ហាំង ង៉ោ៖ ភាពខុសគ្នារវាងកំណែនានា
Kh.m.wikipedia.kh ស្លាក: កែសម្រួលតាមទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត |
ត បានត្រឡប់កំណែប្រែដោយ42.115.123.149 (Talk) ទៅកំណែប្រែចុងក្រោយដោយ Aefgh3962 ស្លាក: Rollback |
||
បន្ទាត់ទី១៖ | បន្ទាត់ទី១៖ | ||
{{Infobox person |
{{Infobox person |
||
| bgcolour = silver |
| bgcolour = silver |
||
| name = |
| name = ហាំង ង៉ោ |
||
| image = Haing S. Ngor.jpg |
| image = Haing S. Ngor.jpg |
||
| image_size = |
| image_size = |
||
| caption = |
| caption = |
||
| birth_date = {{Birth date|1940|03|22}} |
| birth_date = {{Birth date|1940|03|22}} |
||
| birth_place = សំរោងយ៉ោង, [[កម្ពុជា]] |
| birth_place = សំរោងយ៉ោង, [[កម្ពុជា]] |
||
បន្ទាត់ទី១៥៖ | បន្ទាត់ទី១៥៖ | ||
}} |
}} |
||
'''វេជ្ជបណ្ឌិត ហាំង សំណាង ង៉ោ''' (ឡាតាំង៖ Dr. Haing Somnang Ngor, {{zh|c=吳漢潤|p=Wú Hànrùn}},<ref>{{cite web|url=http://www.findagrave.com/cgi-bin/fg.cgi?page=pv&GRid=5681&PIpi=82420 |title=Haing S. Ngor footston |publisher=Find A Grave |date=1999-11-06 |accessdate=2013-08-05}}</ref> ២២ មីនា ១៩៤០ - ២៥ កុម្ភៈ ១៩៩៦) ឬហៅយ៉ាងខ្លីថា ហាំង ង៉ោ កូនចៅ[[ចិនស្រុកខ្មែរ]] គឺជាវេជ្ជបណ្ឌិតខ្មែរអាមេរិកាំង តួសម្ដែង និងជាអ្នកនិពន្ធដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាបានទទួលពានរង្វាន់អូស្ការក្នុងឆ្នាំ១៩៨៥ ក្នុងផ្នែក ''តួសម្ដែងរងល្អបំផុត'' សម្រាប់ការសម្ដែងជាលើកដំបូងរបស់លោក នៅក្នុងរឿងវាលពិឃាត (The Killing Fields) ដែលស្ដីអំពីជីវិតរបស់អ្នកសារព័ត៌មាន លោក [[ឌិត ប្រន]]។<ref>{{cite news |title=Ngor, Haing S. |url=http://www.britannica.com/ |
'''វេជ្ជបណ្ឌិត ហាំង សំណាង ង៉ោ''' (ឡាតាំង៖ Dr. Haing Somnang Ngor, {{zh|c=吳漢潤|p=Wú Hànrùn}},<ref>{{cite web|url=http://www.findagrave.com/cgi-bin/fg.cgi?page=pv&GRid=5681&PIpi=82420 |title=Haing S. Ngor footston |publisher=Find A Grave |date=1999-11-06 |accessdate=2013-08-05}}</ref> ២២ មីនា ១៩៤០ - ២៥ កុម្ភៈ ១៩៩៦) ឬហៅយ៉ាងខ្លីថា ហាំង ង៉ោ កូនចៅ[[ចិនស្រុកខ្មែរ]] គឺជាវេជ្ជបណ្ឌិតខ្មែរអាមេរិកាំង តួសម្ដែង និងជាអ្នកនិពន្ធដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាបានទទួលពានរង្វាន់អូស្ការក្នុងឆ្នាំ១៩៨៥ ក្នុងផ្នែក ''តួសម្ដែងរងល្អបំផុត'' សម្រាប់ការសម្ដែងជាលើកដំបូងរបស់លោក នៅក្នុងរឿងវាលពិឃាត (The Killing