ពុទ្ធប្រវត្តិសង្ខេប៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ប្តូរទិសទៅអត្ថបទដើម ស្លាក: ការបញ្ជូនបន្តថ្មី |
|||
បន្ទាត់ទី១៖ | បន្ទាត់ទី១៖ | ||
#REDIRECT[[ព្រះពុទ្ធ]] |
|||
[[ឯកសារ:ព្រះសម្មាសម្ពុទ.jpg|462x462px|thumb|[https://mega.nz/fm/4bJygQCQ Belipzoom]]] |
|||
{{ព្រះពុទ្ធសាសនា}} |
|||
'''ព្រះគោតមសម្មាសម្ពុទ្ធ'''គឺជាព្រះពុទ្ធអង្គទី៤នៅក្នុងភទ្ទកប្បនេះ។ បានជាកប្បនេះឈ្មោះ'''ភទ្ទកប្ប'''ព្រោះអត្ថថា ជាកប្បដ៏ចម្រើន ដែលមានព្រះពុទ្ធ៥ព្រះអង្គត្រាស់ដឹង តួយ៉ាងដូចជាកប្បយើងសព្វថ្ងៃនេះ មានព្រះសព្វញ្ញូពុទ្ធ ៥ ព្រះអង្គ គឺ [[កុកសន្ធោ]] [[កោនាគមនោ]] [[កស្សបោ]] [[គោតម]] និង [[អរិយមេតេ្តយ្យ]] ដែលនឹងត្រាស់ដឹងនាអនាគតកាល ។ |
|||
== រាជវង្ស កំណើត == |
|||
[[ព្រះបាទសុទ្ធោទន]] រាជវង្ស គោតម ព្រះរាជាបក្សសម្ព័ន សាក្យៈសោយរាជសម្បត្តិ នៅនគរ[[កបិលវត្ថុ|កបិលពស្តុ]] ព្រះអគ្គមហេសីព្រះនាម សិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័នកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរ[[កបិលវត្ថុ|កបិលពស្តុ]] ព្រះនាង សិរិមហាមយា ទ្រង់បានសុបិននិមិត្តឃើញដំរីសមួយមានភ្លុក៦ ចុះពីស្ថានតុសិត ហើយចូលមកក្នុងព្រះឧទរព្រះនាងផ្នែកខាងស្តាំ ទំនាយថា ព្រះនាងនឹងមានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមីយ៉ាងលើសលុបខ្ពស់អស់សព្វសត្វទាំងពួង។<br /> |
|||
តាមរយៈគម្ពីរ[[វេស្សន្ដរជាតក|មហាវេស្សន្តរជាតក]] មានទេវបុត្រមួយព្រះអង្គ ព្រះនាម '''សន្តុសិតទេវបុត្រ''' បានយាងចុះពីឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះនាង។ ក្នុងកំឡុងដែលព្រះពោធិសត្វនៅក្នុងឧទរនៃព្រះមាតា មានទេវបុត្រ៤អង្គតែងចូលទៅរក្សាក្នុងទិសទាំង៤ ដោយគិតថា កុំអោយមានមនុស្ស និងអមនុស្សណាមួយមកបៀតបៀនព្រះពោធិសត្វ និងព្រះមាតាព្រះពោធិសត្វបានឡើយ។ ព្រះនាងមាយា បានទ្រង់គភ៌អស់ចំនួន១០ខែគត់។ ដល់គម្រប់១០ខែ គឺនៅ'''ថ្ងៃសុក្រ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំច''' ព្រះនាងមានព្រះរាជបំណងនឹងស្តេចយាងទៅកាន់នគរទេវទហៈដែលជាជាតិភូមិរបស់ព្រះនាង ទើបក្រាបបង្គំទូលព្រះបាទសុទ្ធោទនមហារាជថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់ប្រាថ្នានឹងទៅកាន់នគរទេវទហៈ។ គ្រានោះព្រះបាទសុទ្ធោទនៈ ទ្រង់អនុញ្ញាតិ ហើយទ្រង់ត្រាស់បង្គាប់អោយពួកសេវកាមាត្យរៀបចំក្បួនដើម្បីដង្ហែរព្រះនាងទេវី។ ទៅដល់ចន្លោះព្រំប្រទល់នគរទាំងពីរ គឺកបិលវត្ថុនិងទេវទហៈមានសាលវ័នជាមង្គលមួយឈ្មោះ '''លុម្ពិនីវ័ន''' ដែលមានផ្ការីកយ៉ាងល្អ និងហ្វូងបក្សី៥ពណ៌។ ព្រះនាងទេវីក៏ប្រាថ្នានឹងឈប់សម្រាកទីនោះ។ ខណៈដែលព្រះនាងយាងទៅដល់ក្រោមដើមសាលព្រឹក្សមួយដើម ខ្យល់កម្មជ្ជវាតក៏បណ្តាលកម្រើកឡើងនៅក្នុងព្រះឧទរនៃព្រះនាង។ មហាជនបានជ្រាបហេតុជិតនឹងប្រសូត្រ ក៏បានរៀបចំបិទបាំងនៅក្រោមដើមនោះ ហើយថយចេញមក។ ព្រះនាងទ្រង់ឈោងចាប់មែកសាលព្រឹក្សប្រថាប់ឈរ ព្រះពោធិសត្វក៏ប្រសូត្រចាកព្រះឧទរនៃព្រះវរមាតាក្នុងវេលានោះ។ ក្នុងថ្ងៃដែលព្រះពោធិសត្វប្រសូត្រនោះ ព្រះរាជទេវីពិម្ពារ១ ឆន្នអាមាត្យ១ កាឡុទាយីអាមាត្យ១ ព្រះអានន្ទ១ សេះកណ្ឋកៈ១ មហាពោធិព្រឹក្ស១ កំណប់ទ្រព្យទាំង៤រណ្តៅ១ បានកើតឡើងព្រមគ្នា។ ពួកអ្នកនគរបាននាំព្រះពោធិសត្វត្រឡប់ទៅនគរកបិលពស្តុវិញ។ |
|||
==ឯកសារពុទ្ធប្រវត្តិសង្ខេបរបស់ឃុនសិរីមេធី ស្រី អ៊ូ== |
|||
(តមកនឹងចប់) |
|||
មានសាវកសន្និបាត ៣ លើក ទី ១ មានព្រះខីណាស្រព ១០០ កោដិ ទី ២ មានព្រះខីណាស្រព ៩០ កោដិទី ៣ មានព្រះខីណាស្រព ៨០ កោដិ ព្រះជន្មាយុ ១ សែនឆ្នាំបរិនិព្វាន ។ |
|||
សម័យនោះ ព្រះលោកវិទូរបស់យើងទ្រង់កើតជាតាបសឈ្មោះ មង្គល មានតេជះដ៏ខ្ពង់ខ្ពស់ ប្រកបដោយអភិញ្ញាពល បានយកផ្លែព្រីងថ្វាយព្រះពុទ្ធព្រះនាមសិទ្ធត្ថព្រះអង្គទាយថា តាបសនេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។ |
|||
១៧- ព្រះពុទ្ធតិស្សៈ |
|||
ព្រះមាតានាមព្រះនាងបទុមា ព្រះបិតាជាក្ស័ត្រព្រះនាមជនសន្ទ អគ្គមហេសីនាមព្រះនាងសុភន្ទា ព្រះរាជបុត្រព្រះនាមអានន្ទ ក្នុងនគរឈ្មោះខេមកៈ ព្រះជន្មាយុ ៧ ពាន់ឆ្នាំ ទើបចេញបព្វជ្ជាដោយសេះ ធ្វើទុក្ករកិរិយាកន្លះខែ ដើមធ្នង់ជាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺព្រហ្មទេវៈ ១ ឧទយៈ ១ ឧបដ្ឋាក ១ រូប ឈ្មោះសមគៈ អគ្គសាវិកា ២ រូប គឺផុស្សា ១ សុទត្តា ១ មានសាវកសន្និបាត ៣ លើក ទី ១ មានព្រះខីណាស្រព ១ សែនអង្គ ទី ២ មានព្រះខីណាស្រព ៩០ សែនអង្គ ទី ៣ មានព្រះខីណាស្រព ៨០ សែនអង្គ ព្រះជន្មាយុ ១ សែនឆ្នាំ ទើបបរិនិព្វាន ។ |
|||
