Jump to content

ឧបាលិបញ្ចកៈ

ពីវិគីភីឌា

សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

ឧបាលិបញ្ចកៈ

[២៤៤] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះ ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុប្រកបដោយអង្គប៉ុន្មាន មិនត្រូវនៅដោយឥតនិស្ស័យ អស់១ជីវិតបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ មិនត្រូវនៅដោយឥតនិស្ស័យ អស់១ជីវិតបានទេ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនស្គាល់ឧបោសថ១ មិនស្គាល់ឧបោសថកម្ម១ មិនចេះបាតិមោក្ខ១ មិនស្គាល់បាតិមោក្ខុទ្ទេស១ មានវស្សាថយពីប្រាំ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនៅដោយឥតនិស្ស័យដរាបដល់អស់ជីវិតបានឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ គួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបាន។ អង្គទាំង៥ តើដូចម្ដេច? គឺភិក្ខុស្គាល់ឧបោសថ១ ស្គាល់ឧបោសថកម្ម១ ចេះបាតិមោក្ខ១ ស្គាល់បាតិមោក្ខុទ្ទេស១ មានវស្សាគ្រប់៥ ឬជាង៥វស្សាឡើងទៅ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង គួរនៅដោយឥតនិស្ស័យ អស់១ជីវិតបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបានទេ។ អង្គទាំង៥ តើដូចម្ដេច? គឺភិក្ខុមិនស្គាល់បវារណា១ មិនស្គាល់បវារណាកម្ម១ មិនចេះបាតិមោក្ខ១ មិនស្គាល់បាតិមោក្ខុទ្ទេស១ មានវស្សាមិនគ្រប់ប្រាំ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបានឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ គួរនឹងនៅដោយឥតនិស្ស័យ អស់១ជីវិតបាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុស្គាល់បវារណា១ ស្គាល់បវារណាកម្ម១ ចេះបាតិមោក្ខ១ ស្គាល់បាតិមោក្ខុទ្ទេស១ មានវស្សាគ្រប់៥ ឬលើសជាង៥វស្សាឡើងទៅ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង គួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដោយឡែកទៀត មិនគួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបានទេ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មានវស្សាថយពីប្រាំ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបានឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ គួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មានវស្សាគ្រប់៥ ឬលើសជាង៥វស្សាឡើងទៅ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង គួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបាន។

[២៤៥] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួនឡើយ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនអាចដើម្បីបម្រើដោយខ្លួនឯង ឬឲ្យគេបម្រើនូវអន្តេវាសិក និងសទ្ធិវិហារិក ដែលមានជម្ងឺ១ មិនអាចដើម្បីរម្ងាប់ដោយខ្លួនឯង ឬឲ្យគេជួយរម្ងាប់ នូវសេចក្តីអផ្សុក១ មិនអាចដើម្បីបន្ទោបង់ដោយខ្លួនឯង ឬឲ្យគេជួយបន្ទោបង់ នូវសេចក្តីសង្ស័យ ដែលកើតឡើងតាមធម្មតា១ ដើម្បីណែនាំក្នុងអភិធម្ម១ ដើម្បីណែនាំក្នុងអភិវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួនឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវឲ្យឧបសម្បទា ត្រូវឲ្យនិស្ស័យ ត្រូវឲ្យសាមណេរបម្រើខ្លួនបាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុអ្នកអាចដើម្បីបម្រើដោយខ្លួនឯង និងឲ្យគេបម្រើអន្តេវាសិក ឬសទ្ធិវិហារិក ដែលមានជម្ងឺ១ អាចនឹងរម្ងាប់ដោយខ្លួនឯង ឬប្រើគេឲ្យជួយរម្ងាប់ នូវសេចក្តីអផ្សុក១ អាចនឹងបន្ទោបង់ដោយខ្លួនឯង ឬឲ្យគេបន្ទោបង់ នូវសេចក្តីសង្ស័យ ដែលកើតឡើងតាមធម្មតា១ អាចដើម្បីណែនាំក្នុងអភិធម្ម១ ដើម្បីណែនាំក្នុងអភិវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ នេះឯង ទើបត្រូវឲ្យឧបសម្បទា ត្រូវឲ្យនិស្ស័យ ត្រូវឲ្យសាមណេរបម្រើខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួនដែរ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនអាចដើម្បីនឹងបង្រៀនអន្តេវាសិក ឬសទ្ធិវិហារិក ក្នុងសិក្ខា គឺអភិសមាចារិកវត្ត១ មិនអាចដើម្បីណែនាំក្នុងសិក្ខា គឺអាទិព្រហ្មចរិយៈ១ មិនអាចណែនាំក្នុងអធិសីល១ មិនអាចណែនាំក្នុងអធិចិត្ត១ មិនអាចណែនាំក្នុងអធិប្បញ្ញា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួនឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវឲ្យឧបសម្បទា ត្រូវឲ្យនិស្ស័យ ត្រូវឲ្យសាមណេរបម្រើខ្លួន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុអាចដើម្បីបង្រៀនអន្តេវាសិក ឬសទ្ធិវិហារិក ក្នុងសិក្ខា គឺអភិសមាចារិកវត្ត១ អាចដើម្បីណែនាំក្នុងសិក្ខា គឺអាទិព្រហ្មចរិយៈ១ អាចដើម្បីណែនាំក្នុងអធិសីល១ អាចដើម្បីណែនាំក្នុងអធិចិត្ត១ អាចដើម្បីណែនាំក្នុងអធិប្បញ្ញា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវឲ្យឧបសម្បទា ឲ្យនិស្ស័យ ឲ្យសាមណេរបម្រើខ្លួនបាន។

[២៤៦] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនខ្មាសបាប១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១ មានសេចក្តីយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារៈ១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១ មានសេចក្តីយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុប្រកបដោយល្បែង ប្រព្រឹត្តទៅតាមកាយ១ ប្រកបដោយល្បែង ប្រព្រឹត្តទៅតាមវាចា១ ប្រកបដោយល្បែង ប្រព្រឹត្តទៅតាមកាយ និងវាចា១ មានសេចក្តីយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុប្រកបដោយអនាចារៈ ប្រព្រឹត្តទៅតាមកាយ១ ប្រកបដោយអនាចារៈ ប្រព្រឹត្តទៅតាមវាចា១ ប្រកបដោយអនាចារៈ ប្រព្រឹត្តទៅតាមកាយ និងវាចា១ មានគំនិតយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុប្រកបដោយកិរិយាបៀតបៀន ដែលប្រព្រឹត្តទៅតាមកាយ១ ប្រកបដោយកិរិយាបៀតបៀន ដែលប្រព្រឹត្តទៅតាមវាចា១ ប្រកបដោយកិរិយាបៀតបៀន ដែលប្រព្រឹត្តទៅតាមកាយ និងវាចា១ មានគំនិតយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុប្រកបដោយការចិញ្ចឹមជីវិតខុស ដោយកាយ១ ប្រកបដោយការចិញ្ចឹមជីវិតខុសដោយវាចា១ ប្រកបដោយការចិញ្ចឹមជីវិតខុស ដោយកាយ និងវាចា១ មានគំនិតយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុត្រូវអាបត្តិហើយ សង្ឃបានធ្វើកម្មរួចហើយ នៅតែឲ្យឧបសម្បទា១ នៅតែឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ត្រេកអរនឹងសេចក្តីសន្មតិ ឲ្យជាអ្នកប្រដៅភិក្ខុនី១ ទុកជាសង្ឃបានសន្មតហើយ ក៏នៅតែទៅប្រដៅភិក្ខុនី១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដោយឡែកទៀត។ អង្គ៥ តើដូចម្ដេច? គឺសង្ឃបានធ្វើកម្ម ដោយអាបត្តិណា ភិក្ខុនោះ នៅតែត្រូវអាបត្តិនោះ១ ភិក្ខុត្រូវអាបត្តិឯទៀត ប្រហែលនឹងអាបត្តិនោះ១ ឬត្រូវអាបត្តិដែលអាក្រក់ជាងអាបត្តិមុននោះ១ ភិក្ខុតិះដៀលកម្ម១ តិះដៀលសង្ឃ ជាអ្នកធ្វើកម្ម១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដោយឡែកទៀត។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ មានគំនិតយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។

ចប់ អនិស្សិតវគ្គ ទី១។

ឧទ្ទាន គឺបញ្ជីរឿង នៃអនិស្សិតវគ្គ នោះដូច្នេះ

[២៤៧] និយាយអំពីភិក្ខុមិនស្គាល់ឧបោសថជាដើម១ មិនស្គាល់បវារណាជាដើម១ មិនស្គាល់អាបត្តិ១ ភិក្ខុមិនចេះបម្រើសិស្សឈឺ១ មិនចេះបង្រៀនសិស្ស ក្នុងអភិសមាចារិកវត្ត១ មិនខ្មាសបាប១ មិនចេះណែនាំក្នុងអធិសីល១ ប្រកបដោយល្បែង១ ប្រកបដោយអនាចារៈ១ ប្រកបដោយកិរិយាបៀតបៀន១ ប្រកបដោយការចិញ្ចឹមជីវិតខុស១ សង្ឃធ្វើកម្មដោយអាបត្តិណា ភិក្ខុនោះ នៅតែត្រូវអាបត្តិដដែលនោះ១ ភិក្ខុពោលតិះដៀលព្រះពុទ្ធ១ នេះជាវគ្គសង្គហៈទី១។

[២៤៨] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ សង្ឃមិនត្រូវរម្ងាប់កម្មដល់ភិក្ខុ ដែលប្រកបដោយអង្គប៉ុន្មាន? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុត្រូវអាបត្តិហើយ សង្ឃក៏បានធ្វើកម្មហើយ នៅតែឲ្យឧបសម្បទា១ នៅតែឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ត្រេកអរនឹងសេចក្តីសន្មតិ ឲ្យជាអ្នកឲ្យឱវាទ ដល់ភិក្ខុនី១ ទុកជាសង្ឃសន្មតហើយ នៅតែទៅប្រដៅភិក្ខុនី១។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្ដេច? គឺសង្ឃបានធ្វើកម្មចំពោះអាបត្តិណា ភិក្ខុនោះ នៅតែត្រូវអាបត្តិនោះទៀត១ ត្រូវអាបត្តិឯទៀត ប្រហែលនឹងអាបត្តិនោះ១ ឬត្រូវអាបត្តិដែលអាក្រក់ជាងអាបត្តិនោះ១ តិះដៀលកម្ម១ តិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ មានគំនិតយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនមានខ្មាសបាប១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកធ្វើនូវសេចក្តីញាំញី (អាបត្តិតូចធំ)១ មិនធ្វើឲ្យពេញលេញ ក្នុងវត្តទាំងឡាយ និងសិក្ខា១។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។

[២៤៩] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុជាអ្នកចូលទៅកាន់សង្រ្គាម កាលបើចូលទៅរកសង្ឃ ត្រូវតម្កល់​ធម៌ប៉ុន្មានទុកក្នុងសន្តាន សឹមចូលទៅរកសង្ឃ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុជាអ្នកចូលទៅកាន់សង្គ្រាម កាលបើចូលទៅរកសង្ឃ ត្រូវតម្កល់​ធម៌៥យ៉ាង ទុកក្នុងសន្តាន ហើយសឹមចូលទៅរកសង្ឃ។ ធម៌៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុជាអ្នកចូលទៅកាន់សង្គ្រាម កាលបើចូលទៅរកសង្ឃ ត្រូវមានចិត្តឱនលំទោន សឹមចូលទៅរកសង្ឃ គប្បីជាអ្នកមានចិត្តស្មើ ដោយសំពត់សម្រាប់ជូតធូលី ជាអ្នកឈ្លាសក្នុងអាសនៈ ឈ្លាសក្នុងការអង្គុយ១ មិនត្រូវចូលទៅច្រៀតបៀតពួកភិក្ខុជាថេរៈ មិនត្រូវឃាត់អាសនៈពួកភិក្ខុខ្ចី អង្គុយលើអាសនៈ តាមសមគួរ១ មិនត្រូវជាអ្នកនិយាយពាក្យផ្តេសផ្តាស មិនត្រូវនិយាយតិរច្ឆានកថា១ ត្រូវពោលធម៌ដោយខ្លួនឯង ឬអារាធនាអ្នកដទៃឲ្យពោលធម៌១ មិនត្រូវមើលងាយព្រះអរិយបុគ្គល ដែលលោកគង់ស្ងៀម១ ម្នាលឧបាលិ បើសង្ឃធ្វើកម្មទាំងឡាយ ដែលសង្ឃគប្បីធ្វើដោយសេចក្តីព្រមព្រៀងគ្នា ម្នាលឧបាលិ បើមានភិក្ខុមិនគាប់ចិត្តនឹងកម្មនោះ ភិក្ខុនោះ ត្រូវធ្វើទិដ្ឋិឲ្យច្បាស់ប្រាកដ សឹមដំកល់សាមគ្គី។ សេចក្តីនោះ តើព្រោះហេតុអ្វី។ ព្រោះថា ភិក្ខុនោះ ត្រូវតម្កល់​សាមគ្គី ដោយគិតថា អាត្មាអញ មិនត្រូវមានខ្លួនបែកអំពីសង្ឃទេ។ ម្នាលឧបាលិ ភិក្ខុជាអ្នកចូលទៅកាន់សង្គ្រាម កាលបើចូលទៅរកសង្ឃ ត្រូវតម្កល់​ធម៌ទាំង៥នេះ ក្នុងសន្តានសិន សឹមចូលទៅរកសង្ឃ។

[២៥០] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន ពោលក្នុងកណ្តាលជំនុំសង្ឃ នាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ពោលក្នុងកណ្តាលជំនុំសង្ឃ នាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុជាអ្នកនិយាយពាក្យប្រកបដោយលោភៈជាដើម១ ជាអ្នកពោលអាងអ្នកដទៃ១ ជាអ្នកមិនឈ្លាសក្នុងភាសា និងវិនិច្ឆ័យ១ ជាអ្នកមិនចោទភិក្ខុផងគ្នា ឲ្យសមគួរតាមធម៌ សមគួរតាមវិន័យ សមគួរតាមអាបត្តិ១ ជាអ្នកមិនកាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង និយាយកណ្តាលជំនុំសង្ឃ តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលនិយាយកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុជាអ្នកមិននិយាយពាក្យប្រកបដោយលោភៈជាដើម១ មិនពោលអាងអ្នកដទៃ១ ជាអ្នកឈ្លាសក្នុងភាសា និងវិនិច្ឆ័យ១ ជាអ្នកចោទភិក្ខុផងគ្នា ឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ ជាអ្នកកាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត កាលនិយាយក្នុងជំនុំសង្ឃ ក៏តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាពេញចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុជាអ្នកអួតអាង សរសើរលើកបុគ្គលដទៃ១ ជាអ្នកផ្ទញ់ផ្ទាល់គេ១ ប្រកាន់យកហេតុដែលមិនមែនជានិយ្យានិកធម៌១ ឃាត់ហេតុដែលជានិយ្យានិកធម៌១ និយាយពាក្យច្រើនឥតប្រយោជន៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាពេញចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាពេញចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុជាអ្នកមិនអួតអាង សរសើរលើកបុគ្គលដទៃ១ ជាអ្នកមិនផ្ទញ់ផ្ទាល់គេ១ កាន់យកហេតុដែលជានិយ្យានិកធម៌១ ឃាត់ហេតុមិនមែនជានិយ្យានិកធម៌១ មិននិយាយពាក្យដែលឥតប្រយោជន៍ដោយច្រើន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាពេញចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាពេញចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គទាំង៥ តើដូចម្ដេច? គឺភិក្ខុជាអ្នកនិយាយសង្កត់សង្កិន (ព្រោះអាស្រ័យមានះ)១ មិនបានសូមឱកាសជាមុន ក៏ស្រាប់តែនិយាយ១ មិនចោទភិក្ខុដទៃឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ មិនកាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ មិនព្យាករដោយសមគួរ តាមសេចក្តីយល់របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាពេញចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាពេញចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុជាអ្នកពុំបាននិយាយសង្កត់សង្កិន (ព្រោះអាស្រ័យមានះ)១ បានសូមឱកាសជាមុន ទើបនិយាយ១ ចោទភិក្ខុផងគ្នាឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ កាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ ព្យាករណ៍តាមសេចក្តីយល់របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាពេញចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។

