មនុហ
មនុហ မကုဋ | |||||
---|---|---|---|---|---|
ក្សត្រនៃសុធម្ម | |||||
រជ្ជកាល | ទសវត្ស១០៣០–១០៥៧[១] | ||||
អង្គមុន | ឧទិន្នរាជា | ||||
ប្រសូត | សុធម្ម | ||||
សុគត | បាកាន | ||||
| |||||
វង្ស | រាជវង្សសុធម្ម | ||||
បិតា | ឧទិន្នរាជា | ||||
សាសនា | ពុទ្ធសាសនាថេរវាទ |
មនុហ (ភូមា: မနူဟာ; មន: မကုတရာဇာ), រឺ មកុត, គឺជាក្សត្រចុងក្រោយនៃនគរសុធម្ម។ ព្រះមនុហបានសោយរាជ្យនៅសុធម្មចាប់ពីទសវត្ស១០៣០ ដល់ ១០៥៧ ដែលជាពេលទ្រង់ត្រូវបានវាយបង្ក្រាបដោយព្រះបាទអនិរុទ្ធនៃនគរបាកាន។[២]:១៥០ តាមរយៈទំនៀមប្បវេណីមន ព្រះមនុហជាក្សត្រទី៥៩នៃខ្សែស្រឡាយស្ដេច ដែលគេយល់ថាបានស្ថាបនានគរសុធម្មកំឡុងសម័យពុទ្ធកាលនៅក្នុងសតវត្សទី៦ ម.គ។
ការសរសេរឡើងវិញជាភាសាភូមា និងមនបុរាណក៏បាននិយាយហូរហែថាព្រះអនិរុទ្ធ ជាអ្នកប្រែសាសនាមកកាន់ពុទ្ធសាសនាថេរវាទវិញ បានទូលសូមព្រះរាជទានគម្ពីរបិដកខាងពុទ្ធសាសនាថេរវាទពីព្រះមនុហ។ ស្ដេចមនអង្គនេះ បើតាមស្មានមើលបានច្រានចោលព្រះរាជបំណងរបស់ព្រះអនិរុទ្ធ ដោយមានព្រះរាជឱង្ការថា ពួកភូមាដែលគ្មានវប្បធម៌នៅភាគខាងជើងមិនបានឱ្យតំលៃចំពោះសាសនាឡើយ។ ការបដិសេធនេះត្រូវបានព្រះអនិរុទ្ធប្រើដើម្បីជាលេសដើម្បីលុកលុយ និង សញ្ជ័យនគរមន។[៣] ថ្វីបើមានរឿងនេះក៏ពិតមែន វាក៏ទំនងប្រហែលជាព្រះអនិរុទ្ធសញ្ជ័យសុធម្មដើម្បីបង្អាក់ការរុលមកភាគខាងលិចនៃអធិរាជាណាចក្រខ្មែរមកកាន់ឆ្នេរតនាវស្រីដែរ។ តែយ៉ាងណាក៏ដោយ តាមរយៈជំនឿបុរាណ ព្រះមនុហ និង ព្រះរាជវង្សានុវង្សព្រះអង្គរួមជាមួយព្រះសង្ឃប្រមាណ ៣០០០០ អង្គ និង សិប្បករសិល្បករមួយចំនួន ត្រូវបាននាំទៅកាន់បាកានវិញ។ រវាងឆ្នាំ១០៥០ និង ប្រមាណឆ្នាំ ១០៨៥ សិប្បករ និងសិល្បករមនជាច្រើនបានជួយកសាងបូជនីយដ្ឋានប្រមាណពីរពាន់កន្លែងនៅបាកាន សំណល់បូជនីយដ្ឋានទាំងនេះដែលសព្វថ្ងៃជាគូប្រជែងនូវភាពត្រចះត្រចង់នៃអង្គរវត្ត។[៤]
យ៉ាងណាក៏ដោយ ការស្រាវជ្រាវនាពេលថ្មីៗនេះ ទស្សនៈខ្លះលើកឡើងថា ឥទ្ធិពលមនក្នុងផ្ទៃប្រទេសក្រោយពេលការសញ្ជ័យរបស់ព្រះអនិរុទ្ធគឺជារឿងព្រេងនិទានដែលគេបានបំផ្លើសក្រោយសម័យនគរបាកាន ដែលរឿងនឹងនិទានពោលថានៅភូមាក្រោមពិតជាមិនមានរដ្ឋបុរីឯករាជ្យមាំមួនណាមួយឡើយមុនពេលការពង្រីកទឹកដីរបស់បាកាន។[៥] ប្រវត្តិវិទូ ម៉ៃឃើល-អង្គស៊្វីន (អង្គស៊្វីន ២០០៥) លើកឡើងថាអត្ថិភាពនៃសុធម្មមិនស៊ីគ្នាតាមរយៈភស្តុតាងសហសម័យឡើយ។[៦]
ព្រះមនុហបានទូលសុំព្រះរាជទាន និងត្រូវបានចេញព្រះរាជានុញ្ញាតឱ្យកសាងប្រាសាទមនុហនៅបាកានក្នុងឆ្នាំ១០៥៩។ ខាងក្នុងប្រាសាទមានព្រះពុទ្ធរូបដ៏ធំសំបើមបីអង្គតាំងព្រះភ្នែនមើលទៅឃើញធំមែនទែនដោយសារតែមានរបងព័ទ្ធជុំវិញ និងទីតាំងទទឹងទទែង មិនសមរម្យត្រូវបានគេពោលថាតំណាងឱ្យការគាបសង្កត់ និង ការខ្វះនូវភាពស្រណុកសុខស្រួល នៃ 'ស្ដេចឈ្លើយសឹក' មានជារៀងដរាប។[៧]
ឯកសារយោង
[កែប្រែ]- ↑ Spiro 1996: 113
- ↑ Coedès, George (1968). Walter F. Vella. រៀ. The Indianized States of Southeast Asia. trans.Susan Brown Cowing. University of Hawaii Press. ល.ស.ប.អ. 978-0-8248-0368-1.
- ↑ Htin Aung 1967: 32–33
- ↑ South 2003: 67
- ↑ Lieberman 2003: 91
- ↑ Aung-Thwin 2005
- ↑ "Manuha Temple". AncientBagan.com. Archived from the original on 2009-04-06. Retrieved 2009-11-26.
គន្ថនិទេសន៍
[កែប្រែ]- Aung-Thwin, Michael (2005). The Mists of Rāmañña: the Legend that was Lower Burma. University of Hawaii Press. ល.ស.ប.អ. 978-0-8248-2886-8.
- Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press.
- Lieberman, Victor B. (2003). Strange Parallels: Southeast Asia in Global Context, c. 800–1830, volume 1, Integration on the Mainland. Cambridge University Press. ល.ស.ប.អ. 978-0-521-80496-7.
- South, Ashley (2003). Mon nationalism and civil war in Burma: the golden sheldrake. Routledge. ល.ស.ប.អ. 9780700716098.
- Spiro, Melford (1996). Burmese supernaturalism. Transaction Publishers. p. 113. ល.ស.ប.អ. 9781560008828.
មនុហ
| ||
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ឧទិន្នរាជា |
ក្សត្រនៃសុធម្ម រ. ទសវត្ស១០៣០–១០៥៧ |
តដោយ រាជវង្សសុធម្មបានលុបបំបាត់ចោល |