សម័យនោះ ព្រះមហាមុនីរបស់យើង ទ្រង់កើតជាក័្សត្រព្រះនាមសុជាត បានលះបង់ភោគសម្ប័ទដ៏ច្រើន ហើយទៅជាបួសជាឥសី កាលដែលទ្រង់ព្រះផ្នួសហើយ បានឮថា ព្រះពុទ្ធព្រះនាមតិស្សត្រាស់ឡើងក្នុងលោក ក៏ត្រេកអររីករាយ បានយកផ្កាមន្ទាវរព្រឹក្ស ផ្កាឈូកនឹងបារីច្ឆតត្តព្រឹក្សជាទិព្យបក់ថ្វាយ ហើយឈរបាំងផ្កាពីខាងលើ ព្រះពុទ្ធតិស្សទ្រង់ទាយថា ឥសីនេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។ |
|||
១៨- ព្រះពុទ្ធបុស្ស |
|||
ព្រះមាតានាមព្រះនាងសិរិមា ព្រះបិតាជាក័្សត្រព្រះនាមជយសេន អគ្គមហេសីព្រះនាងកីសាគោតមី ព្រះរាជបុត្រព្រះនាមអានន្ទ ក្នុងកាសិតនគរ ព្រះជន្មាយុ ៩ ពាន់ឆ្នាំទើបចេញបព្វជ្ជាដោយយានដំរី ធ្វើទុក្ករកិរិយា ៧ ថ្ងៃ ដើមកន្ទួតព្រៃជាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺសុរក្ខិត ១ ធម្មសេន ១ ឧបដ្ឋាក ១ រូប ឈ្មោះសភិយ្យ អគ្គសាវិកា ២ រូប គឺចាលា ១ ឧបចាលា ១ មានសាកសន្និបាត ៣ លើក ទី ១ មានព្រះខីណាស្រព ៦០ សែន ទី ២ មានព្រះខីណាស្រព ៥០ សែនអង្គ ទី ៣ មានព្រះខីណាស្រព ៤០ សែនអង្គ ព្រះជន្មាយុ ៩ ហ្មឺនឆ្នាំ ទើបបរិនិព្វាន ។ |
|||
សម័យនោះ ព្រះអរហំសម្ពុទ្ធរបស់យើង ទ្រង់កើតជាក័្សត្រព្រះនាមវិជិត ទ្រង់លះរាជ្យចោល ហើយចេញទៅទ្រង់ព្រះផ្នួសក្នុងសំណាក់ព្រះពុទ្ធបុស្សនោះ ព្រះអង្គទាយថា ភិក្ខុនេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។ |
|||
១៩- ព្រះពុទ្ធវិបស្សី |
|||
ព្រះមាតានាមព្រះនាងពន្ធុមតី ព្រះបិតាជាក័្សត្រព្រះនាមពន្ធុម អគ្គមហេសីនាមព្រះនាងសុទស្សនា ព្រះរាជបុត្រព្រះនាមសមវត្តក្ខន្ធ ក្នុងនគរពន្ធុមតី ព្រះជន្មាយុ ៨ ពាន់ឆ្នាំ ទើបចេញបព្វជ្ជាដោយយានរថ ធ្វើទុក្ករកិរិយា ៨ ខែ ដើមច្រនៀងជាពោធិព្រឹក្ស អគ្គសាវក ២ គឺខន្ធ ១ តិស្សនាម ១ ឧបដ្ឋាក ១ រូប ឈ្មោះអសោក អគ្គសាវិកា ២ រូប គឺចន្ទា ១ ចន្ទមិត្តា ១ មានសាវកសន្និបាត ៣ លើក ទី មានព្រះខីណាស្រព ៦៨ សែនអង្គ ទី ២ មានភិក្ខុ ១ សែនអង្គ ទី ៣ មានភិក្ខុ ៨ ហ្មឺនអង្គ ព្រះជន្មាយុ ៨ ហ្មឺនឆ្នាំ ទើបបរិនិព្វាន ។ |
|||
ក្នុងសម័យនោះ ព្រះលោកនាថរបស់យើងទ្រង់កើតជាស្ដេចនាគឈ្មោះអតុល មានរិទ្ធិច្រើនមានបុណ្យរុងរឿង មាននាគបរិវារច្រើនសែននាក់ចូលគាល់ព្រះពុទ្ធវិស្សី ហើយប្រគំដោយតូរ្យដន្ត្រីទិព្យថ្វាយ ហើយប្រគេនតាំងមាសដល់ព្រះពុទ្ធអង្គនោះ ព្រះអង្គទ្រង់ទាយថា ស្ដេចនាគនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។ |
|||
២០- ព្រះពុទ្ធសិខី |
|||
ព្រះមាតានាមព្រះនាងបភាវតី ព្រះបិតាជាក្សត្រព្រះនាមអរុណ អគ្គមហេសីនាមព្រះនាងសព្វកាមា ព្រះរាជបុត្រព្រះនាមអតុល ក្នុងនគរអរុណវតី ព្រះជន្មាយុ ៧ ពាន់ឆ្នាំ ទើបចេញបព្វជ្ជា ដោយយានដំរី ធ្វើទុក្ករកិរិយា ៨ ខែ ដើមស្វាយសដាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺអភិភូ ១ សម្ភវៈ ១ ឧបដ្ឋាក ១ រូបឈ្មោះខេមង្ករ អគ្គសាវិកា ២ រូប គឺមខិលា បទុមា មានសាវកសន្និបាត ៣ លើក ទី ១ មានភិក្ខុជាខីណាស្រព ១ សែនអង្គ ទី ២ មានភិក្ខុ ៨ ហ្មឺនអង្គ ទី ៣ មានភិក្ខុ ៧ ហ្មឺនអង្គ ព្រះជន្មាយុប្រមាណ ៧ ហ្មឺនឆ្នាំ ទើបបរិនិព្វាន ។ |
|||
សម័យនោះ ព្រះជិនស្រីរបស់យើងទ្រង់កើតជាស្ដេចព្រះនាមអរិន្ទមៈ បានប្រគេនចង្ហាន់ដល់សង្ឃមានព្រះពុទ្ធជាប្រធាន ហើយតាក់តែងយានដំរីប្រគេនព្រះសម្ពុទ្ធព្រះនាមសិខី ព្រះអង្គទាយថា ព្រះរាជាអង្គនេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។ |
|||
២១- ព្រះពុទ្ធវេស្សភូ |
|||
ព្រះមាតានាមព្រះនាងយសវតី ព្រះបិតាជាក្សត្រព្រះនាមសុប្បតិតៈ អគ្គមហេសីនាមព្រះនាងសុចិត្តា ព្រះរាជបុត្រព្រះនាមសុប្បពុទ្ធក្នុងនគរឈ្មោះអនោមៈ ព្រះជន្មាយុ ៦ ពាន់ឆ្នាំ ទើបចេញបព្វជ្ជាដោយព្រះសិវិកា ធ្វើទុក្ករកិរិយា ៦ ខែ ដើមរាំងធំជាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺសោណៈ ១ ឧត្តរៈ ១ ឧបដ្ឋាក ១ រូបឈ្មោះឧបសន្តៈ អគ្គសាវិកា ២ រូប គឺរាមា ១ សមលា ១ មានសាវកសន្និបាត ៣ លើក ទី ១ មានព្រះខីណាស្រព ៨០ ពាន់កោដិ ទី ២ មាន ៧០ ពាន់រូប ទី ៣ មានភិក្ខុ ៦០ ពាន់រូប ព្រះជន្មាយុប្រមាណ ៦០ ពាន់ឆ្នាំ ទើបបរិនិព្វាន ។ |
|||
សម័យនោះ ព្រះសុគតរបស់យើងទ្រង់កើតជាស្ដេចព្រះនាមសុទស្សនៈ បានប្រគេនចង្ហាន់នឹងសំពត់ដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធាន ហើយបួសក្នុងសំណាក់ព្រះជិនស្រីអង្គនោះ ព្រះពុទ្ធវេស្សភូទ្រង់ទាយថា ស្ដេចនេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។ |
|||
២២- ព្រះពុទ្ធកក្កុសន្ធៈ |
|||