Fields) ដែលស្ដីអំពីជីវិតរបស់អ្នកសារព័ត៌មាន លោក [[ឌិត ប្រន]]។<ref>{{cite news |title=Ngor, Haing S. |url=http://www.britannica.com/eb/article-9113310/Ngor,%20Haing%20S |work=Encyclopædia Britannica |accessdate=2007-10-06}}</ref> លោកក៏បានក្លាយជាតារាសម្ដែងបុរសរបស់អាស៊ីដំបូងគេបង្អស់ដែលឈ្នះពានរង្វាន់ Oscar ក្នុងផ្នែកសម្ដែង។ ម្តាយរបស់គាត់គឺជាជនជាតិខ្មែរ រីឯឪពុករបស់គាត់គឺជនជាតិចិនតឺជីីវ។<ref>{{cite book|title=Distinguished Asian Americans: A Biographical Dictionary|author=Hyung-chan Kim, Stephen Fugita, Dorothy C. L. Cordova|publisher=[[Greenwood Publishing Group]]|pages=264–5|year=1999|isbn=0-313-28902-6}}</ref> លោកហាំង ង៉ោ និង ហារ៉ូលរ៉ូសេល (Harold Russell) គឺជាតារាសម្តែងមិនមានជំនាញពីរនាក់ប៉ុណ្ណោះដែលទទួលបានពានរង្វាន់អូស្ការក្នុងផ្នែកសម្ដែង។ <ref>[http://www.haingngorfoundation.org/actor.html Information about the actor]{{dead link|date=August 2013}}</ref> |
||
== ជីវិតក្រោមរបបខ្មែរក្រហម == |
== ជីវិតក្រោមរបបខ្មែរក្រហម == |
កំណែនៅ ម៉ោង០៣:០៤ ថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨
ហាំង ង៉ោ | |
---|---|
កើត | ហាំង សំណាង ង៉ោ March 22, 1940 សំរោងយ៉ោង, កម្ពុជា |
ស្លាប់ | February 25, 1996 ឡូសអាន់ជ័រលេស, កាលីហ្វ័រញ៉ា, អាមេរិក | (អាយុ 55 ឆ្នាំ)
អាជីព | តួសម្ដែង, វេជ្ជបណ្ឌិត, អ្នកនិពន្ធ |
ឆ្នាំដែលសម្តែង | 1984–1996 (សម្ដែង) |
ពន្ធភាព | ម៉ី ហួយ ង៉ោ |
វេជ្ជបណ្ឌិត ហាំង សំណាង ង៉ោ (ឡាតាំង៖ Dr. Haing Somnang Ngor, ចិន: 吳漢潤; ភិងអ៊ិង: Wú Hànrùn,[១] ២២ មីនា ១៩៤០ - ២៥ កុម្ភៈ ១៩៩៦) ឬហៅយ៉ាងខ្លីថា ហាំង ង៉ោ កូនចៅចិនស្រុកខ្មែរ គឺជាវេជ្ជបណ្ឌិតខ្មែរអាមេរិកាំង តួសម្ដែង និងជាអ្នកនិពន្ធដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាបានទទួលពានរង្វាន់អូស្ការក្នុងឆ្នាំ១៩៨៥ ក្នុងផ្នែក តួសម្ដែងរងល្អបំផុត សម្រាប់ការសម្ដែងជាលើកដំបូងរបស់លោក នៅក្នុងរឿងវាលពិឃាត (The Killing Fields) ដែលស្ដីអំពីជីវិតរបស់អ្នកសារព័ត៌មាន លោក ឌិត ប្រន។[២] លោកក៏បានក្លាយជាតារាសម្ដែងបុរសរបស់អាស៊ីដំបូងគេបង្អស់ដែលឈ្នះពានរង្វាន់ Oscar ក្នុងផ្នែកសម្ដែង។ ម្តាយរបស់គាត់គឺជាជនជាតិខ្មែរ រីឯឪពុករបស់គាត់គឺជនជាតិចិនតឺជីីវ។[៣] លោកហាំង ង៉ោ និង ហារ៉ូលរ៉ូសេល (Harold Russell) គឺជាតារាសម្តែងមិនមានជំនាញពីរនាក់ប៉ុណ្ណោះដែលទទួលបានពានរង្វាន់អូស្ការក្នុងផ្នែកសម្ដែង។ [៤]
ជីវិតក្រោមរបបខ្មែរក្រហម