[២៥១] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ អានិសង្សនៃការរៀនវិន័យ មានប៉ុន្មាន? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អានិសង្សនៃការរៀនវិន័យ មាន៥។ អានិសង្ស៥ តើដូចម្ដេច? គឺភិក្ខុជាអ្នកចេះគ្រប់គ្រងរក្សាសីលក្ខន្ធ របស់ខ្លួនដោយប្រពៃ១ រមែងបានជាទីពឹងនៃពពួកជន ដែលមានសេចក្តីសង្ស័យ១ ជាអ្នកក្លៀវក្លា និយាយកណ្តាលជំនុំសង្ឃ១ ជាអ្នកសង្កត់សង្កិននូវពួកសត្រូវ ដោយសហធម៌បានដោយងាយ១ ជាអ្នកប្រតិបត្តិដើម្បីឲ្យព្រះសទ្ធម្មឋិតឋេរ១។ ម្នាលឧបាលិ អានិសង្សនៃការរៀនវិន័យ មាន៥នេះឯង។

ចប់ នប្បដិប្បស្សម្ភនវគ្គ ទី២។

ឧទ្ទាន គឺបញ្ជីរឿងនៃនប្បដិប្បស្សម្ភនវគ្គ ទី២ នោះដូច្នេះ

[២៥២] និយាយអំពីភិក្ខុត្រូវអាបត្តិ១ សង្ឃធ្វើកម្មភិក្ខុនោះចំពោះអាបត្តិណា១ ភិក្ខុពោលតិះដៀលព្រះពុទ្ធជាដើម១ មិនខ្មាសបាប១ ចូលទៅកាន់សង្គ្រាម១ និយាយពាក្យប្រកបដោយលោភៈជាដើម១ អួតអាងសរសើរលើកបុគ្គលដទៃ១ ពោលពាក្យសង្កត់សង្កិន១ អានិសង្សនៃការរៀនវិន័យ១។

[២៥៣] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលមិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្ដេច? គឺមិនស្គាល់អាបត្តិ១ មិនស្គាល់សមុដ្ឋាននៃអាបត្តិ១ មិនស្គាល់ប្រយោគនៃអាបត្តិ១ មិនស្គាល់ការរម្ងាប់អាបត្តិ១ មិនឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើប ត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់សមុដ្ឋាននៃអាបត្តិ១ ស្គាល់ប្រយោគរបស់អាបត្តិ១ ស្គាល់ការរម្ងាប់អាបត្តិ១ ឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្ដេច? ភិក្ខុមិនស្គាល់អធិករណ៍១ មិនស្គាល់សមុដ្ឋាននៃអធិករណ៍១ មិនស្គាល់ប្រយោគរបស់អធិរកណ៍១ មិនស្គាល់ការរម្ងាប់អធិករណ៍១ មិនឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុស្គាល់អធិករណ៍១ ស្គាល់សមុដ្ឋាននៃអធិករណ៍១ ស្គាល់ប្រយោគរបស់អធិករណ៍១ ស្គាល់ការរម្ងាប់អធិករណ៍១ ឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដោយឡែកទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុជាអ្នកនិយាយសង្កត់សង្កិនគេ១ មិនសូមឱកាសជាមុន ស្រាប់តែនិយាយ១ មិនចោទភិក្ខុផងគ្នាឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ មិនកាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ មិនព្យាករតាមសេចក្តីយល់របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុជាអ្នកមិនពោលសង្កត់សង្កិនគេ១ បានសូមឱកាសជាមុនហើយ ទើបនិយាយ១ ចោទភិក្ខុផងគ្នាឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ កាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ ជាអ្នកព្យាករតាមសេចក្តីយល់របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មិនស្គាល់សប្បដិកម្មាបត្តិ [សប្បដិកម្មាបត្តិ ប្រែថា អាបត្តិដែលនៅកែបាននៅឡើយ បានដល់អាបត្តិ៦កង តាំងពីសង្ឃាទិសេស រៀងដល់ទុព្ភាសិត។] និងអប្បដិកម្មាបត្តិ [អប្បដិកម្មាបត្តិ ប្រែថា អាបត្តិកែមិនបាន គឺបានដល់អាបត្តិបារាជិក។]១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ ស្គាល់សប្បដិកម្មាបត្តិ និងអប្បដិកម្មាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនស្គាល់កម្ម (៧ប្រការ [កម្ម៧យ៉ាង គឺតជ្ជនីយកម្ម១ និយស្សកម្ម១ បព្វាជនីយកម្ម១ បដិសារណីយកម្ម១ ឧក្ខេបនីយកម្ម១ បត្តនិក្កុជ្ជនកម្ម១ បត្តឧក្កុជ្ជនកម្ម១ រួមជា៧យ៉ាង។] មានតជ្ជនីយកម្មជាដើម)១ មិនស្គាល់ការធ្វើកម្ម១ មិនស្គាល់វត្ថុរបស់កម្ម១ មិនស្គាល់វត្តរបស់កម្ម១ មិនស្គាល់ការរម្ងាប់របស់កម្ម១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុស្គាល់កម្ម១ ស្គាល់ការធ្វើកម្ម១ ស្គាល់វត្ថុរបស់កម្ម១ ស្គាល់វត្តរបស់កម្ម១ ស្គាល់ការរម្ងាប់របស់កម្ម១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនស្គាល់វត្ថុ (នៃអាបត្តិទាំង៧)១ មិនស្គាល់និទាន គឺរឿងរ៉ាវដែលទ្រង់បញ្ញត្តសិក្ខាបទ១ មិនស្គាល់បញ្ញត្តិ១ មិនស្គាល់សេចក្តីខាងចុង ខាងដើមបទ [អដ្ឋកថា ថា មិនស្គាល់សេចក្តីខាងចុង និងខាងដើមបទនោះ គឺដូចជាគេធ្លាប់សូត្រថា ពុទ្ធោ ភគវា ត្រឡប់ជាសូត្រ ភគវា ពុទ្ធោ ដូច្នេះវិញ។]១ មិនស្គាល់គន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុស្គាល់វត្ថុ១ ស្គាល់និទាន១ ស្គាល់បញ្ញត្តិ១ ស្គាល់សេចក្តីខាងចុង និងខាងដើមបទ១ ស្គាល់គន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុលំអៀងទៅខាងឆន្ទាគតិ១ លំអៀងទៅខាងទោសាគតិ១ លំអៀងទៅខាងមោហាគតិ១ លំអៀងទៅខាងភយាគតិ១ មិនខ្មាសបាប១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនលំអៀងទៅខាងឆន្ទាគតិ១ មិនលំអៀងទៅខាងទោសាគតិ១ មិនលំអៀងទៅខាងមោហាគតិ១ មិនលំអៀងទៅខាងភយាគតិ១ មានសេចក្តីខ្មាសបាប១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុលំអៀងទៅខាងឆន្ទាគតិ១ លំអៀងទៅខាងទោសាគតិ១ លំអៀងទៅខាងមោហាគតិ១ លំអៀងទៅខាងភយាគតិ១ មិនឈ្លាសក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនលំអៀងទៅខាងឆន្ទាគតិ១ មិនលំអៀងទៅខាងទោសាគតិ១ មិនលំអៀងទៅខាងមោហាគតិ១ មិនលំអៀងទៅខាងភយាគតិ១ ជាអ្នកឈ្លាសក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនស្គាល់ញត្តិ១ មិនស្គាល់ការធ្វើដោយញត្តិ១ មិនស្គាល់វិធីសូត្រដោយញត្តិ១ មិនស្គាល់សមថៈដោយញត្តិ១ មិនស្គាល់ការរម្ងាប់ដោយញត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុស្គាល់ញត្តិ១ ស្គាល់ការធ្វើដោយញត្តិ១ ស្គាល់វិធីសូត្រដោយញត្តិ១ ស្គាល់សមថៈដោយញត្តិ១ ស្គាល់ការរម្ងាប់ដោយញត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនចេះសុត្តៈ គឺឧភតោវិភង្គ១ មិនចេះសុត្តានុលោម គឺមហាបទេសទាំងបួន១ មិនចេះវិន័យ គឺខន្ធកៈ និងបរិវារៈ១ មិនចេះវិនយានុលោម គឺមហាបទេសទាំងបួន១ មិនឈ្លាសក្នុងហេតុដែលគួរ និងមិនគួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុចេះសុត្តៈ១ ចេះសុត្តានុលោម១ ចេះវិន័យ១ ចេះវិនយានុលោម១ ឈ្លាសក្នុងហេតុដែលគួរ និងមិនគួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនចេះធម៌១ មិនចេះធម្មានុលោម គឺមហាបទេស ប៉ែកខាងព្រះសូត្រ១ មិនចេះវិន័យ១ មិនចេះវិនយានុលោម១ មិនឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុចេះធម៌១ ចេះធម្មានុលោម១ ចេះវិន័យ១ ចេះវិនយានុលោម១ ឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។

ចប់ វោហារវគ្គ ទី៣។

ឧទ្ទាន គឺបញ្ជីរឿងនៃវោហារវគ្គទី៣ នោះដូច្នេះ

[២៥៤] និយាយអំពីភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អធិករណ៍១ និយាយសង្កត់សង្កិនគេ១ ស្គាល់អាបត្តិ១ មិនស្គាល់កម្ម១ មិនស្គាល់វត្ថុ១ មិនខ្មាសបាប១ មិនឈ្លាស១ មិនដឹងញត្តិ១ មិនចេះសុត្តៈ១ មិនចេះធម៌១ (ទាំងនេះ) សង្គ្រោះដោយវោហារវគ្គទី៣។

[២៥៥] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ការប្រាប់សេចក្តីយល់ឃើញ (ការសំដែងអាបត្តិ) មិនប្រកបដោយធម៌មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញមិនប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ? គឺភិក្ខុប្រាប់សេចក្តីយល់ឃើញ ដោយមិនមានអាបត្តិ១ ប្រាប់សេចក្តីយល់ឃើញ ដោយអាបត្តិ មិនមែនជាទេសនាគាមិនី១ ប្រាប់សេចក្តីយល់ឃើញ ដោយអាបត្តិ ដែលសំដែងហើយ១ ប្រាប់សេចក្តីយល់ឃើញជាមួយនឹងភិក្ខុ៤រូប ឬ៥រូប [អដ្ឋកថាថា ដូចភិក្ខុ៤រូប ឬ៥រូប សុទ្ធជាអ្នកធ្វើឲ្យជាក់ច្បាស់នូវអាបត្តិដូចគ្នា ហើយក៏សំដែងទាំង៤រូប ឬ៥រូបនោះ ក្នុងវេលាមួយជាមួយគ្នាតែម្តងមិនបានទេ។ ដីកាថា បើភិក្ខុត្រឹមពីររូប ឬ៣រូប សំដែងជាមួយគ្នាបាន តែច្រើនជាងនេះមិនបាន។]១ ប្រាប់សេចក្តីយល់ឃើញដោយគិតតែក្នុងចិត្ត (សំដែងអាបត្តិដោយមិនបញ្ចេញវចីភេទ)១។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញមិនប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ? គឺភិក្ខុប្រាប់សេចក្តីយល់ឃើញ ដោយមានអាបត្តិ១ ប្រាប់សេចក្តីយល់ឃើញ ដោយអាបត្តិ ជាទេសនាគាមិនី១ ប្រាប់សេចក្តីយល់ឃើញដោយអាបត្តិ ដែលមិនទាន់សំដែង១ ប្រាប់សេចក្តីយល់ឃើញ មិនមែនជាមួយនឹងភិក្ខុ៤រូប ឬ៥រូប១ ប្រាប់សេចក្តីយល់ឃើញដោយមិនបានគិតតែក្នុងចិត្ត១។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញ មិនប្រកបដោយធម៌ មាន៥យ៉ាងដទៃទៀត។ ៥យ៉ាង គឺអ្វីខ្លះ? គឺភិក្ខុប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុមានសំវាសផ្សេងគ្នា១ ប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុដែលឋិតនៅ ក្នុងសីមាផ្សេងគ្នា [អដ្ឋកថាពន្យល់ថា ត្រង់ពាក្យថា ប្រាប់សេចក្តីយល់ឃើញក្នុងសំណាក់ភិក្ខុ ដែលឋិតនៅក្នុងសីមាផ្សេងគ្នានោះ គឺភិក្ខុសំដែងអាបត្តិក្នុងសំណាក់ភិក្ខុ ដែលមានសំវាសស្មើគ្នា តែនៅក្នុងសីមាផ្សេងគ្នា ដូចជាភិក្ខុឋិតនៅក្នុងមាឡកសីមា គឺខណ្ឌសីមា សំដែងក្នុងសំណាក់ភិក្ខុ ឋិតនៅក្នុងសីមន្តរិកកី ភិក្ខុឋិតនៅក្នុងសមន្តរិកសំដែងក្នុងសំណាក់ភិក្ខុ ឋិតនៅក្នុងអវិប្បវាសសីមា គឺមហាសីមាក្តី មិនគួរទេ។]១ ប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុមិនមែនជាបកតត្ត១ ប្រាប់សេចក្តីយល់ឃើញជាមួយនឹងភិក្ខុ៤រូប ឬ៥រូប១ ប្រាប់សេចក្តីយល់ឃើញដោយគិតតែក្នុងចិត្ត១។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញ មិនប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញ ប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ? គឺភិក្ខុប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុមានសំវាសស្មើគ្នា១ ប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុដែលឋិតនៅ ក្នុងសីមាជាមួយគ្នា១ ប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុជាបកតត្ត១ ប្រាប់សេចក្តីយល់ឃើញ មិនមែនជាមួយនឹងភិក្ខុ៤រូប ឬ៥រូប១ ប្រាប់សេចក្តីយល់ឃើញដោយមិនគិតតែក្នុងចិត្ត១។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញ ប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។

[២៥៦] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ការទទួលប្រគេន មិនប្រកបដោយធម៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការទទួលប្រគេន មិនប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ? គឺគេប្រគេនវត្ថុដោយកាយ ភិក្ខុមិនបានទទួលដោយកាយ១ គេប្រគេនវត្ថុដោយកាយ ភិក្ខុមិនបានទទួលដោយវត្ថុជាប់នឹងកាយ១ គេប្រគេនដោយវត្ថុជាប់នឹងកាយ ភិក្ខុមិនបានទទួលដោយកាយ១ គេប្រគេនវត្ថុដោយវត្ថុជាប់នឹងកាយ ភិក្ខុមិនបានទទួលដោយវត្ថុជាប់នឹងកាយ១ គេប្រគេនវត្ថុដោយបោះមកឲ្យ ភិក្ខុមិនបានទទួលដោយកាយ ឬដោយវត្ថុជាប់នឹងកាយ១។ ម្នាលឧបាលិ ការទទួលប្រគេន មិនប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការទទួលប្រគេន ប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ? គឺគេប្រគេនវត្ថុដោយកាយ ភិក្ខុបានទទួលដោយកាយ១ គេប្រគេនវត្ថុដោយកាយ ភិក្ខុបានទទួលដោយវត្ថុជាប់នឹងកាយ១ គេប្រគេនវត្ថុដោយវត្ថុជាប់នឹងកាយ ភិក្ខុបានទទួលដោយកាយ១ គេប្រគេនវត្ថុដោយវត្ថុជាប់នឹងកាយ ភិក្ខុបានទទួលដោយវត្ថុជាប់នឹងកាយ១ គេប្រគេនវត្ថុដោយបោះមកឲ្យ ភិក្ខុបានទទួលដោយកាយ ឬដោយវត្ថុជាប់នឹងកាយ១។ ម្នាលឧបាលិ ការទទួលប្រគេន ប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។