មាតាឈ្មោះនាងវិសាខា បិតាឈ្មោះអគ្គិទត្តព្រាហ្មណ៍ ភរិយាឈ្មោះនាងរោបិនី បុត្រឈ្មោះឧត្តរ ក្នុងនគរឈ្មោះខេមវតី ព្រះជន្មាយុ ៤ ពាន់ឆ្នាំទើបចេញបព្វជ្ជាដោយយានរថ ធ្វើទុក្ករកិរិយា ៨ខែ ដើមច្រេសជាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺវិធុរ ១ សញ្ជីវនាម ១ ឧបដ្ឋាក ១ រូប ឈ្មោះពុទ្ធិជ អគ្គសាវិកា ២ រូប គឺសាមា ១ ចម្បនាមា ១ មានសាវកសន្និបាត តែ ១ លើក មានព្រះខីណាស្រព ៤០ ពាន់អង្គ ព្រះជន្មាយុប្រមាណ ៤០ ពាន់ឆ្នាំទើបបរិនិព្វាន ។ |
|||
សម័យនោះ ព្រះសុគតរបស់យើងទ្រង់កើតជាក័្សត្រ ព្រះនាមខេមៈ បានប្រគេនទានដ៏ច្រើន មានបាត្រ ចីវរ ថ្នាំបន្តក់ ឈើអែមជាដើមដល់ព្រះពុទ្ធកក្កុសន្ធព្រមទាំងព្រះសង្ឃ ព្រះពុទ្ធកក្កុសន្ធទ្រង់ទាយថា ព្រះរាជានេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។ |
|||
២៣- ព្រះពុទ្ធកោនាគមនៈ |
|||
មាតាឈ្មោះនាងឧត្តរា បិតាឈ្មោះយញ្ញទត្តព្រាហ្មណ៍ ភរិយាឈ្មោះនាងរុចិគត្តា បុត្រឈ្មោះសត្ថវាហ ក្នុងនគរសោភវតី ព្រះជន្មាយុ ៣ ពាន់ឆ្នាំ ទើបចេញបព្វជ្ជាដោយយានដំរី ធ្វើទុក្ករកិរិយា ៦ ខែ ដើមឧទុម្ពរជាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺភិយ្យោស ១ ឧត្តរ ១ ឧបដ្ឋាក ១ រូប ឈ្មោះសោត្ថិជ អគ្គសាវិកា ២ រូប គឺនាងសមុទ្ទា ១ឧត្តរា១ មានសាវកសន្និបាតតែ ១ លើក មានព្រះភិក្ខុជាព្រះខីណាស្រព ៣ ហ្មឺនអង្គ ព្រះជន្មាយុប្រមាណ ៣ ហ្មឺនឆ្នាំ ទើបព្រះបរិនិព្វាន ។ |
|||
សម័យនោះ ព្រះគោតមសម្ពុទ្ធរបស់យើងទ្រង់កើតជាក្សត្រ ព្រះនាមបព្វតៈ បានយាងទៅព្រះសម្ពុទ្ធ ហើយស្ដាប់ធម៌ទេសនាដ៏ប្រពៃ បានប្រគេនទានដ៏ច្រើនគឺបាត្រ សំពត់រោមសត្វ សំពត់កម្ពលជាដើមដល់ព្រះសង្ឃព្រមទាំងព្រះពុទ្ធ ។ ព្រះពុទ្ធកោនាគមនៈទ្រង់ទាយថា ព្រះរាជាអង្គនេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។ |
|||
២៤- ព្រះពុទ្ធកស្សប |
|||
មាតាឈ្មោះធនវតី បិតាជាព្រាហ្មណ៍ឈ្មោះព្រហ្មទត្ត ភរិយាឈ្មោះសុនន្ទា បុត្រឈ្មោះវិជិត-សេន ក្នុងនគរពារាណសី ព្រះជន្មាយុ ២ ពាន់ឆ្នាំ ទើបចេញបព្វជ្ជាដោយប្រាសាទ ធ្វើទុក្ករកិរិយា ៧ ថ្ងៃ ដើមជ្រៃជាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺតិស្ស ១ ភារទ្វាជ ១ ឧបដ្ឋាក ១រូប ឈ្មោះសព្វមិត្ត អគ្គសាវិកា ២ រូប គឺនាងអនុលា ១ ភុវេលា ១ មានសាវកសន្និបាតតែ ១ លើក មានព្រះខីណាស្រព ២ ពាន់អង្គ ព្រះជន្មាយុ ២ ហ្មឺនឆ្នាំ ទើបបរិនិព្វាន ។ |
|||
កាលនោះ ព្រះសក្យមុនីរបស់យើងទ្រង់កើតជាមាណព ឈ្មោះជោតិបាល ជាអ្នករៀនមន្តចេះចប់ត្រៃវេទ ស្គាល់ផែនដីនឹងអាកាស ចេះការពាររោគ ។ គ្រានោះ ឃដិកាជាឧបដ្ឋាករបស់ព្រះពុទ្ធកស្សបបាននាំជោតិបាលមាណព ចូលទៅគាល់ព្រះជិនស្រីព្រះនាមកស្សប ហើយបួសក្នុងសំណាក់ព្រះជិនស្រីនោះ ជាអ្នកមានព្យាយាមឆ្លៀវឈ្លាសក្នុងវត្តតូចធំ បានបំពេញកិច្ចក្នុងសាសនាព្រះពុទ្ធកស្សបនោះ ព្រះអង្គទ្រង់ឃើញសេចក្ដីអស្ចារ្យខ្លាំង ទើបទ្រង់ព្យាករណ៍ថា ជោតិបាលភិក្ខុ នេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតមិនខាន ។ |
|||
២៥- ព្រះពុទ្ធគោតម |
|||
ព្រះមាតានាមព្រះនាងមហាមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ អគ្គមហេសីនាមព្រះនាងយសោធរា ព្រះរាជបុត្រព្រះនាមរាហុល ក្នុងនគរកបិលវត្ថុ ព្រះជន្មាយុ ២៩ ទើបចេញបព្វជ្ជា ដោយយានសេះ ធ្វើទុក្ករកិរិយា ៦ ឆ្នាំ ដើមពោធិជាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺកោលិត ១ ឧបតិស្ស ១ ឧបដ្ឋាក ១ រូប ឈ្មោះអានន្ទ អគ្គសាវិកា ២ រូប គឺនាងខេមា ១ ឧប្បវណ្ណា ១ មានសាវកសន្និបាតតែ ១ លើក មានព្រះខីណាស្រព ១២៥០ អង្គ ព្រះជន្មាយុប្រមាណ ១០០ ឆ្នាំ ទើបបរិនិព្វាន ។ |
|||
ក្នុងសៀវភៅពុទ្ធប្បវត្តិសម្រាយថា ព្រះសាស្ដារបស់យើងទ្រង់បរិនិព្វានក្នុងព្រះជន្មាយុ ៨០ ឆ្នាំ គឺព្រះជន្ម ២៩ ឆ្នាំចេញបព្វជ្ជា ធ្វើទុក្ករកិរិយា ៦ ឆ្នាំ បានត្រាស់អនុត្តរសម្ពោធិ ហើយបំពេញពុទ្ធកិច្ច ២៥ ឆ្នាំ ទើបបរិនិព្វាន បូករួមត្រូវជាព្រះជន្ម ៨០ ឆ្នាំគត់ តែក្នុងសុត្តន្តបិដកខុទ្ទកនិកាយពុទ្ធវង្ស ព្រះពុទ្ធទាំង ២៤ ព្រះអង្គទ្រង់ព្យាករណ៍ថា ព្រះលោកនាថរបស់យើងមានព្រះជន្ម ១០០ ឆ្នាំ ។ |
|||
== ពិធីថ្វាយព្រះនាម == |
|||
ក្រោយពីព្រះរាជឱរសប្រសូតបានប្រាំថ្ងៃ ព្រះបាទសុទ្ធោទនៈបានជ្រើសរើសព្រាហ្មណ៍ដ៏ពូកែៗ៨នាក់ ដើម្បីអោយថ្វាយព្រះនាម មើលនិងទាយនូវលក្ខណៈរបស់ព្រះពោធិសត្វ។ ព្រះនាមរបស់ព្រះបរមពោធិសត្វត្រូវបានជ្រើសរើសថា '''សិទ្ធត្ថ''' ដែលប្រែថា អ្នកសំរេចប្រយោជន៏គ្រប់យ៉ាង។ ក្រោយពីមើលលក្ខណៈព្រះពោធិសត្វរួច ឃើញថា ព្រះអង្គប្រកបដោយ[[មហាបុរិសលក្ខណៈ៣២ប្រការ|មហាបុរិសលក្ខណៈ៣២ប្រការ]] ព្រាហ្មណ៍៧នាក់ក៏លើកម្រាមដៃពីរទាយថា បើព្រះរាជកុមារស្ថិតនៅជាក្សត្រ ព្រះអង្គនឹងបានជា[[ស្តេចចក្រពត្តិ]] បើព្រះអង្គចេញសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធ កាលនោះព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេឈ្មោះ [[កោណ្ឌញ្ញៈ|កោណ្ឌញ្ញ]]ព្រាហ្មណ៍បានពិចារណាលើទីកន្លែងដែលទ្រង់ប្រសូត គឺនៅក្នុងឧទ្យានក៏លើកម្រាមដៃតែមួយទាយថា ព្រះរាជកុមារប្រាកដជានឹងបានត្រាស់ជាព្រះពុទ្ធ។ ក្រោយពេលព្រះអង្គប្រសូតបាន៧ថ្ងៃ ព្រះមាតាព្រះអង្គក៏សោយទីវង្គត់។ ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះអង្គព្រះនាម'''មហាបជាបតីគោតមី'''បីបាច់រក្សាតមក។ |