កើតនៅសំរោងយ៉ោង ប្រទេសកម្ពុជា លោកហាំង ង៉ោបានទទួលការបណ្តុះបណ្តាលជាគ្រូពេទ្យវះកាត់និងជំនាញរោគស្ត្រី។ លោកបានចុះអនុវត្តនៅក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ 1975 នៅពេលដែលពួកខ្មែរក្រហមដណ្តើមបានអំណាច ហើយបានប្រកាសថាជារបបកម្ពុជាប្រជាធិបតេយ្យ។[៥] គាត់ត្រូវបង្ខំចិត្តលាក់បាំងប្រវត្តិសិក្សា ជំនាញវេជ្ជសាស្ត្រ ហើយសូម្បីតែការពាក់វ៉ែនតាក៏គាត់ត្រូវលាក់ដែរ ដើម្បីជៀសវាងពីការរង្គាសចិត្ត និងចងសត្រូវរបស់របបថ្មីទៅលើអ្នកជំនាញ និងបញ្ញវន្ត។ គាត់ត្រូវបានជន្លៀសចេញពីរាជធានីភ្នំពេញ រួមជាមួយប្រជាជានជាងពីរលាននាក់ទៀត ដែលជាផ្នែកមួយនៃការពិសោធសង្គម "ឆ្នាំសូន្យ" របស់ខ្មែរក្រហម។ លោកហាំង ង៉ោ ក៏បានជាប់ឃុំឃាំងនៅក្នុងជំរុំមួយជាមួយប្រពន្ធរបស់គាត់ គឺលោកស្រី ម៉ី ហួយ ដែលក្រោយមកបានស្លាប់ដោយសារការសម្រាលកូន។ បើទោះបីជាគាត់មានជំនាញរោគស្ត្រី គាត់នៅតែមិនអាចព្យាបាលប្រពន្ធរបស់គាត់ដែលតម្រូវឱ្យមានការវះកាត់ផ្នែកណាមួយទេ ព្រោះគាត់គិតថាអាចនឹងមានផលប៉ះពាល់ចំពោះខ្លួនឯងនិងប្រពន្ធរបស់គាត់ (ក៏ដូចជាកូនរបស់គាត់) ហើយអាចនឹងត្រូវគេសម្លាប់ថែមទៀត។[៦] បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនៅឆ្នាំ 1979 លោកហាំង ង៉ោ បានធ្វើការជាគ្រូពេទ្យមួយនៅក្នុងជំរុំជនភៀសខ្លួននៅក្នុងប្រទេសថៃ ហើយបានចាកចេញជាមួយនឹងក្មួយស្រីរបស់គាត់ទៅសហរដ្ឋអាមេរិកកាលនៅថ្ងៃ៣០ ខែសីហា ឆ្នាំ១៩៨០។[14] នៅអាមេរិក លោកហាំង ង៉ោ មិនអាចបន្តវិជ្ជាជីវៈវេជ្ជសាស្ត្ររបស់គាត់បានទេ[៧] ហើយគាត់ក៏មិនបានរៀបការជាថ្មីទៀតដែរ។
នៅឆ្នាំ១៩៨៨ លោកបានសរសេរសៀវភៅមួយដោយដាក់ចំណងជើងថា "ហាំង ង៉ោ៖ ដំណើរផ្សងព្រេងនៃជនជាតិខ្មែរម្នាក់" (អង់គ្លេស៖ Haing Ngor: A Cambodian Odyssey) ដែលពណ៌នាអំពីជីវិតរបស់គាត់ក្រោមរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ នៅក្នុងការរៀបរៀងលើកទីពីរនៃរឿង ការរួចជីវិតក្នុងវាលពិឃាដ លោក Roger Warner ដែលជាសហអ្នកនិពន្ធនឹងលោកហាំង ង៉ោ បានបន្ថែមសេចក្ដីបញ្ចប់ដោយរៀបរាប់ដំណើរជីវិតរបស់លោកហាំង ង៉ោ ក្រោយឈ្នះពានរង្វាន់។
លោកហាំង ង៉ោ បានបង្កើតមូលនិធិមួយនៅឆ្នាំ១៩៩៧ ដើម្បីស្វែងរកថវិកាជួយដល់ប្រទេសកម្ពុជា។ ក្នុងការរួមចំណែកផ្នែកមនុស្សធម៌ លោកហាំង ង៉ោ បានសាងសង់សាលាបឋមសិក្សាមួយ និងបើកដំណើរការរោងអារឈើតូចមួយ ដើម្បីផ្ដល់ការងារនិងចំណូលដល់គ្រួសារនៅមូលដ្ឋាន។[17] ក្មួយស្រីរបស់លោក គឺ ង៉ោ សុភីយ៉ា ឌីមេទ្រី (Ngor Sophia Demetri) ជាអ្នកផ្ដល់សាក្សីមួយរូបនៅសវនាការក្នុងរឿងក្ដីឃាតកម្មលោក ហាំង ង៉ោ។ បច្ចុប្បន្ននាងគឺជាប្រធានមូលនិធិ។[៨]
អាជីពសម្ដែង