[២៥៧] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ អនតិរិត្តភោជន (ភោជនដែលភិក្ខុមិនបានធ្វើវិនយកម្ម) មានប៉ុន្មាន? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អនតិរិត្តភោជននេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ? គឺវត្ថុដែលមិនគួរធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុមិនបានទទួលប្រគេនយកទៅធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុដទៃ មិនបានលើកឡើងធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុមិនបានឋិតនៅក្នុងហត្ថបាស ធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុមិនបាននិយាយថា របស់ទាំងអស់នេះគួរ១។ ម្នាលឧបាលិ អនតិរិត្តភោជននេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ? គឺវត្ថុដែលគួរធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុបានទទួលប្រគេនយកទៅធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុបានលើកឡើងធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុឋិតនៅក្នុងហត្ថបាស ធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុនិយាយថា របស់ទាំងអស់នេះគួរ១។ ម្នាលឧបាលិ អនតិរិត្តភោជន មាន៥យ៉ាងនេះឯង។

[២៥៨] ព្រះឧបាលិទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ការហាមភោជន ប្រាកដដោយអាការប៉ុន្មាន? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការហាមភោជន ប្រាកដដោយអាការ៥យ៉ាង។ អាការ៥យ៉ាង គឺអ្វីខ្លះ? គឺការកំពុងឆាន់ប្រាកដ១ ភោជនប្រាកដ១ បុគ្គលឋិតនៅក្នុងហត្ថបាស១ បង្អោនមកប្រគេន១ ការហាមឃាត់ប្រាកដ១។ ម្នាលឧបាលិ ការហាមភោជនប្រាកដដោយអាការ៥យ៉ាងនេះឯង។

[២៥៩] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ បដិញ្ញាតករណៈ (ការកាត់អាបត្តិតាមប្តេជ្ញា) មិនប្រកបដោយធម៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ បដិញ្ញាតករណៈ មិនប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ? គឺភិក្ខុជាអ្នកត្រូវបារាជិក ហើយគេចោទដោយបារាជិក តែប្តេជ្ញាថា ត្រូវសង្ឃាទិសេសទៅវិញ សង្ឃក៏កាត់សេចក្តីភិក្ខុនោះ ដោយសង្ឃាទិសេស (នេះ) ជាបដិញ្ញាតករណៈ មិនប្រកបដោយធម៌ ភិក្ខុជាអ្នកត្រូវបារាជិក ហើយគេចោទដោយអាបត្តិបារាជិក តែប្តេជ្ញាថា ត្រូវបាចិត្តិយៈ ឬបាដិទេសនីយៈ ឬទុក្កដទៅវិញ សង្ឃកាត់សេចក្តីភិក្ខុនោះ ដោយទុក្កដ (នេះ) ជាបដិញ្ញាតករណៈ មិនប្រកបដោយធម៌ ភិក្ខុជាអ្នកត្រូវអាបត្តិសង្ឃាទិសេស ឬបាចិត្តិយៈ ឬបាដិទេសនីយៈ ឬទុក្កដ ហើយគេចោទដោយទុក្កដ តែប្តេជ្ញាថា ត្រូវបារាជិកទៅវិញ សង្ឃបានកាត់សេចក្តីភិក្ខុនោះ ដោយបារាជិក (នេះ) ជាបដិញ្ញាតករណៈ មិនប្រកបដោយធម៌ ភិក្ខុជាអ្នកត្រូវទុក្កដ ហើយគេចោទដោយទុក្កដ តែប្តេជ្ញាថា ត្រូវសង្ឃាទិសេស ឬបាចិត្តិយៈ ឬបាដិទេសនីយៈទៅវិញ សង្ឃបានកាត់សេចក្តីភិក្ខុនោះ ដោយបាដិទេសនីយៈ (នេះ) ជាបដិញ្ញាតករណៈ មិនប្រកបដោយធម៌។ ម្នាលឧបាលិ បដិញ្ញាតករណៈ មិនប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ បដិញ្ញាតករណៈ ប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ? គឺភិក្ខុជាអ្នកត្រូវបារាជិក ហើយគេចោទដោយបារាជិក ក៏ប្តេជ្ញាថា ត្រូវបារាជិកមែន សង្ឃបានកាត់សេចក្តីភិក្ខុនោះ ដោយបារាជិក (នេះ) ជាបដិញ្ញាតករណៈ ប្រកបដោយធម៌ ភិក្ខុជាអ្នកត្រូវសង្ឃាទិសេស ឬបាចិត្តិយៈ ឬបាដិទេសនីយៈ ឬទុក្កដ ហើយគេចោទដោយទុក្កដ ក៏ប្តេជ្ញាថា ត្រូវទុក្កដមែន សង្ឃក៏បានកាត់សេចក្តីភិក្ខុនោះ ដោយទុក្កដ (នេះ) ជាបដិញ្ញាតករណៈ ប្រកបដោយធម៌។ ម្នាលឧបាលិ បដិញ្ញាតករណៈ ប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។

[២៦០] ព្រះឧបាលិក្រាបបង្គំទូលសួរថា "បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន កាលបើសូមឱកាសកម្ម (ដើម្បីចោទ) មិនគួរភិក្ខុដទៃបើកឱកាសកម្មឲ្យ។"

ព្រះអង្គ ទ្រង់ត្រាស់ថា "ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលបើសូមឱកាសកម្ម មិនគួរភិក្ខុដទៃបើកឱកាសកម្មឲ្យទេ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនមានសេចក្តីខ្មាសបាប១ ជាភិក្ខុល្ងង់១ ជាភិក្ខុមិនមែនជាបកតត្ត១ ជាភិក្ខុនិយាយដោយប្រាថ្នាដើម្បីឲ្យភិក្ខុដទៃឃ្លាត (ចាកសាសនា)១ មិនប្រាថ្នានឹងចេញចាកអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង កាលបើសូមឱកាសកម្ម មិនគួរភិក្ខុដទៃបើកឱកាសកម្មឲ្យទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលបើសូមឱកាសកម្ម ទើបគួរភិក្ខុដទៃបើកឱកាសកម្មឲ្យ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមានសេចក្តីខ្មាសបាប១ ជាបណ្ឌិត១ ជាភិក្ខុបកតត្ត១ ជាភិក្ខុនិយាយដោយប្រាថ្នាឲ្យភិក្ខុដទៃចេញចាកអាបត្តិ១ មិនប្រាថ្នាឲ្យភិក្ខុដទៃឃ្លាត (ចាកសាសនា)១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលបើសូមឱកាសកម្ម ទើបគួរភិក្ខុដទៃបើកឱកាសកម្មឲ្យបាន។"

[២៦១] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលភិក្ខុដទៃ មិនគួរសាកច្ឆាវិន័យជាមួយផង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ភិក្ខុដទៃមិនគួរសាកច្ឆាវិន័យជាមួយផងទេ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនដឹងវត្ថុ១ មិនដឹងនិទាន១ មិនដឹងបញ្ញត្តិ១ មិនដឹងបទបាលីក្រោយមុន១ មិនដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួរភិក្ខុដទៃសាកច្ឆាជាមួយផងទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរភិក្ខុដទៃសាកច្ឆាវិន័យជាមួយផងបាន។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹងបញ្ញត្តិ១ ដឹងបទបាលីក្រោយមុន១ ដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង គួរភិក្ខុដទៃសាកច្ឆាវិន័យជាមួយផងបាន។

[២៦២] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ការសួរប្រស្នា មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការសួរប្រស្នានេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ? គឺបុគ្គលសួរប្រស្នា ដោយសេចក្តីល្ងង់វង្វេង១ បុគ្គលមានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ សួរប្រស្នា១ បុគ្គលសួរប្រស្នាដោយសេចក្តីមើលងាយគេ១ បុគ្គលសួរប្រស្នាដោយសេចក្តីចង់ដឹងច្បាស់១ បុគ្គលសួរប្រស្នាដោយគិតថា បើអាត្មាអញសួរប្រស្នាទៅហើយ គេអាចនឹងដោះស្រាយឲ្យច្បាស់លាស់បាន នេះក៏ជាការស្រួល បើអាត្មាអញ សួរប្រស្នាទៅហើយ គេមិនអាចនឹងដោះស្រាយឲ្យច្បាស់លាស់បានទេ អាត្មាអញ នឹងដោះស្រាយឲ្យច្បាស់លាស់ ដល់បុគ្គលនោះវិញ១។ ម្នាលឧបាលិ ការសួរប្រស្នា មាន៥យ៉ាងនេះឯង។ ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ការប្រាប់អរហត្តផល មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការប្រាប់អរហត្តផលនេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ? គឺភិក្ខុប្រាប់អរហត្តផល ព្រោះសេចក្តីល្ងង់វង្វេង១ ភិក្ខុមានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ប្រាប់អរហត្តផល១ ភិក្ខុប្រាប់អរហត្តផល ដោយឆ្កួតអណ្តែតអណ្តូងចិត្ត១ ភិក្ខុប្រាប់អរហត្តផល ដោយសេចក្តីស្មានខុស១ ភិក្ខុប្រាប់អរហត្តផលដែលពិតត្រង់១។ ម្នាលឧបាលិ ការប្រាប់អរហត្តផល មាន៥យ៉ាងនេះឯង។

[២៦៣] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ វិសុទ្ធិ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ វិសុទ្ធិនេះ មាន៥យ៉ាង។ វិសុទ្ធិ៥យ៉ាង គឺអ្វីខ្លះ? គឺភិក្ខុត្រូវសំដែងនូវនិទាន ហើយសូត្រនូវឧទ្ទេសដ៏សេស ដោយសុតបទ នេះជាវិសុទ្ធិទី១។ ភិក្ខុសំដែងនូវនិទាន ហើយត្រូវសំដែងបារាជិកទាំង៤ ហើយសូត្រនូវឧទ្ទេសដ៏សេស ដោយសុតបទ នេះជាវិសុទ្ធិទី២។ ភិក្ខុសំដែងនូវនិទាន ហើយសំដែងនូវបារាជិកទាំង៤ សំដែងនូវសង្ឃាទិសេសទាំង១៣ ហើយសូត្រនូវឧទ្ទេសដ៏សេស ដោយសុតបទ នេះជាវិសុទ្ធិទី៣។ ភិក្ខុសំដែងនូវនិទាន សំដែងនូវបារាជិកទាំង៤ សំដែងនូវសង្ឃាទិសេសទាំង១៣ សំដែងនូវអនិយតទាំង២ ហើយសូត្រនូវឧទ្ទេសដ៏សេស ដោយសុតបទ នេះជាវិសុទ្ធិទី៤។ វិសុទ្ធិទី៥ ភិក្ខុត្រូវសំដែងដោយពិស្តារ។ ម្នាលឧបាលិ វិសុទ្ធិ មាន៥យ៉ាងនេះឯង។

[២៦៤] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភោជនមានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភោជននេះ មាន៥យ៉ាង។ ភោជន៥យ៉ាង គឺអ្វីខ្លះ? គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ម្នាលឧបាលិ ភោជនមាន៥យ៉ាងនេះឯង។ ចប់ ទិដ្ឋាវិកម្មវគ្គ ទី៤។ ឧទ្ទាន គឺបញ្ជីរឿងនៃទិដ្ឋាវិកម្មវគ្គ នោះដូច្នេះ

[២៦៥] និយាយអំពីសេចក្តីយល់ឃើញ (សំដែងអាបត្តិ)១ សេចក្តីយល់ឃើញដទៃទៀត១ ទទួលប្រគេន១ អតិរិត្តភោជន១ ការហាមភោជន១ កាត់អាបត្តិតាមប្តេជ្ញា១ ការសូមឱកាស១ សាកច្ឆាវិន័យ១ សួរប្រស្នា១ ប្រាប់អរហត្តផល១ វិសុទ្ធិ១ ភោជន១។

[២៦៦] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាធម៌ប៉ុន្មានយ៉ាង ទុកក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាធម៌៥យ៉ាង ទុកក្នុងខ្លួន ហើយសឹមចោទភិក្ខុដទៃ។ ធម៌៥យ៉ាង គឺអ្វីខ្លះ? ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ ជាអ្នកមានកាយសមាចារបរិសុទ្ធហើយឬ អាត្មាអញ ប្រកបដោយកាយសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានហេតុគួរឲ្យគេចាប់ថ្នាក់បាន ធម៌នុ៎ះ មានដល់អាត្មាអញដែរឬ ឬក៏មិនមានទេ។ ម្នាលឧបាលិ បើភិក្ខុមិនមានកាយសមាចារបរិសុទ្ធ មិនប្រកបដោយកាយសមាចារ មិនធ្លុះធ្លាយ មិនប្រកបដោយកាយសមាចារ ដែលមិនមានហេតុគួរឲ្យគេចាប់ថ្នាក់បានទេ គង់មានអ្នកផង និយាយដាស់តឿនភិក្ខុនោះបានថា នែលោកមានអាយុ ចូរលោកសិក្សាកាយកម្មសិន រមែងមានអ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាលឧបាលិ អង្គដទៃទៀត គឺភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ ជាអ្នកមានវចីសមាចារបរិសុទ្ធហើយឬ អាត្មាអញ ប្រកបដោយវចីសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានហេតុគួរឲ្យគេចាប់ថ្នាក់បាន ធម៌នុ៎ះ មានដល់អាត្មាអញដែរឬ ឬក៏មិនមានទេ។ ម្នាលឧបាលិ បើភិក្ខុមិនមានវចីសមាចារបរិសុទ្ធ មិនប្រកបដោយវចីសមាចារបរិសុទ្ធ មិនប្រកបដោយវចីសមាចារ មិនធ្លុះធ្លាយ មិនប្រកបដោយវចីសមាចារ មិនមានហេតុគួរឲ្យគេចាប់ថ្នាក់បាន គង់មានអ្នកផងនិយាយដាស់តឿនភិក្ខុនោះថា លោកមានអាយុ ចូរលោកសិក្សាវចីកម្មសិន រមែងមានអ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាលឧបាលិ អង្គដទៃទៀត គឺភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា ចិត្តរបស់អាត្មាអញ ប្រកបដោយមេត្តាតម្កល់ចំពោះ មិនមានគំនុំក្នុងពួកសព្រហ្មចារីបុគ្គល ធម៌នុ៎ះ មានដល់អាត្មាអញដែរឬ ឬក៏មិនមានទេ។ ម្នាលឧបាលិ បើចិត្តប្រកបដោយមេត្តាតម្កល់ចំពោះ ជាចិត្តមិនមានគំនុំ ក្នុងពួកសព្រហ្មចារីបុគ្គល មិនមានដល់ភិក្ខុនោះទេ គង់មានអ្នកផងនិយាយដាស់តឿនភិក្ខុនោះថា នែលោកមានអាយុ ចូរលោកតាំងមេត្តាចិត្ត ក្នុងពួកសព្រហ្មចារីបុគ្គលសិន រមែងមានអ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាលឧបាលិ អង្គដទៃទៀត គឺភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ ជាពហុស្សូត ជាអ្នកទ្រទ្រង់ពុទ្ធវចនៈ ជាអ្នកសន្សំពុទ្ធវចនៈហើយឬ ធម៌ទាំងឡាយណា មានពីរោះដើមបទ ពីរោះកណ្តាលបទ ពីរោះចុងបទ ប្រកាសព្រហ្មចរិយៈដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ទាំងអត្ថ ទាំងព្យញ្ជនៈ ធម៌ទាំងឡាយ មានសភាពដូច្នោះ អាត្មាអញ បានចេះចាំច្រើន បានទ្រទ្រង់ចាំស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ យល់ធ្លុះធ្លាយដោយទិដ្ឋិ គឺបញ្ញា ធម៌នុ៎ះ មានដល់អាត្មាអញដែរឬ ឬក៏មិនមានទេ។ ម្នាលឧបាលិ បើភិក្ខុមិនមែនជាពហុស្សូត អ្នកទ្រទ្រង់ពុទ្ធវចនៈ អ្នកសន្សំពុទ្ធវចនៈទេ ធម៌ទាំងឡាយណា ដែលមានពីរោះដើមបទ ពីរោះកណ្តាលបទ ពីរោះចុងបទ ប្រកាសព្រហ្មចរិយៈដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ទាំងអត្ថ ទាំងព្យញ្ជនៈ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ មិនចេះចាំច្រើន មិនទ្រទ្រង់ មិនចាំស្ទាត់រត់មាត់ មិនចូលចិត្តច្បាស់លាស់ មិនយល់ធ្លុះធ្លាយដោយទិដ្ឋិ គឺបញ្ញាទេ គង់មានអ្នកផងនិយាយដាស់តឿនភិក្ខុនោះថា នែលោកមានអាយុ ចូរលោករៀនគម្ពីរនិកាយសិន រមែងមានអ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាលឧបាលិ អង្គដទៃទៀត គឺភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា បាតិមោក្ខទាំងពីរ អាត្មាអញ បានចេះចាំដោយពិស្តារល្អ បានចែកបទភាជនៈដោយប្រពៃ បានចាំស្ទាត់រត់មាត់ដោយប្រពៃ បានកាត់សេចក្តីដោយល្អ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ចនៈ គឺអក្ខរៈ និងបទ ធម៌នុ៎ះ មានដល់អាត្មាអញដែរឬ ឬក៏មិនមានទេ។ ម្នាលឧបាលិ បើបាតិមោក្ខទាំងពីរ ភិក្ខុមិនបានចេះចាំដោយពិស្តារ មិនបានចែកបទភាជនៈដោយល្អ មិនបានចាំស្ទាត់រត់មាត់ដោយល្អ មិនបានកាត់សេចក្តីដោយល្អ តាមសុត្តៈ និងអនុព្យញ្ជនៈទេ កាលបើមានគេសួរថា នែលោកមានអាយុ ចុះពាក្យនេះ ព្រះមានព្រះភាគ ទ្រង់សំដែងក្នុងទីណា? ភិក្ខុនោះឆ្លើយមិនរួច ។ គង់មានអ្នកផងនិយាយដាស់តឿនភិក្ខុនោះថា នែលោកមានអាយុ ចូរលោករៀនវិន័យសិន រមែងមានអ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាធម៌៥យ៉ាងនេះ ទុកក្នុងខ្លួនហើយ ទើបចោទភិក្ខុដទៃបាន។