|||
== រាជពិសេក == |
|||
[[ឯកសារ:អភិសេក១.jpg|ស្តាំ||thumb|230px|ទ្រង់អភិសេកនឹងព្រះនាងពិម្ពា]] |
|||
ព្រះសិទ្ធត្ថទ្រង់ចំរើនព្រះជន្មបាន ១៦ព្រះវស្សា ទ្រង់បានរៀបអភិសេកជាមួយបុត្រី'''ស្តេចសុប្បពុទ្ធ'''ព្រះនាម [[ព្រះនាងយសោធរា|ពិម្ពាយសោធរា]]ដែលជានារីល្អឯកលើសអស់សព្វនារីទាំងពួង។ ដោយចង់អោយព្រះសិទ្ធត្ថក្លាយជាស្តេចចក្រពត្តិ ព្រះបិតាគឺព្រះបាទសុទ្ធោទនៈបានរៀបចំចាត់ចែងគ្រប់យ៉ាង ដើម្បីឃាឃាំងអោយព្រះសិទ្ធត្ថទ្រង់គង់នៅជាស្តេចដោយសុខសប្បាយ។ ព្រះបាទសុទ្ធោទនៈ ទ្រង់បានជ្រើសរើសយកតែមនុស្សក្មេងៗមកនៅបំរើព្រះពោធិសត្វ ឯមនុស្សចាស់ជរា ឈឺជាដើម ព្រះអង្គមិនអោយព្រះពោធិសត្វបានឃើញឡើយ។ ព្រះបាទសុទ្ធោទនៈទ្រង់ចាត់អោយគេសង់ប្រាសាទបី តម្រូវទៅតាមកាលរដូវទាំងបី គឺសំរាប់រដូវក្តៅ រដូវរងារ និងរដូវរំហើយ។ លុះព្រះបរមពោធិសត្វព្រះជន្មបាន២៩ព្រះវស្សា ព្រះនាងពិម្ពា ក៏ប្រសូតព្រះរាជបុត្រមួយអង្គព្រះនាម [[រាហុល]]។ |
|||
== និមិត្ត៤យ៉ាង == |
|||
ដោយចង់ឲ្យព្រះសិទ្ធត្ថបានជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់ឲ្យគេយាមមិនឲ្យមានមនុស្សចាស់ ជរា ឈឺ ឬស្លាប់ ឲ្យព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបម្រើភិលៀងនៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយកាមលោកីយគ្រប់ប្រការ។ នៅថ្ងៃមួយ ព្រះបរមពោធិសត្វទ្រង់មានព្រះទ័យអផ្សុកយ៉ាងខ្លាំង ព្រះអង្គក៏ត្រាស់ឲ្យ[[ឆន្នអាមាត្យ]]រៀបចំក្បួនដើម្បីនឹងទៅក្រសាលឧទ្យាន។ នៅតាមផ្លូវព្រះអង្គទតឃើញ |
|||
* '''បុរសចាស់''' មានឆ្អឹងជំនីរដូចជាបង្កង់ មានខ្នងកោង មានឈើច្រត់ជាគ្រឿងទប់ទល់ កំពុងញាប់ញ័រក្រហល់ក្រហាយ មានវ័យកន្លងហើយ លុះព្រះពោធិសត្វឃើញហើយ ក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាសក់គាត់មិនដូចជាសក់អ្នកឯទៀត ទាំងកាយគាត់ក៏មិនដូចកាយអ្នកដទៃដែរ។ ឆន្នអាមាត្យក៏ក្រាបបង្គំទូលថា បពិត្រព្រះអង្គ នេះគេហៅថា បុរសចាស់ តពីនោះគាត់នឹងមិនរស់នៅយូរប៉ុន្មានទេ។ ទោះព្រះអង្គក៏គង់នឹងចាស់ជាធម្មតា មិនអាចកន្លងសេចក្តីចាស់ទៅបានទេ។ |
|||
* កាលកន្លងទៅ ព្រះអង្គក៏យាងក្រសាលឧទ្យានម្តងទៀត។ ព្រះអង្គបានទតឃើញបុរសមានអាពាធដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ដេកត្រាំក្នុងទឹកមូត្រនិងលាមករបស់ខ្លួន មានជនទាំងឡាយដទៃលើកឲ្យក្រោកឡើង ផ្តេកឲ្យដេក លុះទតឃើញហើយ ព្រះអង្គក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាភ្នែករបស់គាត់មិនដូចជាភ្នែកអ្នកដទៃ ក្បាលក៏មិនដូចជាក្បាលអ្នកដទៃ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនេះហៅថា '''បុរសឈឺ'''។ បុរសនេះមិនអាចនឹងរួចពីជំងឺបានឡើយ ទោះព្រះអង្គក៏នឹងមានជំងឺជាធម្មតា មិនអាចកន្លងសេចក្តីឈឺចាប់បានឡើយ។ |
|||
* ថ្ងៃបន្ទាប់ក្រោយមក ព្រះពោធិសត្វក៏ទៅក្រសាលឧទ្យានទៀត។ ម្តងនេះ ព្រះអង្គបានទតឃើញ'''បុរសស្លាប់''' ក៏ត្រាស់សួរឆន្នអាមាត្យ នោះជាអ្វី។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះអង្គ ព្រោះបុរសនោះហៅថាធ្វើមរណកាលហើយ។ ញាតិទាំងឡាយនឹងមិនឃើញបុរសនោះទៀតឡើយ ទាំងបុរសនោះសោតក៏លែងបានឃើញញាតិទាំងឡាយរបស់គាត់ដែរ។ ទោះបីព្រះអង្គក៏នឹងធ្វើមរណកាលដូចគ្នា មិនអាចកន្លងសេចក្តីស្លាប់បានឡើយ។ ព្រះបរមពោធិសត្វក៏មានសេចក្តីសង្វេកជាខ្លាំង សញ្ជប់សញ្ជឹងគិតថា ជរា ព្យាធិ និងមរណា តែងមានប្រាកដដល់សត្វលោក។ |
|||
[[ឯកសារ:ទ្រង់សង្វេក.jpg|right|thumb|230px|ទ្រង់សង្វេកក្នុងព្រះទ័យ]] |
|||
* ថ្ងៃកន្លងមកបន្ទាប់ព្រះអង្គក៏ទៅក្រសាលឧទ្យានម្តងទៀត។ ព្រះពោធិសត្វបានទតឃើញបុរសមានសីសៈរលីង ជាអ្នកបួស ស្លៀកដណ្តប់សំពត់កាសាវពស្ត្រ លុះឃើញហើយ ក៏សួរឆន្នអាមាត្យ បុរសនេះធ្វើដូចម្តេច បានជាក្បាលរបស់គាត់មិនដូចក្បាលអ្នកដទៃ ទាំងសំពត់របស់គាត់ ក៏មិនដូចរបស់អ្នកដទៃ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព នេះគេហៅថា '''អ្នកបួស'''។ បុរសនោះប្រព្រឹត្តធម៌ដោយប្រពៃ មិនបានបៀតបៀន តែងអនុគ្រោះដល់សត្វដទៃ។ ព្រះអង្គក៏ពិចារណាថា អ្នកបួសគឺជាការស្រួលណាស់ព្រោះមិនបៀតបៀនគេ តែងអនុគ្រោះដល់គេ។ |
|||
<br /> |
|||
នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើឲ្យព្រះអង្គទ្រង់មានការសង្វេក និងគិតដល់និមិត្តទាំង៤ដែលព្រះអង្គទតឃើញ។ ព្រះអង្គទ្រង់ព្រះចិន្តាពិចារណាដល់សមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃសត្វលោកទាំងឡាយ ព្រះអង្គក៏មានសទ្ធាពេញព្រះហរទ័យ ត្រេកអរជាក្រៃពេក ក៏គិតនឹងចេញសាងផ្នួស។ |
|||
== សាងផ្នួស == |
|||
[[ឯកសារ:សាងផ្នួស.jpg|ស្តាំ||thumb|180px|ទ្រង់យាងសាងព្រះផ្នួស]] |
|||
ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំងហើយព្រះអង្គសព្វព្រះហរទ័យដោះស្រាយបញ្ហាជិវិតដោយការចេញសាងព្រះផ្នួស ដើម្បីស្វែងរកនូវព្រះសម្មាសម្ពោធិញាណធម៌។ កណ្តាលរាត្រីស្ងាត់ព្រះសិទ្ធត្ថ ចូលទៅបបោសអង្អែលរាហុលបុត្រាជាទីស្រលាញ់ ងាកបែរសំលឹងទៅភរិយាពិម្ពាកំពុងលង់លក់ក្នុងបន្ទុំ មានដំណាលថា ទេវតានៅស្ថានតុសិតបានចុះមកជួយព្រះសិទ្ធត្ថដោយធ្វើអោយព្រះនាងពិម្ពា និងរាហុល លង់លក់ក្នុងបន្ទំយ៉ាងស៊ប់ ដើម្បីកំអោយភ្ញាក់ធ្វើការរំខានដល់ការសំរេចចិត្ត |
|||
របស់ព្រះអង្គ ហើយជប់សេះរាជរដ្ឋ ជូនដំណើរព្រះសិទ្ធត្ថទៅដល់ព្រៃទៅហោង។ |
|||
ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយអធិដ្ឋានថា «បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធ |
|||
មែន ចូរកេសាទាំងឡាយនៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះ» អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសាទាំ |
|||
ងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោ |
|||
កក្នុងគ្រានោះទៅ។ |
|||
កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេងជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រា |
|||
ស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយសមណព្រាហ្មណ៍៤ |
|||
អង្គទៀតចេញ ទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ។ |
|||
== ការសិក្សា និង ទុក្ករកិរិយា == |
|||
[[ឯកសារ:Ascetic Bodhisatta Gotama with the Group of Five.jpg|300px|thumb|ការធ្វើទុក្ករកិរិយារបស់ព្រះពុទ្ធ|right]] |
|||
កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់បានចូលទៅធ្វើការសិក្សាធម៌ក្នុងសំណាក់ព្រាហ្មណ៍តាបស ពីរព្រះអង្គ មាននាមថា អាឡារតាបស១ និង អុទកតាបស១ ដោយយល់ថាក្នុងសំណាក់តាបសទាំងពីរព្រះអង្គ ពុំអាចស្វែងរកសម្មាសម្ពោធិញាណនៃការត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេចព្រះទ័យលាចាកតាបសទាំងពីរ ហើយស្វែងរកសច្ចៈធម៌ដោយព្រះអង្គអែងវិញ។ ព្រះអង្គទ្រង់ធ្វើទុក្ករកិរិយា (SN 39.16) គឺការប្រតិបត្តិធម៌យ៉ាងតឹងរឹង ធ្វើអោយមានការពិបាក ដល់រូបកាយយ៉ាងក្រៃលែង ដូចជាមានការអត់អាហាររហូតរូបរាងកាយស្គាំស្គមជាខ្លាំង ការប្រព្រឹត្តទុក្ករកិរិយា អស់រយពេល៦ព្រះវស្សា ព្រះអង្គក៏នៅតែស្វែងរកសច្ចៈធម៌ពុំបានឡើយ។ មានដំណាលថា មានទេពនិមិត្តបានមកដេញពិន ថ្វាយអោយព្រះអង្គទ្រង់បានសន្តាប់ ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើអោយមានការពិរោះទេ ទើបអ្នកដេញចាប់ផ្តើមរិតខ្សែពិនហើយចាប់ផ្តើមដេញម្តងទៀត ដោយខ្សែពិណ រិតតឹងពេកគ្រាន់តែកេះទឹង ខ្សែពិនដាច់បិតតែម្ដងទៅ។ ទេពនិមិត្តជាអ្នកដេញពិណរៀបចំដាក់ខ្សែពិនជាថ្មី ហើយរៀបរិតអោយត្រូវ មិនតឹងពេក មិនអោយធូពេក លុះរៀបចំបានត្រូវហើយ ទើបចាប់ដេញបានជាភ្លេងយ៉ាងពិរោះថ្វាយព្រះអង្គទ្រង់បានសន្តាប់ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់ពិចារណាប្រៀបធៀបការប្រព្រឹត្តប្រតិបត្តិ ដោយយកពិធីដេញពិនជាគោលឃើញថា ការធ្វើប្រតិបត្តអោយតឹងរ៉ឹងពេកក៏ជាហេតុមិនអាចនាំមកនូវការ ត្រាស់ដឹងបានឡើយ ហើយការប្រព្រឹត្តប្រតិបត្តតឹងរ៉ឹងពេកធ្វើអោយដាច់ ក៏ជាហេតុមិនអាចអោយព្រះអង្គត្រាស់ដឹងបានឡើយ។ លុះទ្រង់ពិចារណាហេតុផលដូចនេះ ហើយទើបព្រះអង្គទ្រង់លះបង់ការធ្វើទុក្ករកិរិយាចោល ហើយចាប់ផ្តើមសោយ អាហារជាធម្មតាវិញ។ ព្រះបញ្ចវគិយភិក្ខុឃើញដូចនោះ ក៏គិតគ្នាថា អោ!.ព្រះសិទ្ធត្ថ គោតម អស់សេចក្តីព្យាយាមហើយតើ ព្រះអង្គមិនអាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយ ហើយក៏បបួលគ្នាឈប់ តាមបំរើព្រះអង្គទៀតតាំងពីនោះមក។ |
|||
== ត្រាស់ដឹង == |
|||
ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិតាមបែបមជ្ឈិមបដិបទាវិញ ព្រះ |
|||
អង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរ ដ៏មានទឹកថ្លាគួរជាទីស្នាក់អា |
|||
ស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ទ្រង់យក |
|||
ស្បូវភ្លាំងដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជាកំរាលគង់ពីលើ មានសេចក្តីដំណាលថា រតនបល័្លង្គ |
|||
មួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ភ្នែនពែនព្រះបាទលើរតនបល្ល័ង្គដោយសុខស្រួល |
|||
ហើយ តាំងអារម្មណ៍អធិដ្ឋានដោយអង្គថា៖ «ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូររឺងស្ងួតចុះ បើអា |
|||
ត្មាអញមិនបានសំរេចការត្រាស់ដឹងទេ អាត្មាអញនឹងមិនក្រោក ចាកពីរតនបល្ល័ង្គនេះឡើយ»។ ព្រះអង្គទ្រង់ចាប់ផ្តើ |
|||
មចំរើន អានាបានុស្សតិ ធ្វើព្រះចិន្តាអោយស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេចឈានជាលំដាប់។ |
|||
ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេង |
|||
យល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រលំនៃសញ្ញាខន្ធរបស់គេ |
|||
មនុស្សម្នាក់ៗមានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តា |
|||
ថាជារបស់ខ្លួន ព្រះអង្គទ្រង់បានបញ្ចេញអោយឃើញ នូវការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាដែល |
|||
ជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជាដើម។ |
|||
សេចក្តីទុក្ខប្រភេទនេះ មានភាពផ្ទុយស្រលះ និងការពិចារណាដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឆ្វេងយល់យ៉ាងច្បាស់ថា ប្រ |
|||
ភពទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូល |
|||
ជ្រៅទៅក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹងទាំង៥គឺ៖ |
|||
* រូបខន្ធ១ |
|||
* វេទនាខន្ធ១ |
|||
* សញ្ញាខន្ធ១ |
|||
* សង្ខារខន្ធ១ |
|||
* វិញ្ញាណខន្ធ១ |
|||
ឥឡូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិនស្ថិតស្ថេរ អនិច្ចំ និងភាពមិនមែនជារបស់ខ្លួន អនត្តា គឺចាកលក្ខ |
|||
ខណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌ អនិច្ចំ និងអនត្តាទេ ក៏គ្មានអ្វីអាចកើតឡើងចំរើនលូតលាស់បានឡើយ។ |
|||
== ផ្ចាញ់មារ == |
|||
[[ឯកសារ:បុត្រីមារ_មកផ្ចាញ់.jpg|ស្តាំ|thumb|230px|បុត្រីមារ មកផ្ចាញ់ព្រះ]] |
|||
ពេលព្រលប់ ព្រះសិទ្ធត្ថ ទ្រង់គង់លើរតនបល្ល័ង្ក ក្រោមពោធិព្រឹក្ស ទ្រង់បានផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំង ៣ នាក់គឺ [[តណ្ហា]], [[អរតី]] និង [[រាគា]] មកបញ្ចូលចិត្តព្រះសមណគោតម ដើម្បីឲ្យព្រះអង្គលះបង់ការស្វែងរកការត្រាស់ដឹងចោល តែព្រះសមណគោតមពុំមានការចាប់រម្មណ៍ឡើយ ធ្វើឲ្យនាងទាំង ៣ វិនាសអន្តរធានទៅ ។ <br> |
|||
បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតម មក មារនៅ តែមានចិត្តឫស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាចកាចសាហាវតូចធំទាំងឡាយជាច្រើនឲ្យមកច្បាំងដណ្តើមយកបល្ល័ង្កពីព្រះអង្គទៀត។ មារជិះលើដំរីឈ្មោះ គ្រីមេខលា កំពស់ ១៥០ យោជន៍(១ យោជន៍មាន ១៦ គីឡូម៉ែត្រ)និមិត្តដៃមួយពាន់កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញកងពលសេនាដ៏ច្រើនតាន់តាប់មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ៩យោជន៍។ ទេវតាទាំងឡាយដែលជានាក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេចនាគកាលបានបញ្ចេញឫទ្ធធ្វើឲ្យកងពលរបស់មារខ្លបខ្លាចរត់ប្រាសអាយុរៀងៗខ្លួន។ កងពលមារមួយកងទៀតលើកមកពីទិសឧត្តរ មារាធិរាជដែលភ័យញញើតស្រែកប្រាប់ពលរេហ៍ថា នែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើងកុំចូលមកចំពីមុខ។ <br> |
|||
មារចាប់ថ្លែងសរឲ្យកើត ជាខ្យល់ព្យុះដែលមានកម្លាំងបោកបក់ភ្នំឲ្យរលំបាន តែខ្យល់នោះមិនបានធ្វើអោយកំរើកសូម្បីតែជាយស្បង់ចីវរព្រះ អង្គបន្តិចឡើយ មារបង្កើតឲ្យមាន ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែគ្រឿងប្រហារទាំងនោះមិនបានបៀតបៀនអ្វីដល់ព្រះអង្គឡើយ តែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះ មារាធិរាជក៏បរដំរីដៃកាន់អាវុធ ១ ពាន់ចូលទៅជិតព្រះអង្គស្រែកគំរាមថា៖ «នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្លង្គនេះភ្លាមទៅ រតនបល្លង្គនេះរបស់យើង» ព្រះសមណគោតមទ្រង់ត្រាស់ពោលទៅកាន់មារវិញថា «ម្នាលមារ រតនបល្លង្គនេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើតមកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមីទេតើ អ្នកមិនមែនជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ»។ ក្រុងមាររិតតែខឹងខ្លាំងឡើង ហើយក៏គ្រវែងចក្រាវុធ ដ៏មានមុខស្រួចសំដៅព្រះអង្គចក្រាវុធនោះក៏ក្លាយជាពិដានការពារព្រះអង្គទៅវិញ រីឯក្រុមរេហ៍ពល ដែលដកភ្នំគ្រវែងមកលើព្រះអង្គពេលនោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កាបូជាព្រះអង្គទៅវិញ។ <br> |
|||
ដោយទល់គំនិត មិនដឹងនឹងរកអ្វីតទល់យកឈ្នះលើព្រះអង្គបាន មារសំឡុតព្រះអង្គថា តើព្រះអង្គមានភស្តុតាងគុណធម៌អ្វីជាអាង។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះ |
