Jujutsu Kaisen

ពីវិគីភីឌា
Jujutsu Kaisen
呪術廻戦
ប្រភេទ
ម៉ានហ្គា
រឿងដោយហ្គេហ្គេ អាគុតាមី
បោះពុម្ពផ្សាយស៊ូអេស្សា
គ្រឹះស្ថានបោះពុម្ពJump Comics
ទស្សនាវដ្តីWeekly Shōnen Jump
ទស្សនិកជនគោលដៅសូណេន
បោះពុម្ព៥ មីនា​ ២០១៨ – បច្ចុប្បន្ន
បរិមាណ19
រឿងស៊េរីអានីមេ
ដឹកនាំស៊ុងហ៊ូ ផាក
ផលិត
  • ហ៊ីរ៉ូអាគី ម៉ាត្ស៊ឹតានី
  • ម៉ាកូតូ គីមូរ៉ា
  • តូស៊ីហ៊ីរ៉ូ ម៉ាអេដា
  • យ៉ូស៊ីអាគី តាកាហ្គាគី
  • យូរីហា មូរ៉ៃ
រឿងហ៊ីរ៉ូស៊ី សេកូ
តន្ត្រី
ស្ទូឌីយោMAPPA
បណ្តាញដើមJNN (MBS, TBS)
ចាក់ផ្សាយ ៣ តុលា ២០២០ – បច្ចុប្បន្ន
ភាគ២៤
ភាគមុន
Portal icon តោរណៈAnime and manga

Jujutsu Kaisen (呪術廻戦 អានថា: ជូជូត្ស៊ឹកៃសេង?, បកប្រែ: មហាវេទមន្តផ្សាភ្ជាប់មារ) គឺជាតុក្កតា ឬគំនូរជីវចលរឿងម៉ានហ្គាជប៉ុន សរសេរនិងភាពដោយ ហ្គេហ្គេ អាគុតាមី បានបោះពុម្ពជាបន្តបន្ទាប់នៅក្នុងទស្សនាវដ្តី Weekly Shōnen Jump ក្រុមហ៊ុនស៊ូអេស្សា ចាប់តាំងពីខែមីនា ២០១៨ ជាមួយ​នឹង​ជំពូក​របស់​ខ្លួន​ដែល​បាន​ប្រមូល​និង​បោះពុម្ព​ជា ១៩ ភាគ (តាំងកូបុង) គិតត្រឹមខែមេសា ឆ្នាំ២០២២ រឿង​នេះ​បន្ត​ពី​សិស្ស​វិទ្យាល័យ យូជី អ៊ីតាដូរី នៅពេលគាត់ចូលរួមជាមួយអង្គការសម្ងាត់របស់អាបធ្មប់មហាវេទមន្ត (Jujutsu) ដើម្បី​សម្លាប់​បណ្តាសា​ដ៏​មាន​ឥទ្ធិពល​មួយ​ឈ្មោះថា រ្យ៉ូមេង ស៊ូគូណា ដែលយូជីក្លាយជាម្ចាស់ផ្ទះ រឿងនេះគឺជាវគ្គបន្តរបស់ សាលាបច្ចេកទេសបណ្តាសាទីក្រុងតូក្យូរបស់អាគុតាមី បោះពុម្ភនៅ Jump GIGA របស់ក្រុមហ៊ុនស៊ូអេស្សា ពីខែមេសាដល់ខែកក្កដា ឆ្នាំ២០១៧ ក្រោយមកប្រមូលបានក្នុងបរិមាណតាំងកូបុង ដាក់ចំណងជើងឡើងវិញថាជា Jujutsu Kaisen 0 ក្នុងខែធ្នូ ឆ្នាំ២០១៨

រឿងនេះត្រូវបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ការចេញផ្សាយជាភាសាអង់គ្លេសនៅអាមេរិកខាងជើងដោយវីហ្សមេឌា (Viz Media) ដែលបានបោះពុម្ពសៀវភៅតុក្កតាតាំងពីខែធ្នូ ឆ្នាំ ២០១៩ ក្រុមហ៊ុនស៊ូអេស្សា

រឿងទូរទស្សន៍តុក្កតាអានីមេដែលមាន ២៤ ភាគ សម្របដោយ MAPPA បានចាក់ផ្សាយនៅលើ MBS​ ចាប់ពីខែតុលា ២០២០ ដល់ខែមីនា ២០២១ រដូវកាលទី ២ គ្រោងនឹងចាក់បញ្ចាំងនៅឆ្នាំ ២០២៣

ឯកសារយោង[កែប្រែ]

  1. ១,០ ១,១ "The Official Website for Jujutsu Kaisen". Viz Media. Archived from the original on October 3, 2019. Retrieved October 3, 2019.
  2. Ressler, Karen (February 25, 2018). "3 New Manga Launch in Shonen Jump in March". Anime News Network. Archived from the original on August 25, 2018. Retrieved December 9, 2018.