ប្រព័ន្ធខ្នាតអន្តរជាតិ
ប្រព័ន្ធខ្នាតអន្តរជាតិ (អង់គ្លេស៖ International System of Units) គឺជាទ្រង់ទ្រាយទំនើបមួយនៃប្រព័ន្ធម៉ែត្រ។ ឈ្មោះប្រព័ន្ធនេះអាចហៅកាត់ថា SI មកពីពាក្យបារាំង Système International d'unités ។
ប្រព័ន្ធខ្នាតអន្តរជាតិ គឺជាប្រព័ន្ធរង្វាស់មួយដែលផ្អែកលើខ្នាតគោលចំនួន៧ ដូចជា៖ ម៉ែត្រ (ប្រវែង), គីឡូក្រាម (ម៉ាស), វិនាទី (ពេលវេលា), អំពែរ (ចរន្តអគ្គិសនី), កែលវិន (សីតុណ្ហភាព), ម៉ូល (បរិមាណ), និង កង់ដេឡា (ពន្លឺ)។ គេអាចប្រើខ្នាតគោលទាំងនេះ ដើម្បីផ្សំគ្នាទៅវិញទៅមក។ ការផ្សំបែបនេះបង្កើតឲ្យមានជា ខ្នាតកម្លាយ ដែលគេអាចយកទៅបកស្រាយបរិមាណដទៃទៀតដូចជា កម្រិតសំឡេង, ថាមពល, អានុភាព, និង ល្បឿន។
ប្រព័ន្ធនេះត្រូវបានគេយកទៅប្រើជាសាកល ក៏ប៉ុន្តែមានប្រទេសមួយចំនួនមិនប្រើប្រព័ន្ធនេះជាខ្នាតរង្វាស់ផ្លូវការឡើយ ដូចជា មីយ៉ាន់ម៉ា, លីបេរៀ, និង សហរដ្ឋអាមេរិក។[១] នៅក្នុងប្រទេសទាំងនេះ គេតែងប្រើប្រព័ន្ធខ្នាតអន្តរជាតិនៅក្នុងវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ។
ប្រវត្តិនិងការប្រើ
[កែប្រែ]ប្រព័ន្ធម៉ែត្រ ត្រូវបានបង្កើតឡើងនៅប្រទេសបារាំង ក្រោយ បដិវត្តន៍បារាំង ក្នុងឆ្នាំ១៧៨៩។ ប្រព័ន្ធដើមនេះមានតែខ្នាតគំរូពីរប៉ុណ្ណោះគឺគីឡូក្រាម និងម៉ែត្រ។ ប្រព័ន្ធម៉ែត្រនេះមានភាពពេញនិយមនៅក្នុងចំណោមអ្នកវិទ្យសាស្ត្រជាច្រើន។
នៅក្នុងទសវត្សរ៍ឆ្នាំ១៨៦០ James Clerk Maxwell និង William Thomson (ដែលក្រោយមកត្រូវគេស្គាល់ថាជា Lord Kelvin) បានស្នើប្រព័ន្ធមួយទៀតដែលមានខ្នាតគោលចំនួនបី មានប្រវែង ម៉ាស និងពេលវេលា។ ចំណែកខ្នាតដទៃទៀត គេបានធ្វើកម្លាយចេញពីខ្នាតគោលទាំងបីនោះ។ ក្រោយមកទៀត គេបានប្រើសំណើនោះ ដើម្បីប្រព័ន្ធថ្មីមួយទៀតមានឈ្មោះថា ប្រព័ន្ធខ្នាតសង់ទីម៉ែត្រ-ក្រាម-វិនាទី (centimetre–gram–second system of units ) ហៅកាត់ថា CGS។ ខ្នាតមួយនេះប្រើសង់ទីម៉ែត្រជាខ្នាតគោលសម្រាប់ប្រវែង, ក្រាមជាខ្នាតគោលសម្រាប់ម៉ាស និងវិនាទីជាខ្នាតគោលសម្រាប់ពេលវេលា។ ក្នុងនោះក៏មានរួមបញ្ចូលខ្នាត ឌីន (dyne) ជាខ្នាតគោលសម្រាប់ កម្លាំងច្រាន និង អឺហ្កង់ ជាខ្នាតគោលសម្រាប់ថាមពល។
នៅពេលអ្នកវិទ្យាសាស្ត្របានសិក្សាទៅលើ អេឡិចត្រូនិក និង ដែនម៉ាញេទិក ពួកគេក៏បាននឹកឃើញថាត្រូវមានខ្នាតគោលដទៃទៀត ដែលត្រូវការចាំបាច់ ដើម្បីបកស្រាយលើប្រធានបទទាំងនោះ។ នៅពាក់កណ្ដាលសតវស្សទី២០ កំណែផ្សេងៗនៃប្រព័ន្ធម៉ែត្រត្រូវបានប្រើ ដែលជាហេតុនាំឲ្យមានការយល់ច្រឡំច្រើន។
នៅក្នុង សន្និសីទសាកលស្ដីពីទម្ងន់និងរង្វាស់ (CGPM) ឆ្នាំ១៩៥៤ គេបានបង្កើតឡើងនូវកំណែដំបូងនៃប្រព័ន្ធខ្នាតអន្តរជាតិ។ គេបានប្រើខ្នាតគោលចំនួនប្រាំមួយរួមមានម៉ែត្រ គីឡូក្រាម វិនាទី អំពែរ កែលវិន និងកង់ដេឡា។[២] ខ្នាតគោលទីប្រាំងពីរ គឺម៉ូល ត្រូវបានបន្ថែមនៅឆ្នាំ១៩៧១។[៣]