លោកហាំង ង៉ោ បានសម្ដែងជាតួអង្គ ឌិត ប្រន នៅក្នុងភាពយន្ត វាលពិឃាដ បើទោះបីជាលោកគ្មានបទពិសោធសម្ដែងពីមុនមកក្ដី។ ហើយបន្ទាប់ពីនោះមក លោកបានពានរង្វាន់ចំនួនបីដោយរួមមាន Golden Globe Award និងពានរង្វាន់ Academy Award ក្នុងផ្នែក Best Supporting Actor ផងដែរ។ [៧] បន្ទាប់ពីបង្ហាញខ្លួននៅកក្នុងភាពយន្ត វាលពិឃាដ មក លោកបានប្រាប់ទៅទស្សនាវដ្ដី People ថា "ខ្ញុំចង់បង្ហាញទៅពិភពលោកអំពីភាពស្រេកឃ្លានយ៉ាងខ្លាំងនៅកម្ពុជា និងចំនួនមនុស្សដែលបានស្លាប់នៅក្រោមរបបកុម្មុយនិស្ដមួយនេះ។ បេះដូងរបស់ខ្ញុំស្កប់ស្កល់ហើយ។ ខ្ញុំបានធ្វើអ្វីមួយដែលល្អរួចហើយ"។ (អង់គ្លេស៖ "I wanted to show the world how deep starvation is in Cambodia, how many people die under communist regime. My heart is satisfied. I have done something perfect.") [៩]
លោកហាំង ង៉ោ ក៏បានបង្ហាញខ្លួននៅក្នុងភាពយន្តផ្សេងៗទៀត ព្រមទាំងកម្មវិធីទូរទស្សន៍មួយចំនួនដែរ ដូចជា Heaven & Earth របស់ Oliver Stone និងរឿងភាគខ្លី Vanishing Son ។ លោកក៏មានវត្តមាននៅក្នុងភាពយន្តហុងកុងចំណងជើង "សត្វត្មាតភាគខាងកើត" (Eastern Condors) ដែលបានដឹកនាំនិងសម្ដែងដោយ Sammo Hung ។
លោកក៏បានសម្ដែងជាតួរងនៅក្នុងរឿងភាគវៀតណាមឆ្នាំ១៩៨៩ ចំណងជើង "The Iron Triangle" ។ លោកក៏ធ្លាប់បានសម្ដែងជាតារាកិត្តិយស (guest-starred) នៅក្នុងសាច់រឿងពីរភាគនៃខ្សែភាពយន្ត ឆ្នេរសមុទ្រចិន (ក្នុងភាគ "How to Stay Alive in Vietname 1 & 2") ដោយដើរតួជាឈ្លើយសង្គ្រាមជនជាតិខ្មែរម្នាក់បានរងរបួស ហើយបានជួយនាង Collen McMurphy ពេលស្ថិតក្រោមការថែទាំរបស់នាង។ គាត់ក៏បានសម្ដែងជាតារាកិត្តិយសក្នុងខ្សែភាពយន្ត Miami Vice មួយភាគចំណងជើង "The Savage / Duty and Hornor" ។ លោកក៏បានដើរតួនៅក្នុងរឿង My Life បន្ទាប់ពីលោក Michael Keaton ។
មូលនិធិនិងមត៌ក
មូលនិធិវេជ្ជបណ្ឌិត ហាំង ង៉ោ ត្រូវបានរៀបចំឡើងនៅឆ្នាំ១៩៩០ ដោយលោកហាំង ង៉ោ និង Jack Ong ។ តារាសម្ដែងទាំងពីរបានជួបគ្នានៅឆ្នាំ១៩៨៩ ពេលថតរឿង "The Iron Triangle" ហើយក្រោយមក ព្រះវិហាររបស់អ្នកគង្វាល Ong (សមាគមគ្រិស្តបរិស័ទនៅ Venice, CA) បានចាប់ផ្ដើម គម្រោងកម្ពុជា ស្វែងរកថវិកាដើម្បីថែទាំកុមារកំព្រា និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធដល់ប្រទេសកម្ពុជា។ គម្រោងកម្ពុជា (Project Cambodia) គឺជាមូលនិធិដើមនៃមូលនិធិរបស់លោកហាំង ង៉ោ ដែលបានដាក់បញ្ចូលជាអង្គការសប្បុរសធម៌នៅឆ្នាំ១៩៩៧ ក្រោយឃាតកម្មរបស់លោកហាំង ង៉ោ (ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦)។ គោលដៅនៃមូលនិធិនេះរួមមានការថែរក្សាការសម្រេច (សមិទ្ធផល) របស់លោកហាំង ង៉ោ និងសិទ្ធិមនុស្ស