្នកម្នាងទេវី

ពីវិគីភីឌា
សម្ដេចព្រះមាលាទេវី
(ព្រះបុប្ផាទេវី)
ព្រះរាជអគ្គមហេសីក្រុងកម្ពុជាធិបតី
(សម័យកាលចតុមុខ)
រជ្ជកាល១៤៣៣-១៤៣៧
អង្គមុនសម្ដេចព្រះភគវតី ស្រីសន្ធរនិតាទេវី
អង្គក្រោយព្រះមេនាងបទុមកេសរ
ព្រះស្វាមីព្រះរាជឱង្ការ ព្រះបរមរាជា ពញ្ញាយ៉ាត
ប្រសូតនគរបាងខាង, មហានគរ, ចុងសម័យកាលអង្គរ
សុគតរាជធានីចតុមុខ, សម័យកាលចតុមុខ
រាជពន្ធភាពព្រះបាទពញាយ៉ាត
រាជបច្ឆាញាតិព្រះបាទនរាយណ៍រាមា
នាងព្រះកេត
នាងលូដទង
ព្រះនាម
សម្ដេចព្រះភគវតី ស័នទៈមិតាទេវី
វង្សរាជវង្សមហានគរ (ដោយកំណើត)
រាជវង្សចតុមុខ​មង្គល (ដោយរៀបអភិសេក)
បិតាព្រះបាទបរមរាមាធិបតី
មាតាព្រះស្នំ ធីតាអភិបាលនគរបាងខាង (បច្ចុប្បន្នគឺខេត្តព្រះជិនបុរី)
សាសនាព្រះពុទ្ធសាសនានិកាយថេរវាទបែបខ្មែរ
(ជាមួយសាសនាប្រជាប្រិយខ្មែរវិញ្ញាណនិយម)និងព្រហ្មញ្ញសាសនា)

សម្ដេចព្រះមាលាទេវី គឺជាសមាជិកនៃគ្រួសាររាជវង្សកម្ពុជាសម័យកាលចតុមុខនិងសម្ដេចព្រះរាជអគ្គមហេសីនៃព្រះបាទសម្ដេចព្រះបរមរាជាពញាយ៉ាតរាជាធិរាជ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលចតុមុខ ព្រះនាងជាព្រះរាជបុត្រីនៃព្រះបាទបរមរាមាធិបតី អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចុងសម័យកាលមហានគរ និង បាទបរិចារិកាបុត្រីអភិបាលនគរបាងខាង (បច្ចុប្បន្នគឺខេត្តព្រះជិនបុរី)។ ព្រះអង្គជាព្រះវររាជមាតានៃព្រះបាទនរាយណ៍រាមា អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលចតុមុខ[]

ព្រះរាជជីវប្រវត្តិ

[កែប្រែ]

សម្ដេចព្រះសន្ធរនិតាសន្ធនីត្រា ប្រសូតនានគរបាងខាង ព្រះរាជាណាចក្រកម្ពុជា ចុងសម័យកាលអង្គរ។ ព្រះអង្គ​ជា​ព្រះរាជបុត្រី របស់ ​ព្រះបាទបរមរាមាធិបតី នៃអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចុងសម័យកាលមហានគរ និងបាទបរិចារិកាធីតាអភិបាលនគរបាងខាង (បច្ចុប្បន្នគឺខេត្តព្រះជិនបុរី) ហើយក៏ជាប្អូនស្រីបង្កើតរបស់ព្រះបាទសម្ដេចព្រះបរមរាជាពញាយ៉ាតរាជាធិរាជ។ []ព្រះអង្គ​បានអភិសេកសមរស ជាមួយ ព្រះបរមរាជា ពញ្ញាយ៉ាត ក្រោយការអភិសេក ព្រះនាមផ្លូវការរបស់ព្រះអង្គ​ បានក្លាយជា អ្នកម្នាងទេវី។ ក្រោយព្រះបាទពញាយ៉ាតរាជាធិរាជ ទ្រង់ឡើងសោយរាជសម្បត្តិក្នុងបានធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២នៅ រាជធានីអង្គរ គ.សករាជ ១៣៨៨ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះបរមរាជា ពញ្ញាយ៉ាត" ព្រះអង្គលើកព្រះបុប្ផាទេវីឡើងជាអគ្គមហេសី ទ្រង់ព្រះនាមជា សម្ដេចព្រះភគវតី ស័នទៈមិតាទេវី ព្រះអង្គមានព្រះរាជបុត្រាបុត្រីបីព្រះអង្គ គឺ ព្រះបាទនរាយណ៍រាមា អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលចតុមុខ នាងព្រះកេត និង នាងលូដទង[] ក្រោយការព្រះរាជបុត្រទ្រង់ឡើងសោយរាជសម្បត្តិក្នុងឆ្នាំគ.សករាជ ១៤៣៣ គឺ ព្រះបាទព្រះនរាយណ៍ រាមាធិបតី ទ្រង់បានប្រកាសនាមថ្មីដល់ព្រះជននី ក្នុងព្រះនាមពេញផ្លូវការថា សម្ដេចព្រះមាលាទេវី[]

ព្រះរាជឥស្សរិយយស

[កែប្រែ]

ព្រះរាជគ្រួសារ

[កែប្រែ]

ពង្សាវលី

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. https://km.wikibooks.org/wiki/%E1%9E%AF%E1%9E%80%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%98%E1%9E%A0%E1%9E%B6%E1%9E%94%E1%9E%BB%E1%9E%9A%E1%9E%9F%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/%E1%9E%95%E1%9F%82%E1%9E%93%E1%9E%8A%E1%9E%B8%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%94%E1%9E%B6%E1%9E%91%E1%9E%96%E1%9E%89%E1%9E%B6%E1%9E%89%E1%9E%B6%E1%9E%8F%E1%9E%B7
  2. อมรวงศ์วิจิตร, หม่อม. "ពង្សាវតារមឿងលង្វែក". ប្រជុំពង្សាវតារ ភាគទី៤. พระนคร : โสภณพิพรรฒธนากร. 2458, หน้า 23
  3. อมรวงศ์วิจิตร, หม่อม. "ពង្សាវតារមឿងលង្វែក". ប្រជុំពង្សាវតារ ភាគទី៤. พระนคร : โสภณพิพรรฒธนากร. 2458, หน้า 26
  4. https://km.wikibooks.org/wiki/%E1%9E%AF%E1%9E%80%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%98%E1%9E%A0%E1%9E%B6%E1%9E%94%E1%9E%BB%E1%9E%9A%E1%9E%9F%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/%E1%9E%95%E1%9F%82%E1%9E%93%E1%9E%8A%E1%9E%B8%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%93%E1%9E%B6%E1%9E%9A%E1%9E%B6%E1%9E%99%E1%9E%8E%E1%9F%8D%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%B6

សូមមើលផងដែរ

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
សម្ដេចព្រះភគវតី ស្រីសន្ធរនិតាទេវី
ព្រះរាជអគ្គមហេសីក្រុងកម្ពុជាធិបតី
(សម័យកាលចតុមុខ)

១៣៨៥-១៤៣២
តដោយ
ព្រះមេនាងបទុមកេសរ