អ្នកប្រើប្រាស់:លៃឆេត
សូមស្វាគមន៍ដែលបានចូលមកកាន់ទំព័រដើម!
[កែប្រែ]ភូមិព្រៃចេក
[កែប្រែ]ភូមិព្រៃចេក គឺជាភូមិតូចមួួយដែលមានចំងាយប្រហែល៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពត។ ហើយស្ថិតក្នុង ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះមានប្រជាជនប្រហែលជាង ៣៥០ គ្រួសារ ហើយមានប្រជាជនសរុបប្រហែល ១៤៥០ នាក់ ស្រី ៨៥០ នាក់។ ភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ សាលារៀន និងមណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាពលរដ្ឋ គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែការប្រកបរបរកសិកម្មស្រែចំការ ចិញ្ចឹមសត្វ ការធ្វើតម្បាញ និងការប្រកបរបរផ្សេងៗជាច្រើនទៀត។
សេដ្ឋកិច្ផភូមិព្រៃចេក
[កែប្រែ]ក្នុងភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជនសិងតែ ៩០%ប្រកបរបរកសិកម្មធ្វើស្រែចំការ ១០%ប្រកបរបរលក់ដូរ។ ក្នុងឆ្នាំ២០១៦នេះប្រជាជនបានប្រមូលផលស្រូវកើនឡើងបាន ២០%បើធៀបទៅនិងឆ្នាំកន្លងទៅ។ ចំពោះវិស័យលក់ដូរវិញខ្ញុំសង្កេតឃើញគ្រួសារមួយចំនួនមានជីវភាពកាន់តែធូរធារជាងមុនទៀតដោយសារតែពួកគាត់ប្រកបរបរលក់ដូរនេះ។ បើមកនិយាយពីការធ្វើរោងចក្រវិញប្រជាជនមួយចំនួនទៅភាគច្រើនបានធ្វើតែជាកម្មករធម្មតា ប៉ុន្តែនៅចុងឆ្នាំ ២០១៦ នេះពួកគាតភាគច្រើនបានឡើងឋានៈ និងប្រាក់ខែច្រើជាងមុនគួរអោយកត់សំគាល់។
វិស័យអប់រំ
[កែប្រែ]ចំពោះវិស័យអប់រំវិញក្នុងភូមិនេះក៏មានការីកចម្រើនគួរអោយកត់សម្គាល់ ដោយសារតែមានសាលារៀនដែលមានចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី ១២។ ហើយដោយសារតែប្រជាជនមានការយល់ដឹងពីអត្ថប្រយោជន៏នៃការសិក្សា ពួកគេបានបញ្ជូនកូនៗរបស់ពួកគេដែលគ្រប់អាយុអោយបានសិក្សាគ្រប់គ្នា ដើម្បីក្រេបជញ្ជូកយកចំណេះវិជ្ជា ហើយអភិវ័ឌ្ឍន៍ខ្លួនអោយក្លាយជាមនុស្សថ្លៃង្នូរក្នុងសង្គម ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង។
វិស័យសុខាភិបាល
[កែប្រែ]ចំពោះការអភិវឌ្ឍន៍វិញ បើគិតតាំងពីឆ្នាំកន្លងទៅរហូតមកដល់បច្ចុប្បន្ននេះមានការរីកចម្រើនលើគ្រប់វិស័យ ដោយមាន ផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀន ប្រឡាយទឹក និងអ្វីផ្សេងទៀតជាច្រើន ដែលជាហេតុធ្វើអោយប្រជាជនកានតែមានជីវភាពកាន់តែរីកចម្រើនឡើងជាលំដាប់។
សន្តិសុខ
[កែប្រែ]ត្រឡប់មកនិយាយពី សន្ដិសុខវិញក្នុងភូមិព្រៃចេក មានសន្ដាប់ធ្នាប់ល្អ ដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។ ដូចនេះប្រជាជនមានសេចក្ដីសុខ គ្រប់ពេលវេលាដោយមិនភ័យខ្លាចពីបញ្ហាអសន្តិសុខអ្វីឡើយ។ ជាពិសេសរាល់ពេលរដូវបុណ្យទានចូលមកដល់ប្រជាជនទាំងអស់អាច ដើរកំសាន្ដនៅគ្រប់ទីកន្លែងក្នុងភូមិប្រកបដោយភាពរីករាយ ជាពិសេសនៅវត្តអារាម។ ឈ្មោះស្រុកនិងក្រុងនៅក្នុងខេត្តកំពត
លេខរៀង | ស្រុក ក្រុង | ផ្ទៃក្រលា (ហិកតា) |
---|---|---|
០១ | ស្រុកអង្គរជ័យ | ២២២៣៧ |
០២ | ស្រុកបន្ទាយមាស | ៤០១០៦ |
០៣ | ស្រុកឈូក | ១២៦២៤៨ |
០៤ | ស្រុកជុំគីរី | ៣១៥៥៧ |
០៥ | ស្រុកដងទង់ | ៣៤៥០០ |
០៦ | ស្រុកកំពង់ត្រាច | ៣៥៣០០ |
០៧ | ស្រុកទឹកឈូ | ១៥១៤០០ |
០៨ | ក្រុងកំពត | ៥៤០០ |