ក៏ដូចជាការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្តនិងវប្បធម៌កម្ពុជាតាមរយៈការអប់រំ សកម្មភាព និងសិល្បៈ។ ក្មួយស្រីរបស់លោកហាំង ង៉ោ គឺ សុភីយ៉ា ង៉ោ ឌីមេទ្រី (Sophia Ngor Demetri) ដែលជាអ្នកផ្ដល់ភស្តុតាងនៅក្នុងសវនាការឃាតកម្មរបស់លោក និងជាអ្នកដែលលោកបានយកមកនៅអាមេរិកជាមួយ បច្ចុប្បន្ននេះនាងគឺប្រធានមូលនិធិ ហើយលោក Ong គឺជានាយកប្រតិបត្តិ។
ឃាតកម្ម
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ លោកហាំង ង៉ោ ត្រូវបានគេបាញ់សម្លាប់នៅក្រោយផ្ទះគាត់ នៅ សង្កាត់ចិន, ក្នុងទីប្រជុំជន ឡូសអាន់ជើឡេស, កាលីហ្វ័រញ៉ា។ ជនជាតិខ្មែរជាច្រើនបានអះអាងថាពួកគេមានជាប់ជំពាក់នៅក្នុងអចលទ្រព្យរបស់គាត់ ហើយមានស្ត្រីម្នាក់ទៀតថា លោកបានរៀបការជាមួយនាងក្រោយពេលមកដល់សហរដ្ឋអាមេរិក។ ទ្រព្យសម្បត្តិភាគច្រើនរបស់លោកហាំង ង៉ោ បានទៅប្អូនរបស់គាត់គឺលោក ចាន់ សារុន(ចិន: 吳和顺 or 吴汉顺; ភិងអ៊ិង: Wú Hànshùn, (ជារដ្ឋមន្ត្រីក្រសួងកសិកម្មនៅកម្ពុជា) ខណៈពេលដែលទ្រព្យសម្បត្តិអាមេរិករបស់គាត់ត្រូវបានប្រើក្នុងថ្លៃសេវាច្បាប់នៃការពន្យារពាក្យបណ្ដឹងចំពោះអចលនទ្រព្យរបស់គាត់។[១០] គេបានបញ្ចុះសពរបស់គាត់នៅ Rose Hills Memorial Park ឯ Whittier, កាលីហ្វ័រញ៉ា។
សមាជិកបីនាក់នៃក្រុម "Oriental Lazy Boyz" ដែលជាក្រុមពាលតាមផ្លូវ ត្រូវបានចោទពីបទឃាតកម្ម ហើយក៏ធ្លាប់បានចាប់ខ្លួនពីមុនមកដែរក្នុងបទឆក់កាបូបអលង្ការ។ ពួកគេត្រូវបានកាត់ទោសរួមគ្នានៅក្នុងតុលាការកំពូលនៃរដ្ឋឡូសអាន់ជើឡេស ទោះបីជារឿងក្ដីរបស់ពួកគេត្រូវបានក្រុមប្រឹក្សាតុលាការដឹងដាច់ដោយឡែកពីគ្នាក៏ដោយ។ ព្រះរាជអាជ្ញាបានអះអាងថា ពួកគេបានសម្លាប់លោកហាំង ង៉ោ ក្រោយពេលប្រគល់នាឡិកាដៃមាសម៉ាក Rolex របស់លោកឲ្យគេ ប៉ុន្តែបដិសេធមិនឲ្យបន្តោងខ្សែកដែលមានរូបប្រពន្ធរបស់គាត់ដែលបានស្លាប់ទៅហើយនោះ គឺលោកស្រី ម៉ី ហួយ។ មេធាវីការពារក្ដីបានលើកឡើងថាឃាតកម្មនេះទាក់ទងនឹងរឿងនយោបាយ ដែលបានធ្វើឡើងដោយអ្នកគាំទ្ររបបខ្មែរក្រហម ប៉ុន្តែមិនមានភស្តុតាងណាមួយគាំទ្រទស្សនៈនេះទេ។[១១] កាំង ហ្គេកអ៊ាវ ដែលជាអតីតមន្ត្រីខ្មែរក្រហម ហើយកំពុងស្ថិតក្នុងការកាត់ទោសនៅកម្ពុជា បានអះអាងនៅខែវិច្ឆិកា ឆ្នាំ២០០៩ ថាការសម្លាប់លោកហាំង ង៉ោ គឺជាបញ្ជាពីប៉ុលពត។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតអាមេរិករកមិនឃើញថាគាត់គួរឲ្យជឿទុកចិត្តទេ។[១១]
មនុស្សមួយចំនួនបានរិះគន់មតិដែលថាលោកហាំង ង៉ោ ត្រូវបានគេសម្លាប់ក្នុងអំពើប្លន់មិនបានសម្រេច ដោយផ្អែកទៅលើសាច់ប្រាក់ ២៩០០ដុល្លារអាមេរិក ដែលបានបន្សល់ទុក ហើយការពិតនោះ ចោរមិនបានរើកកាយកាបបូបលុយរបស់គាត់ទេ។ មកទល់ពេលនេះ គ្មានចម្លើយពីមូលហេតុដែលចោរទាមទារបន្តោងខ្សែករបស់គាត់នោះទេ ហើយជាធម្មតា លោកហាំង ង៉ោ តែងពាក់បន្តោងខ្សែកនោះនៅខាងក្នុងសម្លៀកបំពាក់ ហើយពិបាកនឹងមើលដឹងណាស់។ នៅឆ្នាំ២០០៣ បន្តោងខ្សែកនោះនៅតែមិនទាន់រកឃើញ។[១២]