[២៦៧] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវតាំងធម៌ប៉ុន្មានយ៉ាង ទុកក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវតាំងធម៌៥យ៉ាង ទុកក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។ ធម៌៥ គឺអ្វីខ្លះ? គឺភិក្ខុត្រូវតាំងទុកដូច្នេះថា អាត្មាអញ នឹងនិយាយក្នុងកាលគួរ មិននិយាយក្នុងកាលមិនគួរ១ អាត្មាអញ នឹងនិយាយពាក្យពិត មិននិយាយពាក្យមិនពិត១ អាត្មាអញ នឹងនិយាយពាក្យផ្អែមល្ហែម មិននិយាយពាក្យទ្រគោះ១ អាត្មាអញ នឹងនិយាយពាក្យប្រកបដោយប្រយោជន៍ មិននិយាយពាក្យឥតប្រយោជន៍១ អាត្មាអញ នឹងមានចិត្តប្រកបដោយមេត្តា ទើបនិយាយ មិននិយាយទៅទាំងចិត្តប្រកបដោយសេចក្តីប្រទូស្ត១។ ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវតាំងធម៌៥យ៉ាងនេះឯង ទុកក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។

[២៦៨] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវធ្វើទុកក្នុងចិត្តនូវធម៌ប៉ុន្មានយ៉ាងក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវធ្វើទុកក្នុងចិត្តនូវធម៌៥យ៉ាង ក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។ ធម៌៥យ៉ាង គឺអ្វីខ្លះ? គឺសេចក្តីករុណា១ ការស្វែងរកប្រយោជន៍១ សេចក្តីអនុគ្រោះ១ ការចេញចាកអាបត្តិ១ សេចក្តីប៉ុនប៉ងក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវធ្វើទុកក្នុងចិត្តនូវធម៌៥យ៉ាងនេះឯង ទុកក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។

[២៦៩] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន កាលបើសូមឱកាសកម្ម ក៏មិនគួរភិក្ខុដទៃបើកឱកាសកម្មឲ្យ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលបើសូមឱកាសកម្ម ក៏មិនគួរភិក្ខុដទៃបើកឱកាសកម្មឲ្យ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមានកាយសមាចារមិនបរិសុទ្ធ១ មានវចីសមាចារមិនបរិសុទ្ធ១ មានអាជីវៈមិនបរិសុទ្ធ១ ជាភិក្ខុល្ងង់ មិនឈ្លាសវៃ១ កាលបើគេសាកសួរ ក៏មិនអាចនឹងឲ្យគេសាកសួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលបើសូមឱកាសកម្ម ក៏មិនគួរភិក្ខុដទៃបើកឱកាសកម្មឲ្យ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលបើសូមឱកាសកម្ម ក៏គួរភិក្ខុដទៃបើកឱកាសកម្មឲ្យបាន។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមានកាយសមាចារបរិសុទ្ធ១ មានវចីសមាចារបរិសុទ្ធ១ មានអាជីវៈបរិសុទ្ធ១ ជាបណ្ឌិត ឈ្លាសវៃ១ កាលបើគេសាកសួរ ក៏អាចឲ្យគេសាកសួរបាន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលបើសូមឱកាសកម្ម ក៏គួរភិក្ខុដទៃបើកឱកាសកម្មឲ្យបាន។

[២៧០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុប្រាថ្នានឹងកាន់យកនូវអត្តាទាន [អដ្ឋកថា និងដីកាបាតិមោក្ខដ្ឋបនក្ខន្ធកៈ ពន្យល់ថា ភិក្ខុមានប្រាថ្នាដើម្បីជម្រះសាសនាឲ្យស្អាតល្អ ហើយកាន់យកនូវអធិករណ៍ណាមួយដោយខ្លួនឯង ដើម្បីចោទភិក្ខុដទៃ អធិករណ៍នោះ ហៅថា អត្តាទាន។] ត្រូវកាន់យកនូវអត្តាទាន ដែលប្រកបដោយអង្គប៉ុន្មាន? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រាថ្នានឹងកាន់យកនូវអត្តាទាន ត្រូវកាន់យកនូវអត្តាទាន ដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ? ម្នាលឧបាលិ ភិក្ខុប្រាថ្នានឹងកាន់យកនូវអត្តាទាន ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ ប្រាថ្នានឹងកាន់យកនូវអត្តាទាននេះ ក្នុងកាលណា កាលនោះ ជាកាលគួរនឹងកាន់យកនូវអត្តាទាននេះ ឬមិនគួរទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា កាលនេះ ជាកាលមិនគួរ នឹងកាន់យកនូវអត្តាទាននេះ កាលនេះ មិនមែនជាកាលគួរទេ ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ម្យ៉ាងទៀត បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា កាលនេះជាកាលគួរនឹងកាន់យកនូវអត្តាទាននេះ កាលនេះ មិនមែនជាកាលមិនគួរទេ ម្នាលឧបាលិ ភិក្ខុនោះត្រូវពិចារណាតទៅទៀតថា អាត្មាអញ ប្រាថ្នានឹងកាន់យកនូវអត្តាទានណា អត្តាទាននេះ ជារឿងពិតមែន ឬមិនពិតទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា អត្តាទាននេះ ជារឿងមិនពិត មិនមែនជារឿងពិតទេ ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ម្យ៉ាងទៀត បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា អត្តាទាននេះ ជារឿងពិត មិនមែនជារឿងមិនពិតទេ ម្នាលឧបាលិ ភិក្ខុនោះត្រូវពិចារណាតទៅទៀតថា អាត្មាអញ ប្រាថ្នានឹងកាន់យកនូវអត្តាទានណា អត្តាទាននេះ ប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍ទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា អត្តាទាននេះ ឥតប្រយោជន៍ អត្តាទាននេះ មិនមែនប្រកបដោយប្រយោជន៍ទេ ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ម្យ៉ាងទៀត បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា អត្តាទាននេះ ប្រកបដោយប្រយោជន៍ អត្តាទាននេះ មិនមែនឥតប្រយោជន៍ទេ ម្នាលឧបាលិ ភិក្ខុនោះ ត្រូវពិចារណាតទៅទៀតថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ នឹងបានភិក្ខុដែលជាសន្ទិដ្ឋមិត្រ (មិត្រគ្រាន់តែធ្លាប់ឃើញគ្នា) និងជាសម្ភត្តមិត្រ (មិត្រស្និទ្ធិស្នាលគ្នាមាំមួន) មកជាបក្ខពួក តាមធម៌ តាមវិន័យ ឬមិនបានទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ មុខជានឹងមិនបានភិក្ខុ ដែលជាសន្ទិដ្ឋមិត្រ និងជាសម្ភត្តមិត្រ មកជាបក្ខពួក តាមធម៌ តាមវិន័យទេ ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ម្យ៉ាងទៀត បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ មុខជានឹងបានភិក្ខុ ជាសន្ទិដ្ឋមិត្រ និងជាសម្ភត្តមិត្រ មកជាបក្ខពួក តាមធម៌ តាមវិន័យ ម្នាលឧបាលិ ភិក្ខុនោះ ត្រូវពិចារណាតទៅទៀតថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ ការបង្កហេតុ ជម្លោះ ទាស់ទែង វិវាទ ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់នៃសង្ឃ អំពើផ្សេងៗរបស់សង្ឃ មានអត្តាទាននេះជាហេតុ នឹងមានដល់សង្ឃ ឬមិនមានទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ ការបង្កហេតុ ជម្លោះ ទាស់ទែង វិវាទ ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់នៃសង្ឃ អំពើផ្សេងៗនៃសង្ឃ មានអត្តាទាននោះជាហេតុ នឹងមានដល់សង្ឃមិនខាន ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះទេ។ ម្នាលឧបាលិ ម្យ៉ាងទៀត បើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ ការបង្កហេតុ ជម្លោះ ទាស់ទែង វិវាទ ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់នៃសង្ឃ អំពើផ្សេងៗនៃសង្ឃ មានអត្តាទាននោះជាហេតុ នឹងមិនមានដល់សង្ឃទេ ម្នាលឧបាលិ ភិក្ខុត្រូវកាន់យកនូវអត្តាទាននោះចុះ។ ម្នាលឧបាលិ អត្តាទានប្រកបដោយអង្គ៥យ៉ាងនេះឯង ដែលភិក្ខុកាន់យកហើយ ជាធម្មជាតមិនធ្វើឲ្យក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ។

[២៧១] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុប្រកបដោយអង្គប៉ុន្មាន ទើបឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ភិក្ខុដែលកើតអធិករណ៍។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ភិក្ខុដែលកើតអធិករណ៍។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសសូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ១ ជាពហុស្សូត ទ្រទ្រង់ពុទ្ធវចនៈ សន្សំពុទ្ធវចនៈ ធម៌ទាំងឡាយណា ដែលមានពីរោះដើមបទ ពីរោះកណ្តាលបទ ពីរោះចុងបទ ប្រកាសព្រហ្មចរិយៈដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ទាំងអត្ថ ទាំងព្យញ្ជនៈ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះក៏បានចេះដឹងច្រើន បានទ្រទ្រង់ចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ យល់ជ្រាលជ្រៅដោយទិដ្ឋិ គឺបញ្ញា១ ភិក្ខុនោះ បានចេះចាំបាតិមោក្ខទាំងពីរដោយពិស្តារ ចែកបទភាជនៈដោយត្រឹមត្រូវបាន ចាំស្ទាត់រត់មាត់ដោយប្រពៃ កាត់សេចក្តីបានស្រួលតាមសុត្តៈ និងអនុព្យញ្ជនៈ១ ជាអ្នកតាំងមាំក្នុងវិន័យ មិនរំភើប [អដ្ឋកថា មិនលះបង់លទ្ធិរបស់ខ្លួន ដោយត្រឹមតែពាក្យអ្នកដទៃ។] អាចលួងលោម ពន្យល់ដល់ជនទាំងពីរខាង ដែលមានសេចក្តីទាស់ទែងគ្នា ដោយអត្ថ និងពិចារណា ឲ្យក្រឡេកមើល ឲ្យជ្រះថ្លាបាន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ពួកភិក្ខុដែលកើតអធិករណ៍។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏ឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ភិក្ខុដែលកើតអធិករណ៍ដែរ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមានកាយសមាចារបរិសុទ្ធ១ មានវចីសមាចារបរិសុទ្ធ១ មានអាជីវៈបរិសុទ្ធ១ ជាបណ្ឌិតឈ្លាសវៃ១ កាលបើគេសាកសួរ ក៏អាចឲ្យគេសាកសួរបាន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ពួកភិក្ខុដែលកើតអធិករណ៍។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ពួកភិក្ខុដែលកើតអធិករណ៍។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹងបញ្ញត្តិ១ ដឹងបទបាលីក្រោយមុន១ ដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ពួកភិក្ខុដែលកើតអធិករណ៍។

[២៧២] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលភិក្ខុមិនត្រូវសាកសួរ [សំដៅយកការពិនិត្យដេញដោល ពិនិត្យរករឿងឲ្យឃើញពិត ឬទេ។]។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ភិក្ខុផងគ្នាមិនត្រូវសាកសួរទេ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនដឹងសុត្តៈ (ឧភតោវិភង្គ)១ មិនដឹងសុត្តានុលោម (មហាបទេសបួនខាងព្រះសូត្រ)១ មិនដឹងវិន័យ (ខន្ធកៈ និងបរិវារៈ)១ មិនដឹងវិនយានុលោម (មហាបទេសបួនខាងវិន័យ)១ ជាអ្នកមិនឈ្លាសក្នុងហេតុ និងមិនមែនហេតុ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គទាំង៥នេះឯង ភិក្ខុមិនត្រូវសាកសួរទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ភិក្ខុផងគ្នាគួរសាកសួរបាន។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុដឹងសុត្តៈ១ ដឹងសុត្តានុលោម១ ដឹងវិន័យ១ ដឹងវិនយានុលោម១ ជាអ្នកឈ្លាសក្នុងហេតុ និងមិនមែនហេតុ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបភិក្ខុគួរសាកសួរបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុមិនត្រូវសាកសួរទេ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនដឹងធម៌ គឺសុត្តន្តបិដក និងអភិធម្មបិដក១ មិនដឹងធម្មានុលោម (មហាបទេសបួនខាងព្រះសូត្រ)១ មិនដឹងវិន័យ១ មិនដឹងវិនយានុលោម១ ជាអ្នកមិនឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ភិក្ខុមិនត្រូវសាកសួរទេ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥ ទើបភិក្ខុគួរសាកសួរបាន។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុដឹងធម៌១ ដឹងធម្មានុលោម១ ដឹងវិន័យ១ ដឹងវិនយានុលោម១ ជាអ្នកឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបភិក្ខុគួរសាកសួរបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុមិនត្រូវសាកសួរទេ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនដឹងវត្ថុ១ មិនដឹងនិទាន១ មិនដឹងបញ្ញត្តិ១ មិនដឹងបទបាលីក្រោយមុន១ មិនដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ភិក្ខុមិនត្រូវសាកសួរទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គទាំង៥ ទើបភិក្ខុគួរសាកសួរបាន។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹងបញ្ញត្តិ១ ដឹងបទបាលីក្រោយមុន១ ដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបគួរសាកសួរបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុមិនត្រូវសាកសួរទេ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនដឹងអាបត្តិ១ មិនដឹងសមុដ្ឋាននៃអាបត្តិ១ មិនដឹងប្រយោគនៃអាបត្តិ១ មិនដឹងសេចក្តីរម្ងាប់នៃអាបត្តិ១ ជាអ្នកមិនឈ្លាស ក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ភិក្ខុមិនត្រូវសាកសួរទេ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ទើបគួរសាកសួរបាន។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុដឹងអាបត្តិ១ ដឹងសមុដ្ឋាននៃអាបត្តិ១ ដឹងប្រយោគនៃអាបត្តិ១ ដឹងសេចក្តីរម្ងាប់នៃអាបត្តិ១ អ្នកឈ្លាស ក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបគួរសាកសួរបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុមិនត្រូវសាកសួរទេ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនដឹងអធិករណ៍១ មិនដឹងសមុដ្ឋាននៃអធិករណ៍១ មិនដឹងប្រយោគនៃអធិករណ៍១ មិនដឹងសេចក្តីរម្ងាប់នៃអធិករណ៍១ មិនឈ្លាស ក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ភិក្ខុមិនត្រូវសាកសួរទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរសាកសួរបាន។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុដឹងអធិករណ៍១ ដឹងសមុដ្ឋាននៃអធិករណ៍១ ដឹងប្រយោគនៃអធិករណ៍១ ដឹងសេចក្តីរម្ងាប់នៃអធិករណ៍១ អ្នកឈ្លាស ក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបគួរសាកសួរបាន។

ចប់ អត្តាទានវគ្គទី៥។

ឧទ្ទាន គឺបញ្ជីរឿង នៃអត្តាទានវគ្គនោះ ដូច្នេះ

[២៧៣] និយាយអំពីភិក្ខុអ្នកចោទមានកាយសមាចារជាដើម បរិសុទ្ធ១ ភិក្ខុអ្នកចោទ និយាយក្នុងកាលគួរ១ ភិក្ខុអ្នកចោទ ប្រកបដោយសេចក្តីករុណា១ ភិក្ខុសូមឱកាស១ ភិក្ខុគួរកាន់យកនូវអត្តាទាន១ ភិក្ខុមានឧបការៈ ដល់ភិក្ខុដែលកើតអធិករណ៍១ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត១ ភិក្ខុដឹងវត្ថុ១ សុត្តៈ១ ធម៌១ វត្ថុដទៃទៀត១ អាបត្តិ១ អធិករណ៍១។

[២៧៤] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ មានប៉ុន្មានពួក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ មាន៥ពួក។ ៥ពួក គឺអ្វីខ្លះ? គឺភិក្ខុអ្នកកាន់អារញ្ញកធុតង្គ ព្រោះល្ងង់វង្វេង១ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់១ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ ព្រោះឆ្កួត ព្រោះរាយមាយចិត្ត១ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ ដោយគិតថា ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ ព្រះពុទ្ធ និងពួកពុទ្ធសាវ័ក តែងសរសើរ១ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិចផង ព្រោះអាស្រ័យសេចក្តីសន្តោសផង ព្រោះអាស្រ័យការដុសខាត់ចិត្តផង ព្រោះអាស្រ័យសេចក្តីស្ងាត់ផង ព្រោះអាស្រ័យសេចក្តីប្រតិបត្តិ ដែលមានប្រយោជន៍ផង១។ ម្នាលឧបាលិ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ មាន៥ពួកនេះឯង។ ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកកាន់បិណ្ឌបាតិកធុតង្គ មានប៉ុន្មានពួក។បេ។ បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកកាន់បំសុកូលិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកកាន់រុក្ខមូលិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកកាន់សោសានិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកកាន់អព្ភោកាសិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកកាន់តេចីវរិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកកាន់សបទានចារិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកកាន់នេសជ្ជិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកកាន់យថាសន្ថតិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកកាន់ឯកាសនិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកកាន់ខលុបច្ឆាភត្តិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ មានប៉ុន្មានពួក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ មាន៥ពួក។ ៥ពួក គឺអ្វីខ្លះ? គឺភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ព្រោះសេចក្តីល្ងង់វង្វេង១ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់១ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ព្រោះឆ្កួត ព្រោះរាយមាយចិត្ត១ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ដោយគិតថា ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ព្រះពុទ្ធ និងពួកសាវ័កនៃព្រះពុត្ធ តែងសរសើរ១ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិចផង ព្រោះអាស្រ័យសេចក្តីសន្តោសផង ព្រោះអាស្រ័យការដុសខាត់ចិត្តផង ព្រោះអាស្រ័យសេចក្តីស្ងាត់ផង ព្រោះអាស្រ័យសេចក្តីប្រតិបត្តិ ដែលមានប្រយោជន៍នេះផង១។ ម្នាលឧបាលិ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ មាន៥ពួកនេះឯង។

ចប់ ធុតង្គវគ្គទី៦។

ឧទ្ទាន គឺបញ្ជីរឿងនៃធុតង្គវគ្គ នោះដូច្នេះ

[២៧៥] និយាយអំពីភិក្ខុកាន់អារញ្ញកធុតង្គ១ ភិក្ខុកាន់បិណ្ឌបាតិកធុតង្គ១ ភិក្ខុកាន់បំសុកូលិកធុតង្គ១ ភិក្ខុកាន់រុក្ខមូលិកធុតង្គ១ ភិក្ខុកាន់សោសានិកធុតង្គ១ ជាគម្រប់​៥ ភិក្ខុកាន់អព្ភោកាសិកធុតង្គ១ ភិក្ខុកាន់តេចីវរិកធុតង្គ១ ភិក្ខុកាន់សបទានចារិកធុតង្គ១ ភិក្ខុកាន់នេសជ្ជិកធុតង្គ១ ភិក្ខុកាន់យថាសន្ថតិកធុតង្គ១ ភិក្ខុកាន់ឯកាសនិកធុតង្គ១ ភិក្ខុកាន់ខលុបច្ឆាភត្តិកធុតង្គ១ ភិក្ខុកាន់បត្តបិណ្ឌិកធុតង្គ១។

[២៧៦] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ មុសាវាទ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ មុសាវាទនេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ? គឺមុសាវាទ ដល់នូវបារាជិក ក៏មាន មុសាវាទ ដល់នូវសង្ឃាទិសេសក៏មាន មុសាវាទ ដល់នូវថុល្លច្ច័យក៏មាន មុសាវាទ ដល់នូវបាចិត្តិយៈក៏មាន មុសាវាទ ដល់នូវទុក្កដក៏មាន។ ម្នាលឧបាលិ មុសាវាទ មាន៥យ៉ាងនេះឯង។

[២៧៧] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុប្រកបដោយអង្គប៉ុន្មាន កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុជាអ្នកមិនខ្មាសបាប១ ជាមនុស្សល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកនិយាយដោយបំណងនឹងឲ្យភិក្ខុដទៃឃ្លាត (ចាកសាសនា)១ ជាអ្នកមិនប្រាថ្នានឹងចេញចាកអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយលោក កុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុជាអ្នកមានកាយសមាចារមិនបរិសុទ្ធ១ មានវចីសមាចារមិនបរិសុទ្ធ១ មានអាជីវៈមិនបរិសុទ្ធ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ១ ជាអ្នកធ្វើការបង្កហេតុ ធ្វើជម្លោះ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។

[២៧៨] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ សង្ឃមិនត្រូវឲ្យការសាកសួរដល់ភិក្ខុ ដែលប្រកបដោយអង្គប៉ុន្មាន? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃមិនត្រូវឲ្យការសាកសួរ ដល់ភិក្ខុដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនដឹងអាបត្តិ និងអនាបត្តិ១ មិនដឹងអាបត្តិស្រាល និងធ្ងន់១ មិនដឹងសាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនដឹងទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មិនដឹងសប្បដិកម្មាបត្តិ [ប្រែថា អាបត្តិដែលកែត្រឡប់ដោយវុដ្ឋានវិធី និងទេសនាវិធីបាន] និងអប្បដិកម្មាបត្តិ [ប្រែថា អាបត្តិដែលកែត្រឡប់មិនបាន គឺបារាជិកាបត្តិ។]១។ ម្នាលឧបាលិ សង្ឃមិនត្រូវឲ្យការសាកសួរដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវឲ្យការសាកសួរ ដល់ភិក្ខុដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុដឹងអាបត្តិ និងអនាបត្តិ១ ដឹងនូវអាបត្តិស្រាល និងធ្ងន់១ ដឹងនូវសាវសេសាបត្តិ និងអនវសេសាបត្តិ១ ដឹងនូវទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ ដឹងនូវសប្បដិកម្មាបត្តិ និងអប្បដិកម្មាបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវឲ្យការសាកសួរដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។

[២៧៩] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុត្រូវអាបត្តិ ដោយអាការប៉ុន្មាន? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយអាការ៥។ អាការ៥ អ្វីខ្លះ? គឺភិក្ខុត្រូវអាបត្តិដោយសេចក្តីមិនខ្មាសបាប១ ដោយមិនស្គាល់អាបត្តិ១ ដោយសង្ស័យ ហើយចេះតែធ្វើទៅ១ ដោយសំគាល់ថាគួរ ក្នុងរបស់ដែលមិនគួរ១ ដោយសំគាល់ថាមិនគួរ ក្នុងរបស់ដែលគួរ១។ ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយអាការ៥នេះឯង។ ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយអាការ៥ដទៃទៀត។ អាការ៥ គឺអ្វីខ្លះ? គឺភិក្ខុត្រូវអាបត្តិដោយអាការមិនឃើញ [អដ្ឋកថា ថា ភិក្ខុសង្ស័យ ហើយធ្វើលើកម្មមិនគួរ ដោយមិនបានជួបវិន័យធរ។]១ ត្រូវដោយអាការមិនឮ [ធ្វើកម្មមិនគួរ ព្រោះមិនសួរ ឬមិនប្រុងស្តាប់ពាក្យវិន័យធរ ដែលអធិប្បាយពីកម្មគួរ និងមិនគួរដល់ភិក្ខុដទៃ។]១ ត្រូវដោយដេកលក់ [ត្រូវអាបត្តិដោយដេកលក់ តាមសិក្ខាបទដែលហាមការដេករួម នឹងសាមណេរជាដើម។]១ ត្រូវដោយខ្លួនសំគាល់ពិត [របស់មិនគួរ តែភិក្ខុសំគាល់ថា ជាក់ជាគួរ។]១ ត្រូវដោយភ្លេចស្មារតី [ត្រូវដោយឲ្យរាត្រី១កន្លងទៅជាដើម។]១ ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយអាការ៥នេះឯង។

[២៨០] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ពៀរមានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ពៀរនេះមាន៥យ៉ាង។ ពៀរ៥យ៉ាង គឺអ្វីខ្លះ? គឺការញុំាងសត្វមានជីវិតឲ្យធ្លាក់ចុះឲ្យវិនាស១ ការកាន់យកទ្រព្យ ដែលគេមិនឲ្យ១ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ១ ការនិយាយកុហក១ ហេតុជាទីតាំងនៃសេចក្តីប្រមាទ ព្រោះផឹកទឹកស្រវឹង គឺសុរា និងមេរ័យ១ ម្នាលឧបាលិ ពៀរមាន៥យ៉ាងនេះឯង។

[២៨១] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ កិរិយាវៀរ មានប៉ុន្មាន? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ កិរិយាវៀរ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ? គឺកិរិយាវៀរចាកការញុំាងសត្វមានជីវិតឲ្យវិនាស១ កិរិយាវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ១ កិរិយាវៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ១ កិរិយាវៀរចាកការនិយាយកុហក១ កិរិយាវៀរចាកហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ព្រោះផឹកទឹកស្រវឹង គឺសុរា និងមេរ័យ១។ ម្នាលឧបាលិ កិរិយាវៀរ មាន៥យ៉ាងនេះឯង។

[២៨២] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ សេចក្តីវិនាស មានប៉ុន្មាន? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សេចក្តីវិនាស មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ? គឺសេចក្តីវិនាសញាតិ១ សេចក្តីវិនាសភោគសម្បត្តិ១ សេចក្តីវិនាសព្រោះរោគ១ សេចក្តីវិនាសសីល១ សេចក្តីវិនាសព្រោះទិដ្ឋិ១។ ម្នាលឧបាលិ សេចក្តីវិនាស មាន៥យ៉ាងនេះឯង។

[២៨៣] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ សម្បទា គឺសេចក្ដីបរិបូណ៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សេចក្តីបរិបូណ៌ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ? គឺសេចក្តីបរិបូណ៌ដោយញាតិ១ សេចក្តីបរិបូណ៌ដោយភោគសម្បត្តិ១ សេចក្តីបរិបូណ៌ដោយអាការមិនមានរោគ១ សេចក្តីបរិបូណ៌ដោយសីល១ សេចក្តីបរិបូណ៌ដោយទិដ្ឋិត្រូវ១។ ម្នាលឧបាលិ សេចក្តីបរិបូណ៌ មាន៥យ៉ាងនេះឯង។

ចប់ មុសាវាទវគ្គ ទី៧។

ឧទ្ទាន គឺបញ្ជីរឿងនៃមុសាវាទវគ្គនោះ ដូច្នេះ

[២៨៤] និយាយអំពីមុសាវាទ១ អំពីសង្ឃត្រូវសង្កត់សង្កិនភិក្ខុ១ អំពីភិក្ខុប្រកបដោយអង្គ៥ដទៃទៀត១ អំពីការសាកសួរ១ អំពីភិក្ខុត្រូវអាបត្តិ១ អំពីភិក្ខុត្រូវអាបត្តិ ដោយអាការ៥ដទៃទៀត១ អំពីពៀរ១ អំពីកិរិយាវៀរ១ អំពីសេចក្តីវិនាស១ អំពីសេចក្តីបរិបូណ៌១ (នេះ) ជាសង្គហវគ្គទីប្រាំពីរ។

[២៨៥] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលភិក្ខុនីសង្ឃត្រូវធ្វើកម្ម។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ដែលភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុបើកកាយបង្ហាញពួកភិក្ខុនី១ បើកភ្លៅបង្ហាញ១ បើកអង្គជាតបង្ហាញ១ បើកចង្កួយស្មាទាំងសងខាងបង្ហាញ១ និយាយល្បួង ឬផ្សំផ្គុំនឹងគ្រហស្ថ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ដែលភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃមិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ភិក្ខុនីសង្ឃ ក៏ត្រូវធ្វើកម្មដែរ គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុព្យាយាមដើម្បីមិនឲ្យបានលាភ ដល់ពួកភិក្ខុនី១ ព្យាយាម ដើម្បីមិនឲ្យមានប្រយោជន៍ ដល់ពួកភិក្ខុនី១ ព្យាយាម ដើម្បីមិនឲ្យមានទីលំនៅ ដល់ពួកភិក្ខុនី១ ជេរគំរាមភិក្ខុនីទាំងឡាយ១ ឲ្យពួកភិក្ខុបែកចាកពួកភិក្ខុនី១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ដែលភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុនីសង្ឃ ត្រូវធ្វើកម្មដែរ គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុព្យាយាម ដើម្បីមិនឲ្យមានលាភ ដល់ពួកភិក្ខុនី១ ព្យាយាម ដើម្បីមិនឲ្យមានប្រយោជន៍ ដល់ពួកភិក្ខុនី១ ព្យាយាម ដើម្បីមិនឲ្យមានទីលំនៅ ដល់ពួកភិក្ខុនី១ ជេរគំរាមភិក្ខុនីទាំងឡាយ១ ផ្សំផ្គុំពួកភិក្ខុ និងពួកភិក្ខុនី១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ដែលភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។

[២៨៦] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនីដែលប្រកបដោយអង្គប៉ុន្មាន? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥។ អង្គ៥ អ្វីខ្លះ? គឺភិក្ខុនីដែលបើកកាយបង្ហាញពួកភិក្ខុ១ បើកភ្លៅបង្ហាញ១ បើកអង្គជាតបង្ហាញ១ បើកចង្កួយស្មាទាំងសងខាងបង្ហាញ១ និយាយល្បួង ឬផ្សំផ្គុំនឹងគ្រហស្ថ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុនីព្យាយាមដើម្បីមិនឲ្យមានលាភ ដល់ពួកភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានប្រយោជន៍ ដល់ពួកភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានទីលំនៅ ដល់ពួកភិក្ខុ១ ជេរគំរាមភិក្ខុទាំងឡាយ១ ធ្វើពួកភិក្ខុនី ឲ្យបែកចាកពួកភិក្ខុ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុនីព្យាយាម ដើម្បីមិនឲ្យមានលាភ ដល់ភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានប្រយោជន៍ ដល់ពួកភិក្ខុ១ ព្យាយាម ដើម្បីមិនឲ្យមានទីលំនៅ ដល់ពួកភិក្ខុ១ ជេរគំរាមភិក្ខុ១ ផ្សំផ្គុំពួកភិក្ខុនី និងពួកភិក្ខុ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥នេះឯង។

