ប្រជាធិបតេយ្យ
ការប្រើប្រាស់បច្ចេកសព្ទ "ប្រជាធិបតេយ្យ" វាគឺជាប្រព័ន្ធដែលពាក់ព័ន្ធនឹងការពង្រាយអំណាចនយោបាយទៅក្នុងដៃមហាជនដែលបង្កើតជារដ្ឋាភិបាលអ្នកម្ចាស់ឆ្នោត រឺ រដ្ឋាភិបាលតំណាងរាស្ត្រ និង សេរីភាពក្នុងការនិយាយស្ដី|ប្រជាធិបតេយ្យសេរី|ការប្រើប្រាស់ផ្សេងទៀត}} ប្រជាធិតេយ្យ គឺជាទម្រង់នៃការគ្រប់គ្រងរដ្ឋដែលសិទ្ធ និងអំណាចក្នុងការចាត់ចែងកិច្ចការប្រទេសជាតិស្ថិតនៅក្នុងដៃរបស់ ប្រជាពលរដ្ឋ ហើយដាច់ខាតត្រូវមានប្រព័ន្ធធានាដល់ការប្រើសិទ្ធ និងអំណាចជាម្ចាស់របស់ប្រជាពលរដ្ឋជាអចិន្រ្តៃយ៍។។
រដ្ឋាភិបាលប្រជាធិបតេយ្យ គឺជារដ្ឋាភិបាលមួយដែលបង្កើតឡើងដោយប្រជាពលរដ្ឋ របស់ប្រជាពលរដ្ឋ'ដើម្បីប្រជាពលរដ្ឋ។
- ដោយប្រជាពលរដ្ឋ មានន័យថា ប្រជាពលរដ្ឋជាអ្នកជ្រើសរើសតំណាងរបស់ខ្លួនដោយចំមុខនិងមានតម្លាភាព។
- របស់ប្រជាពលរដ្ឋ មានន័យថា ប្រជាពលរដ្ឋជាអ្នកបោះនិងទម្លាក់តំណាងនោះពីតំណែងវិញនៅពេលណាតំណាងនោះមិនធ្វើការ
ឆ្លើយតបទៅនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅពេលណាក៏បាន លើកលែងតែតំណាងណាដែលត្រូវទម្លាក់ នៅពេលដាច់អាណាត្តិដែលកំណត់ដោយច្បាប់។
- ដើម្បីប្រជាពលរដ្ឋ មានន័យថា តំណាងត្រូវបំពេញការងារដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ដែលតម្រូវដោយ
ប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋ ដែលមានតុល្យភាពអំណាចរវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ។ [១]
និរុត្តិសាស្ត្រ
[កែប្រែ]ប្រជាធិបតេយ្យ នាម (ប្រជា+អធិបតី) មានន័យថាប្រជាពលរដ្ឋជាអធិបតី ឬជាធំ ឬ ប្រជាពលរដ្ឋជាម្ចាស់។
កំណើតប្រជាធិបតេយ្យ
[កែប្រែ]កាលពីសម័យដើមរៀងៗមក គេមានគំនិតថា ការដឹកនាំរដ្ឋមួយត្រូវប្រគល់ទៅអោយ ពួកសក្កិភូមិ គឺត្រូវប្រគល់ទៅអោយ ពួកស្តេច ពួកម្ចាស់ដី ពីព្រោះមនុស្សមានគំនិតថា ពួកសក្កិភូមិហ្នឹង ឬ ពួកស្តេច ពួកម្ចាស់ផែនដីហ្នឹង ជាកូនរបស់អាទិទេព មកចាប់កំណើតពីឋានលើ ពួកយើងទាំងអស់គ្នា ដែលជាប្រជានុរាស្រ្ត ត្រូវបានគេបញ្ជូនមកពីឋានលើ យកមកបម្រើកូនព្រះ ហើយទឹកដីហ្នឹង ជាទឹកដីរបស់កូនព្រះ គឺពួកសក្កិភូមិហ្នឹងហើយ ជាកូនព្រះ ជាកូនអាទិទេព ហើយគេកូនព្រះបញ្ជូនមករស់នៅលើផែនដី និងបញ្ជូនប្រជានុរាស្រ្ត អោយមកនៅជាបាវបម្រើ ប្រជានុរាស្រ្តហ្នឹងគ្មានដីធ្លីស្អីទេ ដីធ្លីទាំងអស់ជារបស់ពួកសក្កិភូមិ ពួកស្តេច ពួកកូនព្រះ ដែលជាម្ចាស់ផែនដី។ លុះក្រោយមក មនុស្សបានពិចារណាយូរៗទៅ មនុស្សបានរកឃើញភាពត្រឹមត្រូវ ហើយក៏បានកកើតឡើយនូវបដិវត្តន៍ផ្នត់គំនិតមួយក្នុងចំណោមកសិករ ដែលគេចាត់ទុកថាជាបាវបម្រើរបស់ស្តេច ឬ ពួកសក្កិភូមិ ពួកស្តេច ពួកកូនព្រះ បានផ្ទុះមានឡើង កូនកសិករ កម្មករ កូនទោសករបានគិតពិចារណារកឃើញថា គិនិតដែលគិតថា ស្តេចជាម្ចាស់ផែនដី ជាកូនរបស់ព្រះជាកូនអាទិទេព ជាកូនអ្នកមានបុណ្យ ហើយបានបញ្ជូនមកអោយចាប់កំណើតនៅលើផែនដី ជាម្ចាស់ផែនដី ហើយបញ្ជូនប្រជានុរាស្រ្តជា កូនបម្រើ ខ្ញុំបម្រើស្តេច បម្រើកូនអាទិទេព កូនព្រះ កូន អ្នកមានបុណ្យគឺជា គំនិតមួយខុសឆ្គង គឺជាគំនិតរបស់ជនកេងប្រវ័ណ្ឌសុទ្ធសាធ។ ដោយមានការពិចារណាមួយប្រកបដោយហេតុផលដ៏ត្រឹមត្រូវ គ្រប់គ្នាយូរៗទៅ គេយល់យ៉ាងច្បាស់ពីច្បាប់ធម្មជាតិថា មនុស្សទាំងអស់គ្នាដែលចាប់កំណើតកកើតមកលើផែនដី ជាច្បាប់របស់ធម្មជាតិ ហើយច្បាប់ធម្មជាតិនេះ បង្កើតសត្វលោកលើផែនដីអោយមានជីវិត និងមានសិទ្ធិសេរីភាពស្មើគ្នា តាំងពីកំណើត ឥតមានអាទិទេពមួយណា ជាអ្នកចាប់មនុស្ស អោយមកកើតនៅលើផែនដីនេះទេ។ ហើយអ្នកវិទ្យាសាស្រ្ត បានរកឃើញថា ជីវិតរបស់មនុស្ស បានកកើតមកនៅឯក្នុងទឹកសមុទ្រឯណោះ ជាសត្វដូចជាសត្វដង្កូវទឹកតូចៗ មុនដំបូងដូចជាស្លែ អីម៉្យាង ដល់ពេលវាត្រូវទឹកយូរៗទៅ ស្លែហ្នឹងដូចជាមានជីវិត ចេះស៊ីនេះ ស៊ីនោះ លុះក្រោយមកឆ្លងកាត់រាប់ពាន់ រាប់ម៉ឺនសែន រាប់លានឆ្នាំមក វាក៏កើតជាជីវិតពិតប្រាកដនៅក្នុងទឹកហ្នឹងទៅ ដល់ឆ្លងកាត់សម័យកាលរាប់ពាន់លានឆ្នាំទៅ ស្រាប់តែ ទឹកសមុទ្រហ្នឹង រីងស្ងួតទៅ ដល់ពេលវារីងទៅ សត្វខ្លះដែលមានជីវិតក្នុងសមុទ្រ ក័បានងាប់អស់ទៅ សត្វខ្លះទៀតមិនងាប់ទេ វាស្រាប់តែអាចតម្រូវខ្លួនវា អាចរស់នៅលើគោកបាន ទៅតាមធម្មជាតិ ដូចជាពួកពស់ អណ្តើក ក្រពើ និងមានសត្វជាច្រើនទៀត។ ដោយឆ្លងកាត់សម័យកាល យូរៗទៅ តាមធម្មជាតិ អាកាសធាតុប្រែប្រួលយូរទៅៗ សត្វទាំងនោះ ប្រែខ្លួនកើតទៅជា គោ សេះ ក្របី ជាពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ។ ហើយមានការវិត្តដ៍យូរៗទៅ ក៏កើតមកជា សត្វស្វា ដល់មកជា មនុស្សយើងដល់សព្វថ្ងៃហ្នឹង។ ដល់អញ្ជឹង ផ្នត់គំនិតមួយយល់ថា មនុស្សទាំងអស់គ្នាកើតមកនៅលើផែនដីមានសិទ្ធិស្មើគ្នាពីកំណើត បានចាប់ដុះក្នុងខួរក្បាល ជាពិសេសវណ្ណៈកសិករ ដែលគេចាត់ទុកថាជាវណ្ណៈទោសករ ជាអ្នកខ្ញុំកញ្ជះ បម្រើស្តេច ហើយដោយនាំគ្នាខ្សឹប និយាយគ្នាពីមួយកន្លែង