Moon OS
Appearance
រូបតំណាង moonOS | |
ធីម ច័ន្ទ ឬទ្ធី | |
ព័ត៌មានមួយចំនួន | |
---|---|
អ្នកបង្កើត៖ | ធីម ច័ន្ទ ឬទ្ធី |
ឈ្មោះប្រព័ន្ធ៖ | moonOS ឬ ម៉ូនអូអេស |
ពេលវេលាបង្កើត | 2008 |
ទីកន្លែងបង្កើត៖ | ភ្នំពេញ ,កម្ពុជា |
គេហទំព័រ | http://www.moonos.org/ |
បញ្ជាក់៖ ចូរសរសេរថា moonOS សរសេរថា MoonOS មិនត្រូវឡើយ។
moonOS គឺជាប្រព័ន្ធប្រតិបត្តិការលីនុចមួយ ដែលមានមុខងារធ្វើឲ្យកុំព្យូទ័រមានដំណើរការ។ moonOS ត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៨ ដោយយក Ubuntu មកធ្វើជាមូលដ្ឋានក្នុងការបង្កើត។ moonOS គឺកូដចំហនិងឥតគិតថ្លៃ ដូច្នេះអ្នកទាំងអស់គ្នាអាចប្រើប្រាសវាបានដោយសេរី និងស្របច្បាប់។ នៅចុងឆ្នាំ ២០០៨ moonOS 1.0 បានចាប់ផ្ដើមឡើង។ នៅខែ កុម្ភៈ ឆ្នាំ ២០០៩ moonOS 2.0 បានចេញផ្សាយហើយវាទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្រៅប្រទេស ហើយព្រមទាំងបានចុះក្នុងបញ្ជីលីនុច ឌីស្ត្រូផ្លូវការទៀតផង។ បច្ចុប្បន្ននេះ moonOS មានកំណែ 4.0 ដែលមានលក្ខណសម្បត្តិថ្មីៗជាច្រើន។
ជំនាន់ moonOS
[កែប្រែ]មកទល់ពេលនេះ moonOS មានដល់ទៅ៤ជំនាន់ហើយ ដូចជា៖
- ជំនាន់ទី១៖ moonOS 1 (Bopha) បានដាក់ចេញឲ្យប្រើនៅ ចុងឆ្នាំ២០០៨
- ជំនាន់ទី២៖ moonOS 2 (Kachana) បានដាក់ចេញឲ្យប្រើនៅ ខែកុម្ភៈ ឆ្នាំ២០០៩
- ជំនាន់ទី៣៖ moonOS 3 (Makara) បានដាក់ចេញឲ្យប្រើនៅ ខែតុលា ឆ្នាំ២០០៩
- ជំនាន់ទី៤៖ moonOS 4 (Neak) បានដាក់ចេញឲ្យប្រើនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០១១
លក្ខណៈពិសេស
[កែប្រែ]សម្រាប់ moonOS 4 (Neak) ៖
- ភ្ជាប់មកជាមួយនូវកម្មវិធីកំណែថ្មី និងរូបរាងថ្មីដែលធ្វើឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុន។
- ភ្ជាប់មកជាមួយនូវខឺនែលថ្មីដែលមានល្បឿនលឿនជាងមុន។
- ផ្លាស់ប្ដូរនូវកម្មវិធីដែលភ្ជាប់មកជាមួយ ដោយផ្ដល់នូវកម្មវិធីដែលល្អៗ និងងាយស្រួលប្រើប្រាស់។
- ប្រើរូបរាងអេក្រង់ខាងមុខ (Desktop Environment) គឺ GNOME
- ប្រើ ហ្វ្រមវើគ Appshell
កម្មវិធីដែលមានភ្ជាប់មកជាមួយស្រាប់
[កែប្រែ]- Pidgin កម្មវិធីជជែកឆ្លើយឆ្លងតាមរយៈប្រព័ន្ធអ៊ីនធើនិត
- Banshee កម្មវិធីចាក់តន្ត្រីទំនើប
- OpenOffice.org កម្មវិធីការិយាល័យ
- Cheese កម្មវិធីបញ្ជាវែបឃែម
- Firefox កម្មវិធីរុករកគេហទំព័រ
- Envolution Mail កម្មវិធីគ្រប់គ្រងសំបុត្រអេឡិចត្រូណិច
- Docky ជារបារក្រាហ្វិលលម្អអេក្រង់ខាងមុខ សម្រាប់ផ្ទុកនូវរូបតំណាងកម្មវិធីផ្សេងៗ
ឯកសារយោង
[កែប្រែ]