[២៨៧] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនមានសេចក្តីខ្មាស១ ជាមនុស្សល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកនិយាយប៉ង ញុំាងភិក្ខុដទៃឲ្យឃ្លាតចាក (សាសនា)១ មិនប្រាថ្នានឹងចេញចាកអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយដែរ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមានកាយសមាចារមិនបរិសុទ្ធ១ មានវចីសមាចារមិនបរិសុទ្ធ១ មានអាជីវៈមិនបរិសុទ្ធ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ១ កាលបើគេសាកសួរ ក៏មិនអាចនឹងឲ្យគេសាកសួរ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយដែរ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុប្រកបដោយអនាចារ ខាងផ្លូវកាយ១ ប្រកបដោយអនាចារ ខាងផ្លូវវាចា១ ប្រកបដោយអនាចារ ទាំងផ្លូវកាយ ទាំងផ្លូវវាចា១ ជេរគំរាមពួកភិក្ខុនី១ នៅច្រឡូកច្រឡំនឹងពួកភិក្ខុនី ដោយសេចក្តីច្រឡូកច្រឡំមិនសមគួរ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយដែរ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនមានសេចក្តីខ្មាស១ ជាមនុស្សល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកធ្វើនូវការបង្កហេតុ ធ្វើនូវជម្លោះ១ ជាអ្នកមិនធ្វើនូវសិក្ខាឲ្យបរិបូណ៌១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។

[២៨៨] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលមិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ដែលមិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុប្រកបដោយអនាចារ ខាងផ្លូវកាយ១ ប្រកបដោយអនាចារ ខាងផ្លូវវាចា១ ប្រកបដោយអនាចារ ទាំងផ្លូវកាយ ទាំងផ្លូវវាចា១ ជាអ្នកជេរគំរាមពួកភិក្ខុនី១ ជាអ្នកនៅច្រឡូកច្រឡំនឹងពួកភិក្ខុនី ដោយសេចក្តីច្រឡូកច្រឡំមិនសមគួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទដែរ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនមានសេចក្តីខ្មាស១ ជាមនុស្សពាល១ មិនមែនជាបកតត្ត១ ជាអ្នកដំណើរ១ ជាអ្នកមានជម្ងឺ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទ។

[២៨៩] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គប៉ុន្មាន? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនប្រកបដោយសីលក្ខន្ធ ជារបស់អសេក្ខបុគ្គល១ មិនប្រកបដោយសមាធិក្ខន្ធ ជារបស់អសេក្ខបុគ្គល១ មិនប្រកបដោយបញ្ញាខន្ធ ជារបស់អសេក្ខបុគ្គល១ មិនប្រកបដោយវិមុត្តិក្ខន្ធ ជារបស់អសេក្ខបុគ្គល១ មិនប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជារបស់អសេក្ខបុគ្គល១។ ម្នាលឧបាលិ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុប្រកបដោយសីលក្ខន្ធ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយសមាធិក្ខន្ធ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយបញ្ញាខន្ធ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយវិមុត្តិក្ខន្ធ ជារបស់អសេក្ខបុគ្គល១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជារបស់អសេក្ខបុគ្គល១។ ម្នាលឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនទាន់ដល់នូវអត្ថប្បដិសម្ភិទា (ការបែកធ្លាយក្នុងអដ្ឋកថា)១ មិនទាន់ដល់នូវធម្មប្បដិសម្ភិទា (ការបែកធ្លាយក្នុងបាលី)១ មិនទាន់ដល់នូវនិរុត្តិប្បដិសម្ភិទា (ការបែកធ្លាយក្នុងភាសា ឬដីកា)១ មិនទាន់ដល់នូវបដិភាណប្បដិសម្ភិទា (ការបែកធ្លាយដោយសេចក្តីឈ្លាសវៃ)១ មិនពិចារណានូវចិត្ត ដែលរួចហើយ ចាកកិលេសយ៉ាងណា១។ ម្នាលឧបាលិ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុដល់នូវអត្ថប្បដិសម្ភិទា១ ដល់នូវធម្មប្បដិសម្ភិទា១ ដល់នូវនិរុត្តិប្បដិសម្ភិទា១ ដល់នូវបដិភាណប្បដិសម្ភិទា១ ពិចារណានូវចិត្ត ដែលរួចហើយ ចាកកិលេសយ៉ាងណា១។ ម្នាលឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។

ចប់ ភិក្ខុនីឱវាទវគ្គ ទី៨។

ឧទ្ទាន គឺបញ្ជីរឿងនៃភិក្ខុនីឱវាទវគ្គនោះ ដូច្នេះ

[២៩០] និយាយអំពីរឿង ដែលភិក្ខុនីសង្ឃត្រូវធ្វើកម្ម១ អំពីកម្មពីរយ៉ាង ដែលភិក្ខុនីសង្ឃត្រូវធ្វើដល់ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត១ អំពីកម្ម៣យ៉ាង ដែលសង្ឃត្រូវធ្វើដល់ពួកភិក្ខុនី១ អំពីភិក្ខុមិនត្រូវបញ្ឈប់ឱវាទ មាន២ទុកៈ១ អំពីភិក្ខុមិនត្រូវឲ្យកាន់យកឱមាន មាន២ទុកៈ ដែលព្រះមានព្រះភាគត្រាស់ហើយ១ អំពីទុកៈ២ ក្នុងការនិយាយធម៌១។

[២៩១] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលសង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្ម [ការជ្រើសរើសយកភិក្ខុអំពីសង្ឃ ដើម្បីរម្ងាប់អធិករណ៍ ដែលកើតឡើង ហៅថា ឧព្វាហិកាកម្ម]។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនឈ្លាស ក្នុងអដ្ឋកថា១ មិនឈ្លាសក្នុងបាលី១ មិនឈ្លាសក្នុងភាសា១ មិនឈ្លាសក្នុងព្យញ្ជនៈ (មានសិថិល និងធនិតជាដើម)១ មិនឈ្លាសក្នុងពាក្យខាងដើម និងខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុឈ្លាស ក្នុងអដ្ឋកថា១ ឈ្លាសក្នុងបាលី១ ឈ្លាសក្នុងភាសា១ ឈ្លាសក្នុងព្យញ្ជនៈ១ ឈ្លាសក្នុងពាក្យខាងដើម និងខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត សង្ឃក៏មិនត្រូវសន្មតដោយឧព្វាហិកាកម្មដែរ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុជាអ្នកក្រោធ បណ្តោយឲ្យសេចក្តីក្រោធគ្របសង្កត់១ មានសេចក្តីលុបគុណ បណ្តោយឲ្យសេចក្តីលុបគុណ គ្របសង្កត់១ មានសេចក្តីលើកខ្លួន បណ្តោយឲ្យសេចក្តីលើកខ្លួនគ្របសង្កត់១ មានសេចក្តីច្រណែន បណ្តោយឲ្យសេចក្តីច្រណែនគ្របសង្កត់១ មានសេចក្តីប្រកាន់ដោយទិដ្ឋិរបស់ខ្លួន មានសេចក្តីប្រកាន់មាំ លះបង់បានដោយកម្រ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុជាអ្នកមិនក្រោធ មិនបណ្តោយឲ្យសេចក្តីក្រោធគ្របសង្កត់១ ជាមនុស្សមិនមានសេចក្តីលុបគុណ មិនបណ្តោយឲ្យសេចក្តីលុបគុណ គ្របសង្កត់១ ជាមនុស្សមិនមានសេចក្តីលើកខ្លួន មិនបណ្តោយឲ្យសេចក្តីលើកខ្លួនគ្របសង្កត់១ ជាមនុស្សមិនច្រណែន មិនបណ្តោយឲ្យសេចក្តីច្រណែនគ្របសង្កត់១ ជាមនុស្សមិនប្រកាន់ដោយទិដ្ឋិរបស់ខ្លួន មិនប្រកាន់មាំ លះបង់បានដោយងាយ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត សង្ឃក៏មិនត្រូវសន្មតដោយឧព្វាហិកាកម្មដែរ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុតែងកក្រើករំពើក១ តែងធ្វើនូវសេចក្តីព្យាបាទ១ តែងចង្អៀតចង្អល់ ដោយសេចក្តីក្រោធ១ តែងបណ្តោយឲ្យកើតសេចក្តីក្រោធ១ មិនចេះអត់ធន់ មិនកាន់យកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនកក្រើករំពើក១ មិនធ្វើនូវសេចក្តីព្យាបាទ១ មិនចង្អៀតចង្អល់ ដោយសេចក្តីក្រោធ១ មិនបណ្តោយឲ្យកើតសេចក្តីក្រោធ១ ចេះអត់ធន់ ជាអ្នកកាន់យកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត សង្ឃក៏មិនត្រូវសន្មតដោយឧព្វាហិកាកម្មដែរ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុជាអ្នកមិនឲ្យគេរលឹកឃើញ គឺបំភាន់ បិទបាំងពាក្យអ្នកដើមចោទ និងចម្លើយ មិនរលឹកស្មារតី១ ជាអ្នកមិនសូមឱកាសកម្មសិន ហើយស្រាប់តែនិយាយ១ ជាអ្នកមិនចោទតាមធម៌ តាមវិន័យ និងតាមអាបត្តិ១ ជាអ្នកមិនកាត់សេចក្តីតាមធម៌ តាមវិន័យ និងតាមអាបត្តិ១ ជាអ្នកមិនប្រាប់តាមសេចក្តីយល់ឃើញ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុជាអ្នកឲ្យគេរលឹកឃើញ មិនបំភាន់គេ១ ជាអ្នកសូមឱកាសកម្មសិន ហើយទើបនិយាយ១ ជាអ្នកចោទតាមធម៌ តាមវិន័យ និងតាមអាបត្តិ១ ជាអ្នកកាត់សេចក្តីតាមធម៌ តាមវិន័យ និងតាមអាបត្តិ១ ជាអ្នកប្រាប់តាមសេចក្តីយល់ឃើញ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត សង្ឃក៏មិនត្រូវសន្មតដោយឧព្វាហិកាកម្មដែរ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុលុះឆន្ទាគតិ១ លុះទោសាគតិ១ លុះមោហាគតិ១ លុះភយាគតិ១ ជាអ្នកមិនមានសេចក្តីខ្មាស១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ជាអ្នកមានសេចក្តីអៀនខ្មាស១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត សង្ឃក៏មិនត្រូវសន្មតដោយឧព្វាហិកាកម្មដែរ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុលុះឆន្ទាគតិ១ លុះទោសាគតិ១ លុះមោហាគតិ១ លុះភយាគតិ១ ជាអ្នកមិនឈ្លាសក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ជាអ្នកឈ្លាសក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។

[២៩២] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុប្រកបដោយអង្គប៉ុន្មាន ទើបដល់នូវការរាប់ថាជាភិក្ខុពាលពិត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុពាលមែន។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនចេះសុត្តៈ១ មិនចេះសុត្តានុលោមៈ១ មិនចេះវិន័យ១ មិនចេះវិនយានុលោម១ ជាអ្នកមិនឈ្លាសក្នុងហេតុដែលគួរ និងហេតុមិនគួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុចេះសុត្តៈ១ ចេះសុត្តានុលោមៈ១ ចេះវិន័យ១ ចេះវិនយានុលោម១ ជាអ្នកឈ្លាសក្នុងហេតុដែលគួរ និងហេតុមិនគួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុបណ្ឌិតពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏ដល់នូវការរាប់ថាជាភិក្ខុពាលដែរ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនចេះធម៌១ មិនចេះធម្មានុលោមៈ១ មិនចេះវិន័យ១ មិនចេះវិនយានុលោម១ ជាអ្នកមិនឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុចេះធម៌១ ចេះធម្មានុលោមៈ១ ចេះវិន័យ១ ចេះវិនយានុលោម១ ជាអ្នកឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុបណ្ឌិតពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជាភិក្ខុពាលពិត។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនដឹងវត្ថុ១ មិនដឹងនិទាន១មិនដឹងបញ្ញត្តិ១ មិនដឹងបទបាលីក្រោយមុន១ មិនដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ដល់នូវការរាប់ថា ជាភិក្ខុពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹងបញ្ញត្តិ១ ដឹងបទបាលីក្រោយមុន១ ដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាបណ្ឌិតពិតមែន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏ដល់នូវការរាប់ថាជាភិក្ខុពាលដែរ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនដឹងអាបត្តិ១ មិនដឹងសមុដ្ឋាននៃអាបត្តិ១ មិនដឹងប្រយោគនៃអាបត្តិ១ មិនដឹងសេចក្តីរម្ងាប់នៃអាបត្តិ១ ជាអ្នកមិនឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ដល់នូវការរាប់ថា ជាភិក្ខុពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុដឹងអាបត្តិ១ ដឹងសមុដ្ឋាននៃអាបត្តិ១ ដឹងប្រយោគនៃអាបត្តិ១ ដឹងសេចក្តីរម្ងាប់នៃអាបត្តិ១ ជាអ្នកឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុបណ្ឌិតពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏ដល់នូវការរាប់ថាជាភិក្ខុពាលដែរ។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុមិនដឹងអធិករណ៍១ មិនដឹងសមុដ្ឋាននៃអធិករណ៍១ មិនដឹងប្រយោគនៃអធិករណ៍១ មិនដឹងសេចក្តីរម្ងាប់នៃអធិករណ៍១ ជាអ្នកមិនឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ដល់នូវការរាប់ថា ជាភិក្ខុពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ? គឺភិក្ខុដឹងអធិករណ៍១ ដឹងសមុដ្ឋាននៃអធិករណ៍១ ដឹងប្រយោគនៃអធិករណ៍១ ដឹងសេចក្តីរម្ងាប់នៃអធិករណ៍១ ជាអ្នកឈ្លាសក្នុងការវិនិច្ឆ័យនៃអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុបណ្ឌិតពិតមែន។

ចប់ ឧព្វាហិកាវគ្គ ទី៩។

ឧទ្ទាន គឺបញ្ជីរឿងនៃ ឧព្វាហិកាវគ្គ នោះដូច្នេះ

[២៩៣] និយាយអំពីភិក្ខុមិនឈ្លាសក្នុងអដ្ឋកថា១ ភិក្ខុជាអ្នកក្រោធ១ ភិក្ខុតែងកក្រើករំពើក១ ភិក្ខុជាអ្នកបំភាន់គេ១ ភិក្ខុលុះឆន្ទាគតិ១ ភិក្ខុមិនឈ្លាស១ សុត្តៈ១ ធម្មៈ១ វត្ថុ១ អាបត្តិ១ អធិករណ៍១ ធម៌ទាំងអស់មានពីរៗ ដែលព្រះអង្គសំដែងហើយ អ្នកទាំងឡាយចូរដឹងថា ជាធម៌ខ្មៅ និងស គឺមានអាក្រក់ មានល្អ។