ទៅមួយកន្លែងដោយមានគំនិតថា ពួកយើងទាំងអស់គ្នាកើតនៅលើទឹកដីនេះ តាមច្បាប់ធម្មជាតិ ពួកទាំងអស់គ្នា គួរតែទទួលបានសិទ្ធិជាម្ចាស់នៅលើទឹកដីមួយ បានរីកដុះដាលក្នុងចំណោមវណ្ណៈទោសករ ហើយផ្នត់គំនិតបែបនេះយល់កាន់តែច្រើនៗឡើងទៅៗ បាននាំគ្នាផ្តួលរំលំរបបសក្កិភូមិ របស់ស្តេច ឬម្ចាស់ដី ដួលរំលំទៅ ប្រជាពលរដ្ឋនៅក្នុងតំបន់ណា កុលសម្ព័ន្ធ ជំរុំណា បានក្លាយទៅជា ម្ចាស់ ម្ចាស់នៅលើទឹកដីហ្នឹងទៅ។
ដោយកាលពីមុន សិទ្ធិអំណាចក្នុងការចាត់ចែង ត្រួតត្រានៅលើទឹកដីមួយ គឺស្ថិតនៅក្រោមការគ្រប់គ្រង់ដោយស្តេច ឬពួកសក្កិភូមិ តែឥលូវនេះសិទ្ធិអំណាចក្នុងការចាត់ចែង ត្រួតត្រានៅលើទឹកដីមួយហ្នឹង គឺត្រូវបាននៅក្រោមការគ្រប់គ្រងដោយប្រជាពលរដ្ឋ ប៉ុន្តែត្រូវដឹងថាប្រជាពលរដ្ឋមានចំនួនច្រើនណាស់ អ៊ីចឹងបានរាល់ការសម្រចរាល់អ្វីទាំងអស់ មិនអាចសម្រចចិត្តដោយ ឯកច្ឆៈបានទេ ហើយថែមទាំងមិនអាចសម្រេចចិត្តតាមដោយម្នាក់ឯងបាននោះទេ ពីព្រោះថាសិទ្ធិក្នុងសម្រេចធ្វើរឿងអ្វីមួយ មិនមែនចេះតែសម្រេចក្នុងរឿងគ្រួសារយើងម្នាក់ទេ គឺសម្រេចក្នុងរឿងធំៗដែលទាក់ទង យើងទាំងអស់គ្នា។ ដូច្នោះ គេប្រើសិទ្ធិរបស់ប្រជាពលរដ្ឋ សំឡេង ៥០% បូក១ ពីព្រោះអោយសម្រេចឯកឆ្ឆៈ១០០%ក៏មិនបាន អោយតិចជាងសំឡេងប្រជាពលរដ្ឋ ៥០% បូក១ក៏មិនត្រឹមត្រូវ ពីព្រោះវាគឺជាសិទិ្ធនៃការសម្រេចចិត្តរបស់ពួងយើងទាំងអស់គ្នា ប៉ុន្តែរកឯកឆ្ឆៈមិនបាន ដូច្នោះគួរតែយកសំឡេងនៃការសម្រេចចិត្តរបស់ពួកយើងអោយបាន ៥០% បូក១ ហើយរាល់ការសម្រេចធ្វើរឿងអ្វីនៅលើទឹកដីរបស់យើង គឺត្រូវសម្រេចសំឡេងប្រជាពលរដ្ឋ ៥០% បូក១ មានន័យថា អ្នកដែលមានសិទ្ធិសម្រេចរឿងហ្នឹង គេគិតកំណត់ថា អ្នកដែលពិចារណា ល្មមនឹងចាត់ទុកថា ជាមនុស្សមានស្វ័យសម្រេចលើខ្លួនឯង មានមូលដ្នាន ចេះត្រិះពិចារណាចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ។ អញ្ជឹងក្នុងចំណោមមនុស្សទាំងអស់ជាម្ចាស់ប្រទេស ត្រឹមអាយុ១៨ឆ្នាំឡើងទៅ ពេលសម្រេចកិច្ចការអ្វីមួយ ទាក់ទងនឹងប្រទេស សម្រេចដោយ សម្លេង ៥០% បូក១។
ប្រជាធិបតេយ្យ មានន័យថា សិទ្ធ និងអំណាចក្នុងការរៀបចំចាត់ចែងកិច្ចការប្រទេសជាតិ ស្ថិតក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋ នៅលើទឹកដីមួយ។ ប្រជាធិបតេយ្យ គឺជាទំរង់នៃការដឹកនាំរដ្ឋ ដោយប្រជាពលរដ្ឋជ្រើសតាំង អ្នកតំណាង របស់ពួកគាត់តាមរយះការបោះឆ្នោតចំមុខបគ្គុលដោយសំលេង ៥០+១ ហើយ ទំលាក់មកដូចគ្នា គឺជារដ្ឋាភិបាលតំណាង ។