អ្នកទាំងបីត្រូវបានរកឃើញថាមានទោសនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៩៨ នៅចំថ្ងៃដែលគេបានបញ្ជាក់អំពីការស្លាប់របស់ ប៉ុលពត នៅកម្ពុជាដែរ។[១៣] Tak Sun Tan ត្រូវបានផ្ដន្ទាទោសចាប់ពី ៥៦ឆ្នាំ ដល់មួយជីវិត, Indra Lim ពី ២៦ឆ្នាំ ដល់មួយជីវិត ចំណែកឯ Jason Chan គឺជាប់ទោសមួយជីវិតដោយគ្មានលក្ខខណ្ឌដោះលែង។ នៅឆ្នាំ២០០៤ តុលាការសង្កាត់អាមេរិកនៃសង្កាត់កណ្ដាលនៅរដ្ឋកាលីហ្វ័រញ៉ា បានចេញដីកាលើកលែងទោស ជាសេចក្ដីសម្រេចដែលព្រះរាជអាជ្ញាបានប្រើការអាណិតអាសូររបស់ក្រុមប្រឹក្សាតាមរយៈការបង្ហាញភស្តុតាងមិនពិត ការសម្រេចនេះត្រូវបានបដិសេធ។ ហើយជាចុងក្រោយ ការផ្ដន្ទាទោសនៅតែបន្តតម្កល់ទុកដោយ តុលាការសហរដ្ឋអាមេរិកនៃបណ្ដឹងឧទ្ធរណ៍សម្រាប់មណ្ឌលទីប្រាំបួន នៅឆ្នាំ២០០៥។
ក្រោយពេលចេញផ្សាយខ្សែភាពយន្ត វាលពិឃាត លោកហាំង ង៉ោ បានប្រាប់ទៅអ្នកយកព័ត៌មាន New York Times ថា "ប្រសិនបើខ្ញុំស្លាប់នៅពេលឥឡូវ គឺគ្មានបញ្ហាទេ ព្រោះភាពយន្តនេះនឹងស្ថិតនៅរាប់រយឆ្នាំទៅមុខទៀត"។ (អង់គ្លេស៖ "If I die from now on, OK! This film will go on for a hundred years.") [១៤]
លោកឌិត ប្រន ដែលលោកហាំង ង៉ោ បានដើរតួនៅក្នុងរឿងវាលពិឃាត បានថ្លែងចំពោះការស្លាប់របស់លោកហាំង ង៉ោ ថា "គាត់ប្រៀបដូចជាកូនភ្លោះជាមួយខ្ញុំ។ គាត់ប្រៀបបានជាអ្នកផ្ញើសារជាមួយខ្ញុំ ប៉ុន្តែពេលនេះខ្ញុំនៅតែម្នាក់ឯងហើយ"។ (អង់គ្លេស៖ "He is like a twin with me. He is like a co-messenger and right now I am alone.")[១៥]
ការថតខ្សែភាពយន្ត
ឆ្នាំ | ចំណងជើង | តួសម្ដែង | ចំណាំ |
---|---|---|---|
1984 | វាលពិឃាត | Dith Pran | |
1986 | Eastern Condors | Yeung Lung | |
1987 | In Love and War | Major Bui | |
1989 | Vietnam War Story: The Last Days | Major Huyen | segment "The Last Outpost" |
The Iron Triangle | Colonel Tuong, NVA | ||
1990 | Vietnam, Texas | Wong | |
1990 | Last Flight Out | Pham Van Minh | |
1991 | Ambition | Tatay | |
1993 | My Life | Mr. Ho | |
1993 | Heaven & Earth | Papa | |
1993 | Fortunes of War | Khoy Thuon | |
1994 | ទំព័រគំរូ:Sortname | Sensei | |
1996 | Hit Me | Billy Tungpet |
ឯកសារយោង
- ↑ "Haing S. Ngor footston". Find A Grave. 1999-11-06. Retrieved 2013-08-05.