|||
អង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ប៉ុណ្ណោះ ទ្រង់ព្រះចិន្តាដូចនេះហើយក៏សួរទៅមារវិញថា «ម្នាលមារ បើរតនបល្ល័ង្គនេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី » ក្រុងមារឆ្លើយតបដោយខែងរែងថា «រេហ៍ពលយើងទាំងអស់នេះជាបន្ទាល់» ចុះសិទ្ធត្ថ ឯងវិញ មានអ្វីជាសាក្សី ។ ព្រះសមណគោតមទ្រង់លើក ព្រហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវប្រាប់ធរណី ឲ្យជួយធ្វើសាក្សី ទទួលដឹង លឺនូវអំពើល្អរបស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង។ សមុទ្រ ឬកាយវិការនៃព្រះហស្ថនេះគឺ «ការផ្ចាញ់មារ» រឺថា «ការយកព្រះធរណីធ្វើ ជាសាក្សី» គ្រាន់តែមានព្រះបន្ទូលដូច្នេះ មហាប្រថពីក៏លាន់រញ្ជួយកក្រើកឡើង ទទួលខ្លួនជាសាក្សីបន្ទល់ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់ដំរី បច្ច័យនាគេន្ទ ដែលព្រះអង្គទ្រង់ប្រទានដល់អ្នកស្រុកកលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា វេស្សន្តពោធិសត្វ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏អោនក្បាល លុតជង្គង់ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រីនាងគង្ហីងព្រះធរណីបានចេញមក ហើយយកដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចពលរេហ៏មហាមារអស់ជាច្រើន។ មហាមារឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា «បពិតមហាបុរស អ្នកជាអ្នកមានញាណញេយ្យដ៏អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព»។ <br> |
|||
ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បីយកទៅថ្វាយបូជា ដល់ដើមពោធិព្រឹក្សដែលព្រះនាងបានធ្វើការបន់ស្រន់សុំរាជបុត្រនៅទីនោះ មកដល់ដើមពោធិព្រឹក្ស ព្រះនាងទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធត្រេកអរប្រកបដោយ សទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយ មធុបាយាស អៃដ៏ភាជន៍មាសដល់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ពូតមធុបាយាស ជា ៧ពុំនូតហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុងគង្គារ ដែលលិចទៅបះទង្គិចភាជន៍មាសនៃព្រះពុទ្ធអង្គមុនៗ ធ្វើអោយនាគរាជដែលកំពុងដេកលក់ភ្ញាក់ឡើងហើយប្រកាសថា អោ! មានព្រះពុទ្ធត្រាស់មួយអង្គទៀតហើយតើ! ព្រះសមណ សិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥ វស្សា។ <br> |
|||
កំណត់សម្គាល់ ៖ |
|||
រឿងនិទានអំពីការផ្ចាញ់មារ គ្រាន់តែជាវិធីប្រៀបធៀបឲ្យអ្នកស្តាប់ និង អ្នកអានងាយយល់ អត្ថន័យនៃទស្សនវិជ្ជាផ្លូវចិត្ត ដែលមនុស្សសាមញ្ញពិបាកយល់ ។ អ្នកនិពន្ធសាច់រឿងនោះ បានលើកយកតួអង្គមារ និង បុត្រទាំង ៣ ធ្វើជាតំណាងឲ្យដួងចិត្តអាក្រក់របស់បុគ្គលម្នាក់ៗ ដែលប្រយុទ្ធតស៊ូជាមួយនឹងដួងចិត្តល្អ នៅចំពោះមុខរាល់ការសម្រេចចិត្តទាំងអស់ ។ មិត្តអ្នកអានជ្រាបហើយថា គ្មានតួអង្គមារ ឬ បុត្រីរបស់មារ ឬ កងទ័ពរបស់មារ ពិតប្រាកដទេ ប៉ុន្តែពួកវាគឺជាចិត្តដែលច្បាំងគ្នានៅក្នុងខួរក្បាលរបស់មនុស្សម្នាក់ៗ នៅគ្រប់វិនាទី ។ |
|||
== បឋមទេសនា == |
|||
[[ឯកសារ:បឋមទេសនា.jpg|ស្តាំ|thumb|320px|ព្រះពុទ្ធទ្រង់ទេសនាពន្យល់បញ្ចវគ្គីយ៍ជាមិត្តសំឡាញ់]]ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះ រមែងមិន |
|||
ញ៉ាំងសត្វទាំងឡាយណាដែលដិតជាប់កាមអោយត្រាស់ដឹងបានឡើយ |
|||
តថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់សត្វលោកដោយប្រការ |
|||
យ៉ាងនោះឡើយ។ គ្រានោះសហម្បតីព្រហ្មជាអិសីលោកា ទ្រង់ចូល |
|||
កលព្រះសាស្តាអោនសិរសីលើដៃបង្គំអារាតនាអោយព្រះអង្គទ្រង់ |
|||
ប្រោសប្រណីដល់សត្វនានា ព្រះពុទ្ធក៏ទ្រង់អនុគោល យល់ព្រមទទួ |
|||
លសំដែងធម៌ ទេសនាអោយសត្វលោកដោយករុណាតាំងពីពេល |
|||
នោះមក។ ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសី ចូលទៅព្រៃអិ |
|||
សីបបនមិគទាវន្ត ជាទីស្នាក់អាស្រ័យនៃបញ្ចវគិយភិក្ខុ ភិក្ខុ៥អង្គបាន |
|||
ឃើញ[[ព្រះពុទ្ធ]]ទ្រង់យាងមកពីចំងាយ ក៏ជំនុំប្រាប់គ្នាថា យើងទាំងឡា |
|||
យចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាមរលីងហើយ |
|||
នោះអោយសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គ ពេលដែល ព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែងទៅវិញ។ |
|||
ព្រះអង្គទ្រង់សន្តោសប្រោសទេសនា ធម្មចក្រកប្បវត្តនសូត្រ ដែលហៅថាបថមទេសនាប្រោសដល់បញ្ចវគីយ៍បាន |
|||
សំរេចសោតាបត្តមគ្គក្នុងគ្រានោះអែង។ តាំងពីពេលនោះមកមានមនុស្សជាច្រើន បានចូលទៅបួសរៀនក្នុងសំណាក់ព្រះអង្គ ហើយបានសំរេចមគ្គផលទៅ |