បច្ចុប្បន្ននេះ គេបានប្រើប្រព័ន្ធខ្នាតគោលអន្តរជាតិស្ទើរគ្រប់ទីកន្លែងនៅលើពិភពលោក លើកលែងតែ សហរដ្ឋអាមេរិក, លីបេរៀ និង មីយ៉ាន់ម៉ា ប៉ុណ្ណោះ ដែលគេនៅប្រើខ្នាតចាស់។ ប្រទេសមួយចំនួនដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រទៅនឹង ចក្រភពអង់គ្លេស មានភាពយឺតយ៉ាវក្នុងការជំនួសប្រព័ន្ធចាស់ដោយប្រព័ន្ធម៉ែត្រ ឬក៏ប្រើទាំងពីរក្នុងពេលតែមួយ។
ខ្នាតរង្វាស់
[កែប្រែ]ខ្នាតគោល
[កែប្រែ]ខ្នាតគោលនៃប្រព័ន្ធខ្នាតអន្តរជាតិ គឺជារង្វាស់ ដែលអ្នកវិទ្យាសាស្ត្រ និងមនុស្សជុំវិញពិភពលោកយកទៅប្រើប្រាស់។ គេក៏អាចសរសេរខ្នាតផ្សេងទៀត ដោយរួមផ្សំខ្នាតគោលទាំងប្រាំពីរនេះក្នុងវិធីផ្សេងៗ។ ខ្នាតផ្សេងទាំងនោះ ហៅថា ខ្នាតកម្លាយ។
ឈ្មោះខ្នាត | សញ្ញាខ្នាត | បរិមាណរង្វាស់ | អត្ថន័យទូទៅ | |
---|---|---|---|---|
ម៉ែត្រ | m | ប្រវែង |
| |
គីឡូក្រាម [note ១] | kg | ម៉ាស |
| |
វិនាទី | s | ពេលវេលា |
| |
អំពែរ | A | ចរន្តអគ្គិសនី |
| |
កែលវិន | K | សីតុណ្ហភាព |
| |
ម៉ូល | mol | ចំនួនសារធាតុ | ||
កង់ដេឡា | cd | អាំងតង់ស៊ីតេពន្លឺ |
| |
|
ខ្នាតកម្លាយ
[កែប្រែ]ខ្នាតកម្លាយត្រូវបានបង្កើតដោយការផ្សំរវាងខ្នាតគោល។ គេអាចធ្វើកម្លាយ គុណ ឬលើកជាស្វ័យគុណ។ ខ្នាតកម្លាយខ្លះមានឈ្មោះពិសេស។ ជាធម្មតា គេខ្នាតកម្លាយទាំងនេះ ដើម្បីឲ្យមានការគណនាងាយស្រួល។
ឈ្មោះ | សញ្ញា | បរិមាណ | ការសរសេរក្នុងខ្នាតដទៃ | ការសរសេរក្នុងប្រព័ន្ធខ្នាតអន្តរជាតិ |
---|---|---|---|---|
រ៉ាដ្យង់ | rad | plane angle | − | |
ស្តេរ៉ាដ្យង់ | sr | solid angle | − | |
អ៊ែក | Hz | frequency | s−1 | |
ញូវតុន | N | force, weight | m∙kg∙s−2 | |
ប៉ាស្កាល់ | Pa | pressure, stress | N/m2 | m−1∙kg∙s−2 |
ស៊ូល | J | energy, work, heat | N∙m | m2∙kg∙s−2 |
វ៉ាត់ | W | power, radiant flux | J/s | m2∙kg∙s−3 |
គូឡុំ | C | electric charge | s∙A | |
វ៉ុល | V | voltage, electrical potential difference, electromotive force | W/A& or J/C | m2∙kg∙s−3∙A−1 |
ផារ៉ាត់ | F | electrical capacitance | C/V | m−2∙kg−1∙s4∙A2 |
អូម | Ω | electrical resistance, impedance, reactance | V/A | m2∙kg∙s−3∙A−2 |
ស៊ីមិន (siemens) | S | electrical conductance | 1/Ω | m−2∙kg−1∙s3∙A2 |
វេប៊ែរ | Wb | magnetic flux | J/A | m2∙kg∙s−2∙A−1 |
តេស្លា | T | magnetic field strength | Wb/m2 or V∙s/m2 or N/A∙m | kg∙s−2∙A−1 |
ហង់រី | H | inductance | Wb/A or V∙s/A | m2∙kg∙s−2∙A−2 |
អង្សាសេ | °C | temperature relative to 273.15 K | TK − 273.15 | K |
លូម៉ង់ | lm | luminous flux | cd∙sr | cd |
លុច | lx | illuminance | lm/m2 | m−2∙cd |
