មីហ៊្គោ
ក្រុមហ៊ុន / អ្នកអភិវឌ្ឍ | Linux Foundation, Intel, Nokia, Novell, AMD[១] MeeGo Community |
---|---|
សរសេរក្នុង | C++ |
គ្រួសារ OS | លីនុច |
ស្ថានភាពការងារ | កំពុងដំណើរការ |
ការចេញផ្សាយដំបូង | 26 ឧសភា 2010 |
ការចេញចុងក្រោយ | 1.2 / 19 ឧសភា 2011 |
ទិសដៅទីផ្សារ | ទូរស័ព្ទចល័ត |
ប្រព័ន្ធកញ្ចប់កម្មវិធី | RPM Package Manager |
ផ្លាតហ្វមដែលស្គាល់ | ARM and x86 |
ប្រភេទខឺនែល | Monolithic (Linux) |
អាជ្ញាប័ណ្ណ | Various |
គេហទំព័រផ្លូវការ | meego.com |
MeeGo គឺជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទផ្អែកទៅលើ លីនុច។ MeeGo ត្រូវបានរចនាឡើងឲ្យអាចដំណើរការបាននៅលើ ក្ដារអេឡិចត្រូនិក (Tablet), Netbook, ទូរស័ព្ទកុំព្យូទ័រ (mobile computing), Smartphone និង ម៉ាស៊ីនឧបករណ៍ផ្សេងៗជាច្រើនទៀត។ ប្រព័ន្ធប្រតិបត្តិការនេះ ត្រូវបានកើតឡើងពីការដាក់បញ្ចូលគ្នារវាង ប្រព័ន្ធប្រតិបត្តិការ Moblin របស់ Intel ជាមួយនឹង Maemo (ដែលត្រូវបានដាក់ឲ្យប្រើនៅក្នុងទូរស័ព្ទ N900) របស់ Nokia កាលពីខែកុម្ភៈ ឆ្នាំ២០១០ នៅឯ Mobile World Congress។ គោលដៅចម្បងនៃការដាក់បញ្ចូលគ្នានេះ គឺដើម្បីបង្រួបបង្រួមការខិតខំប្រឹងប្រែងនៃសហគមន៍ ទាំងពីរ ឲ្យបង្កើតបានជាប្រព័ន្ធផ្អែកលើ Linux ថ្មីមួយ ដើម្បីឲ្យមានភាពសមទៅនឹងបម្លាស់ប្ដូរញឹកញាប់នៃអ្នកប្រើប្រាស់។ ក្រៅពីការចូលរួមរបស់ Intel និង Nokia នោះ ក៏មានក្រុមហ៊ុននិងក្រុមអ្នកអភិវឌ្ឍនានាផ្សេងទៀត បានចូលរួមចំណែកយ៉ាងធំផងដែរ មានដូចជា៖ មូលនិធិលីនុច, Novell, AMD ។
MeeGo បានចេញផ្សាយកំណែដំបូងនៅ ថ្ងៃទី២៦ ខែឧសភា ២០១០ ហើយមកទល់សព្វថ្ងៃនេះ MeeGo បានចេញដល់កំណែ ១.២ (ចេញផ្សាយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១) ។ ចំណែកឯពេលនៃការចេញផ្សាយកំណែនិមួយៗ ត្រូវបានកត់ត្រាទុកនៅក្នុងទំព័រវិគីនៃ MeeGo បើអ្នកចង់ដឹងច្បាស់នោះ សូមចូលទីនេះ Archived 2011-08-29 at the វេយប៊ែខ ម៉ាស៊ីន.។ ចំណែកឯកំណែ ១.៣ នឹងចេញផ្សាយនៅក្នុងកំឡុងខែតុលា ឆ្នាំ២០១១ ខាងមុខនេះ។
លក្ខណៈសម្បត្តិមួយចំនួន
[កែប្រែ]MeeGo ស្គាល់ processor ពីរគឺ ARM និង x86 និងប្រើ btrfs ជាប្រភេទឯកសារប្រព័ន្ធ (File System) លំនាំដើម។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើង ដើម្បីបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលប្រកបទៅដោយ UI អាចបត់បែនបានគ្រប់កាលៈទេសៈ ដែលផ្អែកទៅលើ Qt ។ MeeGo គឺជាគម្រោងប្រព័ន្ធប្រតិបត្តិការបើកចំហ (Open Source) ដែលត្រូវបានផ្សព្វផ្សាយ និងចាត់ចែងដោយ មូលនិធីលីនុច។ MeeGo បានធ្វើការបើកចំហដូចជា៖ ការពិភាក្សា, mailing list, ការប្រជុំគណៈកម្មការបច្ចេកទេស, ការស្វែងរកកំហុស ។ល។ MeeGo បានអនុញ្ញាតដល់អ្នកប្រើប្រាស់ទាំងអស់ ក្នុងការចូលរួមធ្វើការវិវត្តប្រព័ន្ធកម្មវិធី។ ម្យ៉ាងទៀត អ្នកប្រើប្រាស់ទាំងនោះ ក៏អាចបង្កើតរបស់របរដោយខ្លួនឯងនៅលើប្រព័ន្ធប្រតិបត្តិការ MeeGo។ កញ្ចប់កម្មវិធីនៅក្នុងប្រព័ន្ធ MeeGo គឺជាប្រភេទ RPM។ នៅពេលបច្ចុប្បន្ននេះ មានអ្នកជំនាញរាប់ពាន់អ្នកដែលកំពុងធ្វើការលើគម្រោងមួយនេះ ហើយក៏មានអ្នកចូលរួមជួយជាច្រើនពាន់នាក់ទៀតដែលបានចូលរួម និងច្រើនជាងនេះទៀត ដែលកំពុងតែចូលរួមជារៀងរាល់សប្ដាហ៍។
ទោះបីគម្រោងនេះជាគម្រោងបើកចំហយ៉ាងណាក្ដី ក៏ត្រូវបានទទួលការគាំទ្រនិងឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនជាច្រើន។ អ្នកអាចមើលឈ្មោះក្រុមហ៊ុនដែលបានចូលរួមចំណែកជួយឧបត្ថម្ភដល់ MeeGo តាមរយៈតំណទាំងពីរនេះ៖
- Linux Foundation Archived 2011-07-17 at the វេយប៊ែខ ម៉ាស៊ីន.
- MeeGo Archived 2011-08-16 at the វេយប៊ែខ ម៉ាស៊ីន.
Nokia បានប្រកាសចេញផ្សាយនូវទូរស័ព្ទ MeeGo ដំបូងរបស់ខ្លួនគឺ Nokia N9 និង Nokia N950 ។ ចំណែកឯប្រភេទក្ដារអេឡិចត្រូនិកទី១ ដែលប្រើប្រព័ន្ធ MeeGo នោះគឺ WeTab ដែលត្រូវបានចេញផ្សាយដោយក្រុមហ៊ុន Neofonie កាលពីឆ្នាំ២០១០។
អក្សរខ្មែរយូនីកូដនៅលើ MeeGo
[កែប្រែ]យោងទៅតាមអត្ថបទរបស់លោក ដាញ់ ហុង ដែលជាអ្នករចនាពុម្ពអក្សរខ្មែរយូនីកូដ ដ៏ល្បីល្បាញ់ម្នាក់ បានដាក់ផ្សាយនៅក្នុងប្លក់ផ្ទាល់ខ្លួនរបស់គាត់ អំពីអក្សរខ្មែរ និង ភាសាខ្មែរនៅក្នុងប្រព័ន្ធប្រតិបត្តិកា MeeGo នេះ។ ខាងក្រោមនេះគឺជារូបដែលលោក ដាញ់ ហុង បានដាក់ផ្សាយនៅក្នុងប្លក់របស់គាត់៖
ប្រព័ន្ធ MeeGo មិនទាន់ត្រូវបានទទួលយកទៅនៅលើទូរស័ព្ទ និងឧបករណ៍កុំព្យូទ័រច្រើនឡើយ នេះក៏ដោយសារតែប្រព័ន្ធនេះទើបតែកើតឡើង បានប្រហែល១ឆ្នាំជាងប៉ុណ្ណោះ។ បើតាមការផ្សាយព័ត៌មាននៅលើគេហទំព័រធំៗមួយចំនួន បានឲ្យដឹងថាក្រុមហ៊ុនទូរស័ព្ទ LG បានយក MeeGo ទៅដាក់ប្រើជាប្រព័ន្ធប្រតិបត្តិការ សម្រាប់ទូរស័ព្ទមួយចំនួនរបស់ខ្លួន ដែលនឹងចេញផ្សាយនៅពេលខាងមុខ។
ឯកសារយោង
[កែប្រែ]- ↑ "AMD to contribute to MeeGo development". The H open. 2010-11-15. Retrieved 2011-01-27.
- អត្ថបទណែនាំអំពី MeeGo ជាភាសាអង់គ្លេស Archived 2011-07-22 at the វេយប៊ែខ ម៉ាស៊ីន.
- អត្ថបទអំពី MeeGo នៅលើវិគីភីឌា
- គេហទំព័រ MeeGo
- ទំព័រវិគីរបស់ MeeGo Archived 2010-08-21 at the វេយប៊ែខ ម៉ាស៊ីន.
- អត្ថបទអំពី MeeGo នៅក្នុងប្លក់ Khmer Type របស់លោក ដាញ់ ហុង
ប្រភពដើម
[កែប្រែ]អត្ថបទនេះមានប្រភពដើមនៅក្នុងគេហទំព័រ បច្ចេកព័ត៌មានវិទ្យាសម្រាប់អ្នក