Pidgin

ដោយវិគីភីឌា
Pidgin
រូប​តំណាង Pidgin
រូប​តំណាង Pidgin
ព័ត៌មាន​មួយ​ចំនួន
បង្កើត​នៅ​ឆ្នាំ៖ ១៩៩៩ មាន​ឈ្មោះ Gaim
ប្រើ​ភាសា៖ C (C#, Perl, Python, Tcl ត្រូវ​បាន​ប្រើ​សម្រាប់​កម្មវិធី​បន្ថែម)
ប្រភេទ៖ កម្មវិធី​ផ្ញើ​សារ​រហ័ស (Instant messaging client)
អាជ្ញាបណ្ណ៖ អាជ្ញាបណ្ណ​សាធារណៈ​ទូទៅ GNU
គេហទំព័រ៖ http://www.pidgin.im

Pidgin គឺ​ជា​កម្មវិធី​ជជែក​កម្សាន្ដ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើនិត។ កម្មវិធី​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ ហើយ​នេះ​ក៏​ជា​កម្មវិធីកូដ​បើក​ចំហ ដែល​យើង​អាច​យក​ទៅ​កែ​ច្នៃ​បាន​តាម​ចិត្ត និង​ស្រប​ច្បាប់។ Pidgin ស្គាល់​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូច​ជា៖

  • ការ​ផ្ទេរ​ឯកសារ
  • រូបតំណាង​មិត្ត​ភ័ក្ត្រ
  • រូប​បញ្ជាក់​អារម្មណ៍​ផ្សេងៗ
  • ផ្ដល់​ដំណឹង​ពេល​កំពុង​សរសេរ
  • សារ​បញ្ជាក់​ពេល​បាន​ទៅ​ឆ្ងាយ

ប្រព័ន្ធ​ដំណើរ​ការ[កែប្រែ]

Pidgin អាច​ដំណើរ​ការ​លើ​ប្រព័ន្ធ​មួយ​ចំនួន​ដូច​ជា៖

  • Windows
  • Linux (មាន​សម្រាប់​រូប​រាង​អេក្រង់​ខាង​មុខ Gnome KDE)
នៅលើ​ប្រព័ន្ធ Linux
  • Mac OS X
  • និង​ប្រព័ន្ធ UNIX មួយ​ចំនួន​ទៀត។

បណ្ដាញ​អាច​ប្រើ​បាន[កែប្រែ]

Pidgin អាច​ប្រើ​នូវ​បណ្ដាញ​មួយ​ចំនួន​ធំ​ដូច​ជា៖

ប្រវត្តិ​សង្ខេប[កែប្រែ]

កម្មវិធីនេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៩ ដោយ​លោក ម៉ាក ស្ពេនស័រ(Mark Spence)។ កាល​ពី​ដើម​ឡើយ​មាន​ឈ្មោះ​ថា GAIM (GTK+ កម្មវិធី​ផ្ញើ​សារ​រហ័ស AOL)។

ការ​ប្ដូរ​ឈ្មោះ[កែប្រែ]

ដោយ​មាន​សម្ពាធ​ខ្លាំង​ពេក ពី​ការ​ឆ្លើយ​តប​របស់ AOL, កម្មវិធី​នេះ​ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​អក្សរ​តូច​វិញ​គឺ gaim។ ដោយ​សារ​តែ​ប្រជាប្រិយ​ភាព​របស់ AOL បាន​កើន​ឡើង ពេល​នោះ AOL បាន​ប្ដូរ​និមិត្តសញ្ញា​ទៅ​ជា "AIM" វិញ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែង​ជាមួយ​អ្នក​បង្កើត GAIM ដែល​ជា​អ្នក​សន្សំ​រឿង​សម្ងាត់​ធំ​មួយ។ នៅ ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០០៧ ក្រុម​អភិវឌ្ឍ​គម្រោង បាន​ប្រកាស​នូវ​លទ្ធផល​នៃការ​ផ្សះផ្សា​ AOL របស់​ពួក​គេ ដែល​បាន​ប្ដូរឈ្មោះ​ពី Gaim ទៅ​ជា Pidgin ហើយ libgaim ក្លាយ​ទៅ​ជា libpurple និង gaim-text ទៅ​ជា finch ។ ឈ្មោះ Pidgin ត្រូវ​បាន​ជ្រើស​រើស​ដោយ​យោង​ទៅ​នឹង លក្ខខណ្ឌ "pidgin" ដែល​សហគមន៍​ពិពណ៌នា​រវាង​មនុស្ស​ដែល​ពួក​គេ​ពុំ​បាន​ចែក​រំលែក ភាសា​ឲ្យ​ប្រើ​ជា​សាធារណៈ។ ឈ្មោះ "purple" គឺ​សំដៅ​ទៅ​នឹង "prpl" ដែល​ជាឈ្មោះ libgaim នៅ​ផ្នែក​ខាង​ក្នុង​សម្រាប់​កម្មវិធី​ពិធីការ​បន្ថែម IM។

ភាសា​ដែល​ទទួល​ស្គាល់[កែប្រែ]

Pidgin បាន​ទទួល​ស្គាល់​ភាសា​បាន​មួយ​ចំនួន​ធំ​ដូច​ជា៖

Afrikaans
Albanian
អាមេរិចកាំង ​អង់គ្លេស
អារ៉ាប់
អាមេរិចកាំង
អូស្ត្រាលី អង់គ្លេស
Azerbaijani
Belarusian Latin
បង់កាលី
Bokmal Norwegian
បូស្នី
អង់គ្លេស (ចក្រភព​អង់គ្លេស)
Bulgarian
កាណាដា
កាតាឡង់
ចិន
ឈែក
Danish
Dutch, Flemish
Dzongkha
អង់គ្លេស
Esperanto
Estonian
Euskera(Basque)
Finnish
បារាំង
Galician
ជចជី
អាល្លឺម៉ង់
ក្រិក
Gujarati
ហ៊ូប្រ៊ូ
ហិណ្ឌូ
ចិន ហុងកុង
ហុងការី
ឥណ្ឌូនេស៊ី
[[អ៊ីរ៉ង
អ៊ីតាលី
ជប៉ុន
Kannada
ខ្មែរ
កូរ៉េ
Kurdish
ឡាវ
Lithuanian
Macedonian
ម៉ាលេស៊ី
ម៉ារ៉ាធី
ម៉ុងកូល
មីយ៉ាន់ម៉ា (ភូមា)
នេប៉ាល់
Norwegian Nynorsk
Occitan
អូរីយ៉ា
ប៉ាសតូ
Persian
ប៉ូឡូញ
ប៉ទុយកាល់
ប៉ទុយកាល់ - ប្រេស៊ីល
ពុនចាប៊ី
រូម៉ាំង
រូស៊ី
Serbian
ចិន​ សាមញ្ញ
សិនហាឡា
Slovak
Slovenian
អេស្ប៉ាញ
ស្វាហ៊ីលី
ស្វ៊ីស
តាមិល
Telugu
ថៃ
ចិន បុរាណ
ទួរគី
អ៊ុយគ្រែន
Urdu
វ៉ាលិនស៊ី - កាតាឡង់
វៀតណាម
សូសា

តំណ​បន្ថែម​ក្រៅ[កែប្រែ]