បិកឺរ៉ែ | Bq | radioactivity (decays per unit time) | s−1 | |
ក្រេយ | Gy | absorbed dose (of ionizing radiation) | J/kg | m2∙s−2 |
ស៊ីវើត (sievert) | Sv | equivalent dose (of ionizing radiation) | J/kg | m2∙s−2 |
កាតាល់ | kat | catalytic activity | s−1∙mol |
បុព្វបទ
[កែប្រែ]មិនថារង្វាស់ធំឬតូច សុទ្ធតែអាចសរសេរបានដោយប្រើបុព្វបទ។ គេប្រើសុព្វបទនៅពីមុខខ្នាត ដើម្បីបង្កើតខ្នាតថ្មីមួយ។ ឧទាហរណ៍ថា គីឡូ មានន័យថា "១០០០" ដងនៃខ្នាតដើម ហើយ មីល្លី មានន័យថា "០.០០១" ដងនៃខ្នាតដើម។ ដូចច្នេះ មួយគីឡូក្រាម ស្មើនឹង ១០០០ ម៉ែត្រ ហើយមួយមីល្លីក្រាម ស្មើនឹងទី ១០០០ នៃមួយក្រាម។
Multiples | ឈ្មោះ | deca- | hecto- | kilo- | mega- | giga- | tera- | peta- | exa- | zetta- | yotta- | |
---|---|---|---|---|---|---|---|---|---|---|---|---|
បុព្វបទ | da | h | k | M | G | T | P | E | Z | Y | ||
Factor | 100 | 101 | 102 | 103 | 106 | 109 | 1012 | 1015 | 1018 | 1021 | 1024 | |
Fractions | ឈ្មោះ | deci- | centi- | milli- | micro- | nano- | pico- | femto- | atto- | zepto- | yocto- | |
បុព្វបទ | d | c | m | μ | n | p | f | a | z | y | ||
Factor | 100 | 10−1 | 10−2 | 10−3 | 10−6 | 10−9 | 10−12 | 10−15 | 10−18 | 10−21 | 10−24 |
មើលផងដែរ
[កែប្រែ]- បុព្វបទនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ
- ខ្នាតកំលាយនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ
- ខ្នាតគោលនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ
ឯកសារយោង
[កែប្រែ]- ↑ "Appendix G: Weights and Measures". The World Facebook. Central Intelligence Agency. 2013. Archived from the original on 6 មេសា 2011. Retrieved 5 April 2013.
- ↑ International Bureau of Weights and Measures (1954), Système pratique d'unités de mesure (Practical system of units), http://www.bipm.org/en/CGPM/db/10/6/. 9th session, Resolution 6.
- ↑ International Bureau of Weights and Measures (1971), Unité SI de quantité de matière (SI unit of amount of substance), http://www.bipm.org/en/CGPM/db/14/3/. 14th session, Resolution 3.
- ↑ McKenzie, A.E.E (1961). Magnetism and Electricity. Cambridge University Press. p. 322. http://books.google.co.uk/books?id=m7c6AAAAIAAJ&pg=PA322&lpg=PA322&dq=cgs+unit+of+current+1881&source=bl&ots=Lw5kV5-jd4&sig=mytqNION410y2qYnGEGn-Hcbu6o&hl=en&sa=X&ei=qaWkUKfiFeeZ0QXpvYC4CA&ved=0CCAQ6AEwADgK#v=onepage&q=cgs%20unit%20of%20current%201881&f=false.