- ↑ "Ngor, Haing S.". Encyclopædia Britannica. http://www.britannica.com/eb/article-9113310/Ngor,%20Haing%20S។ បានយកមក 2007-10-06.
- ↑ Hyung-chan Kim, Stephen Fugita, Dorothy C. L. Cordova (1999). Distinguished Asian Americans: A Biographical Dictionary. Greenwood Publishing Group. pp. 264–5. ល.ស.ប.អ. 0-313-28902-6.
- ↑ Information about the actor[តំណភ្ជាប់ខូច]
- ↑ "Biography". Dr. Haing S. Ngor Foundation. http://www.haingngorfoundation.org/។ បានយកមក 2007-10-06.
- ↑ "Court Revives Convictions in Murder of 'Killing Fields' Survivor". Metropolitan News. 2005-07-08. http://www.metnews.com/articles/2005/tanx070805.htm។ បានយកមក 2007-10-06.
- ↑ ៧,០ ៧,១ "Famous Chinese-Americans in Entertainment: Acting; Haing S. Ngor". Yellow Bridge. http://www.yellowbridge.com/people/actingM.html។ បានយកមក 2007-10-06.
- ↑ "Foundation". Dr. Haing S. Ngor Foundation. http://www.haingngorfoundation.org/។ បានយកមក 2007-10-06.
- ↑ Donahue, Deirdre. "Cambodian Doctor Haing Ngor Turns Actor in the Killing Fields, and Relives His Grisly Past". People.com. Retrieved 2013-08-05.
- ↑ Ngor, Haing; Roger Warner (2003). Survival in the Killing Fields. New York: Carroll & Graf. pp. 512–513. ល.ស.ប.អ. 0786713151.
- ↑ ១១,០ ១១,១ My-Thuan Tran, Revisiting Haing Ngor's murder: 'Killing Fields' theory won't die, Los Angeles Times, January 21, 2010
- ↑ Ngor & Warner, p. 515.
- ↑ Daniel Yi, Greg Krikorian, Three Men Convicted of Killing Ngor, Los Angeles Times, April 17, 1998
- ↑ "Haing S. Ngor". Find a grave. Retrieved 2013-08-05.
- ↑ Jim Hill (February 27, 1996). "Actor Haing Ngor found gunned down outside L.A. home". CNN. http://www.cnn.com/US/9602/haing_ngor/។ បានយកមក 2007-09-06.
គួរអានបន្ត
- Ngor, Haing with Roger Warner. A Cambodian Odyssey. Macmillian Publishing Company, 1987. ISBN 0-02-589330-0.
- Ngor, Haing with Roger Warner. Survival in the Killing Fields. Carroll & Graf Publishers, 2003. ISBN 0-7867-1315-1.
តំណខាងក្រៅ
- ហាំង ង៉ោ នៅក្នុង Internet Movie Database
- ហាំង ង៉ោ at Find a Grave
- Haing Ngor Foundation website
- Yahoo! Biography
- CNN story on his death
- Los Angeles Times article on his murder
|