[២៩៤] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន មិនគួររម្ងាប់អធិករណ៍បាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ មិនគួររម្ងាប់អធិករណ៍បាន។ អង្គ៥ នោះតើដូចម្ដេច? គឺភិក្ខុមិនដឹងអាបត្តិ១ មិនដឹងសមុដ្ឋាននៃអាបត្តិ១ មិនដឹងប្រយោគនៃអាបត្តិ១ មិនដឹងកិរិយារម្ងាប់អាបត្តិ១ មិនឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុដឹងអាបត្តិ១ ដឹងសមុដ្ឋាននៃអាបត្តិ១ ដឹងប្រយោគនៃអាបត្តិ១ ដឹងកិរិយារម្ងាប់អាបត្តិ១ ឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់អធិករណ៍ទេ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនដឹងអធិករណ៍១ មិនដឹងសមុដ្ឋាននៃអធិករណ៍១ មិនដឹងប្រយោគនៃអធិករណ៍១ មិនដឹងកិរិយារម្ងាប់អធិករណ៍១ មិនឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុដឹងអធិករណ៍១ ដឹងសមុដ្ឋាននៃអធិករណ៍១ ដឹងប្រយោគនៃអធិករណ៍១ ដឹងកិរិយារម្ងាប់អធិករណ៍១ ឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់អធិករណ៍ទេ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកឥតខ្មាស១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានខ្មាស១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកចេះដឹងតិច១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកចេះដឹងច្រើន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់អធិករណ៍ទេ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនដឹងវត្ថុ១ មិនដឹងនិទាន១ មិនដឹងបញ្ញត្តិ១ មិនដឹងបទខាងចុង និងបទខាងដើម១ មិនដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹងបញ្ញត្តិ១ ដឹងបទខាងចុង និងបទខាងដើម១ ដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់អធិករណ៍ទេ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមិនឈ្លាសក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកឈ្លាសក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់អធិករណ៍ទេ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានចិត្តធ្ងន់ក្នុងបុគ្គល មិនធ្ងន់ក្នុងសង្ឃ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួរនឹងរម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរនឹងរម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានចិត្តធ្ងន់ក្នុងសង្ឃ មិនធ្ងន់ក្នុងបុគ្គល១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួរនឹងរម្ងាប់អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួរនឹងរម្ងាប់អធិករណ៍ទេ។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានចិត្តធ្ងន់ក្នុងអាមិសៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួរនឹងរម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរនឹងរម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានចិត្តធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងអាមិសៈ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍បាន។

[២៩៥] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ សង្ឃបែកគ្នាដោយអាការប៉ុន្មាន? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃបែកគ្នាដោយអាការ៥។ អាការ៥ តើដូចម្ដេច? គឺដោយកម្ម (មានអបលោកនកម្មជាដើម)១ ដោយឧទ្ទេស (មាននិទានុទ្ទេសជាដើម)១ ដោយសំដែងភេទករវត្ថុ១៨យ៉ាង១ ដោយអនុស្សាវនៈ គឺសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន [អដ្ឋកថាថា ភិក្ខុអ្នកបំបែកសង្ឃសូត្របញ្ជាក់ដោយពាក្យដូច្នេះជាដើមថា លោកទាំងឡាយ ចូរដឹងចុះ ខ្ញុំនេះជាអ្នកចេញចាកត្រកូលខ្ពង់ខ្ពស់មកបួស ហើយជាពហុស្សូតផង សូមលោកគ្រប់រូប ទុកចិត្តចុះថា ខ្ញុំមិនមែននាំឲ្យលោកគ្រប់រូបកាន់ខុសធម៌វិន័យទេ មួយទៀត ខ្ញុំមិនមែនសំគាល់អវីចិនរកថា ត្រជាក់ដូចជាផ្កាឧប្បលខៀវទេ ខ្ញុំមិនមែនជាមិនខ្លាចអបាយនោះទេ។ បើតាមដីកាថា សូត្របញ្ជាក់ពាក្យខ្លួន ដល់ភិក្ខុដែលខ្លួនគួរបំបែក។]១ ដោយប្រគល់ស្លាក [អដ្ឋថា ថា លុះសូត្របញ្ជាក់យ៉ាងនេះហើយ ក៏ញុំាងចិត្តភិក្ខុទាំងឡាយនោះ ឲ្យជឿស៊ប់ មិនឲ្យងាកបែត្រឡប់វិញ បានហើយក៏ប្រគល់ស្លាកឲ្យទៅថា លោកទាំងឡាយ ចូរយកស្លាកនេះទៅចុះ ឯអាការទាំង៥នេះ ត្រង់អាការទី១ ទី២ ជាសំខាន់ក្នុងការបំបែកសង្ឃនេះ ចំណែកឯអាការទី៣ ទី៤ ទី៥ គ្រាន់តែជាបុព្វភាគទេ។]១។ ម្នាលឧបាលិ សង្ឃបែកគ្នាដោយអាការ៥យ៉ាងនេះឯង។

[២៩៦] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ព្រះអង្គត្រាស់ថា ការប្រេះឆានៃសង្ឃ បពិត្រព្រះអង្គដ៏ចម្រើន​ ការប្រេះឆានៃសង្ឃ តែមិនទាន់បែកធ្លាយនៃសង្ឃ តើដូចម្តេច ម្យ៉ាងទៀត ការប្រេះឆានៃសង្ឃផង ការបែកធ្លាយនៃសង្ឃផងដូចម្ដេច? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ តថាគត បានបញ្ញត្តអាគន្តុកវត្តនេះ ដល់ពួកភិក្ខុជាអាគន្តុកៈ ម្នាលឧបាលិ កាលបើសិក្ខាបទដែលតថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះហើយ ពួកភិក្ខុជាអាគន្តុកៈ មិនបានប្រព្រឹត្តក្នុងអាគន្តុកវត្ត ម្នាលឧបាលិ យ៉ាងនេះហើយ ហៅថា ការប្រេះឆានៃសង្ឃ តែមិនទាន់ហៅថា បែកធ្លាយនៃសង្ឃទេ។ ម្នាលឧបាលិ តថាគត បានបញ្ញត្តអាវាសិកវត្តនេះ ដល់អាវាសិកភិក្ខុ ម្នាលឧបាលិ កាលបើសិក្ខាបទដែលតថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះ ពួកអាវាសិកភិក្ខុ មិនប្រព្រឹត្តក្នុងអាវាសិកវត្តទេ ម្នាលឧបាលិ យ៉ាងនេះហើយ ហៅថា ការប្រេះឆានៃសង្ឃ តែមិនទាន់ហៅថា បែកធ្លាយនៃសង្ឃ។ ម្នាលឧបាលិ តថាគត បានបញ្ញត្តភត្តគ្គវត្តនេះ ក្នុងរោងភត្ត ដល់ពួកភិក្ខុ តាមលំដាប់ចាស់ខ្ចី តាមលំដាប់រាត្រី ឬលំដាប់នៃថេរៈ តាមកិច្ចដ៏សមគួរ តាមអាសនៈខ្ពស់ តាមទឹកថ្មោង តាមចង្ហាន់ថ្មោង ម្នាលឧបាលិ កាលបើសិក្ខាបទដែលតថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះហើយ ពួកភិក្ខុថ្មី ហាមឃាត់អាសនៈ ដល់ពួកភិក្ខុជាថេរៈ ក្នុងរោងភត្ត ម្នាលឧបាលិ យ៉ាងនេះហើយ ឈ្មោះថា ការប្រេះឆានៃសង្ឃ តែមិនទាន់ហៅថា បែកធ្លាយនៃសង្ឃទេ។ ម្នាលឧបាលិ តថាគត បានបញ្ញត្តសេនាសនវត្តនេះ ក្នុសេនាសនៈ ដល់ភិក្ខុតាមលំដាប់ចាស់ខ្ចី តាមលំដាប់រាត្រី តាមកិច្ចដ៏សមគួរ ម្នាលឧបាលិ កាលបើសិក្ខាបទដែលតថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះហើយ ពួកភិក្ខុថ្មីក៏ហាមឃាត់សេនាសនៈ ដល់ពួកភិក្ខុជាថេរៈ ម្នាលឧបាលិ យ៉ាងនេះឈ្មោះថា ការប្រេះឆានៃសង្ឃ តែមិនទាន់ហៅថា បែកធ្លាយនៃសង្ឃទេ។ ម្នាលឧបាលិ តថាគត បានបញ្ញត្តឧបោសថជាមួយគ្នា បវារណាជាមួយគ្នា សង្ឃកម្មជាមួយគ្នា កម្មតូច កម្មធំជាមួយគ្នានេះ ខាងក្នុងសីមា ដល់ភិក្ខុទាំងឡាយហើយ ម្នាលឧបាលិ កាលបើសិក្ខាបទដែលតថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះហើយ ភិក្ខុទាំងឡាយ ក៏ធ្វើសេចក្តីកំណត់ផ្សេងគ្នា ចងគ្នាជាពួក ធ្វើឧបោសថផ្សេងគ្នា ធ្វើបវារណាផ្សេងគ្នា ធ្វើសង្ឃកម្មផ្សេងគ្នា ធ្វើកម្មតូច កម្មធំផ្សេងគ្នា ខាងក្នុងសីមានោះ ម្នាលឧបាលិ យ៉ាងនេះហើយឈ្មោះថា ការប្រេះឆានៃសង្ឃផង ឈ្មោះថា ការបែកធ្លាយនៃសង្ឃផង។

ចប់ អធិករណវូបសមវគ្គ ជាគម្រប់​១០។

ឧទ្ទាន គឺបញ្ជីរឿងនៃអធិករណវូបសមវគ្គនោះដូច្នេះ

[២៩៧] និយាយអំពីអាបត្តិ១ អធិករណ៍១ ការលំអៀងដោយស្រឡាញ់១ ភិក្ខុចេះដឹងតិច១ វត្ថុ១ ភិក្ខុមិនឈ្លាស១ មានចិត្តធ្ងន់ក្នុងបុគ្គល១ ធ្ងន់ក្នុងអាមិសៈ១ សង្ឃបែកគ្នា១ ការប្រេះឆានៃសង្ឃ១ ការបែកធ្លាយនៃសង្ឃ១។

[២៩៨] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុប្រកបដោយអង្គប៉ុន្មាន ឈ្មោះថាជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈ មិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងទិដ្ឋិហើយធ្វើសង្ឃកម្មផ្សេងគ្នា១។ ម្នាលឧបាលិ ប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈ មិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងទិដ្ឋិហើយសំដែងបាតិមោក្ខ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនជាធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងទិដ្ឋិ ហើយសំដែង (ភេទករវត្ថុ១៨យ៉ាង)១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនជាធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងទិដ្ឋិ ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងទិដ្ឋិ ប្រគល់ស្លាក១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនជាធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងសេចក្តីពេញចិត្ត ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ បិទបាំងសេចក្តីពេញចិត្ត ហើយសំដែងបាតិមោក្ខ។ បិទបាំងសេចក្តីពេញចិត្តហើយ សំដែងភេទកវត្ថុ១៨យ៉ាង។ បិទបាំងសេចក្តីពេញចិត្តហើយ សូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ បិទបាំងសេចក្តីពេញចិត្ត ហើយប្រគល់ស្លាក។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងសេចក្តីគាប់ចិត្ត ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ បិទបាំងសេចក្តីគាប់ចិត្ត ហើយសំដែងបាតិមោក្ខ។ បិទបាំងសេចក្តីគាប់ចិត្ត ហើយសំដែងភេទករវត្ថុ១៨យ៉ាង។ បិទបាំងសេចក្តីគាប់ចិត្ត ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ បិទបាំងសេចក្តីគាប់ចិត្ត ហើយប្រគល់ស្លាក។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ១ បិទបាំងសញ្ញា ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ បិទបាំងសញ្ញា ហើយសំដែងបាតិមោក្ខ។ បិទបាំងសញ្ញា ហើយសំដែងភេទករវត្ថុ១៨យ៉ាង។ បិទបាំងសញ្ញា ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ បិទបាំងសញ្ញា ហើយប្រគល់ស្លាក។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។

ចប់ សង្ឃភេទវគ្គ ជាគម្រប់​១១។

ឧទ្ទាន គឺបញ្ជីរឿងនៃសង្ឃភេទវគ្គនោះ ដូច្នេះ

[២៩៩] និយាយអំពីបិទបាំងទិដ្ឋិ ហើយធ្វើសង្ឃកម្មផ្សេងគ្នា១ សំដែងបាតិមោក្ខ១ សំដែងភេទករវត្ថុ១៨យ៉ាង១ សូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន១ ប្រគល់ស្លាក១ អាការទាំង៥នេះ អាស្រ័យនូវទិដ្ឋិ។ សេចក្តីពេញចិត្ត១ សេចក្តីគាប់ចិត្ត១ សញ្ញា១ ធម៌ទាំង៣យ៉ាងនោះ មានន័យ៥ប្រការដូចគ្នាដែរ។

[៣០០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គប៉ុន្មាន មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ មិនបិទបាំងទិដ្ឋិ ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ១ មិនបិទបាំងទិដ្ឋិ ហើយសំដែងបាតិមោក្ខ១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ១ មិនបិទបាំងទិដ្ឋិ ហើយសំដែងភេទករវត្ថុ១៨យ៉ាង១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ មិនបិទបាំងទិដ្ឋិ ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ មិនបិទបាំងទិដ្ឋិ ហើយប្រគល់ស្លាក១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ មិនបិទបាំងសេចក្តីពេញចិត្ត ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយសំដែងបាតិមោក្ខ។ មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយសំដែងភេទករវត្ថុ១៨យ៉ាង មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ មិនបិទបាំងសេចក្តីពេញចិត្ត ហើយប្រគល់ស្លាក ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយសំដែងបាតិមោក្ខ។ មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយសំដែងភេទករវត្ថុ១៨យ៉ាង។ មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ មិនបិទបាំងសេចក្តីគាប់ចិត្ត ហើយប្រគល់ស្លាក។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ មិនបិទបាំងសញ្ញាហើយ ធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ មិនបិទបាំងសញ្ញា ហើយសំដែងបាតិមោក្ខ។ មិនបិទបាំងសញ្ញា ហើយសំដែងភេទករវត្ថុ១៨យ៉ាង។ មិនបិទបាំងសញ្ញា ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ មិនបិទបាំងសញ្ញា ហើយប្រគល់ស្លាក។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។

ចប់ ទុតិយសង្ឃភេទវគ្គ ជាគម្រប់​១២។

ឧទ្ទាន គឺបញ្ជីរឿងនៃសង្ឃភេទវគ្គនោះដូច្នេះ

[៣០១] និយាយអំពីមិនបិទបាំងទិដ្ឋិ ហើយធ្វើសង្ឃកម្មផ្សេងគ្នា១ សំដែងបាតិមោក្ខ១ សំដែងភេទករវត្ថុ១៨យ៉ាង១ សូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន១ ប្រគល់ស្លាក១ អាការទាំង៥នេះ អាស្រ័យនូវទិដ្ឋិ។ សេចក្តីពេញចិត្ត១ សេចក្តីគាប់ចិត្ត១ សញ្ញា១ ធម៌ទាំង៣យ៉ាងនោះ មានន័យ៥ប្រការដូចគ្នាដែរ។ វិធី២០គត់ ក្នុងចំណែកខាងអាក្រក់ មានក្នុងខាងក្រោម (ខាងដើម) យ៉ាងណា អ្នកទាំងឡាយ ចូរដឹងនូវវិធី២០គត់ ក្នុងចំណែកខាងល្អ ក៏យ៉ាងនោះដែរ។

[៣០២] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ អាវាសិកភិក្ខុ គឺភិក្ខុដែលនៅក្នុងអាវាស ប្រកបដោយអង្គប៉ុន្មាន រមែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់​។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អាវាសិកភិក្ខុ ដែលប្រកបដោយអង្គ៥ រមែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់​។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ប្រើប្រាស់នូវវត្ថុជារបស់សង្ឃ ដោយការប្រើប្រាស់ដូចជារបស់បុគ្គល១។ ម្នាលឧបាលិ អាវាសិកភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង រមែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់​។ ម្នាលឧបាលិ អាវាសិកភិក្ខុ ដែលប្រកបដោយអង្គ៥ រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ មិនប្រើប្រាស់វត្ថុជារបស់សង្ឃ ដោយការប្រើប្រាស់ដូចជារបស់បុគ្គល១។ ម្នាលឧបាលិ អាវាសិកភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។