- ១/ពេលជ្រើសតាំង ដោយប្រជាសពលរដ្ឋតាមរយះសំលេង ៥០+១ ចំមុខបគ្គុលឲមកទទួលខុសត្រូវលើកិច្ចការកសាងប្រទេសបំរើប្រយោជន៍ម្ចាស់ឆ្នោត។
- ២/ទំលាក់មកវិញតាមរយះការ បោះឆ្នោតប្រជាមតិ សំលេង ៥០+១ ម្តងនេះ ទុក ឬ ដក បើសិនជាតំណាងណាមួយដែលក្បត់ឆន្ទះរាស្រ្តឬ មិនគោរពតាមការសន្យា ។ យើងអាចសំដែងឆន្ទះបានដោយសេរីដូចនេះបាន លុះត្រាតែ រដ្ឋាភិបាលនេះត្រូវបានកាត់បង្រួម អំណាចរដ្ឋរួចហើយ ។ ដូចនេះនៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋ គាត់អាចមានអំណាច ប្រើតាមរយះអ្នកតំណាង របស់ខ្លួនបាន។
ដំណើរការប្រជាធិបតេយ្យ
[កែប្រែ]ដំណើរការប្រជាធិបតេយ្យជាដំណើរការនៃការចូលរួមក្នុងគ្រប់កិច្ចការប្រទេសជាតិនៃពលរដ្ឋដែលជាម្ចាស់សិទ្ធ និងម្ចាស់អំណាច។ ប្រជាពលរដ្ឋទាំងនោះត្រូវមានការយល់ដឹងអោយបានច្បាស់ពីសិទ្ធ និងអំណាចជាម្ចាស់ និងកាព្វកិច្ចក្នុងនាមជាម្ចាស់ ដំណើរការទាំងនេះរួមមាន ៖
- ដំណើរការចូលរួមបោះឆ្នោត និងដកដំណាងគ្រប់ប្រភេទ។
- ចូលរួមតាមដានកិច្ចការដែលទាកទងនឹងប្រទេសជាតិ។
- ចូលរួមជាមួយគណបក្សនយោបាយ អង្កការសង្គមនានា សមាគម សហជីប សហគមន៍ អង្កការសង្គមស៊ីវិល ។ល។
- ចូលរួមសម្តែងឆន្ទ: តាមរយ:បាតុកម្ម ឬកូតកម្ម រួមទាំងចូលរួមសម្តែងឆន្ទ:តាមរយ:ប្រព័ន្ធផ្សព្វផ្សាយនានា។
រាល់ដំណើរការប្រជាធិបតេយ្យត្រូវគោរពគោលការដែលប្រជាពលរដ្ឋជាម្ចាស់អំណាច។ ក្នុងករណីភាពជាម្ចាស់របស់ប្រជាពលរដ្ឋត្រូវបានរំលោភ (បាត់ភាពជាម្ចាស់) ការអនុវត្តន៍នោះពុំតាមប្រជាធិបតេយ្យឡើយ។
- ឧទាហរណ៍ ៖ គេថាប្រជាពលរដ្ឋទៅបោះឆ្នោតរើសតំណងរាស្ត្រដែលធាតុពិតបោះឆ្នោតរើសបក្សសោះ។
ដំណើរការប្រជាធិបតេយ្យអាចប្រព្រឹត្តទៅបានមិនអាចខ្វះនូវគោលការមួយគឺគោលការតុល្យភាពរវាងអំណាចរដ្ឋ និងអំណាចប្រជាពលរដ្ឋឡើយ។ Check and Balance (ត្រួតតៗគ្នា)។
ធាតុផ្សំដែលធ្វើឱ្យប្រជាធិបតេយ្យបានផល
[កែប្រែ]- នីតិរដ្ឋ
- ការគោរពសិទ្ធិមនុស្ស
- ការតម្រូវឲ្យមានប្រព័ន្ធផ្សព្វផ្សាយ
- កម្រិតចំណេះដឹងរបស់អ្នកចូលរួម
- កម្រិតសីលធម៌របស់អ្នកចូលរួម។[២]
ឯកសារយោង
[កែប្រែ]- ↑ Kim Nguon. "ច្បាប់ចម្លងប័ណ្ណសារ" (PDF). Archived from the original (PDF) on 2019-07-12. Retrieved 2014-01-19.
- ↑ Kim Nguon. "ច្បាប់ចម្លងប័ណ្ណសារ" (PDF). Archived from the original (PDF) on 2016-03-04. Retrieved 2014-01-05.