|||
តាមការគួររៀងៗខ្លួន។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ ព្រះបាទសុទ្ធោទន បីតានិង |
|||
ព្រះនាងពិម្ពាយ ជាព្រះជយា។ ព្រះនាងពិម្ពាទ្រង់បង្គាប់អោយរាហុល បុត្រចូលទៅ សុំចែកទ្រព្យសម្បត្តិពីសំណាក់ |
|||
បីតា [[ព្រះពុទ្ធ]]ក៏ទ្រង់បំបួសរាហុលជាសាមេណរតាំងពីពេលនោះមក។ |
|||
== ពុទ្ធកិច្ច == |
|||
ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាគឺ៖ |
|||
* នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត |
|||
* នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន។ |
|||
* នៅពេលព្រលប់ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃទាំងឡាយ។ |
|||
* នៅពេលកណ្តាលអទ្រាធ ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ។ |
|||
* នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វលោកដែលមាននិស្ស័យ និងឥតនិស្ស័យ។ |
|||
== ដាក់ព្រះជន្ម == |
|||
ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា នាថ្ងៃ ១៥កើតពេញបូណមីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដា |
|||
ក់អាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វានក្នុងរយពេលបីខែទៀត។ ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិ |
|||
សេសគឺ ព្រះអានន្ទ ជាអ្នកបំរើព្រះអង្គផ្ទាល់ កាលបើដឹងថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយ ក៏យំសោក |
|||
ស្តាយអាយុសង្ខារព្រះអង្គយ៉ាងខ្លាំង មិនទាន់ចង់អោយព្រះអង្គចូលបរិនិពា្វនឡើយ។ |
|||
== បរិនិពា្វន == |
|||
[[ឯកសារ:Gautama Buddha gains nirvana.jpg|right|250px]|thumb|ព្រះពុទ្ធទ្រង់ចូលបរិនិព្វាន|right]] |
|||
ក្រោយពេលដាក់ព្រះជន្មរួចហើយ ព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយនៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយនាយចុន្ទៈ ទ្រង់យាងចូលទៅដល់ព្រៃសាលវន្ត ហើយទ្រង់ត្រាស់អោយអានន្ទរៀបកន្លែងថ្វាយព្រះអង្គផ្ទុំព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «''អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ''» ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ។ ព្រះពុទ្ធទ្រង់ចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ព្រះវស្សា។ |
|||
== កត់សំគាល់ == |
|||
ទោះបីមានអត្ថបទនិទានជាច្រើនអះអាងការពារថាព្រះពុទ្ធសមណគោតមទ្រង់ប្រសូត និង សុគត នៅថ្ងៃខែឆ្នាំ ឬ នៅកន្លែងនេះ ឬ កន្លែងនោះក៏ដោយ ក៏ពុំទាន់មានឯកសារផ្លូវការផ្នែកវិទ្យាសាស្ត្រ ពិសេសបុរាណវិទ្យា ណាមួយអាចអះអាងថារឿងនោះជាការពិតដែរ ។ អ្នកអានបានជ្រាបហើយថា ព្រះត្រៃបិដកក្តី គម្ពីរផ្សេងៗទៀតខាងពុទ្ធសាសនាក្តី ត្រូវបានអ្នកចេះដឹងជំនាន់ក្រោយតាក់តែងឡើងក្រោយសម័យកាលដែលព្រះពុទ្ធបានបរិនិព្វានទៅជាង ៥០០ ឆ្នាំ ។ ការចងចាំរបស់មនុស្សបានសាបរលាបពីមួយជំនាន់ទៅមួយជំនាន់ ។ ដូច្នេះការពឹងលើការចងចាំសាច់រឿង និង ការនិយាយតៗគ្នា ដើម្បីធ្វើជាវិធីបញ្ជូនចំណេះដឹង គឺពិតជាពិបាកនឹងទទួលយកបានណាស់ ។ នេះជាហេតុធ្វើឲ្យមនុស្សសម័យក្រោយបង្កើតអក្សរដើម្បីកត់ត្រាព្រឹត្តិការណ៍ផ្សេងៗជំនួសឲ្យខួរក្បាលមនុស្ស ។ ដើម្បីធ្វើឲ្យមនុស្សជំនាន់ក្រោយងាយចងចាំពុទ្ធប្រវត្តិ អ្នកប្រាជ្ញព្រមព្រៀងគ្នាកំណត់យកថ្ងៃខែឆ្នាំ និង ទីកន្លែងទាក់ទងនឹងព្រះពុទ្ធកំណើត ពុទ្ធកិច្ច និង បរិនិព្វាន ដូចតទៅនេះ ៖<br> |
|||
* ទ្រង់ប្រសូត [[ថ្ងៃសុក្រ]] ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច។ |
|||
* ត្រាស់ដឹង [[ថ្ងៃពុធ]] ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំរកា។ |
|||
* ដាក់ព្រះជន្ម វស្សាទី ៤៥ ថ្ងៃ ១៥ កើតពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់។ |
|||
* បរិនិពា្វន [[ថ្ងៃអង្គារ]] ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់។ |
|||
== មើលផងដែរ == |
|||
* [[ព្រះពុទ្ធ២៨ព្រះអង្គ]]<br /> |
|||
* [[ព្រះពុទ្ធសាសនា]]<br /> |
|||
* [[សុបិននិមិត្តប្រាំប្រការរបស់ព្រះសិទ្ធត្ថ មុនបានត្រាស់ដឹង]]<br /> |
|||
==ឯកសារយោង== |
|||
# [[ព្រះត្រៃបិដក]] > [[សុត្តន្តបិដក]] > [[]] |
|||
# អត្ថបទពីមជ្ឍមណ្ឌលវប្បធម៍ខ្មែរនៅស្វ៊ីស [http://www.khmercenter.ch មជ្ឍមណ្ឌលវប្បធម៍ខ្មែរនៅស្វ៊ីស] |
|||
|
|||
[[ចំណាត់ថ្នាក់ក្រុម:សាសនា]] |
|||
[[ចំណាត់ថ្នាក់ក្រុម:ព្រះពុទ្ធសាសនា]] |
កំណែថ្មីបំផុតនៅ ម៉ោង០៧:៥១ ថ្ងៃច័ន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៩
បញ្ជូនបន្តទៅ៖