[៣០៣] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ការដោះស្រាយវិន័យ មិនប្រកបដោយធម៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការដោះស្រាយវិន័យ មិនប្រកបដោយធម៌ មាន៥យ៉ាងនេះ។ ៥យ៉ាង តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ បង្អោន [អដ្ឋកថា ថា កំណត់ សំដែង និយាយ] នូវសភាវៈមិនមែនធម៌ ថាជាធម៌១ បង្អោននូវធម៌ ថាមិនមែនជាធម៌១ បង្អោននូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ បង្អោននូវវិន័យ ថាមិនមែនជាវិន័យ១ បញ្ញត្តនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ទាំងដកសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ១។ ម្នាលឧបាលិ ការដោះស្រាយវិន័យ មិនប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការដោះស្រាយវិន័យ ដែលប្រកបដោយធម៌ មាន៥យ៉ាងនេះ។ ៥យ៉ាង តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ បង្អោននូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌១ បង្អោននូវធម៌ ថាជាធម៌១ បង្អោននូវសភាវៈមិនមែនវិន័យ ថាមិនមែនវិន័យ១ បង្អោននូវវិន័យ ថាជាវិន័យ១ មិនបញ្ញត្តនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ទាំងមិនដកសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ១។ ម្នាលឧបាលិ ការដោះស្រាយវិន័យ ដែលប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។

[៣០៤] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុដែលជាភត្តុទ្ទេសក៍ [ភិក្ខុអ្នកចាត់ភិក្ខុសង្ឃក្នុងការទទួលភត្ត (មេបញ្ជី)។] (អ្នកសំដែងភត្ត) ប្រកបដោយអង្គប៉ុន្មាន រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទម្លាក់​។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលជាភត្តុទ្ទេសក៍ ប្រកបដោយអង្គ៥ រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទម្លាក់​។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ មិនដឹងនូវភត្ត ដែលខ្លួនបានសំដែងហើយ ទាំងមិនទាន់បានសំដែង [មិនដឹងនូវភត្ត ដែលខ្លួនគួរសំដែង និងមិនគួរសំដែង។]១។ ម្នាលឧបាលិ ភិក្ខុដែលជាភត្តុទ្ទេសក៍ ប្រកបដោយអង្គ៥នេះឯង រមែងធ្លាក់ចុះទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទម្លាក់​។ ម្នាលឧបាលិ ភិក្ខុដែលជាភត្តុទ្ទេសក៍ ប្រកបដោយអង្គ៥ រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ដឹងនូវភត្តដែលខ្លួនបានសំដែងហើយ ទាំងមិនទាន់បានសំដែង១។ ម្នាលឧបាលិ ភិក្ខុដែលជាភត្តុទ្ទេសក៍ ប្រកបដោយអង្គ៥នេះឯង រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។ ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ចុះភិក្ខុអ្នកក្រាលសេនាសនៈ។បេ។ ភិក្ខុអ្នករក្សាឃ្លាំង ភិក្ខុអ្នកទទួលចីវរ ភិក្ខុអ្នកចែកចីវរ ភិក្ខុអ្នកចែកបបរ ភិក្ខុអ្នកចែកផ្លែឈើ ភិក្ខុអ្នកចែកបង្អែម ភិក្ខុអ្នកលះបង់នូវរបស់បន្តិចបន្តួច ភិក្ខុអ្នកប្រគល់សាដក ភិក្ខុអ្នកប្រគល់បាត្រ ភិក្ខុអ្នកប្រើនូវអារាមិកជន គឺញោមវត្ត ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គប៉ុន្មាន រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទម្លាក់​។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គ៥ រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទម្លាក់​។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ មិនដឹងនូវសាមណេរ ដែលខ្លួនបានប្រើ ទាំងមិនទាន់បានប្រើ [មិនដឹងនូវសាមណេរ ដែលគួរប្រើ និងមិនគួរប្រើ។]១។ ម្នាលឧបាលិ ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គ៥នេះឯង រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទម្លាក់​។ ម្នាលឧបាលិ ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គ៥ រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។ អង្គ៥ តើដូចម្ដេច? គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ដឹងនូវសាមណេរ ដែលខ្លួនបានប្រើ ទាំងមិនទាន់បានប្រើ១។ ម្នាលឧបាលិ ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គ៥នេះឯង រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។

ចប់ អាវាសិកវគ្គ ជាគម្រប់​១៣។

ឧទ្ទាន គឺបញ្ជីរឿងនៃអាវាសិកវគ្គ នោះដូច្នេះ

[៣០៥] និយាយអំពីអាវាសិកភិក្ខុ១ ការដោះស្រាយវិន័យ១ ភិក្ខុជាភត្តុទ្ទេសក៍១ ភិក្ខុអ្នកក្រាលសេនាសនៈ១ ភិក្ខុអ្នករក្សាឃ្លាំង១ ភិក្ខុអ្នកទទួលចីវរ១ ភិក្ខុអ្នកចែកចីវរ១ ចែកបបរ១ ចែកផ្លែឈើ១ ចែកបង្អែម១ ភិក្ខុអ្នកលះបង់នូវវត្ថុបន្តិចបន្តួច១ ភិក្ខុអ្នកប្រគល់សាដក១ ភិក្ខុអ្នកប្រគល់បាត្រ១ ភិក្ខុអ្នកប្រើអារាមិកជន១ ភិក្ខុអ្នកប្រើសាមណេរ១។

[៣០៦] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ អានិសង្សក្នុងការក្រាលកឋិនមានប៉ុន្មាន? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អានិសង្សក្នុងការក្រាលកឋិនមាន៥។ អានិសង្ស៥យ៉ាង តើដូចម្ដេច? គឺការត្រាច់ទៅដោយមិនបាច់លាភិក្ខុផងគ្នា [ចំពោះតែចារិត្តសិក្ខាបទប៉ុណ្ណោះ។]១ ការត្រាច់ទៅ ដោយមិនបាច់យកត្រៃចីវរឲ្យគ្រប់ទាំង៣ទៅក៏បាន១ ឆាន់គណភោជនបាន១ ប្រើប្រាស់អតិរេកចីវរបាន តាមសេចក្តីត្រូវការ១ ចីវរលាភ ដែលកើតឡើងក្នុងទីអាវាសនោះ នឹងបានដល់ភិក្ខុទាំងនោះ១។ ម្នាលឧបាលិ អានិសង្សក្នុងការក្រាលកឋិន មាន៥យ៉ាងនេះឯង។

[៣០៧] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ទោសរបស់ភិក្ខុអ្នកភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់ មានប៉ុន្មាន? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ទោសរបស់ភិក្ខុអ្នកភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់នេះ មាន៥។ ទោស៥យ៉ាង ដូចម្ដេច? គឺដេកលក់ជាទុក្ខ១ ភ្ញាក់ឡើងក៏ជាទុក្ខ១ យល់សប្តិឃើញមិនល្អ១ ទេវតាមិនរក្សា១ អសុចិឃ្លាតចេញ១។ ម្នាលឧបាលិ ទោសរបស់ភិក្ខុអ្នកភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ អានិសង្សរបស់ភិក្ខុអ្នកមានសតិតាំងខ្ជាប់ ដឹងខ្លួន ដេកលក់ មាន៥យ៉ាង។ អានិសង្ស៥យ៉ាង តើដូចម្ដេច? គឺដេកលក់ជាសុខ១ ភ្ញាក់ឡើងក៏ជាសុខ១ មិនយល់សប្តិឃើញអាក្រក់១ ទេវតារក្សា១ អសុចិមិនឃ្លាតចេញ១។ ម្នាលឧបាលិ អានិសង្សរបស់ភិក្ខុអ្នកមានសតិតាំងខ្ជាប់ ដឹងខ្លួន ដេកលក់ មាន៥យ៉ាងនេះឯង។

[៣០៨] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ បុគ្គលដែលភិក្ខុមិនគួរសំពះ មានប៉ុន្មានពួក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ បុគ្គលដែលភិក្ខុមិនគួរសំពះ មាន៥ពួក។ បុគ្គល៥ពួក តើដូចម្ដេច? គឺភិក្ខុកំពុងចូលទៅកាន់ចន្លោះផ្ទះ មិនគួរភិក្ខុសំពះ១ ដំពុងដើរតាមច្រកផ្លូវ មិនគួរសំពះ១ នៅក្នុងទីងងឹត មិនគួរសំពះ១ ភិក្ខុដែលកំពុងខ្វល់ខ្វាយដោយការងារ មិនបានអើពើនឹងការសំពះ មិនគួរសំពះ១ កំពុងដេកលក់ មិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង ភិក្ខុមិនគួរសំពះទេ។ ម្នាលឧបាលិ បុគ្គល៥ពួកដទៃទៀត ភិក្ខុមិនគួរសំពះ។ បុគ្គល៥ពួក តើដូចម្ដេច? គឺភិក្ខុកំពុងឆាន់បបរ មិនគួរសំពះ១ នៅក្នុងរោងភត្ត មិនគួរសំពះ១ ភិក្ខុងាកទៅក្នុងទីម្ខាង គឺបុគ្គលមានពៀរនឹងគ្នា ជាវិសភាគបុគ្គល មិនគួរសំពះ១ ភិក្ខុបញ្ជូនចិត្តទៅកាន់អារម្មណ៍ដទៃ គឺកំពុងគិតហេតុដទៃ មិនគួរសំពះ១ ភិក្ខុអាក្រាត មិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង មិនគួរសំពះឡើយ។ ម្នាលឧបាលិ បុគ្គល៥ពួកដទៃទៀត មិនគួរសំពះ។ បុគ្គល៥ពួក តើដូចម្ដេច? គឺភិក្ខុកំពុងឆាន់បង្អែម មិនគួរសំពះ១ កំពុងឆាន់ចំអាប មិនគួរសំពះ១ កំពុងបន្ទោបង់ឧច្ចារៈ មិនគួរសំពះ១ កំពុងបន្ទោបង់បស្សាវៈ មិនគួរសំពះ១ ភិក្ខុដែលសង្ឃលើកវត្ត មិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង មិនគួរសំពះឡើយ។ ម្នាលឧបាលិ បុគ្គល៥ពួកដទៃទៀត មិនគួរសំពះ។ បុគ្គល៥ពួក តើដូចម្ដេច? គឺភិក្ខុដែលបានឧបសម្បទាក្រោយ ភិក្ខុដែលបានឧបសម្បទាមុន មិនគួរសំពះ១ អនុបសម្បន្ន ភិក្ខុមិនគួរសំពះ១ ភិក្ខុមានសំវាសផ្សេងគ្នា ទោះបីចាស់ជាង តែជាអធម្មវាទី ភិក្ខុមិនគួរសំពះ១ មាតុគ្រាម ភិក្ខុមិនគួរសំពះ១ បណ្ឌកៈ ភិក្ខុមិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង មិនគួរសំពះឡើយ។ ម្នាលឧបាលិ បុគ្គល៥ពួកដទៃទៀត ក៏មិនគួរសំពះ។ បុគ្គល៥ពួក តើដូចម្ដេច? គឺភិក្ខុដែលកំពុងនៅបរិវាស មិនគួរសំពះ១ ភិក្ខុដែលគួរនឹងទាញមកដាក់ក្នុងមូលាបត្តិ មិនគួរសំពះ១ ភិក្ខុគួរដល់មានត្ត មិនគួរសំពះ១ ភិក្ខុកំពុងប្រព្រឹត្តមានត្ត មិនគួរសំពះ១ ភិក្ខុគួរដល់អព្ភានកម្ម មិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង មិនគួរសំពះឡើយ។

[៣០៩] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ បុគ្គលដែលគួរសំពះ មានប៉ុន្មានពួក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ បុគ្គលដែលគួរសំពះ មាន៥ពួក។ បុគ្គល៥ពួក តើដូចម្ដេច? គឺភិក្ខុដែលបានឧបសម្បទាក្រោយ គួរសំពះ១ ភិក្ខុដែលមានសំវាសផ្សេងគ្នា ដែលចាស់ជាង ហើយជាធម្មវាទី គួរសំពះ១ ភិក្ខុជាអាចារ្យ គួរសំពះ១ ភិក្ខុជាឧបជ្ឈាយ៍ គួរសំពះ១ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ភិក្ខុគួរថ្វាយបង្គំ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង ភិក្ខុគួរសំពះ។

[៣១០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន​ ភិក្ខុខ្ចីជាង កាលនឹងថ្វាយបង្គំបាទាភិក្ខុចាស់ជាង ត្រូវដំកល់ធម៌ប៉ុន្មានយ៉ាង ទុកខាងក្នុង ទើបថ្វាយបង្គំចំពោះបាទា។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុខ្ចីជាង កាលនឹងថ្វាយបង្គំបាទាភិក្ខុចាស់ជាង ត្រូវដំកល់ធម៌៥យ៉ាង ទុកខាងក្នុង ទើបថ្វាយបង្គំចំពោះបាទា។ ធម៌៥យ៉ាង តើដូចម្ដេច? ម្នាលឧបាលិ ភិក្ខុខ្ចីជាង កាលនឹងថ្វាយបង្គំបាទាភិក្ខុចាស់ជាង ត្រូវធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង១ ផ្គងអញ្ជលី១ ច្របាច់បាទាដោយបាតដៃទាំងគូ១ ដំកល់សេចក្តីស្រឡាញ់ទុក១ សេចក្តីគោរព១ ទើបថ្វាយបង្គំចំពោះបាទាបាន។ ម្នាលឧបាលិ ភិក្ខុខ្ចីជាង កាលនឹងថ្វាយបង្គំបាទាភិក្ខុចាស់ជាង ត្រូវដំកល់ធម៌៥យ៉ាងនេះឯង ទុកខាងក្នុង ទើបថ្វាយបង្គំចំពោះបាទា។

ចប់ កឋិនត្ថារវគ្គ ជាគម្រប់​១៤។

ឧទ្ទាន គឺបញ្ជីរឿងនៃកឋិនត្ថារវគ្គនោះដូច្នេះ

[៣១១] និយាយអំពីអានិសង្សក្រាលកឋិន១ ទោសរបស់ភិក្ខុភ្លេចស្មារតីដេកលក់១ ភិក្ខុកំពុងចូលទៅក្នុងចន្លោះផ្ទះ មិនគួរសំពះ១ ភិក្ខុកំពុងឆាន់បបរ មិនគួរសំពះ១ ភិក្ខុកំពុងឆាន់បង្អែម និងចំអាប មិនគួរសំពះ១ ភិក្ខុបួសមុន មិនគួរសំពះភិក្ខុបួសក្រោយ១ ភិក្ខុកំពុងនៅបរិវាស មិនគួរសំពះ១ បុគ្គលដែលគួរសំពះ១ ភិក្ខុខ្ចីជាង គួរថ្វាយបង្គំបាទាភិក្ខុចាស់ជាង១។

ចប់ ឧបាលិបញ្ចកៈ តែប៉ុណ្ណេះ។

ឧទ្ទាន គឺបញ្ជីរឿងនៃវគ្គទាំងនោះ ដូច្នេះ

[៣១២] និយាយអំពីអនិស្សិតវគ្គ១ កម្មនប្បដិប្បស្សម្ភនវគ្គ១ វោហារវគ្គ១ ទិដ្ឋាវិកម្មវគ្គ១ ចោទនាកណ្ឌវគ្គ១ ធូតង្គវគ្គ១ មុសាវាទវគ្គ១ ភិក្ខុនោវាទវគ្គ១ ឧព្វាហិកាវគ្គ១ អធិករណវូបសមវគ្គ១ សង្ឃភេទវគ្គមានធម៌៥យ៉ាង១ ទុតិយសង្ឃភេទវគ្គ មានធម៌៥យ៉ាង ដូចមុន១ អាវាសិកវគ្គ១ កឋិនត្ថារវគ្គ១ រួមទាំងអស់ ត្រូវជា១៤វគ្គ ដែលព្រះមានព្រះភាគ ទ្រង់ប្រកាសទុកមកហើយដោយល្អ។

ឯកសារ​យោង

[កែប្រែ]
  1. ព្រះត្រៃបិដក > វិន័យបិដក > បរិវារវគ្គ